Friday, November 8, 2013

ឆយី ព្រលែង​ដើមទ្រូង​ម៉ា​ឈ្នះ​ដៃ..! អង្រួន​អារម្មណ៍​ប្រុសៗ ឲ្យ​ឈ្លក់​វង្វេង នៅ​អូស្រ្តាលី

0 comments
ប្រភពពី Camnews.com.kh : ភ្នំពេញៈ កន្លងមកតារាសម្តែង ឆយី ធ្លាប់ត្រូវព្រនង់ នៃការការរិះគន់ ពីសំណាក់មហាជន ទៅ
លើការស្លៀកពាក់សិចស៊ី បញ្ចេញសាច់ដើមទ្រូងសរខ្ចី កាលពីអំឡុងពេលនាង ទៅចូលរួមកម្ម
វិធី "អាណាចក្រតារា" ដែលកាលនោះ នាងបានបង្ហាញខ្លួនជាមួយ ឈុតពណ៌ក្រហម ឆ្លុះសាច់
សរខ្ចី បញ្ចេញសាច់ដើមទ្រូង ទ្រលុកទ្រលន់ ធ្វើឲ្យទស្សនិកជនរិះគន់ នាងយ៉ាងចាស់ដៃ ។
ចាប់តាំងពីពេលនោះមក នាងបានក្លាយជា តារាស្រីមួយដួង ជាសញ្ញាព្រួញ សម្រាប់ទស្សនិក
ជន សម្លឹងមើលក្នុង ការស្លៀកពាក់ ហើយម្តងជាពីរដង គេហាក់ឃើញនាង មិនអើពើនឹង ការ
រិះគន់ទាំងអស់នោះទេ គេនៅតែឃើញបង្ហាញ ការសិចស៊ីដដែលៗ មិនដាច់ទាល់តែសោះ។

នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីធ្មេញជំពើស ឆយី ទទួលរងការរិះគន់ ពីទស្សនិកជន
ដែលធ្លាប់ស្រឡាញ់ និងគាំទ្រនាង ជាក់ស្ដែងនៅពេលថ្មីៗនេះ គេបែរជាឃើញ នាងបង្អួតសាច់
ដើមទ្រូង ស្លៀកពាក់បញ្ចេញល្វែងខាងលើ ចំហរដើមទ្រូងមូលក្បំតឹងណែន ធ្វើឲ្យក្រសែភ្នែក
បុរសៗជាច្រើន សម្លឹងមើលមិនដាក់ភ្នែក និងធ្វើឲ្យទស្សនិកជនជាច្រើន នៅតែបន្តរិះគន់ មិន
ពេញចិត្តយ៉ាងខ្លាំ ងទៅលើនាង អាចចេតនាផ្គើន នឹងមហាជនទៀតផង ។
រូបថតជាច្រើនសន្លឹក របស់ កញ្ញា ឆយី បានបង្ហោះជាសាធារណៈ ពេលសម្តែងខនសឺត នៅ
លើទឹកដីអូស្ត្រាលី និងក្រុមការងារ ហើយនៅក្នុងនោះ គេសង្កេតឃើញថា ក្នុងចំណោមតារា
ស្រីទាំង៣ដួង ស្រីស្រស់ ឆយី មានភាពលេចធ្លោខ្លាំងជាងគេ ត្រង់ការបញ្ចេញសាច់ដើមទ្រូង។
កន្លងមកគេធ្លាប់ នៅចាំបានថា ធ្លាប់មានតារាស្រីមួយដួង បានធ្លាក់ប្រជាប្រិយភាព និងបាត់បង់
ឱកាស បង្ហាញមុខនៅលើកញ្ចក់ ទូរទស្សន៍ ដោយសារតែការបញ្ចេញ ភាពសិចស៊ី ជ្រុលមួយ
ពេល ខណៈនាងចេញទៅ សម្តែងនៅក្រៅប្រទេស ។ ពេលនេះគេសង្កេតឃើញ មានតារាស្រី
មួយ ដួងទៀតហើយ គឺ កញ្ញា ឆយី កំពុងតែត្រូវបាន មហាជនរិះគន់ បន្តបន្ទាប់មិនដាច់ ៕






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន