ប្រភពពី news.sabay.com.kh : ក្រុមហ៊ុនស្រា Hennessy
បានវាយតម្លៃពីភាពជោគជ័យនៃការរៀបចំមហាព្រឹត្តិការណ៍
នៃតន្រ្តីសិល្បៈលាយបញ្ចូលគ្នាទូទាំងពិភពលោកប្រចាំឆ្នាំ
“Hennessy Artistry 2013” ដែលបានប្រព្រឹត្តិទៅ
កាលពីរាត្រីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2013 នៅសណ្ឋាគារសូហ្វីតែល
ភូគីត្រាភ្នំពេញ។ វត្តមានតារាល្បីៗមកពីបណ្ដាប្រទេសផ្សេងគ្នា
បានជួបជុំគ្នា ច្រៀង និងសម្ដែង បានយ៉ាងល្អឥតខ្ចោះ
បានស្រូបយកអ្នកទស្សនាយ៉ាងច្រើនកុះករ
អមដោយស្នូរទះដៃស្វាគមន៍ចំពោះកម្មវិធីសែនសប្បាយរីករាយនារាត្រី
កាលនោះ។
វត្តមានពីសិល្បករ តារាចម្រៀង និង ឌីជេ (DJ) ល្បីៗជាតិ និង
អន្តរជាតិដែលបានចូលរួម រួមមាន៖ Katreeya Engkish/ ថៃ. Mong Manith and
Vanilla/ កម្ពុជា. Andy Murphy/អូស្រ្តាលី. Dennis Lau and Koujee/
ម៉ាឡេស៊ី The Angels Percussion and ZORA/ ឥណ្ឌូនេស៊ី.
រួមជាមួយតារាចម្រៀងល្បីៗជាច្រើនទៀត ដើម្បីឆ្លុះបញ្ចាំងពីសិល្បៈ
នៃការលាយបញ្ចូលគ្នាជាសាកលដ៏អស្ចារ្យ
ដែលមានសិល្បៈប្លែកៗជាមួយនឹងគំនិតច្នៃប្រឌិតនៃតន្ត្រី បទភ្លេង
ភាពរំជួលអារម្មណ៍ ស្ទីល វប្បធម៌ និង Hennessy ។
Hennessy Artistry Cambodia 2013
នឹងផ្ដល់ឱ្យអតិថិជនស្គាល់ប្រភេទស្រា
ដែលត្រូវបាននាំយកមកពីចំការទំពាំងបាយជូរឈានមុខគេនៅតំបន់កូញ៉ាក់
នោះគឺភាពនៃការលាយបញ្ចូលគ្នានូវប្រភេទស្រា Hennessy V.S.O.P ។
ព្រឹត្តិការណ៍នេះត្រូវបានគេប៉ាន់ប្រមាណថា
មានអ្នកចូលរួមទស្សនាប្រមាណពី ១,៨០០ទៅ២,០០០នាក់ ។
សូមបញ្ជាក់ថា នេះគឺជាឆ្នាំទីបួន នៃការត្រឡប់មកវិញរបស់
Hennessy Artistry Cambodia 2013 ហើយក្រុមហ៊ុនក៏បានរៀបចំកម្មវិធី
Hennessy Artistry Club Series ២០១៣ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៩
ខែវិច្ឆិកា ឆ្នាំ២០១៣
ដើម្បីឲ្យអតិថិជនចូលរួមប្រកួតប្រជែងថតយកនូវរូបភាពមានសញ្ញា
សម្គាល់ (Logo) Hennessy Artistry ដែលមាននៅក្នុងក្លិបចំនួន ៥
ក្នុងរាជធានីភ្នំពេញ គឺ៖ DarlinDarlin, Jet’s Studio, Nova, River
house Lounge, The Majesty Lounge។
លោកអ្នកអាចចូលទៅកាន់ទំព័រ Facebook Hennessy Cambodia
នឹងបានឃើញការរៀបចំកម្មវិធី Hennessy Artistry Cambodia
ដែលមានជាបន្តបន្ទាប់។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment