ប្រភព Lookingtoday
ការសិក្សាថ្មីបំផុតមួយ បានរកឃើញថា បុរសនៅប្រទេសអាស៊ីខាងត្បូង
ត្រូវគេចាត់ទុកជាប្រទេស ដែលមានបុរសខ្ជិលប្រព្រឹត្តសិច ជាងគេលើកពិភពលោក
ក្នុងនោះ គឺប្រទេសឥណ្ឌាតែម្តង ខណៈដែលបុរសៗរបស់ប្រទេស ក្រូអាតពូកែ
ប្រព្រឹត្តសិចបំផុត ហើយប្រទេសដែលប្រព្រឹត្ត សិចចម្លែកៗជាងគេនោះ
គឺបុរសស្ត្រីប្រទេសអង់គ្លេស។
យោងតាមការសិក្សាថ្មីមួយ របស់ទស្សនាវដ្តី Men’s Health
ដែលដឹកនាំសម្រាប់បុរសៗ ជនជាតិឥណ្ឌាបានធ្វើការអង្កេត សាកសួរ លើមនុស្ស
៥០.៥៩៦នាក់ នៅប្រទេស៣០ លើពិភពលោកទាំងមូល។
លទ្ធផលនៃការសិក្សាបង្ហាញថា គិតជាមធ្យមបុរសឥណ្ឌារួមភេទ
មិនបាន១ដងផងក្នុង១សប្តាហ៍ តិចជាងគេក្នុងចំណោម បណ្តាប្រទេសដែលធ្វើការអង្កេត ។
ហើយបុរសជិតពាក់កណ្តាល នៃមុខសញ្ញាអង្កេត ស្មើនឹង៤៨ភាគរយ ជឿថា ដៃគូ
ឬភរិយារបស់គេ បានបន្លំធ្វើជាដល់កំពូល ។
ការសិក្សាបង្ហាញទៀតថា បុរសឥណ្ឌាគិតជាមធ្យម ក៏ធ្លាប់រួមភេទតែជាមួយ
ស្ត្រី៣នាក់ប៉ុណ្ណោះ ហើយក៏ស្ថិតក្នុងលំដាប់ទាបជាងគេ ក្នុងការអង្កេតនេះដែរ ។
អ្នកស្រាវជ្រាវបានរកឃើញឯតទគ្គកម្ម បានទៅបុរសប្រទេសក្រូអាត
ដែលជាមធ្យមគេមានដៃគូរួមភេទ១១នាក់ ។
លើសពីនេះ បុរសក្រូអាតនិយមការរួមភេទ កណ្តាលវាល នៅអាងហែល ទឹកសួនឧទ្យាន
វាលស្រែ ឬរថយន្ត លើសពីបុរសនៅ ប្រទេស២៩ទៀត។ លទ្ធផលអង្កេតដែល
គួរឲ្យភ្ញាក់ផ្អើល នោះគឺទាំងបុរស និងនារីអង់គ្លេស ត្រូវបានចាត់បញ្ចូលក្នុង
ប្រភេទប្រព្រឹត្តសិច ចម្លែក ជាងគេលើលោក ហើយស្ត្រីនៅប្រទេសនេះ
ត្រូវបានចាត់ក្នុងលំដាប់ទី១ ដែលរួមភេទ ពាសវាលពាសកាលបំផុត គ្រាមានដៃគូរួមភេទ
ជាមធ្យម៩នាក់ឯណោះ។
ការសិក្សាដដែលបានបង្ហាញឲ្យ បុរសនៅយកគំរូតាមបុរស របស់ប្រទេសហូឡង់
ព្រោះតែដៃគូរបស់ពួកគេ ទទួលបានសេចក្តីសុខ និងសរសើរមិនដាក់ពីមាត់
នូវភាពប៉ិនប្រសព្វរបស់ពួកគេ។
Jamal Shaikh អគ្គនិពន្ធនាយកទស្សនាវដ្តី Men’s Health ប្រកាសថា
ការសិក្សាថ្មីនេះពុំគ្រាន់តែផ្តល់ពត៌មានធម្មតាប៉ុណ្ណោះទេ ព្រោះថា
យើងខ្ញុំបានសាកល្បងពិសោធន៍មើលបុរសៗនៅតាមតំបន់ផ្សេងគ្នាលើពិភពលោក
មានការលើអ្វីខ្លះចំពោះបុរសដូចគ្នានៅទីកន្លែងផ្សេងលើបញ្ហាផ្លូវភេទ
និងរបៀបទំនាក់ទំនងផ្លូវភេទ ។
បន្ទាប់មកយើងខ្ញុំនឹងចង្អុលបង្ហាញគេពីរបៀបកែសម្រួលឲ្យបានល្អជាងមុន ។
តាមនោះបុរសៗនាបណ្តាប្រទេសគប្បីសិក្សាពីបុរសហុល្លង់ គ្រាដែលដៃគូពួកគេ
តែងបង្ហាញការពេញចិត្ត និង “សេចក្តីផ្តើម” របស់ដៃគូ ៕
Friday, November 8, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment