Rotha Company
 

Wednesday, January 30, 2013

សាកល​វិទ្យាល័យ​ថៃ និង​វិទ្យាស្ថាន​នៅ​កម្ពុជា​ចុះ​MOU ពង្រឹង​ជំនាញ​វិជ្ជា​ជីវៈ

0 comments

130129_11

ភ្នំពេញៈ សាកល​វិទ្យាល័យ​បចេ្ចក​ទេស រ៉ាចាម៉ាងហ្គាឡា (Rajamangala) របស់​ថៃ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​(MOU)​ជាមួយ​វិទ្យាស្ថាន បច្ចេកទេស​ពីរ​របស់​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ពង្រឹង​គុណភាព​ធន​ធាន​មនុស្ស​លើ​ជំនាញ​វិជ្ជា​ជីវៈ​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​កម្ពុជា។
រដ្ឋ​លេខាធិការ​ក្រសួង​ការងារ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក ពេជ្រ សោភ័ន ដែល​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ឲ្យ​ដឹង​ថា ខណៈ​យុវជន​កម្ពុជា​កាន់​តែ​ច្រើន​កំពុង​ទទួល​ការ​អប់រំ​កាន់​តែ​ខ្ពស់​មាន​និសិ្សត ជា​ច្រើន​ហាក់​មើល​រំលង​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួល​ការ​បណ្តុះ​បណ្តាល​ខាង​ផ្នែក​បច្ចេក​ទេស​វិជ្ជា​ជីវៈ​ដែល​កំពុង​មាន​ឱកាស​ការ​ងារ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។
លោក​ថ្លែង​ថា​៖ «​យើង​សង្កេត​ឃើញ​មាន​ការ​វិនិយោគ​បរទេស​កាន់​តែ​ច្រើន​កំពុង​ចូល​មក​វិនិយោគ​នៅ​

Read more...

Sunday, January 27, 2013

ជន​ពិការ​ពីរ​នាក់​ពូ និង​ក្មួយ​បង្កើត​ឧបករណ៍​ចម្លែក​ដើម្បី​ចិញ្ចឹម​ឆ្នាំង​

0 comments

130125_22a

មណ្ឌលគិរីៈ អង្គុយ​លើ​ដុំ​ថ្ម​នៅ​ប្រប​នឹង​ផ្លូវ​ចុះ​ទៅ​កាន់​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ ប៊ូស្រា បុរស​ពិការ​ភ្នែក​ជន​ជាតិ​ភាគ​តិច​ព្នង​ពីរ​នាក់​ពូ និង​ក្មួយ​ដែល​អាស្រ័យ​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ប្រគំ​បទ​ភ្លេង ច្រៀង និង​រាំ តាម​បែប​ចង្វាក់​ជន​ជាតិ​របស់​គេ​ដើម្បី​ដូរ​នូវ​ការ​អាណិត​អាសូរ​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​គ្រាន់​បាន​លុយ​កាក់​ខ្លះ​យក​ទៅ​ទិញ​អង្ករ​បាយ​ម្ហូប​ចិញ្ចឹម​គ្រួសារ​នៅ​ផ្ទះ​នោះ​មាន​សមត្ថភាព​កែ​ច្នៃ​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​យ៉ាង​ចម្លែក​។
បុរស​ពិការ​ភ្នែក​ជា​ក្មួយ​មាន​ឈ្មោះ ច្រាប់ ឆយ អាយុ​៤៦​ឆ្នាំ​មាន​ប្រពន្ធ​និង​មាន​កូន​ចំនួន​៥​នាក់ ចំណែក​ឯ​បុរស​ត្រូវ​ជា​ពូ​មាន​ឈ្មោះ ងែល ចែស ទើប​តែ​មាន​អាយុ​៣៥​ឆ្នាំ​ទេ​រស់​នៅ​ជាមួយ​បង​ប្រុស​ពួក​គាត់​ដែល​ទាំង​នាក់​សុទ្ធ​តែ​កំព្រា​ឪពុក​តាំង​តូចៗ​ដូច​គ្នា​។
ជាមួយ​ទឹក​មុខ​ស្រពាប់​ស្រពោន​ដៃ​កេះ​ឧបករណ៍​ភ្លេង​លោក ច្រាប់ ឆយ​ជា​ក្មួយ​បាន​បន្លឺ​សម្តី​មួយៗ​ថា៖​«មិន​ដឹង​ជា​បុណ្យ​កម្ម ពី​បុព្វេ​យ៉ាង​ណា​ទេ? បាន​ជា​ជាតិ​នេះ​ពួក​ខ្ញុំ​ពីរ​នាក់​ពូ និង​ក្មួយ​បាន​ជា​កើត​មក​ទទួល​
Read more...

Saturday, January 26, 2013

ស្រោមអនាម័យ​បង្កើន​ត​ម្រេ​ក​ឲ្យ​ស្ត្រី​

0 comments
ការស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា ស្រោមអនាម័យ​ពុំ​ត្រឹមតែ​ជួយ​គូស្នេហ៍​សុវត្ថិភាព​ពេល​រួមរក្ស​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​ស្ត្រី​បន្ថែម​តម្រេក​ថែម​ទៀតផង ។​
​
តាំងពី​យូរ​មកហើយ មនុស្ស​ជាច្រើន "​ប្រតិកម្ម​"​ជាមួយ​ស្រោមអនាម័យ ព្រោះ​គិតថា​វា​រារាំង​តម្រេក​គូស្នេហ៍​ទាំង​២ ។ ប៉ុន្តែ​ការស្រាវជ្រាវ​២​ថ្មីៗ​នេះ បាន​រកឃើញថា "​សិច​" ដោយ​ប្រើ​ស្រោមអនាម័យ​មាន​ជាតិ​រំអិល​នាំមក​នូវ​ការពេញចិត្ត​ប្រហាក់ប្រហែល​ នឹង "​សិច​"​គ្មាន​ស្រោមអនាម័យ ។​
​ការស្រាវជ្រាវ​ទី​១​រកឃើញថា បុរស​និយាយថា ពួកគេ​ងាយស្រួល​រក្សា​ភាព​ឡើង​រឹង​ជាង​ពេល​ប្រើ​ស្រោមអនាម័យ ។ ការស្រាវជ្រាវ​មួយ​ផ្សេងទៀត​បង្ហាញថា ស្ត្រី​ក៏​ឲ្យ​ដឹងថា ពួកគេ​មាន​អារម្មណ៍​ថា ជាតិ​រំអិល​ក្នុង​ស្រោមអនាម័យ​មាន​ប្រយោជន៍​បំផុត ព្រោះ​វា​ជួយ​ស្ត្រី​ងាយ​ឈានដល់​តម្រេក​ពេល​រួមភេទ ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សុខាភិបាល​ សហគមន៍ Bloomington អាមេរិក​បាន​សម្រាំង​ទិន្នន័យ​របស់​បុរស​ជាង ១.៨០០​នាក់ និង​ស្ត្រី​ជិត​២៥០០​នាក់ អាយុ​ពី​១៨-៥៩​ឆ្នាំ បាន​ចូលរួម​សរសេរ​ពី​អារម្មណ៍​រាល់ថ្ងៃ ក្រោយពេល​ប្រើ​ស្រោមអនាម័យ​មាន​ជាតិ​រំអិល ។ លទ្ធផល​បង្ហាញថា អត្រា​រួមភេទ​ក៏​ដូច​កម្រិត​រំញោច និង​ពេញចិត្ត​របស់​គូស្នេហ៍​ទាំង​២​ខ្ពស់បំផុត ពេល​ប្រើ​ស្រោមអនាម័យ ។​
​បណ្ឌិត Dr.Debbey Herbenick ប្រធាន​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថា "​បុរស​តែង​ជា​អ្នកទិញ និង​ប្រើ​ស្រោមអនាម័យ តែ​រឿង​សំខាន់ គឺ​ស្ត្រី​សម្រេចបាន​ជាមួយ​ការប្រើប្រាស់​វា ឬ​អត់ ដូច្នេះ​គេ​ទើប​ជា​អ្នកសម្រេច​ផលិតផល​ណា​សុវត្ថិភាព និង​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ពេញចិត្ត​បំផុត​" ៕​
Read more...

តើ​អ្វី​ជា​ការវះកាត់​បន្តឹងទ្វា​រមាស​?

0 comments
ការវះកាត់​បន្តឹង​ទ្វារមាស គឺ​ទម្រង់ការ​នៃ​ការវះកាត់​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា ការធ្វើអោយ ទ្វារមាស​របស់​ស្ត្រី មាន​ភាព​ក្មេង​វ័យ​មកវិញ ដោយ​វា​បាន​កំណត់​គោលដៅ ដោយ​ការធ្វើ​អោយ​សាច់ដុំ របស់​ទា្វរ​មាស ទទួលបាន​មកវិញ​នូវ អាយ​ត​ពល​ភាព ដែល​វា​ត្រូវ​បាន​បាត់បង់ ក្នុងអំឡុងពេល​នៃ​ការ សម្រាលកូន និង ដំណើរ​ចាស់ជរា​នៃ​អាយុកាល​។​
​តើ​ទម្រង់ការ​នៃ​ការវះកាត់​បន្តឹង​ទ្វារមាស​នេះ បាន​ផ្តល់​នូវ​បម្រែបម្រួល​អ្វីខ្លះ ?

​ វា​បាន​ជួយ​បន្តឹង​ដល់ សាច់ដុំ​ទ្វារមាស ដែល​បាន​បាត់បង់​ភាព​រួម​ណែន​តឹង​របស់​ពួកវា ដោយសារតែ ការ​សម្រាលកូន ឬ ដំណើរការ​ចាស់ជរា​ពី​ធម្មជាតិ​ដែល​កើតមាន​ចំពោះ​ស្ត្រី​។ ទ្វារមាស​ដែល​ហាក់ មាន ភាព​ចំហ​ធំ​ពេក គឺ​អាច​បង្កើត​នូវ​ភាព​អៀ​ស​ខ្មាស់​ជា​ខ្លាំង​ចំពោះ​ស្ត្រី​ជា​ច្រើន ដែល​ពួកគេ​នឹង​មាន​ហ៊ាន​ធ្វើ ការ​រួមភេទ​តទៅទៀត​នោះទេ​។​

​ការធ្វើ​ អោយ​ទ្វារមាស​រួម​តូច គឺ​អាច​ធ្វើអោយ​ការ​ត្រដុស​កកិត ដែល​កើតមាន​ក្នុងអំឡុងពេល នៃ​ការ ដាក់បញ្ចូល​លិង្គ កាន់តែ​មាន​ភាពងាយស្រួល ហើយ​ជា​លទ្ធផល​នោះ គឺ​វា​នឹង​អាច​បង្កើន​នូវ​អារម្មណ៍​នៃ ការ​ត្រេកត្រអាល​ចំពោះ​ស្ត្រី និង ដៃគូ​រួមភេទ​របស់​នាង ក្នុងអំឡុងពេល​នៃ​ការ​រួមភេទ​។ វា​ជា​ជម្រើស​នៃ ការព្យាបាល​មួយ​ដ៏​សាក​សម សម្រាប់​ស្ត្រី​ទាំងឡាយណា ដែល​មិន​ធ្លាប់បាន​ទទួល​ការព្យាបាល​អ្វី​ផ្សេង ទៀត​ពីមុនមក និង សាក​សម​ផងដែរ សម្រាប់​ស្ត្រី​ទាំងឡាយណា ដែល​ធ្លាប់បាន​ព្យាយាម​អនុវត្ត នូវ​លំ​ហាត់ប្រាណ បែប kegel ជាមួយ​នឹង​ការទទួល​បាន​នូវ​លទ្ធផល​មួយ​ដ៏​ល្អ ។ ទម្រង់ការ​នៃ ការវះកាត់ នេះ អាច​ត្រូវបាន​អនុវត្តបាន ចំពោះ​ស្ត្រី​រាល់​រូប​។​

​តើ​ទម្រង់ការ​នៃ​ការវះកាត់​នវ ត្រូវ​បាន​ប្រព្រឹត្តទៅ​ដូចម្តេចខ្លះ ?

​ ការវះកាត់​នេះ ត្រូវ​ចំណាយ​រយៈពេល ប្រហែលជា ២​ម៉ោង​។ ដើម្បី​អាច​ធ្វើអោយ ទ្វារមាស​រួម​តូច​បាន នោះ​គ្រូពេទ្យ​ជំនាញ​ផ្នែក​វះកាត់ ត្រូវ​ធ្វើការ​កាត់​ស្នាម​ពីរ​ស្របគ្នា​ដ៏​ឆ្ងាយ​ពី​ផ្នែក​ខាងក្រៅ ទៅ​ដល់​ផ្នែក​ខាង ក្នុង​។ ប្រសិនបើ​ភាព​ទន់ ហាក់​មាន​តែ​បន្តិច នោះ​វា​ត្រូវបាន​គេ​កាត់ និង យក​ចេញ​នូវ ស្នាម​ឈ្នូត​បណ្តោយ​នៃ​ជាលិកា​ភ្នាស​ស្តើង ហើយ​បន្ទាប់​មក​វា​ត្រូវបាន គេ​រំលាយ​ចូលគ្នា ដើម្បី​បង្កើត​បាន ជា​ព្រំដែន​មួយ​។ ប៉ុន្តែ​ប្រសិនបើ មាន​សភាព​ទន់​ខ្លាំង​កើតមាន នោះ​វា​ជា​ការចាំបាច់ ដែល ត្រូវធ្វើ​ការចង​ផ្តុំ​សាច់ដុំ ដែល​ត្រូវបាន​រកឃើញ​តាម​ថ្នេរ​កាត់ ដែល​បាន​ធ្វើ​នៅក្នុង​ភ្នាស​ស្តើង​នេះ ។ វិធី​នេះ គឺ​អាច​ធ្វើអោយ​សាច់ដុំ​ទ្វារមាស ទទួលបាន​នូវ ភាព​តឹង​ណែន និង មាន​សម្តត្ថភាព​រឹងមាំ​ជាង​មុន​។ ការវះកាត់​ប្រភេទ​នេះ គឺ​អាច​អោយ​អតិថិជន ធ្វើការ​ដើរ​បាន​ដូច​ធម្មតា ដូចនេះ​វា​មិន​តម្រូវ​អោយមាន ការ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នោះទេ​។​

​ជា​លទ្ធផល ការធ្វើ​អោយ​ទ្វារមាស តឹង​ណែន​ជាថ្មី​ម្តងទៀត​នេះ គឺ​នឹង​អនុញ្ញាត​អោយ​អ្នក ទទួលបាន នូវ​អារម្មណ៍ ត្រេកត្រអាល​ជាមួយនឹង​ការរួម​ភេទ​បាន​ជាង​មុន និង វា​អាច​នឹង​ជួយ​ធ្វើអោយ​អ្នក​មាន​ទំនុក ចិត្ត​ទៅ​លើ​រាងកាយ​របស់​អ្នក​។ ហើយ​ទន្ទឹមនឹងនេះ វា​ក៏​បាន​ផ្តល់​នូវ​អារម្មណ៍​សុខសាន្ត​ចំពោះ ដៃគូ​រួមភេទ របស់​ពួកគេ​បាន​ផង​ដែរ​។ ជាមួយនឹង​វិធីសាស្ត្រ​នៃ​ការវះកាត់​បែប​ថ្មី ក្នុងការ​បន្តឹង​ទ្វារមាស នេះ គឺ​អាច​ធ្វើអោយ​អ្នក​ទទួលបាន​មកវិញ​នូវ អារម្មណ៍​ដែល​អ្នក​បាន​បាត់បង់​ជាច្រើន​ឆ្នាំ​មក ដែល​អ្នក​ធ្លាប់​គិតថា វា​នឹង​មិន​អាច​កើតមាន​ជា​ថ្មី​ម្តងទៀត​នោះ​ទេ ៕ Health.com.kh
Read more...

ពោត​ខ្មែរ​សង្ឃឹម​គោល​នយោបាយ​ថៃ​

0 comments
130125_11

ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ដែលប្រកបមុខរបរ ជាកិសរ​ធ្វើកសិក្មម ជាពិសេសគឺវិស័យនំចូលពោត ដែលនឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយថ្មីរបស់ថៃ លើការនាំចូលពោតសម្រាប់ផលិតចំណីសត្វ។
 យោង​តាម​គេហ​ទំព័រ​បាងកក​ប៉ុស្តិ៍ បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ថា​គណៈ​រដ្ឋ​មន្ត្រី​ថៃ​បាន​អនុម័ត​ឲ្យ​នាំ​ចូល​ពោត​គ្មាន​ពន្ធ​គយ​ចំនួន​៤៥ម៉ឺន​តោន​ពី​ប្រទេស​កម្ពុជា​និង​ឡាវ​ក្នុង​នោះ​ថៃ​គ្រោង​នាំ​ចូល​ពី​ប្រទេស​កម្ពុជា ២៥​ម៉ឺន​តោន​។ មន្ត្រី​កសិកម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ផលិត​ផល​ពោត​កម្ពុជា​អាច​ឡើង​ថ្លៃ​ដោយ​សារ​តែ​គោល​នយោបាយ​នេះ​។ លោក ថោង ស៊ីណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​៖​«​វា​នឹង​មាន​ឥទ្ធិពល​មក​លើ​តម្លៃ​ពោត​នៅ​ប្រទេស​របស់​យើង​ប៉ុន្តែ​ធំ​ឬ​ក៏​តូច​វា​អាស្រ័យ​ទៅ​លើ​បរិមាណ​ទិន្នផល​។​ប្រសិន​បើ​ទីផ្សារ​ត្រូវ​ការ​ច្រើន​តម្លៃ​ពោត​និង​ឡើង​ខ្ពស់​»​។ បើ​តាម​កាសែត​បាងកក ប៉ុស្តិ៍ ថៃ នឹង​ចាប់​ផ្តើម​នាំ​ចូល​ពី​កម្ពុជា​ចំនួន​១០​ម៉ឺន​តោន​នៅ​ខែ​សីហា និង​១៥​ម៉ឺន​តោន​នៅ​ចុង​ឆ្នាំ​នេះ​និង​ដើម​ឆ្នាំ​២០១៤​។

Read more...

Friday, January 25, 2013

សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ប្លន់​លុយ​ធនាគារ​អេស៊ីលីដា​៦​នាក់

0 comments

  សកម្មភាព​ក្រុម​សមត្ថកិច្ច​តាម​ចាប់​ជន​សង្ស័យ​ប្លន់​លុយ​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ចម្ការ​កៅស៊ូ​នា​ខេត្ត​កំពង់ចាម កាល​ពី​យប់​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៣។ Photo: RFAសមត្ថកិច្ច​ចម្រុះ ចាប់​បាន​ជន​សង្ស័ យ​ប្លន់​លុយ​​ធនាគារ​អេស៊ីលីដា (ACLEDA) សាខា​ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ៦​នាក់ ក្រោយ​ពេល​ពួក​គេ​ បាន​សម្រុក​រត់​ចេញ​ ពី​អគារ​ធនាគារ​ចូល​ទៅ​លាក់​ខ្លួន​ ក្នុង​ចំការ​កៅស៊ូ កាល​ពី​យប់​ថ្ងៃ​ទី​២៣ មករា។
មាន​ចំណុច​សង្ស័យ​ជា​ច្រើន​ទៀត ដែល​តម្រូវ​ឲ្យ​ អាជ្ញាធរ​ខេត្ត​កំពង់ចាម បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ ករណី​ប្លន់​ធនាគារ​អេស៊ីលីដា នៅ​ផ្សារ​បែកអន្លូង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។
នៅ​​បន្ទាប់​ពី​កម្លាំង​ចម្រុះ​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ ក្នុង​នោះ ៥​នាក់​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា ទី​១ ឈ្មោះ ស៊ិន គឹមថាន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជា​ប្រធាន​បេឡា និង​ជា​មេខ្លោង​ក្នុង​រឿង​ប្លន់​នេះ។ ទី​២ ឈ្មោះ ស៊យ ឌីណា អាយុ ២០​ឆ្នាំ ជា​ប្រធាន​ស្ដីទី​នៃ​បេឡា ទី​៣ ឈ្មោះ អាន ម៉ាត់លី អាយុ ២៤​ឆ្នាំ ជា​បុគ្គលិក​ធនគារ ជា​អ្នក​រត់​រួច​ដោយ​យក​លុយ ៥៧​លាន​រៀល។ ទី​៤ ឈ្មោះ ទីន គុយហេង និង​ទី​៥ ឈ្មោះ រឿន សុជាតិ អាយុ ២៩​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា។ ទី​៦ ឈ្មោះ ស៊ឹម តុលា ហៅ​ជែម អាយុ ២៨​ឆ្នាំ ទៅ​ពី​ភ្នំពេញ ជា​អ្នក​យក​កាំភ្លើង​ម៉ាក​កា៥៤ ដើម្បី​រៀប​គម្រោង​ប្លន់​យក​លុយ​ក្នុង​ធនាគារ។
២៤-មករា-២០១៣៖ ជន​សង្ស័យ​ប្លន់​លុយ​ធនាគារ​អេស៊ីលីដា ដែល​សមត្ថកិច្ច​ចាប់​បាន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម។ RFA/Uon Chhinឆ្លើយ​នឹង​សំណួរ​អ្នក​កាសែត ស្នងការ​រង​នគរបាល​ ខេត្ត​កំពង់ចាម ទទួល​បន្ទុក​កណ្ដាល​យុត្តិធម៌ លោក ជឹម សេងហុង នៅ​ថ្ងៃ​ទី​២៤ មករា មាន​ប្រសាសន៍​ថា បុគ្គលិក​ធនាគារ​អេស៊ីលីដា ៥​នាក់ និង​បក្ស​ពួក​ម្នាក់​ជា​ក្រុម​ជន​សង្ស័យ​ប្លន់ ដែល​មាន​គម្រោង​រួច​ស្រេច​ជា​ មុន ប៉ុន្តែ​មាន​បញ្ហា​កើត​ឡើង​ខ្លះ​ដែល​សមត្ថកិច្ច​មិន​ ទាន់​អធិប្បាយ​បាន។
លោក​បន្ត​ថា ចំណុច​ដែល​គួរ​ឲ្យ​សង្ស័យ​បន្ត​ទៀត​នោះ នៅ​ត្រង់​ថា ក្រុម​ចោរ​សហការ​គ្នា​ទាំង​អស់ តាំង​ពី​យប់​ថ្ងៃ​ទី​២២ ខែ​មករា ប៉ុន្តែ​ពួក​គេ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី​២៣ ទើប​នាំ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​តែម្ដង។
លោក ជឹម សេងហុង បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​ទៀត​នឹង​អាច​ត្រូវ​សាកសួរ​ជា​បន្ត​ទៀត ដើម្បី​រក​ប្រភព​ដើម​នៃ​ម្ចាស់​កាំភ្លើង​មួយ​ដើម និង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​មួយ​ចំនួន​ទៀត៖ «អា​ហ្នឹង​ជា​ ជំនាញ​របស់​ពួក​យើង​ខ្ញុំ​ដែល​ត្រូវ​តែ​ធ្វើ ព្រោះ​ឥឡូវ​ហ្នឹង គឺ​យើង​បិទ​ទាំង​អស់ មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ទេ ទាល់​តែ​សមត្ថកិច្ច​ខ្ញុំ​ទៅ​ពិនិត្យ​ទាំង​អស់​គ្នា អ៊ីចឹង​បាន​ខ្ញុំ​ប្រាប់​ថា វា​នៅ​ច្រើន ហើយ​សមត្ថកិច្ច​នឹង​ធ្វើ​បន្ត​ទៀត»។

