Wednesday, November 6, 2013

អាថ៌កំបាំង ជួយ​ឱ្យ​ក្រែ​ម​បបូរមាត់ មិនឆាប់​ហើរ​ពណ៌

0 comments
ប្រភពពី Camnews.com.kh : ជាមួយនឹង​វិធី​ខាងក្រោម​នេះ អ្នកនឹង​មិនចាំបាច់ “អង្គុយ” ចាំតែ លាប​ក្រែ​ម​បបូរមាត់​ឡើងវិញ​ជា​រៀងរាល់​ម៉ោង ដោយសារតែ​ភ័យខ្លាច​ក្រែ​ម​ហើរ​ពណ៌។

ត្រូវតែ​បំប៉ន​បបូរមាត់​ជាមុន
ការធ្វើឱ្យ​បបូរមាត់​ទន់ និង​សើម​បន្ដិច មុនពេល​លាប​ក្រែ​ម​បបូរមាត់​គឺជា​វិធី​ចាំបាច់​ដើម្បី​រក្សា​គុណភាព​ឱ្យ​ ក្រែ​ម​ជាប់​បានយូរ។ ល្អ​បំផុត អ្នក​គួរតែ​បំប៉ន​បបូរមាត់​ជាប្រចាំ ដោយ​ប្រើ​ក្រែ​ម​បបូរមាត់​ប្រភេទ​មិនមាន​ពណ៌។ ប៉ុន្ដែ អ្នក​ក៏​មិនគួរ​លាប​ក្រាស់​ពេក​នោះទេ ប្រសិន​មិន​ចង់​មាន​អារម្មណ៍​ពិបាក​ទ្រាំ​នៅក្នុង​មាត់។

គូស​គែម​បបូរមាត់ មុនពេល​លាប​ក្រែ​ម
ការ​គូស​គែម​បបូរមាត់ នៅមុន​ពេល​លាប​ក្រែ​ម គឺជា​វិធី​ល្អ ដើម្បី​ពណ៌​ក្រែ​ម នៅជាប់​បានយូរ។ ដោយសារតែ ខ្មៅ​ដៃ ត្រូវបាន​ធ្វើឡើង​អំពី​វត្ថុ​ធាតុ​ស្ងួត ដូច្នេះ​វា​នឹង​ជួយ​មិនឱ្យ​ក្រែ​ម​ប្រឡាក់​ចេញមក​ខាងក្រៅ​គែម​បបូរមាត់។ ក្រៅពី​ជួយ​ឱ្យ​ពណ៌​ក្រែ​ម​នៅជាប់​បានយូរ គំនូស​ខ្មៅ​ដៃ គឺជា​វិធី​មួយ ជួយ​ឱ្យ​បបូរមាត់​បាន​លេចធ្លោ​នៅលើ​រង្វង់​មុខ។

ផាត់ម្សៅ
ប្រសិន​អ្នក​ចង់ឱ្យ​ពណ៌​ក្រែ​ម​បបូរមាត់ មាន​សភាព​ស្រទន់ នោះ​ការ​ផាត់ម្សៅ​នឹងធ្វើ​ឱ្យ​អ្នក​ពេញចិត្ត។ ប៉ុន្ដែ អ្នក​មិនត្រូវ​ផាត់ម្សៅ​ផ្ទាល់​ទៅនឹង​បបូរមាត់ តែ​គួរ​ផាត់​ពីលើ​កន្សែង​ស្បៃ​ជូត​មាត់។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន