កាលពីថ្ងៃទី២២ ខែធ្នូ
នេះក្រុមចម្រៀង Girls Generation
បានសម្ដែងក្នុងការប្រគំតន្ត្រីចុងឆ្នាំរបស់ផលិតកម្ម SM
Entertainment ដែលមានឈ្មោះថា “SM WEEK: Girls’ Generation Concert
Marchen Fantasy”។
ពួកគេបានច្រៀងនិងសម្ដែងបទចម្រៀងល្បីៗរបស់ខ្លួន ដូចជាបទ Gee,
The Boys, I Got a Boy និងបទជាច្រើនទៀត។
សមាជិកខ្លះក៏បានសម្ដែងម្នាក់ឯងផងដែរ។ ក្នុងនោះ Jessica
បានឡើងច្រៀងបទ “Miss Korea” របស់តារាចម្រៀង Lee Hyori។
នៅពេលឡើងលើឆាកដំបូងនាងស្លៀករ៉ូប
វែងទេ ប៉ុន្តែពេលដែលនាងដើរមកខាងមុខឆាក
នាងក៏ប្ដូរឈុតភ្លាមៗទៅជាឈុតហែលទឹកវិញ។
ទស្សនាវីដេអូសម្ដែងរបស់នាងតែម្ដង៖
ទស្សនាវីដេអូសម្ដែងរបស់នាងតែម្ដង៖
No comments:
Post a Comment