លោក ជឹម សេងហុង បន្ត​ថា សមត្ថកិច្ច​នឹង​នាំ​ខ្លួន​ប្រពន្ធ​របស់​ប្រធាន​បេឡា​ធនាគារ និង​ស្វែង​រក​ចាប់​ខ្លួន​ប្អូន​ប្រុស​ជន​សង្ស័យ​ម្នាក់ ដែល​កំពុង​តែ​រត់​គេច​ខ្លួន និង​មាន​ប្រាក់​ក្នុង​ដៃ​រាប់​ម៉ឺន​ដុល្លារ។
ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ ប្រធាន និង​អគ្គនាយក​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចន្នី បំភ្លឺ​ថា ធនាគារ​បញ្ឈប់​បុគ្គលិក​ទាំង​ប្រាំ​នាក់ រួច​បន្ត​នីតិវិធី​ប្ដឹង​ទៅ​តុលាការ​ពី​បទ​ចាប់​ជំរិត ប្លន់ និង​រំលោភ​សេចក្ដី​ទុក​ចិត្ត។លោក​បន្ត​ថា រឿងរ៉ាវ​ប្លន់​ធនាគារ​ដោយ​បុគ្គលិក​ខ្លួន​ឯង​នេះ តិច ឬ​ច្រើន នឹង​អាច​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​នេះ ប៉ុន្តែ​ធនាគារ​នឹង​លើក​យុទ្ធសាស្ត្រ​បន្ត ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ។
លោក អ៊ិន ចន្នី៖ «កេរ្តិ៍​ឈ្មោះ​ហ្នឹង​យើង​ខំ​កសាង​អស់​រយៈពេល​ជាង ២០​ឆ្នាំ​ហើយ យើង​ក៏​មិន​អប់រំ​ឲ្យ​មនុស្ស​ធ្វើ​ខុស​ដែរ។ នៅ​ក្នុង​ប្រព័ន្ធ កាល​ណា​ដើរ​មិន​ស្រួល​យើង​កែ ចំពោះ​មនុស្ស​ដើរ​មិន​ត្រឹមត្រូវ​យើង​ក៏​កែ​ដែរ ដោយ​បង្កើន​ឲ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្រើន​ ជាង​មុន។ យើង​បញ្ចប់​ដំណាក់កាល​កិច្ចសន្យា​ភ្លាម ទី​២ គឺ​ប្ដឹង​គាត់​ទៅ​តុលាការ»។
ទោះ​យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​បញ្ជាក់​ពី​តួលេខ​ទេ​ថា ទំហំ​ទឹក​ប្រាក់​ដែល​បាត់បង់​ទាំង​អស់​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។ ចំណែក​ឯ​ទឹក​ប្រាក់​ដែល​ជាប់​នឹង​ខ្លួន​ជនសង្ស័យ ក៏​មាន​ការ​អះអាង​ខុស​គ្នា​ដែរ ដោយ​នៅ​ក្នុង​សន្និសីទ​កាសែត ស្នងការ​រង​នគរបាល ជឹម សេងហុង បញ្ជាក់​ថា រឹប​អូស​ប្រាក់​ពី​ក្រុម​ជន​សង្ស័យ​បាន​តែ ៥៧​លាន​រៀល។ ប៉ុន្តែ​ស្នងការ​នគរបាល លោក ឆេង គឹមស៊ុន ប្រាប់​ថា មាន​ប្រាក់​ដុល្លារ​មួយ​ចំនួន​ទៀត​បន្ថែម​ពី​លើ​ចំនួន​លុយ​ខ្មែរ​ដែល​រឹប​ អូស​បាន​ពី​ជនសង្ស័យ។
ការ​បង្ក្រាប​ក្រុម​សង្ស័យ​ប្លន់​នេះ មិន​បាន​បង្ក​ឲ្យ​មាន​ជន​ណា​ម្នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ពី​សំណាក់​ សមត្ថកិច្ច​ទេ ដោយ​ក្រុម​មន្ត្រី​នាយកដ្ឋាន​បង្ក្រាប​ភេរវកម្ម​ប្រាប់​ថា ពួក​គេ​ចង់​ឲ្យ​ចំណាប់​ខ្មាំង​មាន​សុវត្ថិភាព ប៉ុន្តែ​ក្រោយ​មក​អ្នក​ទាំង​នោះ ត្រូវ​គេ​សង្ស័យ​ថា គឺ​ជា​ជន​ល្មើស​រួម​ដៃ​គ្នា​រៀប​គម្រោង​ប្លន់​ទាំង​អស់​គ្នា។ ចំណែក​ឯ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ត្រូវ​រង​របួស​ហើម​មុខ ដោយ​មិន​មាន​នរណា​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ រាប់​ទាំង​ជន​សង្ស័យ​ផង៕ ដោយៈ វណ្ណ វិចារ - RFA
Read more...

Sunday, January 20, 2013

ADB ផ្តល់​កម្ចី​២៣០​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​លើ​គម្រោង​៦

0 comments

130118_11
ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្តល់​ហិរញ្ញប្បទាន ២៣០ ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍ​លើ​គម្រោង​ចំនួន​៦។
កិច្ច​ព្រម​ព្រៀង​ផ្តល់​កម្ចី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Eric Sidgwick នាយក​ប្រចាំ​ប្រទេស​របស់ ADB នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។
សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ថវិកា​២៣០​លាន​ដុល្លារ​នេះ រួម​មាន​កម្ចី​សម្បទាន ២១៨,៤៦​លាន​ដុល្លារ និង​ជំនួយ​ឥត​សំណង ១១,៧​លាន​ដុល្លារ​។ គម្រោង​អភិវឌ្ឍន៍​ទាំង​៦​នោះ​រួម​មាន​ការ​លើក​កម្ពស់​កម្មវិធី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច កម្មវិធី​កំណែ​ទម្រង់​មជ្ឈការ​សេវា​សាធារណៈ និង​ហិរញ្ញវត្ថុ អភិវឌ្ឍ​វិស័យ​អប់រំ​ជំហាន​ទី​បី គម្រោង​គ្រប់​គ្រង និង​កាត់​បន្ថយ​គ្រោះ​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ គម្រោង​ពង្រីក​បណ្តាញ​អគ្គិសនី​តង់​ស្យុង​មធ្យម​និង​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ច្រក​របៀង​ខាង​ត្បូង។
ពិធី​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ភាព​ជា​ដៃ​គូ​ល្អ​រវាង​រដ្ឋាភិបាល និង ADB។
លោក គាត ឈន់ លើក​ឡើង​ថា​៖ «ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គម្រោង​ខាង​លើ គឺ​ជា​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ដល់​តម្រូវ​ការ​អភិវឌ្ឍ​ក្នុង​បរិបទ​ពិភពលោក ដើម្បី​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​បង្កើត​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​យូរ​អង្វែង»​។
លោក Eric Sidgwick នាយក​ប្រចាំ​ប្រទេស​របស់ ADB នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ជា​បន្ត​បន្ទាប់​របស់ ADB ក្នុង​ការ​សម្រេច​បាន​កំណើន​ជា​រួម​តាម​រយៈ​ការ​ពង្រឹង​និង​ការ​អន្តរាគមន៍​ជា​ច្រើន។ លោក​បន្ត​ថា៖ «​គម្រោង​ផ្តួច​ផ្តើម​ទាំង​នេះ​នឹង​លើក​កម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​ក្រី​ក្រ និង​ងាយ​រង​គ្រោះ​ព្រម​ទាំង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ជួយ​រដ្ឋាភិបាល​អនុវត្ត​កំណែ​ទម្រង់​គោល​នយោបាយ និង​ថ្លឹង​ថ្លែង​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម និង​វិនិយោគ​ជួយ​ផ្លាស់​ប្តូរ​កម្ពុជា​ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​បើក​ទូលាយ និង​ផ្អែក​លើ​ទី​ផ្សារ​»​។
លោក គាត ឈន់ ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ កម្ចី និង​ជំនួយ​ឥត​សំណង​របស់ ADB ដែល​បាន​ផ្តល់​មក​ដល់​កម្ពុជា​កើន​ដល់ ១ ៨៤៩​លាន​ដុល្លារ​ក្នុង​នោះ ADB បាន​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​១ ៤៩៨​លាន​ដុល្លារ​សម្រាប់​គម្រោង ៦៣​គម្រោង និង ៣៥១​លាន​ដុល្លារ​អាមេរិក៕ ប្រភពមកពីភ្នំពេញប៉ុស្តិ៍
Read more...

Thursday, January 17, 2013

មីមួយចានពីអ្នកដ៏ទៃ!

0 comments


តើឪពុកម្តាយ​របស់អ្នក​ ​មាន​ដែល​ស្តី​បន្ទោស​អ្នកដែរ​ឬទេ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេលគាត់​ស្តី​បន្ទោស​ដូច្នេះ? សារជាតិ​ធម្មជាតិ​របស់លោកទាំងពីរ​គឺតែងតែ​ស្រឡាញ់ បារម្ភ និង​ចង់​ឲ្យ​កូន​ៗ​របស់គាត់ល្អជានិច្ច។ ថ្ងៃ​នេះ​គេហទំព័រ​«គំនិត»​សូម​ចែករំលែក​រឿង​មួយ​ គឺ”មីមួយចានពីអ្នកដ៏ទៃ”។ តើ​រឿងនេះ​មាន​អត្ថន័យ​យ៉ាងណាដែរ? សូម​អញ្ចើញ​ទៅ​តាមដាន​ទាំងអស់​គ្នា!
មាន​យប់​មួយ នីកា​បាន​ឈ្លោះប្រកែក​ជាមួយ​នឹង​ម្តាយ​របស់នាង។ ដោយសារ​តែ​ខឹង​នឹង​ម្តាយ​នាង​ខ្លាំ​ពេក​នាង​ក៏​រត់​ចេញពីផ្ទះហើយចេញ​ក្រៅទាំង​យប់។ នៅពេលកំពុង​ដើរ​នៅតាម​ផ្លូវ ទើប​នាង​ដឹង​ខ្លួន​ថា នាងមិនបាន​ជាប់​យក​លុយ​មកជាមួយ​សម្បី​តែ​មួយរៀល។
រំពេច​នោះ នាង​ក៏បាន​ដើរកាត់​ហាង​មីមួយនៅ​តាម​ដង​ផ្លូវ។ ដោយសារ​តែ​ក្លិន​ដ៏ឆ្ងុយ​ដែល​ភាយ​ចេញ​ពី​ហាង​មីនោះ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ឃ្លាន​ជា​ខ្លាំង។ នាង​ចង់​ចូលទៅ​ញ៉ាំ​ខ្លាំង​ណាស់ ប៉ុន្តែ​ជា​អកុសល​នាង​មិនមាន​លុយ​ជាប់​នឹង​ខ្លួន​នាង​ឡើយ។
ថៅកែហាង​មី​នោះ បាន​ឃើញ​សភាព​ស្ទាក់​ស្ទើរ​របស់​នាង​ ក៏បាន​បន្លឺ​សួរ​ទៅកាន់​នាង​ថា៖
-ក្មួយស្រី! តើ​ក្មួយ​ចង់​ញ៉ាំ​មី​មែនទេ?
- ប៉ុន្តែ…ខ្ញុំ​មិនបាន​ជាប់​លុយ​មកជាមួយ​នោះទេ​ពូ! នាង​ឆ្លើយ​ទាំង​មាន​ការ​ខ្មាសអៀន។
- មិនអីទេ! ពូ​មិន​យក​លុយ​ក្មួយ​ទេ! ​ចូល​មកក្នុង​មក ពូ​នឹង​ទៅចម្អិន​មី​ឲ្យ​ក្មួយ​ញ៉ាំ។
ប៉ុន្មាន​នាទី​ក្រោយ​មក​ថៅកែហាង​ក៏​យក​មីមួយចាន​ដែល​ទើប​នឹង​ចម្អិន​ហើយ​មក​ឲ្យ​នាង។ ញ៉ាំ​បាន​ប៉ុន្មាន​ម៉ាត់​ នីកា​ក៏យំ។
-តើ​មាន​រឿង​អ្វី​ហ្នឹង? ហេតុ​អ្វី​ទើប​ក្មួយ​យំ? ថៅកែហាង​បា​ន​ចោទសួរ
- គ្មាន​រឿង​អី​ទេ​ពូ។ ខ្ញុំ​គ្រាន់​តែ​រំជួល​ចិត្ត​នូវ​ទង្វើ​ដ៏ល្អ​របស់​ពូ​តែប៉ុណ្ណោះ។ នីកា​និយាយ​ទាំង​អួល​ដើមក៏ ព្រមជាមួយ​នឹង​កាយវិការ​ជូត​ទឹកភ្នែក។
- សូម្បី​តែមនុស្ស​ដែលមិនដែលស្គាល់​គ្នា​ផង​បាន​ឲ្យ​មី​ខ្ញុំ​មួយ​ចាន។ ប៉ុន្តែ​ម្តាយ​ខ្ញុំ​វិញ គ្រាន់​តែ​ទាស់​សម្តី​នឹង​គាត់​បន្តិច​បន្តួច គាត់​បាន​បណ្តេញ​ខ្ញុំ​ចេញពីផ្ទះ។ គាត់ពិតជា​អាក្រក់​ណាស់!!!
ថៅកែហាង​ដក​ដង្ហើមធំហើយ​និយាយ​ថា៖
-ក្មួយស្រី ហេតុអ្វី​បាន​ជាក្មួយ​គិត​ដូច្នេះ? ក្មួយ​សាកគិត​ម្តង​ទៀត​ទៅ​មើល! ពូ​គ្រាន់​តែ​ឲ្យ​មីក្មួយ​មួយចានប៉ុណ្ណោះ ធ្វើ​ឲ្យ​ក្មួយ​មាន​អារម្មណ៍បែបនេះ។ ម្តាយ​របស់ក្មួយ​វិញ​បាន​ចិញ្ចឹម​បីបាច់​ក្មួយ​តាំង​តែ​ពី​ក្មួយ​នៅ​ជា​ទារិកា ហេតុអ្វីបាន​ជាក្មួយ​មិនដឹង​គុណ​ម្តាយ ហើយ​មិនស្តាប់​សម្តី​គាត់​អញ្ចឹង?
នីកា​មាន​អារម្មណ៍ភ្ញាក់ខ្លួន​បន្ទាប់​ពីបាន​ឮ​សម្តី​របស់​ម្ចាស់​ហាង​មី។
“ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​គិត​ដល់​រឿង​ហ្នឹង​ដូច្នេះ? មីមួយចាន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជំពាក់​គុណ។ រីឯម្តាយ​របស់ខ្ញុំ​វិញ​គាត់​ខិតខំបីបាច់​ចិញ្ចឹមខ្ញុំតាំងពីតូច ខ្ញុំ​មិនមាន​អារម្មណ៍បែបនេះសូម្បី​តែបន្តិច!”
នៅតាម​ផ្លូវ​ទៅផ្ទះ​វិញ នីកាបាន​សញ្ចឹង​គិត​ថា​តើ​គួរ​និយាយ​អ្វី​នៅពេល​ដែលនាង​ទៅដល់​ផ្ទះ​វិញ៖ “ម៉ាក់! ឲ្យ​កូន​សុំទោស។ កូនដឹងខុសហើយ លើកលែង​ទោស​ឲ្យ​កូន​ម្តងទៅ…”
នៅពេលដែល​នីកា​ឈាន​ចូល​ទៅក្នុង​ផ្ទះ នាង​បាន​ឃើញ​ម្តាយ​របស់នាង​កំពុង​តែមាន​សភាពភ័យ​ព្រួយ និងបារម្ភ​ពីនាងជាខ្លាំង។ គាត់មើល​ទៅ​ហាក់​អស់កម្លាំង​ជា​ខ្លាំង​ដោយសារ​តែ​ខិត​ខំ​ដើររកនីកា។ នៅពេលដែលគាត់​បាន​ឃើញ​នីកា​មកវិញ គាត់បាននិយាយ​ដោយសម្តី​ស្រទន់ថា “នីកា ចូលមកកូន​សម្លាញ់។ កូន​ប្រាកដ​ជា​ឃ្លាន​ខ្លាំង​ហើយ​មែនទេ? ម៉ាក់​បាន​រៀបចំបាយ​ទឹកឲ្យ​កូន​រួចហើយ តោះទៅញ៉ាំទៅកូន ទាន់នៅក្តៅៗ…!”
នីកា​ទប់អារម្មណ៍​មិនបាន នាង​ក៏​យំរួច​ក៏រត់ទៅឱប​ម្តាយ​របស់នាង។
នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ពេលខ្លះ​យើងមានការ​ដឹង​គុណ និង​រីករាយ​ចំពោះទង្វើ​បន្តិចបន្តួច​របស់​អ្នកនៅជុំវិញ​ខ្លួន​យើង។ ប៉ុន្តែ​សម្រាប់​សាច់ញាតិ ជាពិសេស​ឪពុកម្តាយ​របស់យើង​វិញ យើង​គិត​ថា​ការ​លះបង់​របស់​ពូកគាត់​គឺជា​កាតព្វកិច្ច​ដែល​ធម្មជាតិ​តម្រូវ​ឲ្យ​ធ្វើ……
ក្តីស្រឡាញ់​របស់​ឪពុកម្តាយ និង​ការ​ព្រួយ​បារម្ភ​របស់ពួកគាត់​ចំពោះ​កូនៗគឺជា​វត្ថុ​ដ៏មាន​តម្លៃ​ មិន​អាច​កាត់​ថ្លៃបាន​ដែល​យើងរាល់​គ្នាមាន​សំណាង​ទទួលបាន​តាំង​ពីយើងកើត​មក។
ឪពុក​ម្តាយ​របស់យើង​ទាំង​អស់​គ្នា មិនរំពឹង​ថា​យើង​នឹង​តប​ស្នង​នូវ​អ្វីៗដែលគាត់​បាន​ធ្វើ​ចំពោះយើងនោះទេ… ប៉ុន្តែ​តើ​យើង​មាន​ដែល​ឲ្យ​តម្លៃ និង​ដឹងគុណ​ចំពោះ​ការ​លះ​បង់ដោយ​ឥត​លក្ខខណ្ឌ​នេះដែរឬទេ? ប្រភពមកពី គំនិត
Read more...

ក្រុមហ៊ុន​ជប៉ុន​កំពុង​ស្វែង​រក​ឱកាស​វិនិយោគ​

0 comments

ភ្នំពេញៈ តំណាង​មក​ពី​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​របស់​ជប៉ុន បាន​និង​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ។
បណ្តា​ក្រុមហ៊ុន​ដែល​ដឹក​នាំ​ដោយ​លោក Hidetoshi Nishimura នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA)​កំពុង​វិនិយោគ​លើ​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ទំនើប អាជីវកម្ម​បរិស្ថាន ត្បូង និង​គ្រឿង​អលង្ការ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កសិកម្ម។
ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ​នៅ​វិមាន​សន្តិភាព លោក Hidetoshi Nishimura បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក មក​កាន់​កម្ពុជា ក្នុង​គោល​បំណង​សិក្សា​អំពី​វិស័យ​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ។ លោក​ថ្លែង​ថា ក្រុមហ៊ុន​ទាំង​នោះ ដឹង​ថា កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​ព្រម​ទាំង​បរិយាកាស​អាជីវកម្ម​ប្រកប​ដោយ​ភាព​អំណោយ​ផល។

Read more...

សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​៦,៧​ភាគរយ

0 comments

130117_11

ភ្នំពេញៈ ទោះ​បី​ជា​ធនាគារ​ពិភពលោក បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំ​នេះ​ក្តី របាយ​ការណ៍​មួយ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ បាន​បង្ហាញ​ថា ការ​ព្យាករ​ចំពោះ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប(GDP) របស់​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​អត្រា៦,៧​ភាគ​រយ។
ធនាគារ​ពិភព​លោក​ព្យាករ​ថា​GDP​កម្ពុជា នៅ​តែ​បន្ត​កើន​ឡើង​៧​ភាគ​រយ ក្នុង​ឆ្នាំ​២០១៤ និង​៧​ភាគ​រយ​នៅ​ឆ្នាំ​២០១៥។

Read more...

Monday, January 14, 2013

របៀប​លុប​ Nevigation Bar ​ចេញ​ពី​ Blogger

0 comments

នៅ​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​ប្រើ​ប្រាស់​នូវ​ Template ​របស់​ Blogger ​នោះ​វា​នឹង​ចេញ ​Navigation Bar ​នៅ​លើ​ Blogger ​របស់​យើង។​ ដូច​នេះ​វា​ធ្វើ​ឱ្យ​ប្លក់​របស់​យើង​មិន​សូវ​មាន​សោ​សោភ័ណភាព​ និង​ភាព​ទាក់​ទាញ។
ថ្ងៃ​នេះ​ CM ​នឹង​លើក​យក​នូវ​វិធី​ដើម្បី​លុប​ Nevigation Bar ​ចេញ​ពី​ Blogger ​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា។​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖

មុន​ដំបូង​ យើង​ត្រូវ​ Log ​ចូល​ទៅ​ក្នុង​ Account Blogger ​របស់​យើង ​បន្ទាប់​មក​ចូល​ទៅ​ក្នុង​ Template​ រួច​ចុច​លើ​ពាក្យ​ Edit ​Template ​ដែល​នៅ​ផ្នែក​ខាង​ស្តាំ



បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​ដូច​ខាង​ក្រោម​ រួច​ចុច​ Proceed
បន្ទាប់​មក​ធីក​លើ ​Expand ​Widget ​Templates ​រួច​ចុច​ Ctrl + F ​ដើម្បី​ Search ​រក​ពាក្យ​ ]]>​
 
បន្ទាប់មក Copy Code :
#navbar-iframe {
height:0px;
visibility:hidden;
display:none
}
ទៅ​ដាក់​នៅ​ពី​មុខ​ ]]> ​រួច​ចុច​ Save ​Template​
ពេល​នេះ​ Nevigation Bar ​ត្រូវ​បាន​លុប​ចេញ​ពី​ Blogger ​របស់​យើង​បាន​សម្រេច​ហើយ។

Read more...

Friday, November 23, 2012

Sunday CD Vol 141

0 comments
01. bong chhob tver prean neary you hey (keo veasna)

02. som choub 1mat chung kroy mun neng bek knea (eva)

03. songka srlanh oun sin (linda)

04. souy thom hey kjom (sok raksa)

05. os sit terb som bek (pan monika)

06. yum ang vor bong (linda)

07. srlanh bong ban trem te chher chab (eva)

08. loy trong pour ke kbort (sok raksa)

09. pel na oun chhob nek bong (pan monika)

10. pel pnheark pi keng oun nek bong (eva)

Read more...

Thursday, November 22, 2012

ជីវិតពិត

0 comments
Read more...

បុណ្យកឋិនទាន សាមគ្គី

0 comments
ឧបាសក នួន ណយ ឧបាសិកា ឡុង ទួន និង ឧបាសិកា ជា រ៉េត បានមូលមតិគ្នា ធ្វើបុណ្យកឋិនទាន កាលពីថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ២០១២ នៅវត្ថ រមណីយារាម ដែលសិ្ថតនៅក្នុងខេត្ត កណ្តាល។ នៅពេលល្ងាចថ្ងៃទី ១៧ ​បានរៀបចំពិធីសូត្រមន្ត នៅឯវត្ត ដែលមានការចូលរួមពីពទ្ធបរិស័តចំណុះ​ជើងវត្តយ៉ាងច្រើនកុះករ បន្ទាប់លោកអាចារ្យ រៀបចំនិមន្តព្រះសង្ឃសម្តែងធម្មទេសនា រហូតដល់ វេលាម៉ោង ៧:០០​ នាទីយប់ ត្រូវបានបញ្ចប់។ នាថ្ងៃស្អែកឡើង ពេលព្រឹក អ្នកផ្តើមបុណ្យទាំងអស់​ បានមកជួបជុំគ្នានៅក្នុងវត្តដើម្បី អោយលោកអាចារ្យ ទទួលទិន្នន័យគ្រប់ត្រៃទាំងអស់។ ពេលព្រះសង្ឃ ឆាន់អាហារថ្ងៃត្រង់រួចរាល់​ លោកអាចារ្យចាប់ផ្តើម ធ្វើពីធីដង្ហែរត្រៃ ទាំងអស់ ចំនួនបីជុំ ជុំវិញព្រះវិហារ។ វេលាម៉ោង ៣ ០០ កម្មវិធីបុណ្យកឋិនទាន សាមគី្គ ត្រូវបានបញ្ចប់ដោយជោគជ័យ ជាស្ថាពរ។ ទិដ្ឋភាពថ្ងៃបូណ្យ










Read more...

Sunday, November 11, 2012

សង្សាផ្ទាល់ខ្លួន

0 comments
 កគ្រើកទៀតហើយ ជាមួយ ឪក សុគន្ធកញ្ញា នូវបទ សង្សាផ្ទាល់ខ្លួន ក្នុងផលិតកម្មរស្មីហង្សមាស


Read more...

RHM CD VOL 468 || Phderm Sne Krom Domnork Tuek Phleang

0 comments
01. Phderm Sne Krom Domnork Tuek Phleang-Rith ( Get it now )
02. I know it's too late-Rith || ( Get it now )
03. Monus Del Thleab Srolanh Bong Slab Bat Hoy-Rith&Bopruek ( Get it now )
04. Nek Ke Min Nek Songsa-Kanha (Get it now)
05. Sne Smos Trov Bat Borng-Bopruek ( Get it now )
06. Baby, You're my world-Rith ( Get it now )
07.Chanh Krob Yang Brous Hetpol Oun Srolanh Bong-Kanha ( Get it now )
08. Brom Reab Ka Neng Bong Te?-Rith&Bopruek ( Get it now )
09. Orkun Del Komdor Bong-Rith ( Get it now )
10. I like that BOy-Bopruek ( Get it now )






Read more...

សង្សាលេងៗស្រលាញ់មែនទែនហើយ!

0 comments
បទ "សង្សារលេងៗស្រឡាញ់មែនទែន" របស់ ឱក សុគន្ធកញ្ញា ក្នុងអាល់ប៊ុម VCD Vol 133 ផលិតកម្មរស្មីហង្សមាស ចេញលក់លើទីផ្សារហើយ!
Read more...

Saturday, September 29, 2012

របៀបចាក់​សោ​ Drive ​ក្នុង ​Computer ​របស់​យើង​ដោយ​មិន​ចាំ ​បាច់​ប្រើ​កម្មវិធីមកជំនួយ

0 comments


ការ​ចាក់​សោ​ Drive ​ក្នុង ​Computer ​គឺ​យើង​តែង​តែ​ប្រើ​ប្រាស់​កម្មវិធី​ដើម្បី​ជំនួយ​។​ ប៉ុន្តែ​ថ្ងៃ​នេះ​ ព័ត៌មានកណ្តាល ​នឹង​លើក​យក​នូវ​វិធី​ថ្មី​មួយ​ ដែល​អាច​ចាក់​សោ​ Drive ​Computer របស់​អ្នក​កុំ​ឱ្យ​អ្នក​ដទៃ​បើក​បាន​ ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ទៀត​ឡើយ។​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​៖
មុន​ដំបូង​ យើង​ត្រូវ​ចុច​ Start ​+ R ​ដើម្បី​បើក​ Run
 


បន្ទាប់​មក​វាយ​ពាក្យ​ gpedit.msc ​រួច​ចុច​ Enter

បន្ទាប់​មក​យើង​ត្រូវ​ចូល​ទៅ​ក្នុង​ User ​Configuration  > Administrative​ Templates  >​ Windows ​Components  > Windows ​Explorer  > Prevent access to drives from My Computer
យើង​ត្រូវ​ជ្រើស​រើស​យក​ពាក្យ​ Enabled ​ត្រង់​កន្លែង​ Pick ​one ​of ​the ​following​ combinations​ គឺ​សម្រាប់​រើស​នូវ​ Drive ​ដែល​យើង​ចង់​ចាក់​សោ​ ពេល​ដែល​យើង​ជ្រើស​រើស
​ចប់​សព្វ​គ្រប់​ហើយ​ សូម​ចុច​ OK
ពេល​នោះ ​Drive ​របស់​យើង​បាន​ចាក​សោ​រួច​រាល់​ហើយ​ នៅ​ពេល​ដែល​យើង​ចុច​បើក​វា ​ នោះ​វា​នឹង​ចេញ​ដូច​ផ្ទាំង​ខាង​ក្រោម៖

Read more...

Friday, September 28, 2012

Problem Skype with WampServer

0 comments

ថ្ងៃនេះផងដែរ គេហទំព័រ ព័ត៌មានកណ្តាល នឹងជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់អំពីបញ្ហា WampServer និង Skype។​ បញ្ហា​នេះ​តែង​តែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កុំព្យូទ័រ​មួយ​បាន​ដំឡើង​កម្មវិធី WampServer និងSkype។ បញ្ហា​នោះ​គឺ WampServer នឹង​មិន​ដើរ​នៅ (មិនលោត​ទៅ​រូប​ពណ៌​បៃតង) នៅ​ពេល​ដែល Skype ចាប់​ផ្ដើម​ដំណើរ​ការ​មុន។ ដូច្នេះ​ដើម្បី​ឲ្យ WampServer ដើរ​យើង​ចាំ​បាច់​ត្រូវ​បិទ Skype សិន​រួច​បើក WampServer ហើយ​បាន​បើក Skype ឡើង​វិញ​ម្ដង​ទៀត។ តែ​ដំណោះ​ស្រាយ​បែប​នេះ ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល ហើយ​ណា​មួយ​បិទ​ចុះ​បើក​ឡើង​នាំ​តែ​ច្រើន​ដង។
តែ​ដំណោះ​ស្រាយ​តែ​ម្យ៉ាង​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​និរន្តរ៍​នោះ គឺ​យើង​គ្រាន់​តែ​ចូល​ទៅ​កែ​បន្តិច​ប៉ុណ្ណោះ​នៅ​ក្នុង Skype។
ជា​ដំបូង​សូម​បើក​កម្មវិធី Skype បន្ទាប់​មក​ចូល​ទៅ​កាន់៖ Tools -> Options… -> Advanced -> Connection ហើយ​ដោះ​ជម្រើស "Use port 80 and 443 as alternatives for incoming connections" ។
ចាប់​ផ្ដើម​កម្មវិធី Skype ឡើង​វិញ។ បន្ទាប់​មក​សូម​សាក​ល្បង​បើក​កម្មវិធី WampServer តាម​ក្រោយ​ដូច​រាល់​ដង, ពេល​នោះ​អ្នក​នឹង​ឃើញ​រូប WamServer លោត​ទៅ​ពណ៌​បៃតប ហើយ​វា​ដើរ​ដោយ​គ្មាន​បញ្ហា​ថែម​ទៀត​ផង។ ការ​ធ្វើ​បែប​នេះ​ក៏​ល្អ​ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន ដែល​តែង​តែ​ដាក់​ឲ្យ Skype ចាប់​ផ្ដើម​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល Windows ត្រូវ​បាន​ចាប់​ផ្ដើម។
នៅ​ពេល​នេះ​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ ជាមួយ​នឹង​គន្លឹះ​តូច​មួយ​នេះ។
Read more...

ទាញ​យក ​Office 2013 ​មក​ប្រើ​ទាំងអស់គ្នា!!

0 comments
ក្រុមហ៊ុន Microsoft Office ​គឺ​ជាក្រុមហ៊ុនដ៏ពេញនិយមមួយនៅលើពិភពលោក ដែលមនុស្សទាំងអស់​ បានប្រើប្រាស់កម្មមួយចំនួនពីក្រុមនេះ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនមួយនេះ បានបង្កើត​កម្មវិធី​មួយ​ដែល​មាន​អ្នក​កំពុង​ប្រើ​ប្រាស់​ជាង​ ១ពាន់​លាន​នាក់​ ស្មើ​នឹង​ ៩០ភាគ​រយ​នៃ​អ្នក​ដែល​មាន​កុំព្យូទ័រ​ប្រើ​ប្រាស់។​ ពេល​នេះ​ក្រុមហ៊ុន​ Microsoft ​បាន​ចេញ​នូវ​កម្មវិធី​ Office ​ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ Office 2013 ​ដើម្បី​សាក​ល្បង​ប្រើ​ប្រាស់​ជា​មុន​ រហូត​ដល់​វា​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ។​ Office 2013 ​ត្រូវ​បាន​កែ​ប្រែ​ជា​ថ្មី​ ដោយ​មាន​លក្ខណ​ពិសេស​ជា​ច្រើន​ ហើយ​ជា​ពិសេស​នោះ​គឺ​វា​សាក​សម​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ក្នុង​ Windows 8 ​ទាំង​នៅ​លើ​កុំព្យូទ័រ​ និង​ tablets។​ ប៉ុន្តែ​វា​អាច​ប្រើ​បាន​តែ​នៅ​លើ​ Windows 7 ​និង​ Windows 8 ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​មិន​ចាំ​បាច់​លុប​ កម្មវិធី Office 2007 ឬ 2010 ​ដែល​អ្នក​កំពុង​ប្រើ​ទេ​ គឺ​អ្នក​អាច​ប្រើ​បាន​ជា​ធម្មតាក្រោយ​ពេល​ដំឡើង​រួច។
តម្រូវ​ការ​ប្រព័ន្ធ​សម្រាប់​ការ​ដំឡើង​ Office 2013៖
-Processor: 1Ghz or greater x86/x64
-Memory: 1GB RAM(32bit) / 2GB RAM(64 Bit)
-Graphics: DirectX10 graphics card and 1024 x 576 resolution required.
-Disk Space: 3.5GB free disk space is required to install
ឬអាច​ Download​ Torrent តាម​ Link ​ខាង​ក្រោម៖

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន