ប្រភពពី khmerload.com : អង្គែអាចចោទជាបញ្ហាសំរាប់មនុស្សគ្រប់រូបទាំង ប្រុសទាំងស្រី។
ចុះអ្នកដឹងទេតើអង្គែកើតមកពី មូលហេតុអ្វី? វាមានចំនុចជាច្រើនដែលបណ្តាល
អោយមានអាការៈបែបនេះ។
១) មិនសូវសិតសក់៖ ចំពោះមនុស្សខ្លះមិនសូវសិត និងកក់សក់របស់ពួកគេ
អោយបានទៀងទាត់ទេ វាជាសញ្ញាអោយមាន អង្គែលើស្បែកក្បាល។ ពីព្រោះការសិតសក់ក៏
ជាជំនួយដល់សរសៃស្បែក ក្បាលបានដែរ។
២) ស្បែកស្ងួត ៖ អ្នកដែលមាន
ស្បែកស្ងួតមានទំនោរ កើតអង្គែស្បែកក្បាលជាញឹកញាប់។
ជាពិសេសរដូវរងាខ្យល់ត្រជាក់រួមបញ្ចូល គ្នាជាមួយនឹង បន្ទប់កម្ដៅផងនោះ
វាជាមូលហេតុនៃការ រមាស់ស្បែក ។ វានឹងមានការរបកស្បែក តិចៗនៅលើក្បាលប៉ុន្តែ
វាមិនមែនជាតិខ្លាញ់ទេ ។
៣)ប្រើសាប៊ូកក់សក់មិនគ្រប់គ្រាន់៖
មនុស្សមួយចំនួនបាននិយាយ ថាប្រសិនបើអ្នកមិនប្រើ
សាប៊ូអោយបានគ្រប់គ្រាន់នោះទេ អាចទៅជាការកើនឡើងនៃសារធាតុប្រេង និងកោសិកា
ស្បែកត្រូវស្លាប់ បណ្តាលមកពីអង្គែក្បាល ។យើងត្រូវកក់សក់ក្នុងបរិមាណល្មម
មិនញាប់ពេកនិង តិចពេកក្នុងមួយសប្តាហ៍ ។ អ្នកជំនាញជាច្រើន
បាននិយាយថាវាជាការពិត។
៤)លក្ខខណ្ឌស្បែក៖ អ្នកដែលមានជំងឺស្បែករបកក្រហម ,
ត្រអកនិងរោគសើស្បែកមួយចំនួនផ្សេងទៀត និងទទួលបាន
ការកើតអង្គែស្បែកក្បាលជាញឹកញាប់ ជាងមនុស្សដទៃទៀត។
៥) ជំងឺមួយចំនួន៖
មនុស្សពេញវ័យ ដែលមានជំងឺ Parkinson និងជំងឺសរសៃប្រសាទ មួយចំនួនផ្សេងទៀត
គឺងាយនឹងមានអង្គែស្បែកក្បាលណាស់ ។ ចំនែកឯអ្នកជំងឺងើបឡើងវិញ
ពីការគាំងបេះដូងនិង ជំងឺដាច់សរសៃឈាមខួរក្បាល និងមនុស្ស មួយចំនួន
ដែលមានប្រព័ន្ធ ការពាររាងកាយចុះខ្សោយ ក៏អាចមានអង្គែក្បាលផងដែរ។
៦)
ប្រតិកម្មជាមួយផលិតផល ថែរក្សាសក់និងស្បែក៖ មនុស្សមួយចំនួនប្រតិកម្ម
ទៅនឹងផលិតផលថែរក្សាសក់ បណ្តាលអោយ ស្បែកក្បាលទៅជាក្រហម រមាស់។
អ្នកជំនាញជាច្រើន បាននិយាយថាការប្រើសាប៊ូញឹកញាប់ពេក
អាចបណ្តាលឱ្យកើតអង្គែក្បាលនិង រលាកស្បែកក្បាលបាន ។
Thursday, December 26, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment