Thursday, November 22, 2012
បុណ្យកឋិនទាន សាមគ្គី
ឧបាសក នួន ណយ ឧបាសិកា ឡុង ទួន និង ឧបាសិកា ជា រ៉េត បានមូលមតិគ្នា ធ្វើបុណ្យកឋិនទាន កាលពីថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ២០១២ នៅវត្ថ រមណីយារាម ដែលសិ្ថតនៅក្នុងខេត្ត កណ្តាល។ នៅពេលល្ងាចថ្ងៃទី ១៧ បានរៀបចំពិធីសូត្រមន្ត នៅឯវត្ត ដែលមានការចូលរួមពីពទ្ធបរិស័តចំណុះជើងវត្តយ៉ាងច្រើនកុះករ បន្ទាប់លោកអាចារ្យ រៀបចំនិមន្តព្រះសង្ឃសម្តែងធម្មទេសនា រហូតដល់ វេលាម៉ោង ៧:០០ នាទីយប់ ត្រូវបានបញ្ចប់។ នាថ្ងៃស្អែកឡើង ពេលព្រឹក អ្នកផ្តើមបុណ្យទាំងអស់ បានមកជួបជុំគ្នានៅក្នុងវត្តដើម្បី អោយលោកអាចារ្យ ទទួលទិន្នន័យគ្រប់ត្រៃទាំងអស់។ ពេលព្រះសង្ឃ ឆាន់អាហារថ្ងៃត្រង់រួចរាល់ លោកអាចារ្យចាប់ផ្តើម ធ្វើពីធីដង្ហែរត្រៃ ទាំងអស់ ចំនួនបីជុំ ជុំវិញព្រះវិហារ។ វេលាម៉ោង ៣ ០០ កម្មវិធីបុណ្យកឋិនទាន សាមគី្គ ត្រូវបានបញ្ចប់ដោយជោគជ័យ ជាស្ថាពរ។ ទិដ្ឋភាពថ្ងៃបូណ្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment