ការស្រាវជ្រាវថ្មីមួយបង្ហាញថា
ស្រោមអនាម័យពុំត្រឹមតែជួយគូស្នេហ៍សុវត្ថិភាពពេលរួមរក្សប៉ុណ្ណោះទេ
តែនៅជួយស្ត្រីបន្ថែមតម្រេកថែមទៀតផង ។
តាំងពីយូរមកហើយ មនុស្សជាច្រើន "ប្រតិកម្ម"ជាមួយស្រោមអនាម័យ
ព្រោះគិតថាវារារាំងតម្រេកគូស្នេហ៍ទាំង២ ។
ប៉ុន្តែការស្រាវជ្រាវ២ថ្មីៗនេះ បានរកឃើញថា "សិច"
ដោយប្រើស្រោមអនាម័យមានជាតិរំអិលនាំមកនូវការពេញចិត្តប្រហាក់ប្រហែល
នឹង "សិច"គ្មានស្រោមអនាម័យ ។
ការស្រាវជ្រាវទី១រកឃើញថា បុរសនិយាយថា
ពួកគេងាយស្រួលរក្សាភាពឡើងរឹងជាងពេលប្រើស្រោមអនាម័យ ។
ការស្រាវជ្រាវមួយផ្សេងទៀតបង្ហាញថា ស្ត្រីក៏ឲ្យដឹងថា
ពួកគេមានអារម្មណ៍ថា ជាតិរំអិលក្នុងស្រោមអនាម័យមានប្រយោជន៍បំផុត
ព្រោះវាជួយស្ត្រីងាយឈានដល់តម្រេកពេលរួមភេទ ។
ពួកអ្នកវិទ្យាសាស្ត្រនៅសុខាភិបាល
សហគមន៍ Bloomington អាមេរិកបានសម្រាំងទិន្នន័យរបស់បុរសជាង ១.៨០០នាក់
និងស្ត្រីជិត២៥០០នាក់ អាយុពី១៨-៥៩ឆ្នាំ
បានចូលរួមសរសេរពីអារម្មណ៍រាល់ថ្ងៃ
ក្រោយពេលប្រើស្រោមអនាម័យមានជាតិរំអិល ។ លទ្ធផលបង្ហាញថា
អត្រារួមភេទក៏ដូចកម្រិតរំញោច
និងពេញចិត្តរបស់គូស្នេហ៍ទាំង២ខ្ពស់បំផុត ពេលប្រើស្រោមអនាម័យ ។
បណ្ឌិត Dr.Debbey Herbenick
ប្រធានក្រុមស្រាវជ្រាវឲ្យដឹងថា "បុរសតែងជាអ្នកទិញ
និងប្រើស្រោមអនាម័យ តែរឿងសំខាន់
គឺស្ត្រីសម្រេចបានជាមួយការប្រើប្រាស់វា ឬអត់
ដូច្នេះគេទើបជាអ្នកសម្រេចផលិតផលណាសុវត្ថិភាព
និងធ្វើឲ្យអ្នកទាំង២ពេញចិត្តបំផុត" ៕
No comments:
Post a Comment