Monday, January 14, 2013

របៀប​លុប​ Nevigation Bar ​ចេញ​ពី​ Blogger

0 comments

នៅ​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​ប្រើ​ប្រាស់​នូវ​ Template ​របស់​ Blogger ​នោះ​វា​នឹង​ចេញ Navigation Bar ​នៅ​លើ​ Blogger ​របស់​យើង។​ ដូច​នេះ​វា​ធ្វើ​ឱ្យ​ប្លក់​របស់​យើង​មិន​សូវ​មាន​សោ​សោភ័ណភាព​ និង​ភាព​ទាក់​ទាញ។
ថ្ងៃ​នេះ​ CM ​នឹង​លើក​យក​នូវ​វិធី​ដើម្បី​លុប​ Nevigation Bar ​ចេញ​ពី​ Blogger ​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា។​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖

មុន​ដំបូង​ យើង​ត្រូវ​ Log ​ចូល​ទៅ​ក្នុង​ Account Blogger ​របស់​យើង ​បន្ទាប់​មក​ចូល​ទៅ​ក្នុង​ Template រួច​ចុច​លើ​ពាក្យ​ Edit Template ​ដែល​នៅ​ផ្នែក​ខាង​ស្តាំ



បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​ដូច​ខាង​ក្រោម​ រួច​ចុច​ Proceed
បន្ទាប់​មក​ធីក​លើ Expand Widget Templates ​រួច​ចុច​ Ctrl + F ​ដើម្បី​ Search ​រក​ពាក្យ​ ]]>
 
បន្ទាប់មក Copy Code :
#navbar-iframe {
height:0px;
visibility:hidden;
display:none
}
ទៅ​ដាក់​នៅ​ពី​មុខ​ ]]> ​រួច​ចុច​ Save Template
ពេល​នេះ​ Nevigation Bar ​ត្រូវ​បាន​លុប​ចេញ​ពី​ Blogger ​របស់​យើង​បាន​សម្រេច​ហើយ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន