ចាប់តាំងពីសម័យអង្គរ
ជនជាតិថៃដែលបានកាន់កាប់ខេត្តសុខោទ័យ អយុធ្យា និងខេត្តដទៃៗមួយចំនួនឯទៀត
របស់ដែនដីខ្មែរបុរាណបានវាយលុកលុយឈ្លានពានព្រះរាជាណាចក្រកម្ពុជាមិនឈប់ឈរ
ជាហេតុបង្ខំព្រះទ័យព្រះមហាក្សត្រខ្មែរ ឲ្យចាកចេញពីព្រះរាជធានីអង្គរដ៏បវរមកតាំងនៅទួលបាសាន។
មូលហេតុដែលធ្វើឲ្យជនអន្តោប្រវេសន៍ថៃទន្ទ្រានទឹកដីខ្មែរ មិនឈប់ឈរនោះ
គឺបណ្តាលមកពីពួកគេចង់យកទឹកដីខ្មែរ និងដាក់ជាចំណុះ។
មិនតែប៉ុណ្ណោះសោតក្នុងសង្គ្រាមជាមួយខ្មែរ
ទ័ពថៃរមែងតែបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនយោបាយ សេដ្ឋកិច្ច សាសនា
ខ្មែរដល់ឫសគល់ទៀតផង។ ម្យ៉ាងវិញទៀតអស្ថិរភាពនយោបាយសង្គម
និងកំហូចប្រព័ន្ធធារាសាស្ត្រស្ថិតនៅជុំវិញព្រះរាជធានីអង្គរ
គួបផ្សំនឹងការកេណ្ឌប្រជាជនខ្មែរដឹកទៅប្រទេសថៃ ធ្វើជាឈ្លើយសឹក
បានធ្វើឲ្យព្រះរាជធានីអង្គរក្លាយទៅជាតំបន់រហោឋាន
និងប្រកបដោយគ្រោះទុរ្ភិក្ស។
ព្រះបរមរាជវាំង និងសួនច្បារតាមមាត់ទន្លេ (រូបភាពរបស់សាលាក្រុងភ្នំពេញ)
ស្ថិតក្នុងភាពបរាជ័យដ៏ល្វីងជូរចត់នៃប្រវត្តិសាស្ត្រនេះហើយ ទើបនៅឆ្នាំ ១៤៣១ ព្រះបរមរាជាទី២ ឬព្រះបាទពញាយ៉ាត បង្ខំព្រះទ័យជម្លៀសចេញពីរាជធាតីអង្គរតាមផ្លូវទឹក ដើម្បីតាំងព្រះរាជធានីថ្មីមួយនៅទួលបាសានស្រីសឈរ ឬស្រីសន្ធរនៅខេត្តកំពង់ចាម។ តែដោយសារតំបន់នេះទាបពេកងាយលិចដោយទឹកជំនន់ទន្លេមេគង្គនារដូវវស្សា ទើបព្រះមហាក្សត្រខ្មែរអង្គនេះ បានផ្លាស់ទីតាំងព្រះរាជធានីជាថ្មីម្តងទៀត ដើម្បីមកតាំនៅឯចតុមុខវិញនៅឆ្នាំ ១៤៣៤ បច្ចុប្បន្នភ្នំពេញ។ ទីតាំងនៃព្រះរាជាធានីថ្មីត្រូវបានប្រសិទ្ធនាមថា ឈ្មោះ ’ទីក្រុងចតុមុខមង្គលមហានគរ” មិនមែនជាការចៃដន្យនោះទេ ក៏ប៉ុន្តែប្រកបដោយគតិបណ្ឌិតក្រៃលែងបំផុត។
ម្យ៉ាងវិញទៀត
បើយើងធ្វើការវិនិច្ឆ័យដោយផ្អែកលើភូមិសាស្ត្រ
យើងនឹងអាចកត់សម្គាល់ព្រះរាជធានីថ្មី ស្ថិតនៅខាងកើតទន្លេសាប
គឺជាតំបន់មានអំណោយផលធម្មជាតិគ្រប់វិស័យ
និងសមស្របតាមទស្សនៈមនោគមន៍វិជ្ជាសាសនាយ៉ាងប្រាកដ
មិនខុសប្លែកប៉ុន្មានពីរាជធានីសោធបុរៈ ឬអង្គរបុរីនោះទេ។
មានន័យថា ដូចទីក្រុងសម័យមុនៗ ទីក្រុងចតុមុខ ដែលត្រូវបានសាងសង់ឡើងតាមក្រឹត្យក្រមនៃលោកធាតុវិទ្យាបែបព្រហ្មញ្ញសាសនា ទាមទារឲ្យមានការជ្រើសរើសទីតាំងសមស្របមួយតាមប្រពៃណីដូនតាបុរាណ ដូចជាវត្តមាននៃដងទន្លេ តំណាងឲ្យទន្លេគង្គានៅឥណ្ឌា និងភ្នំតំណាងឲ្យភ្នំសុមេរុជាដើម។ អ្វីមួយដែលស្ថានភាពនៃភូមិសាស្ត្រថ្មីនៃទីក្រុងភ្នំពេញបានឆ្លើយតបជាស្ថាពរ។ ស្ថិតនៅខាងជើងផ្សារចាស់ព្រះបរមរាជវាំងសព្វថ្ងៃ មិនគ្រាន់តែស្ថិតនៅត្រង់ប្រសព្វមុខនៃទន្លេទាំង៤ ដែលតំណាងឲ្យទន្លេទាំងឡាយដ៏ពិសិដ្ឋនៃជម្ពូទ្វីបតែប៉ុណ្ណោះទេ ដោយមានទួលវត្តភ្នំដូនពេញដែលចន្ទល់នៃចក្រវាល ផ្នែកនិមិត្តរូបនិយមនៃភ្នំសុមេរុ ដែលព្រះបាទពញាយ៉ាតបានប្រសិទ្ធនាមថ្មីថា វត្តព្រះចេតិយបពត៌ និងធ្លាប់ជាទីកន្លែងដ៏ស័ក្តិសិទ្ធិបំផុតតាំងពីបុរាណកាលថែមទៀតផង។
ព្រះបរមរាជវាំងថ្មីធ្វើអំពីឈើស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទនាសម័យអង្គរមួយ ហើយសព្វថ្ងៃស្ថិតក្នុងបរិវេណនៃវត្តឧណ្ណាលោម ដែលមានចេតិយធំមួយ។ វាំងស្តេចនេះមិនមែនជាលំនៅស្ថានរបស់ព្រះរាជាប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាព្រះរាជធានីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។ ហើយនាជំនាន់នោះ រាជធានីភ្នំពេញនៅរក្សាបានលក្ខណៈដើមនៃទីក្រុងបុរាណនៅឡើយ ពីព្រោះជាស្ថាប័នរដ្ឋអំណាចគ្រប់គ្រង ដោយព្រះមហាក្សត្រ ហើយវាក៏ជាមណ្ឌលពាណិជ្ជកម្មជាតិ អន្តរជាតិសេដ្ឋកិច្ច នយោបាយ សង្គមសាសនា និងការទូតផងដែរ ជាពិសេសក្រោយពីការជីកព្រែក ប្រឡាយទឹក សាងសង់ផ្លូវគមនាគមន៍ និងវត្តអារាមមួយចំនួនថ្មីថែមទៀត។
យើងអាចនិយាយបានថា ការកសាងទីក្រុងភ្នំពេញ គឺជាការបើកទំព័រប្រវត្តិសាស្ត្រមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជនជាតិខ្មែរ ក៏ប៉ុន្តែមុនឆ្នាំ ១៤៣៤ តំបន់នេះ គឺជាផ្នែកមួយនៃដែនដីខ្មែរបុរាណ ដែលធ្លាប់ស្គាល់នូវភាពរុងរឿងថ្កើងថ្កានមកហើយ តាំងពីសម័យបុរេអង្គរ និងអង្គរមកម្ល៉េះ។ ប្រាកដណាស់ ភស្តុតាងសំខាន់ៗបំផុតនៃវឌ្ឍនភាព វប្បធម៌សង្គមខ្មែរ គឺស្លាកស្នាមវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទ និងសិល្បៈបុរាណស្ថិតជុំវិញទីប្រជុំជនដ៏សំខាន់នេះ។
ម្យ៉ាងវិញទៀត ថ្មីត្បិតតែការជ្រើសរើសទីតាំងដ៏សំខាន់នេះ បណ្តាលមកពីកត្តានយោបាយក៏មែនពិត ក៏ប៉ុន្តែតែងតែពាក់ព័ន្ធទៅនឹងមូលហេតុសាសនាផងដែរ ក្នុងបរិបទវប្បធម៌ខ្មែរ។ ក្នុងន័យនេះហើយ ទើបទីក្រុងភ្នំពេញ និងព្រះបរមរាជវាំងបានរក្សានូវភាពស័ក្តិសិទ្ធិរបស់ព្រះរាជធានី និងព្រះបរមរាជវាំងសម័យមហានគរ៕ CEN

No comments:
Post a Comment