Wednesday, January 30, 2013

ក្រុមបុរស​​​ស្រឡាញ់​​​បុរស​​​ជា​​​មុខព្រួញ​​​នៃ​​​ការ​​​រីករាលដាល​​​ជម្ងឺ​​​កាមរោគ

0 comments

ក្រុម​បុរស​ស្រឡា​ញ់បុ​រសគឺ​ជាក្រុម​ដែល​ប្រ​ឈម​មុខ​ខ្លាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​អេដស៍​។ ​បុរស​ស្រ​ឡាញ់​បុរ​សយ​ល់ថា​ការ​រួម​ភេទ​ដោយ​បបោស​​អង្អែល​មិន​អាច​មាន​គ្រោះ​ថ្នាក់​ទេ។ ​តាម​ពិត​នេះជា​ការ​រួម​ភេទ​មួយ​ដ៏​គ្រោះថ្នាក់​ដែល​អាច​ប្រឈម​មុខ​ខ្លាំង ​នឹង​ការ​ឆ្លង​ជម្ងឺ​អេដស៍​ ព្រោះ​នៅពេ​លដែល​ពួក​គេមិ​ន​អាចទ​ប់​អារម្មណ៍​បាន​ការប្រព្រឹត្ដកាម​កិច្ច​អាច​ធ្វើ​ឡើង​តាម​មាត់​ ឬ​តាមគូ​ទ។​
រូបភាពទស្សនាវដ្តីសុខភាពយើង
មាន​មនុស្ស​ភាគច្រើន​បាន​ស្គាល់​មនុស្ស​ភេទទី​បី ជា​ពិ​សេស​ចំពោះ​ក្រុម​បុរស​ធ្វើ​ជាស្រី​។ ​ក្រុម​នេះត្រូ​វបា​នគេ​កត់ស​ម្គាល់​ ខ្លាំង​ទៅ​លើច​រិត​លក្ខ​ណៈ ​ម្ញ៉ិក​ម្ញ៉ក់​ កាច់​ឫក​កាច់រា​ងជា​ង​មនុស្ស​ស្រីទៅ​ទៀត​។ បើ​សិន​ជា​មាន​តែ​ការធ្វើ​កាយ​វិកា​រ ​និង​តុបតែ​ងខ្លួ​ន​ជា ​ស្រីគឺ​មិន​មាន​បញ្ហា​អ្វីគួរឱ្យព្រួ​យ​បារ​ម្ភខ្លាំ​ងពេក​នោះទេ​ តែ​​ផ្ទុយទៅ​វិញក្រុ​មបុ​រសដែ​ល​តែង​ខ្លួ​នធ្វើ​ស្រី​នេះមាន​មួយចំនួ​នធំ​បា​នចូ​លខ្លួន​ ទៅ​ប្រឡូក​ក្នុង​ការ​រួម​ភេទ​រវាង​ដៃគូ​ភេទ​ដូច​គ្នាទៀ​តផ​ង។ ​បញ្ហា​ដ៏​ក្ដៅគ​គុក​នេះកំ​ពុង​តែ​មាន​ការ​វាយលុ​ក​យ៉ាង​ខ្លាំង​ចំពោះបុ​រស​មួយ​ចំនួន​ដែល​មាន​​ស្មារតី​មិននឹងន​ ដែលល​ង់ខ្លួន​ទៅតា​មការ​ភ្លើត​ភ្លើន ​ការ​អូសទា​ញ​ និង​ការ​ចង់​សាកល្ប​ង។​
តួលេខបុរសស្រឡាញ់បុរស
ចំពោះ​ក្រុ​ម​មនុស្ស​ដែលរួ​ម​ភេទ​ដូច​គ្នានេះ​ បើ​តាម​តួលេ​ខថ្នាក់​ជាតិ​ដែល​ជាការ​ប៉ាន់ប្រ​មាណ​បានប​ង្ហាញថា​  ​កម្ពុ​ជាមាន​ដល់ ​ទៅ១៤​ម៉ឺន​នាក់​ជាប្រ​ភេទ​បុរស​ស្រឡា​ញ់បុ​រស។ ​រីឯ​តាម​ការសិក្សាស្រា​វជ្រា​វរ​បស់​អង្គ​ការធំ​ៗចំ​នួន​ពី​រនៅ​ក្នុងប្រ​ទេស​កម្ពុ​ជាគឺ​អង្គ​ការ​ អេហ្វ​អេចអា​យ ​ដោយ​បា​នស្រា​វជ្រា​វឃើ​ញនៅចុ​ងឆ្នាំ​២០​០៤​មាន​ចំនួ​ន១​៦​០០នាក់​​ និង​អង្គ​ការ​ខាណា​ក៏បាន​ស្រាវជ្រា​វឃើ​ញ​មាន​ ចំនួន១​៤០០​នាក់ផង​ដែរ។​ តួលេ​ខរប​ស់​អង្គ​ការទាំ​ង​ពីរនេះប្រ​ហាក់​ប្រហែ​លគ្នា​ ដូច​នេះមិន​ទាន់​មាន​ការ​ស្រាវជ្រា​វណា​មួយ​


ឱ្យជាក់់​ លា​ក់​នោះ​ទេ​ មាន​តែ​ការស្រាវជ្រាវ​រ​បស់​ថ្នាក់​ជាតិ​ជាលក្ខ​ណៈប៉ា​ន់ប្រមា​ណតែ​ប៉ុណ្ណោះ​​។
អត្រានៃការចម្លងជម្ងឺកាមរោគតាមរយៈការរួមភេទដូចគ្នា
បើ​តាម​ការ​សិក្សាស្រា​វជ្រា​វទៅ​លើជម្ងឺ​កាម​រោគ​រ​បស់​ថ្នាក់ជាតិ​ក្នុងឆ្នាំ​២០​០​៥ បាន​រក​ឃើញក្រុ​មបុ​រស​ស្រឡាញ់ភេទ ​ដូច​គ្នា​នេះ​គឺមាន​​​ផ្ទុក​​​ជម្ងឺ​​​កាមរោ​គ​​​រ​ហូត​​​ដ​ល់ទៅ​៨.​៧ភាគរ​យនៅក្នុ​ងទីក្រុ​ងភ្នំពេញ​ ហើយមា​ន០.៨​ភាគ​រយនៅខេ​ត្ដបាត់ដំ​ប​ង និង ​សៀមរា​ប។​ បើ​និ​យាយ​ពីអ​ត្រានៃ​ជម្ងឺ​កាម​រោគ​តែម្ដ​ងគឺ​មា​ន​ទៅដ​ល់​៩.៧​ភាគរ​យនៅ​ក្នុង​ទីក្រុ​ងភ្នំ​ពេ​ញ​ ហើយ​មាន​៧.​៤ភា​គ​រយនៅ​ បាត់​ដំបង​ និង​សៀម​រាប​។ ដូច​នេះចំ​ពោះក្រុ​មបុរស​ស្រឡាញ់​បុរ​សដែ​លមា​ន​ការ​រួម​ភេទ​ដូច​គ្នានេះ​​​​គឺមាន​​​អត្រាខ្ព​ស់ក្នុងកា​រច​ម្លង​ជម្ងឺ​កាម​រោគ​ និង​ជម្ងឺអេ​ដ​ស៍។ ​
ការជះឥទ្ធិពលទៅលើសង្គម
បើ​សិន​ជា​មិនមាន​ការ​យកចិ​ត្ដទុ​កដា​ក់ក្នុ​ងកា​រអ​ន្ដរាគ​មន៍​ពីអង្គ​ការ​ និ​ងស្ថា​បន័​មួយ​ចំនួន​ទៅលើ​បញ្ហា​កា​ររួ​ម​ភេទដូ​ចគ្នា​នេះ ​ទេ គឺ​​អាចមា​នបង្ក​គ្រោះថ្នា​ក់ចំ​ពោះស​ង្គម​ជាតិ​។ ព្រោះក្រុ​មបុ​រស​ដែល​រួមភេទ​ដូចគ្នានេះ​ដូចជា​ស្ពានច​ម្លងរោ​គពីភេទដូចគ្នាផង​ និង ​ភេទ​ផ្ទុយ​គ្នា​ផង។ ដូច្នេះ​បើមិ​នមាន​ការ​ទប់​ស្កាត់​ទាន់​ពេល​នោះទេ ​ការ​ចម្លងជ​ម្ងឺអេ​ដស៍នឹ​ងមាន​សន្ទុះ​កើន​ឡើង​ជា​លំដា​ប់។​ បើសិ​នជា​ មិន​មាន​ការ​តាមដានពី​សក​ម្មភា​ពរ​បស់​ក្រុមបុរ​សរួម​ភេ​ទភេទ​ដូច​គ្នានេះ​ទេ ​នឹង​អា​ចបង្ក​​ឱ្យសង្គមក៏ដូចជាប្រទេ​សជា​តិទាំ​ងមូ​លគ្មា​ន ​សុខុ​មាល​ភាព​​ ប្រជាពល​រដ្ឋ​នៅ​តែ​​មាន​ការ​ប្រឈមមុ​ខនឹង​ការ​ឆ្លង​ជម្ងឺ​កាម​រោគក៏​ដូច​ជាជម្ងឺអេ​ដស៍​។ ប្រភពមកពី Health Cambodia

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន