Rotha Company
 

Friday, March 22, 2013

TOWN CD VOL. 37 | KOMLORS BUK LAHUNG (FULL ALBUM)

0 comments

01. Komlors Buk Lahung (Pich)
02. Songsai Ches EsCe (Krern Ft. Anny) 
03. Rot Taxi Louch Mean Srey (Nisa) 
04. Neak Yol Chit Idodem (Pich)
05. Phum Yerng Sabay Rol Chnam (Khem Ft. Sophea)
06. Ean Lork (Sophea)
07. Sonsom Luy Doo Propun (Tina)
08. Bak Hey Kalib Kon (Anny)
09. Oy Propun Ci Seang Oy Neang Ci Sup (Peak Mi)
10. Rom Jorn Ach Koo (Katu)


Read more...

TOWN CD VOL. 38 | CHHNAM TMEY MEAN TAE RERNG LAOR (FULL ALBUM)

0 comments
01. Chhnam Tmey Mean Tae Rerng Laor (Nisa)
02. Roub Oun Chmous Khnhung (Khnhung Ft. Pich)
03. Barang Tha Yab (Therayu)
04. Phek Ci Torn Kloun Nov Kmeng (Nisa)
05. Sne Ei Sne Yang Nis (Tina)
06. Ov Kor Yab Kon Kor Yab (Peak Mi Ft. Therayu)
07. Tek Dors Lerng Tlai (Thyna)
08. Kvas Tlai Tek Dors (Pich)
09. Bouk Khou Av Khernh Sne (Sasa)
10. Somlor Kdat 

Read more...

SUNDAY CD VOL. 147 | KOMLORS DONGKHAV KRO BEI (FULL ALBUM)

0 comments


01. Komlors Dongkhav Kro Bei (SeryMun) |
02. Knea Mouy Krom Phek Tae Keo Mouy (SeryMun) |
03. Rom Ban Tae Ham Som Srolanh (SeryMun Ft. SreyPov) |
04. Oun Min Srolanh Bong Min Tov Pteas (SeryMun) |
05. Yey Ta Mean Kon Brosa Barang (SreyPov) |
06. Niyeay Rerng Komlors Khouch Chit (SreyPov) |
07. Min Oy Oun Proy Louy (Bun Sak) |
08. Pel Nis Bong Kleat Ban Tov Ke Hey (SreyNeang) |
09. Tevada Mean Pit (Sak Ft. Monika) |
10. Chou Louch Kro Bei (Bun Sak) |
11. Ou Pka Romjek (SreyNeang) |

Read more...

SUNDAY CD VOL. 148 | SOM MAE PDACH PEAK (FULL ALBUM)

0 comments

01. Som Mae Pdach Peak (Yuth) |
02. Pa Kon Jong Ban Pdey (Eva Ft. Ou Vang) |
03. Kon Nek Puk Mae (Eva) |
04. Tver Bun Torn Khae Pleu (Lino) |
05. Khan Sla 2 Lean (Kola) |
06. 2013 Kong Bei Bros Sa Art (Kola) |
07. Ban Mayang Ort Mayang (Yuth) |
08. Ban Pas Pdey Pin Brojan (Eva) |
09. Pkoor Lorn Khae Brang (Lino) |
10. Chhnam Tmey Srey Plas Chit (Yuth) |
11. By Leay Tek (Lino) |







Download Here
Read more...

Saturday, March 16, 2013

TOWN CD VOL 37 - SONGSAI CHES ESAY (KROEN FT. ANNYZAM)

0 comments
Town CD Vol 37 - Songsai Ches Esay (Kroen ft. Annyzam) 



Read more...

MEAS SOKSOPHEA - LUNG SNE KOM LORS BAN LURNG - TOWN CD VOL. 36

0 comments
Meas Soksophea - Lung Sne Kom Lors Ban Lurng - Town CD Vol. 36


Read more...

PEAK MI - OY PROPUN CI SEANG OY NEANG CI SUP - TOWN CD VOL. 37

0 comments
Peak Mi - Oy Propun Ci Seang Oy Neang Ci Sup - Town CD Vol. 37 File size : 5MB



Read more...

Thursday, March 14, 2013

ចំនួន​រោងចក្រ​បើក​ថ្មី​២០១២​កើន​ឡើង​ខ្ពស់

0 comments



ភ្នំពេញៈ រោងចក្រ​ថ្មី​ចំនួន​១០៣​មាន​តម្លៃ​សរុប ៦៥៩​លាន​ដុល្លារ​ត្រូវ​បាន​បើក​កាល​ពី​ឆ្នាំ​មុន​បើ​ធៀប​នឹង​២០១១ ដែល​មាន​៥២​រោងចក្រ និង​តម្លៃ​២៣០​លាន​ដុល្លារ​ប៉ុណ្ណោះ​។
កំណើន​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​អប្បបរមា​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែល​ជំរុញ​ឲ្យ​ពួក​គេ​ប្តូរ​ទី​តាំង​ផលិត​មក​ប្រទេស​កម្ពុជា​ដែល​មាន​តម្លៃ​ពលកម្ម​ថោក​។ នេះ​បើ​តាម​អ្នក​សេដ្ឋកិច្ច​។
ទិន្នន័យ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​ថា​ក្នុង​នោះ​រោងចក្រ​កាត់​ដេរ​មាន​ចំនួន​៨២​ដែល​មាន​តម្លៃ​វិនិយោគ​៤៩៩​លាន​ដុល្លារ រោងចក្រ​ស្បែក​ជើង​១៣ មាន​តម្លៃ​១១៦​លាន​ដុល្លារ រោងចក្រ​ស្រោម​ជើង​២ មាន​តម្លៃ​២៥​លាន​ដុល្លារ រោងចក្រ​វាយនភ័ណ្ឌ​៤ មាន​តម្លៃ​៩​លាន​ដុល្លារ និង​រោងចក្រ​ស្រោម​ដៃ​២ មាន​តម្លៃ​១០​លាន​ដុល្លារ​។ ឆ្នាំ​២០១១ មាន​រោងចក្រ​កាត់​ដេរ​៤៥​តម្លៃ​២០៥​លាន​ដុល្លារ និង​រោង​ចក្រ​ស្បែក​ជើង​៧​តម្លៃ​២៥​លាន​ដុល្លារ​។
លោក​ខេន លូ អគ្គ​លខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(GMAC) បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​ប្រាក់​ឈ្មួល​អប្បបរមា​ក្នុង​ប្រទេស​មួយ​ចំនួន​ពិសេស​ប្រទេស​ចិន​កំពុង​ជំរុញ​ម្ចាស់​រោងចក្រ​ទាំង​នោះ​ឲ្យ​ប្តូរ​មក​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា​៖ «​ដូច្នេះ​ពួក​គេ​ផ្លាស់​មក​ទី​នេះ​ដោយ​សារ​យើង​មាន​តម្លៃ​ពលកម្ម​ទាប និង​អាច​ចូល​ដល់​ទី​ផ្សារ​បាន​ច្រើន​។​ទាំង​នេះ​គឺ​ជា​រឿង​ដ៏​សំខាន់​»។
ប៉ុន្តែ​លោក​អះអាង​ថា ចំនួន​នេះ​នៅ​តែ​ទាប​បើ​ធៀប​ទៅ​នឹង​បំណង​ម្ចាស់​រោងចក្រ​ដែល​ចង់​មក​កម្ពុជា។
លោក​ថ្លែង​ថា​៖ «បើ​យើង​មិន​មាន​ការ​ធ្វើ​កូដកម្ម​ច្រើន​ចំនួន​នឹង​មាន​កាន់​តែ​ច្រើន​។ ពេល​នេះ​មាន​រោងចក្រ​កាត់​ដេរ​ជា​ច្រើន​ដែល​ចង់​មក​កម្ពុជា​តែ​ពួក​គេ​ចង់​ឃើញ​ថា​តើ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ឬ​អត់​»។ លោក Hiroshi SUZUKI អគ្គ​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា​ក៏​យល់​ដូច្នេះ​ដែរ​។
លោក​បន្ត​ថា​៖«​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​តម្លៃ​ពលកម្ម​ក្នុង​ប្រទេស​ជិត​ខាង​ដូច​ជា​ចិន ថៃ និង​វៀតណាម ជា​គុណ​ប្រយោជន៍​របស់​កម្ពុជា​។ ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​នឹង​បន្ត​កើន»។
កម្មករ​រោងចក្រ​និង​សហជីព​មួយ​ចំនួន​បាន​ធ្វើ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា ពី​៦១ ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​ដល់​១០០ ឬ​១៥០​ដុល្លារ​ខណៈ​កិច្ច​ប្រជុំ​ជា​ច្រើន​រវាង GMAC សហជីព និង​មន្រ្តី​រដ្ឋាភិបាល​គ្មាន​លទ្ធផល។
លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​និយាយ​ថា​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ពេល​ថ្មីៗ​របស់​កម្មករ​នឹង​មិន​ប៉ះ​ពាល់​ដល់​ឧស្សាហកម្ម​នេះ​ទេ៖«ខ្ញុំ​មិន​ចង់​ឲ្យ​កម្មករ​ទាំង​នោះ​ទាមទារ​ទេ​វា​ប៉ះ​ពាល់​ដល់​វិនិយោគិន។ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិចារណា​ចង់​ផ្លាស់​ចេញ​ពី​ទី​នេះ​ដោយ​សារ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ខ្ពស់​មិន​មែន​ដោយ​សារ​តែ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​នោះ​ទេ​»។ លោក​បាន​បន្ត​ថា​សម្រាប់​រោងចក្រ​មួយ​ដែល​មាន​កម្មករ​៤ ០០០ នាក់ ម្ចាស់​រោងចក្រ​ត្រូវ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ប្រហែល ៨០ ០០០ ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​មន្រ្តី​រដ្ឋាភិបាល​។
លោក Suzuki Hiroshi បាន​និយាយ​ថា​៖ «តាម​ការ​ពិត​ប្រាក់​ឈ្នួល​ក្នុង​ប្រទេស​កម្ពុជា​នឹង​កើន​ឡើង​ផង​ដែរ​។ ប៉ុន្តែ​វា​នឹង​មាន​ការ​លំបាក​ដើម្បី​ឲ្យ​ឈាន​ទៅ​ដល់​កម្រិត​ដូច​ប្រទេស​ជិត​ខាង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ទៀត​។ ល្បឿន​នៃ​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​ក្នុង​បណ្ដា​ប្រទេស​ជិត​ខាង​គឺ​ខ្ពស់​ជាង​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​ក្នុង​ប្រទេស​កម្ពុជា​។
លោក ខេន លូ បាន​ឲ្យ​ដឹង​ថា ទោះ​បី​វៀតណាម​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​ក្ដី​ក៏​ផលិតភាព​របស់​ពួក​គេ​គឺ​ខ្ពស់​ផង​ដែរ។
លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា​លោក​នឹង​ព្យាយាម​ធ្វើ​ឲ្យ​សម្រេច​បាន​ប្រាក់​ឈ្នួល​១០០​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​ថ្លែង​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា​អ្វីៗ​គ្រប់​យ៉ាង​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ខែ​នេះ​។ បើ​មិន​បាន​ទេ​យើង​នឹង​ធ្វើ​កូដកម្ម​ដ៏​ធំ»៕ Postkhemr.com

Read more...

Saturday, March 9, 2013

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​លើ​បញ្ហា​តម្លាភាព

0 comments

ភ្នំពេញៈ យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​រដ្ឋាភិបាល​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក ទាក់​ទិន​នឹង​ការ​បើក​ចំហ និង​តម្លាភាព​ដែល​រដ្ឋាភិបាល​រៀប​ចំ និង​ផ្សព្វ​ផ្សាយ​ថវិកា​ជាតិ​ហើយ​កម្ពុជា​ពុំ​រីក​ចម្រើន​ទាល់​តែ​សោះ​ចាប់​តាំង​ពី​ឆ្នាំ ២០១០​មក​។
របាយការណ៍​មួយ​ពី​អង្គការ​ភាព​ជា​ដៃ​គូ​ថវិកា​អន្តរជាតិ ដែល​បាន​បង្ហាញ​នៅ​សន្និសីទ​មួយ​ដោយ​សម្ព័ន្ធភាព​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​នោះ​មាន​អង្គការ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា និង​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ប្រទេស​កម្ពុជា​ជាប់​ពិន្ទុ ១៥ នៃ​ពិន្ទុ ១០០ដូច​ឆ្នាំ ២០១០​នៅ​ចម្លោះ​ប្រទេស​នីហ្សេរីយ៉ា និង​អេហ្ស៊ីប ក្នុង​ចំណោម​ប្រទេស​ផ្តល់​ព័ត៌មាន​តិច​បំផុត ឬ​គ្មាន​ផ្តល់​ព័ត៌មាន​សោះ​អំពី​ថវិកា​ជាតិ​របស់​ខ្លួន។
របាយការណ៍​បាន​បន្ត​ថា​ពិន្ទុ​ធ្លាក់​ចុះ​នេះ គឺ​ដោយ​សារ​តែ​ការ​ខក​ខាន​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ឯកសារ​ថវិកា ដូច​ជា​សេចក្តី​ព្រាង​ច្បាប់​ថវិកា និង​របាយការណ៍​សវនកម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​មាន​ប្រយោជន៍ និង​មាន​ជូន​សាធារណជន។លោក ព្រាប កុល នាយក​ប្រតិបតិ្ត​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​អះអាង​ថា៖ «ការ​ផ្សព្វ​ផ្សាយ​របាយការណ៍​[ថវិកា] ធ្វើ​ឲ្យ​មាន​តម្លាភាព​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ដំណើរ​ការ​ប៉ុណ្ណោះ»។
លោក​បាន​បន្ថែម​ថា ការ​ខក​ខាន​មិន​ផ្សព្វ​ផ្សាយ​«អាច​បង្កើត​សញ្ញា​សួរ​មួយ​ទាក់​ទង​នឹង​ថា​តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឬ​យ៉ាង​ណា?​»។ លោក កុល ក៏​បាន​គាំទ្រ​វិធីសាស្រ្ត​រង់​ចាំ​មើល​ដោយ​លោក​កត់​សម្គាល់​ថា ការ​ស្ទង់​មតិ​ឆ្នាំ ២០១៤​«​នឹង​ប្រាប់​ថា​តើ​មាន​ឆន្ទៈ​នយោបាយ ឬ​អត់​?»។
ទន្ទឹម​នឹង​នេះ លោក អ៊ិន សំរិទ្ធី មក​ពី​អង្គការ​ភាព​ជា​ដៃ​គូ​អប់រំ បាន​កត់​សម្គាល់​ថា ភាព​មិន​ច្បាស់​លាស់​លើ​ថវិកា​ក្នុង​ចំណោម​គ្រូ​បង្រៀន​បាន​បង្ក​ការ​រាំង​ស្ទះ​រួច​ហើយ​ក្នុង​វិស័យ​អប់រំ ហើយ​លោក​ស្រី រស់ សុភាព មក​ពី​អង្គការ​យេនឌ័រ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ក៏​បាន​លើក​ឡើង​អំពី​កង្វះ​នៃ​ព័ត៌មាន​លម្អិត​សម្រាប់​បញ្ហា​ពាក់​ព័ន្ធ​នឹង​ស្រ្តី​ក្នុង​ថវិកា​ជាតិ​ផង​ដែរ។
លោក ឈិត សំអាត នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​និយាយ​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​ពី​ម្សិល​មិញ​ថា អង្គការ​សង្គម​ស៊ីវិល​ពិត​ជា​លំបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ​លម្អិត​ស្តី​ពី​ការ​ចាត់​ចែង​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ បើ​ទោះ​បី​ជា​លោក​ព្យាយាម​ទៅ​ស្ថាប័ន​សំខាន់​ជា​ច្រើន​របស់​រដ្ឋ​ក៏​ដោយ។ លោក​បាន​ថ្លែង​ថា៖ «តាម​ពិត​ទៅ​ឯកសារ​ដូច​ជា​សេចក្តី​ព្រាង​ច្បាប់​ថវិកា ជា​រៀង​រាល់​ឆ្នាំ​យើង​សុំ យើង​សរសេរ​សំបុត្រ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ យើង​សរសេរ​សំបុត្រ​ទៅ​រដ្ឋសភា​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​សុំ​សេចក្តី​ព្រាង​ច្បាប់​នោះ តែ​ជា​លទ្ធផល​គឺ​មិន​ទទួល​បាន​នោះ​ទេ​»​។ លោក​បាន​ប្រាប់​ថា ជា​ការ​ឆ្លើយ​តប​ស្ថាប័ន​ថា្នក់​ជាតិ​ទាំង​នោះ​បាន​ត្រឹម​ឆ្លើយ​តប​ថា គេ​មិន​អាច​ចែក​ជូន​បាន​នោះ​ទេ​។
យោង​តាម​លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ថវិកា​កម្ពុជា​ពុំ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ឲ្យ​តំណាង​រាស្រ្ត​ដទៃ​ទៀត​ដឹង​ឡើយ លើក​លែង​តែ​តំណាង​រាស្រ្ត​មួយ​ក្រុម​តូច ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​។
លោក​បាន​លើក​ឡើង​ថា៖ «​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទិ្ធ​ដឹង ឬ​មាន​សិទិ្ធ​សម្រេច​លើ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ឡើយ»​ហើយ​លោក​បាន​កត់​សម្គាល់​ថា អំពើ​ពុករលួយ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​ជាតិ រាប់​រយ​លាន​ដុល្លារ​អាមេរិក​រៀង​រាល់​ឆ្នាំ។ លោក​បាន​បន្ត​ថា៖ «​យើង​ងងឹត​ឈឹង។ យើង​តំណាង​គ្រប់​ខេត្ត​តែ​យើង​មិន​ដឹង​ថា​តើ​ពួក​គេ​កំពុង​ធ្វើ​អ្វី​នៅ​ភ្នំពេញ​ទេ​»។
ទោះ​ជា​យ៉ាង​ណា លោក ហ្វិញ រិទ្ធិពល ប្រធាន​ការិយាល័យ​ក្នុង​នាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចូល​រួម​ជា​អធិបតី​ក្នុង​សន្និសីទ​កាល​ពី​ម្សិល​មិញ បាន​និយាយ​ថា ការ​ផ្សព្វ​ផ្សាយ​ឯកសារ​ថវិកា​ជាតិ​មិន​មែន​ជា​ការ​សម្ងាត់​នោះ​ទេ​តែ​ការ​បោះ​ពុម្ព​ផ្សាយ ពិត​ជា​មាន​កម្រិត​ដោយ​សារ​គ្មាន​ថវិកា​គ្រប់​គ្រាន់​។​
លោក​ថ្លែង​ថា៖«យើង​មិន​ដែល​លាក់​បាំង​ទេ រដ្ឋាភិបាល​ចេញ​ឲ្យ​តែ​រហូត​»​។ លោក​ឲ្យ​ដឹង​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បោះ​ពុម្ព​សៀវ​ស្តីពី​ថវិកា​ជាតិ​នេះ​ចំនួន​បួន​ដែល​មាន​កម្រាស់​ជាង​រយ​ទំព័រ​ក្នុង​មួយ​ក្បាលៗ​ដូច​ជា​ក្បាល​ទីមួយ​និយាយ​ពី​ច្បាប់​អនុវត្ត​ថវិកា​ប្រចាំ​ឆ្នាំ ក្បាល​ទីពីរ​និយាយ​ពី​ថវិកា​នៅ​ក្រសួង​ស្ថាប័ន ក្បាល​ទីបី និយាយ​ពី​ថវិកា​នៅ​មន្ទីរ​ជំនាញ​តាម​រាជធានី និង ខេត្ត ចំណែក​ក្បាល​ទី​បួន​និយាយ​ពី​ថវិកា​តាម​មូលដ្ឋាន​៕ TK
http://postkhmer.com/

Read more...

Friday, March 8, 2013

មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?

0 comments

chicken-and-eggs

សំណួរ​នេះ​មើល​ទៅគឺពិត​ជា​សំណួរ​មួយ​ដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាក​នឹង​ផ្តល់​ចម្លើយមួយ​ឲ្យ​ត្រឹមត្រូវ​ឥត​ខ្ចោះ​ណាស់។ ប្រសិនបើយើង​យក​សំណួរ​នេះ​ទៅ​សួរ​ ប្រាកដ​ជា​មាន​មនុស្ស​មួយ​ចំនួនគិត​ថា យើង​មិន​គ្រប់​ទឹក​ផង​ក៏​មិនដឹង។ ប៉ុន្តែ សំណួរ​ “មាន់ និងស៊ុត​មាន់​មួយណាកើត​មុន” គឺជា​សំណួរ​មួយ​ ដែលអ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាមធ្វើការ​​ឆ្លើយ​ជាយូរណាស់​មកហើយ។ ដូចនេះ គេហទំព័រ​«គំនិត»​សូម​លើកយក​ប្រធាន​បទ​នេះ​មក​ចែក​រំលែក​មិត្ត​អ្នកអាន អំពី​ការ​រក​ឃើញចុង​ក្រោយ​បំផុត​ពីបញ្ហា​នេះ​របស់​អ្នកវិទ្យាសាស្ត្រ។
សំណួរ​ទាក់​ទង​នឹង​មាន់ និង​ស៊ុត​មាន់ គឺមាន​លើក​ឡើង​តាំង​ពី​ជំនាន់​មុនគ្រឹស្គ​សករាជ​មក​ម្ល៉េះ​ដោយ​ អ្នកទស្សនវិទូ​ដ៏ល្បីល្បាញ​ម្នាក់​ឈ្មោះ​អារីស្តូតដែលគាត់​បាន​លើកឡើង​ថា “វាគួរតែមាន​បក្សី​មួយ​ដែល​ផ្តល់​កំណើត​ដល់ស៊ុត​សម្រាប់​បក្សីណា​ដែល​ មានកំណើត​ចេញពី​ស៊ុត”។ មិនត្រឹមតែ​ទស្សនវិទូ​អារីស្តូត​នោះទេ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ធ្វើការ​ឆ្លើយ​សំណួរ​នេះ តួរយ៉ាង​​អ្នក​រូប​វិទូ​ដ៏ល្បីល្បាញ​ក្នុងសម័យ​បច្ចុប្បន្ន​​បណ្ឌិត ’Stephen William Hawking ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឆ្លើយនូវ​សំណួរ​ខាង​លើ​ផងដែរ។ លោក​បាន​លើក​ឡើង​ថាស៊ុត​មាន់​គឺមាន​កំណើត​មុន។ ចំណែក​ឯ​ទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរ​ថា ស៊ុតត្រូវ​តែមាន​កំណើត​មុន តែ​ទ្រឹស្តី​ក៏បាន​បញ្ចាក់ថា​ ស៊ុត​នោះគឺជា​ស៊ុត​ទូទៅ​មិនមែន​ជា​ស៊ុត​ដែល​ភ្ញាស់​ចេញ​ជា​មាន់​នោះ​ទេ។ សម្រាប់​ទ្រឹស្តី​ដែលចេញ​ពីសាសនា​វិញ​ដូចជា​សាសនា​ព្រះពុទ្ធ និង​សាសនា​ហិណ្ឌូ​ដែលជឿលើ​ការ​ចាប់​ជាតិ​ជាថ្មីនោះ បានកំណត់ថា មាន់ និង​ស៊ុត​មាន់គ្មាន​មួយណា​ដែល​កើត​មុន​នោះទេ។
ទ្រឹស្តី​នៃការវិវដ្តន៍​បានបញ្ចាក់ថា ភាវរស់​គឺមាន​បម្លាស់ប្តូរ​តាម​រយៈពេលវេលាដោយ​ដំណើរ​លាស់​ថ្មី និងការ​បន្ត​ពូជ។ ដោយសារ​តែ​DNA​អាច​ធ្វើការ​ផ្លាស់ប្តូរ​បាន​តែ​នៅ​មុន​នឹង​ការ​ចាប់កំណើត ដំណើរ​លាស់ថ្មីនៃ​ភាវរស់​ត្រូវបាន​បង្កើតឡើង​ដោយ​ភាវរស់មួយប្រភេទ​ដែល​ ស្រដៀង​នឹង​សត្វមាន់ ប៉ុន្តែ​មិនមែន​សត្វមាន់នោះទេ ដែលជាអ្នក​បង្កើត​ស៊ុត​មាន់។ ស៊ុតមាន់ទាំងនេះ​ហើយ​ដែល​ជា​អ្នក​បង្កើត​សត្វ​មាន់​ដែលមាន​វត្តមាន​មក​ ទល់នឹង​សព្វ​ថ្ងៃ​នេះ​ដោយ​ឆ្លង​តាម​ការ​វិវដ្ដន៍ជាច្រើន​ដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាម​ការ​បន្ត​ពូជ និង​ការវិវដ្តន៍ជា​​បន្តបន្ទាប់​ធ្វើ​ឲ្យ​យើង​ទទួលបាន​ស៊ុត​ដែល​ក្នុង​នោះ​ មាន​ផ្ទុក​អំប្រ៊ីយ៉ូ (ទារក​)នៃ​សត្វ​មាន់​ដំបូង​បង្អស់។ ដូច្នេះ ស៊ុតមាន់​ត្រូវ​តែ​មាន​កំណើត​មុន​សត្វមាន់។
ផ្ទុយ​ទៅវិញ នៅឆ្នាំ​២០១០អ្នកវិទ្យាសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​ដែលបាន​អះអាង​ពីភាព​ ជោគជ័យ​នៃ​ការ​​បំបែក​ប្រស្នា​ស្តី​ពី មាន់​និង​ស៊ុតមាន់​នោះបាន​បញ្ចាក់ថា សត្វ​មាន់​មានកំណើត​មុន។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យាល័យ​ Sheffield និងWarwick​។
អ្នកវិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ទាំង​ពីរខាងលើ​បាន​រកឃើញ​ថា ប្រូតេអ៊ីនដែល​រកឃើញ​នៅក្នុង​អូវ៉ែរ​របស់សត្វមាន់គឺមាន​សារៈសំខាន់​ណាស់​ សម្រាប់​ការ​កកើតឡើង​នៃ​ស៊ុតមាន់ ហេតុនេះ​ហើយ​អ្នកវិទ្យាសាស្ត្រ​ខាង​លើបាន​អះអាង​ថា ស៊ុតមាន់​មាន​វត្តមាន​លុះត្រាណាតែមាន​វត្តមាន​សត្វមាន់​ជាមុនសិន។
ប្រូតេអ៊ីន​នោះគឺជា​ភ្នាក់ងារ​បង្កើន​ល្បឿន​ការវិវដ្តន៍​របស់សំបកស៊ុត​​ ដែលជា​ភ្នាក់​ងារ​ដ៏មានសារៈសំខាន់​សម្រាប់​ការពារពង​ក្រហម និង​អង្គធាតុ​រាវ​ដែល​នៅខាងក្នុង​ស៊ុត​ខណៈពេលដែល​កូន​មាន់កំពុង​តែ​មាន​ការ​ វិវដ្តន៍​នៅក្នុង​សំបក។
ឆ្លងតាមការ​លើក​ឡើង​របស់​អ្នកវិទ្យាសាស្ត្រ​នានា យើង​ពិបាក​នឹង​ធ្វើការ​សន្មត​ឲ្យ​បាន​ត្រឹមត្រូវ​១០០%ណាស់ថា​តើ​សត្វ​មាន់ ឬក៏ស៊ុតមាន់​មានកំណើត​មុន។ ប៉ុន្តែ ការលើក​ឡើង​របស់​ទ្រឹស្តី​នៃការ​វិវដ្តន៍​ហាក់​ដូចជា​មាន​ភាព​សមហេតុផល​ ច្រើនជាង។ចុះ​ចំណែក​អ្នកវិញ អ្នក​យល់​យ៉ាងណា?
http://kumnit.com
ឯកសារយោង៖
http://www.nbcnews.com/
http://articles.cnn.com/_s=PM:WORLD
http://www.icr.org/
http://en.wikipedia.org/
http://science.howstuffworks.com/
Read more...

សង្ខេបព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំសប្តាហ៍

0 comments

ភ្នំពេញៈ យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ពីស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ការនាំ​ចេញ​​ផលិត​ផល​កសិកម្ម​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​​កាល​​ពី​ឆ្នាំ​២០១១​។ ការ​នាំ​ចេញ​​អង្ករ​បាន​បង្ហាញ​​កំណើន​​ដ៏​ខ្ពស់​។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​​នេះ​បង្ហាញ​​ថា៖​«​ឆ្នាំ​​២០១២ ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​បំផុត​ចំពោះ​ពាណិជ្ជកម្ម​ទ្វេ​ភាគី គឺ​កំណើន​នៃ​ការនាំ​ចូល​ដ៏​ច្រើន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​។ ការ​នាំ​ចូលមានតម្លៃ​​​ជាង​១០០​លាន​ដុល្លារ​ ដោយ​វិស័យ​កសិកម្ម​បាន​រួម​ចំណែក​ដ៏​សំខាន់​»។
ភ្នំពេញៈ មជ្ឈមណ្ឌលជាតិ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជ​កម្ម​កម្ពុជា​(NAC)ដែល​ជា​ស្ថាប័ន​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​បាន​បើកដំណើរ​ការ​ជា​ផ្លូវ​ការ​​ហើយ​​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី​៤ ខែ​មីនា បន្ទាប់​ពី​ការ​រៀប​ចំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ ភាគី​ពាក់ព័ន្ធ​បាន​និយាយ​ថា ស្ថាប័ន​នេះ​នឹង​បង្កើន​ទំនុក​ចិត្ត​ដល់​​វិនិយោគិន​​ និង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ថែម​ទៀត​។
ភ្នំពេញៈ ការ​ដាច់​ចរន្តអគ្គិសនី​ញឹក​ញាប់​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​នៅ​ក្នុង​រដូវ ​ក្តៅ​នេះ​​កំពុង​ប៉ះ​ពាល់​ដល់​ផលិត​ភាព​ប្រកួត​ប្រជែង​របស់​សហ​គ្រាស​ក្នុង ​ស្រុក​ ខណៈ​តម្លៃ​អគ្គិសនីថ្លៃនៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដើម​នៃ​​ការ ​ផលិត​មាន​តម្លៃ​ខ្ពស់​បើ​ប្រៀប​ធៀប​ទៅ​​ប្រទេស​ជិត​ខាង​។ អ្នក​រកស៊ី​ក្នុង​វិស័យ​នេះ​បាន​និយាយ​ថា ការ​ដាច់​អគ្គិសនី​​ញឹក​ញាប់​នៅ​ភ្នំពេញ​​ជា​លទ្ធ​ផល​នៃ​ការ​ខ្វះ​ការ​ផ្គត់ ​ផ្គង់​ និង​ការ​ប្រើ​ប្រាស់​ច្រើន​របស់អតិថិជន​៕​

សកម្ម​ភាព​នៅក្នុង​រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ទី​១​របស់​ក្រុម​ហ៊ុន​ម៉ុង ឫទ្ធីគ្រុប ​​។ រូបថត ហេង ជីវ័ន
ព្រះសីហនុៈ ក្រុម​ហ៊ុន​ ម៉ុង​ឫទ្ធី​ គ្រុប​នឹង​ចាប់​ផ្តើម​សាង​សង់​រោង​​ចក្រ​ចម្រាញ់​ប្រេង​ដូង​ទី​ពីរ​តម្លៃ​១៦​លាន​ដុល្លារ​ក្នុង​ខេត្ត​ព្រះ​សីហនុនៅ​ខែ​ក្រោយ ដើម្បី​បំពេញ​តម្រូវ​ការ​បរិមាណដូង​ប្រេង​ដែល​កើន​ឡើង​។ លោក ម៉ុង ឫទ្ធី ប្រធាន​ក្រុម​ហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ក្រុម​ហ៊ុននឹង​ចាប់​ផ្តើម​​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​ដូង​ឆៅ​មួយ​ថ្មី​ទៀត​នៅ​ខែ​មេសា​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងការផ្តល់​ទិន្នផល​ផ្លែដូង​ប្រេង​។
http://postkhmer.com/

Read more...

Facebook នឹងបិទទ្វារនៅថ្ងៃទី ១៥/៣

0 comments

ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លើ​វេទិការ​ដ៏​ច្រើន ហើយ​សូម្បីតែ​លើ Facebook ក៏​លេចឮ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា បណ្តាញ​សង្គម​ដ៏​ធំជាងគេ​លើ​លោក នឹង​បិទទ្វារ​នៅ​ថ្ងៃទី ១៥/៣ ខាងមុខនេះ ។ តើ​រឿងរ៉ាវ​វា​យ៉ាងណាដែរ​?

 តាំងពី​ដើមខែ ២/២០១៣ មក​ម្លេះ ពាក្យ​ចរចា​ម​អា​រ៉ា​ម​ជាច្រើន​បាន​លេចឮ​តៗ​គ្នា​ថា ថ្ងៃទី​១៥/៣ Facebook នឹង​បិទទ្វារ​ជា​ផ្លូវការ ។ ព័ត៌មាន​នេះ​កាន់តែ​ក្តៅគគុក គ្រា​ដែល​ថ្ងៃទី​១/៣ កាន់តែ​កៀក​ខិតចូល​មកដល់ ។​
​តាម​ពាក្យ​ចរ​ចាម​អា​ រ៉ា​ម​ខាងលើ​នោះ Facebook នឹង​បិទទ្វារ​ដោយសារ​ស្ថាបនិក ហើយ​ជា CEO​ផង​នោះ លោក Mark Zuckerberg មាន​អារម្មណ៍​នឿយណាយ ដោយ​សម្ពាធ​ដែល​ត្រូវ​ប្រឈមមុខ ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែលមាន​អតិថិជន​ជាង​១​ពាន់​លាន​ នាក់ ។ ទន្ទឹម​នោះ Zuckerberg ពុំបាន​នឹកស្មាន​ដល់​ពី​ឥទ្ធិពល​របស់ Facebook ទៅលើ​ជីវភាព​របស់​អតិថិជន វា​ហួសការ​ប្រ​មើ​មើល​បែបនេះ ទើប​សម្រេចចិត្ត បិទទ្វារ​តែម្តង ។​
​ដើម្បី​យល់ច្បាស់ គប្បី​ត្រឡប់​ក្រឡេកមើល លើ​ពាក្យ​ចចាមអារ៉ាម​កាលពីមុន​នោះ​ប្រមាណ​២​ឆ្នាំ ។ គ្រានោះ​ក៏​លើក​ថា Facebook នឹង​បិទទ្វារ​ដែរ ។​
​ប៉ុន្តែ​ត្រូវ​យល់​ ឲ្យ​បាន​ច្បាស់​ថា Facbook បាន​បញ្ចេញ​លក់​បណ្តា​ភាគហ៊ុន​ជា​ផ្លូវការ កាលពី​ខែ ៥/២០១២ នឹង​បាន​ប្រែក្លាយជា​ក្រុមហ៊ុន​សាធារណៈ ស្ថាបនិក Zuckerberg គ្រាន់តែ​ជា​អ្នក​ក្តោប​ក្តាប់ ភាគហ៊ុន​មួយចំនួន​ប៉ុណ្ណោះ ។ ហេតុនេះ ចំពោះ​រឿងហេតុ "​ស្លាប់ រស់​" បែបនេះ ទោះបីជា Zuckerberg "​សរសៃប្រសាទ​" ចង់​បិទទ្វារ​វា ក៏ត្រូវ​មាន​យោបល់​របស់​ក្រុមប្រឹក្សាភិបាល និង​គណៈនាយក​ក្រុមហ៊ុន​នេះដែរ ។​
​លើ​ហេតុផល​សេដ្ឋកិច្ច​ក៏​កាន់តែ​ពុំ​ ត្រូវ​បិទទ្វារ ព្រោះ​វា​កំពុង​តែមាន​កំណើន​ខ្លាំងក្លា ។ លើ​ផ្នែក​ទីផ្សារ​វិញ Facebook ពុំទាន់​មាន​គូប្រជែង មួយ​ដែល​សក្តិសម​នៅឡើយ​ទេ ។​
​ហេតុនេះ ទោះបីជា Zuckerberg មិន​ចង់​ធ្វើ​ក៏​នឹងមាន​អ្នក​បន្តធ្វើ​ជំនួស ។ គាត់​ពុំ​អាច​សម្រេច​ជោគវាសនា Facebook តែម្នាក់ឯង​បានទេ ៕
 http://ksn-news.com/
Read more...

Tuesday, March 5, 2013

Samsung នឹង​បង្ហាញ Galaxy S IV នៅ​ថ្ងៃទី ១៤ ខែមិនា

0 comments
ស្ថាបនិក​គេហទំព័រ Mobile-review លោក Eldar Murtazin បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung នឹងដាក់​បង្ហាញ​ជា​ផ្លូវការ នៅ​ថ្ងៃទី ១៤/៣ នៅ​ទីក្រុង New York ។​
​តាម​ពាក្យ​ច​ចាម​អារាម​មុន​នោះ​ថា Galaxy S IV នឹង​បំពាក់​ដោយ​អេក្រង់ Full-HD ជាមួយ នឹង​រ៉េ​សូ​លុយ​សិន 1.920x1.080, អង្គ​ប្រតិបត្តិ​ការណ៍ quad-core  ល្បឿន 1.9GHz, ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ។​
​បច្ចុប្បន្ន ត្រកូល Galaxy S របស់ Samsung កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​សំណាក់​អ្នកប្រើប្រាស់​ជាខ្លាំង​។ ដោយ​ចាត់ទុកថា នេះ​ជា​ដៃគូ​ប្រកួតប្រជែង​ស្មើគ្នា​ជាមួយ នឹង iPhone របស់ Apple ។ksn-news
Read more...

Vodafone បង្ហាញ​ឧបករណ៍​សាក​ថ្ម ដោយ​មិនចាំបាច់​មានភ្លើង​អគ្គីសនី​

0 comments

​ក្នុងខណៈ ដែល​បណ្តា​ប្រទេស​លោកខាងលិច កំពុង​តែមាន​ផលវិបាក​ជាមួយ នឹង​ការត្រួតពិនិត្យ​វិ​ក័យ​ប​ត្រ​ទូរស័ព្ទ​របស់​ពួកគេ ក៏មាន​អ្នករស់នៅ​តំបន់​សាហា​រ៉ា អា​ហ្រិ្វ​ក កំពុង​ប្រឈម នឹង​ការ​កង្វះ​នូវ​មធ្យោបាយ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ផងដែរ។ ព្រោះ​ពួកគេ នៅ​ទីនោះ មិនអាច​បញ្ចូល​ថ្ម ជាមួយ នឹង​ឧបករណ៍​សាក​ថ្ម​ធម្មតា បានឡើយ​។​
Image
​បើតាម Telegraph បានបង្ហាញ​តួរ​លេខ​ថា ជា​រៀងរាល់ឆ្នាំ មនុស្ស​ប្រមាណ​ជា ៦០០ លាន​នាក់ ដែល​ប្រើប្រាស់​ទូរស័ព្ទ ត្រូវ​ចំណាយ ១០ ពាន់​លាន​ដុល្លា​រ៍ ដើម្បី​ស្វែងរក​ទីកន្លែង​មាន​អគ្គិសនី សម្រាប់​បញ្ចូល​ថ្ម​ទូរ​សព្ទ​របស់​ពួកគេ​។​
​ទោះ​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​យក្ស​ផ្នែក​គមនាគមន៍ Vodafone ថ្មីៗ នេះ បាន​រកឃើញ​ដំណោះស្រាយ សម្រាប់​ក្រុម "​សំណាងតិច​" ទាំងនោះ​។ 
Vodafone ទើបបាន​ប្រកាសថា ខ្លួន នឹង​បញ្ចេញ​ឧបករណ៍​សាក​ថ្ម ក្នុង​ខែ​នេះ នៅ Tanzania ។ ឧបករណ៍​សាក​ថ្ម​ប្រភេទ​ថ្មី​នេះ អាច​បញ្ចូល​ថ្ម ដោយ​ទាញយក​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​អាច​បញ្ចូល​បានជា​មួយ នឹង​ដុំ​ឌី​ណា​ម៉ូ ដែល​ជំនួយ​សាក​ថ្ម​តាម​កង់​។​
​ក្នុង​តំណើរការ​សាកល្បង កាលពី​ឆ្នាំទៅ ក្រុមហ៊ុន Vodafone បាន​ផ្គត់​ផ្គង​ឧបករណ៍​សាក​ថ្ម ដែលមាន​ឈ្មោះថា ReadySet ទៅ​តំបន់ Tanzania នោះ​។ ដោយ​ការកត់សម្គាល់​របស់​ក្រុមហ៊ុន ឃើញថា​កំណើន​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ បាន​កើនឡើង ដល់​ទៅ ១៤ % ។​
​តាម Telegraph ក៏បាន​ឲ្យ​ដឹង​ទៀតថា Tanzania គឺជា​ទីផ្សារ​ដ៏​ធំ​មួយ សម្រាប់ Vodafone ហើយ​គេ​រំពឹងថា ទៅ​អ​នាគ​ត់ នឹង​អាចជួយ​កាត់បន្ថយ​ការចំណាយ​លុយ​ដ៏​ច្រើន​លើសលប់​នេះ​។ បន្ទាប់ពី Vodafone បញ្ចេញ​លក់​ឧបករណ៍​សាក​ថ្ម ជា​ផ្លូវការ នៅ Tanzania នោះ​៕​ http://ksn-news.com.
Read more...

Monday, March 4, 2013

H5N1​នៅ​កម្ពុជា៖ ករណី​ទី៧ កើត​មាន រីឯ​ករណីទី៥​ស្លាប់

0 comments

លោកអ្នក​បានជ្រាប​ហើយ តាមរយៈ​គេហទំព័រ​សុខភាព​កម្ពុជា​នូវពត័មាន​ការរីក​រាលដាល​ជម្ងឺ​គ្រុនផ្ដា​សាយបក្សី​H5N1​ឃើញតែរៀង​រាល់ថ្ងៃ។ នៅថ្ងៃទី​១៣ ខែកុម្ភៈ​នេះ ក្រសួង​សុខាភិបាល​បាន​ទំលាយ​ឲ្យដឹង​ករណីថ្មី​ទី៧។

រូបភាពគេហទំព័សុខភាពកម្ពុជា
បើយោង​តាមមន្រ្តី​សុខាភិបាល​ដែលបាន​ថ្លែងថា​នៅក្នុង​សារពត័មាន​ក្នុងស្រុក​មួយបាឲ្យ​ដឹងថាកាលពី​ថ្ងៃចន្ទ វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​បាន​អះអាង​ករណី​គ្រុនផ្ដា​សាយបក្សី​ទី៧ទៅលើ​ក្មេងស្រី​អាយុ៣ឆ្នាំ​ម្នាក់​មកពី​ខេត្តកំពត។
លោក​វេជ្ជបណ្ឌិត Denis Laurent នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ព្យាបាល​លើករណី​នេះ បាន​អះអាង​កាលពី​ម្សិលមិញ​ថា ក្មេងស្រី​នេះកំពុង​ស្ថិត​នៅក្នុង “ស្ថានភាព​ធ្ងន់ធ្ងរ” ។
លោក ឡេង គឹមនី មេឃុំ​អង្គភ្នំ​តូចដែល​ជាទីកន្លែង​ក្មេងស្រ្តី​នេះរស់នៅ​បានថ្លែងកាល​ពីម្សិលមិញ​ថា ក្មេងស្រ្តី​នេះបាន​ធ្លាក់ខ្លួន​ឈឺ​នៅថ្ងៃទី​៣ ខែកុម្ភៈ និង​ត្រូវបាន​បញ្ជូន​ទៅទទួលការ​ព្យាបាល​នៅមន្ទីពេទ្យ​គន្ធបុប្ភា​ក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃទី​៦ បន្ទាប់​ពីការ​ព្យាបាល​ដោយ​គ្រូពេទ្យ​នៅមូលដ្ឋាន​មិនបាន​ធ្វើឲ្យ​ស្ថានភាព​របស់នាង​ប្រសើរ​ឡើង។
លោកបាន​ថ្លែងថាថ្លែង​បន្តថា ថ្មីៗ​ថានេះ​សត្វ​ប្រមាណ​១០០ក្បាល​បានងាប់​នៅក្នុងឃុំ​នេះ។
លោកអ្នក​បន្តថា មន្រ្តី​ក្រសួង​សុខាភិបាល​កំពុង​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​វីរុស​ផ្ដាសាយ​បក្សី​នៅផ្ទះ​ក្មេងស្រី​នេះ និង​នៅក្នុង​ភូមិ​ដើម្បី​ព្យាយាម​សម្លាប់​វីរុសនេះ​ឲ្យអស់ និង​កំពុង​ធ្វើការ​អប់រំ​ប្រជាជន​នៅក្នុង​ភូមិព្រម​ទាំងមាន​ការចែក​ខិត្តប័ណ្ណ និង​ការ​ប្រកាស​តាម​មេក្រូ​ហាម​ប្រជាជន​កុំឲ្យ​ទទួលទាន​សត្វមាន់​ទាឈឺ។
តាម​របាយណ៍​របស់​ក្រសួង​សុខាភិបាល​បានឲ្យ​ដឹងថា រហូត​មកដល់​ពេលនេះ មនុស្ស​ចំនួន​៥នាក់​ក្នុង​ចំណោម​៧ករណី​នៃការ​ឆ្លងជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សីH5N​ក្នុងឆ្នាំ​នេះ បាន​ស្លាប់។ បន្ទាប់​ពីក្មេងស្រី​អាយុ​៥ឆ្នាំ​នៅខេត្ត​តាកែវ​បានស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាស៍​មុន ដោយ​សារជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី​ក្នុងឆ្នាំថ្មី​នេះ។
ដោយឡែក​នៅថ្ងៃនេះ​ឲ្យដឹងថា ដែល​ក្រសួង​សុខាភិបាល​បានធ្វើ​សេចក្ដី​ប្រកាសពត័មាន​ជាមួយ​អង្កការ​សុខភាព​ពិភពលោក​ថា៖
ករណីទី​៧ កើត​លើ កុមារី អាយុ​៣ឆ្នាំ ម្នាក់ ដែល​មានទី​លំនៅក្នុង​ភូមិ​កំភ្លាញ ឃុំ​អង្គភ្នំ​តូច ស្រុក​អង្គរជ័យ​ខេត្តកំពត ត្រូវបាន​បញ្ចាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃ​ទី ១១ ខែ​កុម្ភៈ​ឆ្នាំ២០១៣ ថាមាន​ជម្ងឺ​ផ្ដាសាយ​បក្សីH5N1។ កុមារីនេះ​ចាប់ផ្ដើម​ឈឺ នៅថ្ងៃ​ទី៣ ខែ​កុម្ភៈ ដោយ​មានគ្រុន​ក្ដៅ និង​កន្ទួល​ក្រហម។ កុមារី​បាន​ទទួលការ​ព្យាបាល​ដំបូង នៅ​ពេទ្យ​ឯកជន ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព បន្ទាប់​មក​ត្រូវបាន​ដាក់​អោយ​សំរាក​នៅមន្ទីពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៦ ខែកុម្ភៈ​ដោយមាន​គ្រុនក្ដៅ​ ឈឺ​ពោះ និង​សន្លឹម។ បច្ចុប្បន្ន​នេះអ្នកជម្ងឺ​កំពុង​ទទួលការ​ព្យាបាល​នៅមន្ទីពេទ្យ​គន្ធបុប្ផា ដោយ​ស្ថិតនៅ​ស្ថានភាព​ធ្ងន់ធ្ងរ​និងមាន​បញ្ហ​ពិបាក​ដកដង្ហើម​ខ្លាំង។ មាន​ភស្តុតាង​បង្ហាញ​ថា មាន​បសុបក្សី​ឈឺនិង​ងាប់ នៅក្នុង​ភូមិ និង​កុមារីនេះ​បាន​ប៉ះពាល់​ជាមួយ​សត្វ​បសុបក្សី មុនថ្ងៃ​ចាប់ផ្ដើម​ឈឺ។ កុមារីនេះ​ជាករណី​ទី២៨ នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលបាន​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី និង​មនុស្ស​ទី៧ ក្នុងឆ្នាំ​នេះ និង​ជាករណី​ទី២៥ ដែល​ស្លាប់​ដោយសារ​ជម្ងឺជម្ងឺ​នេះ។ ១៩ករណី​ក្នុង​ចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង២៨ ដែល​កើតមាន​ឡើងនោះ​ព្រះរាជា​ណាចក្រ​កម្ពុជា កើតលើ​កុមារ​អាយុក្រោម​១៤ឆ្នាំ និង​១៩ករណី​ក្នុង​ចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង២៨​ជានារី។
សម្រាប់​អត្ថបទ​បន្ថែម លោកអ្នក​អាចចុច​អាន “កុមារកម្ពុជា​៦នាក់​កើតជម្ងឺ​ផ្ដាសាយ​បក្សី​នៅដើម​ឆ្នាំ២០១៣”ដើម្បី​ជ្រាប​ពត័មាន។http://www.healthcambodia.com
Read more...

មូលហេតុឆាប់ពេញក្រមុំ

0 comments

ការធ្លាក់​រដូវ​ជាសញ្ញា​បញ្ជាក់​ពីការ​ឈានដល់​វ័យបន្ដ​ពូជ គ្រប់ការ ឬក៏​ពេញ​ក្រមុំ​របស់​កុមារី។ កាលពី​មុនការ​ធ្លាក់​រដូវ​ដំបូង ឬពេញ​ក្រមុំច្រើន​កើតមាន​នៅពេល​ដែលកុមារី​មានអាយុ​ពី១៣​ទៅ១៧​ឆ្នាំ។ ប៉ុន្ដែ​នៅពេល​បច្ចុប្បន្ន​នេះ មិនដឹង​ជាមូល​ហេតុអ្វី​បានជា កុមារី​កាន់តែ​ឆាប់ធ្លាក់​រដូវ​ដំបូង ដែល​កុមារី​ខ្លះមាន​អាយុត្រឹម​តែ១០​ឆ្នាំប៉ុណ្ណោះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ឱ្យលោក​អ្នក ជាពិសេស​ស្ដ្រីជា​ម្ដាយបាន​ជ្រាបកាន់​តែច្បាស់​អំពី​ហេតុផល​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យកុមារី​កាន់តែ​ឆាប់ ធ្លាក់​រដូវ​ដំបូង​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកវេជ្ជ​បណ្ឌិត ឡឹក សែ អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សាអំ​ពីបញ្ហា​នេះ។
លក្ខណៈ​ទូទៅ​នៃ​រដូវ​ដំបូង
តាម​ពិត​ធម្មជាតិ​បានតាក់​តែងឱ្យ​ស្ដ្រីមាន​មេជីវិត​ញីនៅក្នុង​ខ្លួនជា​ស្រេចចាប់​តាំងពី​ពេលចាប់​កំណើត​មកម្ល៉េះ គ្រាន់តែ​មិន ទាន់ដល់​ពេលដែល​ត្រូវបញ្ចេញ​មកតែ​ប៉ុណ្ណោះ។ នៅពេល​ពេញវ័យ​ត្រូវមាន​រដូវទើប​មេជីវិត​ញីធ្លាក់​ចុះមក ដែលជា​សញ្ញា​ប្រាប់ថា​ស្ដ្រី អាចឈាន​ដល់វ័យ​បន្ដពូជ​បាន​ហើយ។ ហេតុនេះ​ហើយទើប​ស្ដ្រីត្រូវ​មានរដូវ។ កាលពី​ជំនាន់​មុនភាព​ពេញវ័យ​របស់ស្ដ្រី​គឺនៅក្នុ​ងវ័យ ១៧ ឬ១៨ឆ្នាំ។ ផ្ទុយទៅ​វិញបច្ចុប្បន្ន​នេះ ស្ដ្រីឆាប់​មានរដូវ​ហើយការ​មករដូវ​ដំបូង​របស់​ស្ដ្រីធ្លាក់​មកត្រឹម​១១ ឬ១២​ឆ្នាំតែ​ប៉ុណ្ណោះ។
មូលហេតុ​នៃការ​ឆាប់មាន​រដូវ​ដំបូង
មានហេតុ​ផលធំ​ៗចំនួន​ពីរដែល​បណ្ដាល​ឱ្យកុមារី​ឆាប់ធ្លាក់​រដូវដំបូង​នាពេល​បច្ចុប្បន្ន​នេះ។
  • កត្ដា​ចំណី​អាហារ ៖ ដោយនៅ​ពេល​បច្ចុប្បន្ន​នេះមាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​សុខភាព​របស់​កុមារីពោរពេញ​ទៅដោយ​វីតាមីន ថាមពល ជាហេតុ​ធ្វើឱ្យ​ការផលិត​ឈាមរដូវ​បានល្អ ទើបឱ្យ​មានការ​ធ្លាក់​រដូវ។
  • កត្ដា​សង្គម ៖ សម័យ​កាលកាន់​តែ​ទំនើប ធ្វើឱ្យ​ការបញ្ជូន​ព័ត៌មាន​ជារូប​ភាព ជាខ្លឹម​សារ​អំពី​ការថែ​ទាំ​សុខភាព សុខភាព បន្ដពូជ សុខភាព​ផ្លូវភេទ​ជាដើម។ ទាំងនេះ​ជាហេតុ​ផលមួយ​ដែលនាំ​ឱ្យអា​រម្មណ៍របស់​កុមារី​ឆាប់​ទទួល និងស្វែង​យល់អំពី​រឿង អស់ទាំងនេះ​បានច្រើន។ ព័ត៌មាន​ទាំងអស់​នោះបាន​ជំរុញឱ្យ​ខួរក្បាល​ធ្វើការ នៅពេល​ដែលខួរ​ក្បាលធ្វើ​ការក៏​បានបញ្ជាមកដៃ​ស្បូនឱ្យ ធ្វើការ​ដូចគ្នា​ដែរ។
ទោះបី​ជាយ៉ាង​នេះ កុមារី​នៅពេល​នេះឆាប់​ធ្លាក់រដូវ​ដំបូង​ក៏ដោយ ក៏មាន​ការសង្កេត​មួយបាន​បង្ហាញ​ថា ការធ្លាក់​រដូវ ដំបូង​នៅពេល​មានអាយុ​ពី១០​ទៅ១២​ឆ្នាំ​របស់​កុមារីមាន​តែនៅតាម​ទីក្រុង ឬទី​ប្រជុំជ​នតែ​ប៉ុណ្ណោះ។ ដោយ​ឡែក​នៅតាម​ទីជន​បទ ការ​ធ្លាក់រដូវ​ដំបូង​របស់​កុមារី​ច្រើនយឺត​ជាងកុមារី​នៅទី​ក្រុង ដោយ​ផ្អែកលើ​ការ​បរិភោគ​ចំណី​អាហារ ឬកត្ដា​សង្គម និងព័ត៌​មានដែល បញ្ជូន​ទៅដល់ពួកគេ មិនបាន​ពេញលេញដូ​ចនៅទី​ក្រុង។
ផល​ប៉ះពាល់​នៃការ​ឆាប់មាន​រដូវ​ដំបូង
រហូត​មកដល់​ពេលនេះ​មិនទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​ដែល​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃការ​ឆាប់មក​រដូវនោះទេ។ ប៉ុន្ដែ បើតាម​ការប៉ាន់​ស្មាន​ចំពោះ​ស្ដ្រីរូប​ណាដែល​ឆាប់មាន​រដូវ​ដំបូង ពួកគេ​ងាយ​ជួប​ប្រទះ​នឹងការឆា​ប់អស់​រដូវ​ដែរ។
ដំបូ​ន្មានអ្ន​កជំនា​ញ
រហូត​មកដល់​ពេលនេះ​មានឪពុក​ម្ដាយជា​ច្រើនមាន​ការ​ព្រួយបា​រម្ភអំពី​ការឆាប់​មាន​រដូវ ចំពោះ​កូនស្រី​របស់ខ្លួន។ នៅពេល នេះ លោកអ្នក​បាន ជ្រាប​ច្បាស់ហើយ​អំពី​ការប្រែ​ប្រួលនៃ​ការមាន​រដូវ​ដំបូង​នេះ។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ ក៏ឪពុ​កម្ដាយ​ទាំង​ឡាយ បន្ដការ​តាមដាន​សុខភាព​របស់កូន​ស្រីឱ្យ​បានជាប់​ជាប្រចាំ បើមាន​បញ្ហាមិន​ប្រក្រតី​ត្រូវនាំ​កូនទៅ​រកអ្នក​ជំនាញ​ជា​បន្ទាន់។ http://www.healthcambodia.com/
Read more...

ញើសអាចកម្ចាត់កំពូលមេរោគបាន

0 comments
ប្រភពពី Daily mail ដែល​ដកស្រង់​លទ្ធផល​ស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ Procesding of the National Academy of Sciciens របស់​បណ្ឌិត Ulrich Zachariae បាន​បញ្ជាក់ថា អង្គ​បដិបក្ខ​ធម្មជាតិ​ចេញពី​ញើស​អាច​កម្ចាត់​កំពូល​មេរោគ ក៏ដូចជា​អម្បូរ​មេរោគ​របេង​គ្រោះថ្នាក់​បាន ។​
​ជំងឺរបេង​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រសិទ្ធ​ភាពល្អ​ជាង​មុន​តាមរយៈ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ជំនាន់​ថ្មី​។
​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Edinburgh ប្រទេស​អង់គ្លេស ដែល​ដឹកនាំ​ដោយ​បណ្ឌិត​ខាងលើ បាន​រកឃើញ​ក្នុង​ញើស​របស់​មនុស្ស នូវ​សារធាតុ​គីមី​មួយ​ហៅថា Dermeidin ដែល​វា​រំញោច​សកម្មភាព​ក្នុង​ញើស​មនុស្ស ហើយ​រាង​ជូរ ។ វា​ក៏​អាច​បុក​ទម្លុះ​ស្រោម​កោសិកា​របស់​មេរោគ​បង្ក​ការគ្រោះថ្នាក់ ហើយ​សម្លាប់​វា​ចោល​តែម្តង ។​
​ធម្មតា​ស្រោម​កោសិកា ពុំ​ងាយ​ប្រែប្រួល​ឆាប់ ដើម្បី​តបត​នឹង​ការវាយលុក ។ អាស្រ័យហេតុនេះ សារធាតុ​គីមី​ខាងលើ​វា​បានរួម​ចំណែក​សម្រាប់​អភិវឌ្ឍន៍​ប្រភេទ​ឱសថ​អង់​ទី​ប៊ី​យូ​ទិ​ក​ជំនាន់​ថ្មី ។​
​ក្រុម​ស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ​គីមី dermeidin​នេះ មាន​ចរន្ត​ម៉ូលេគុល​បន្ថយ​វែង​ជាង​ធម្មតា ហេតុនេះ​វា​អាច​ទម្លាយ​ជ្រៀបចូល​ទៅលើ​ស្រទាប់​កោសិកា​ផ្សេងៗ បង្កលក្ខណៈ​ដល់​ការ​វាយ​លុយ​កម្ចាត់​មេរោគ និង​ពពួក​ផ្សិត​ក្នុងពេល​តែមួយ ។​
Dermcidin អាច​ប្រឆាំង​តបត​នូវ​ពន្លក​មេរោគ​ជាច្រើន​ដូចជា​របេង និង​កំពូល​មេរោគ​បង្ក​ជំងឺ taphylococcus aureus ។​
​តាម​បណ្ឌិត Ulrich Zachariae នោះ ឥឡូវនេះ យើង​បានដឹង​លំអិត​អំពី​អង្គ​បដិបក្ខ​ធម្មជាតិ​ធ្វើ​សកម្មភាព​បែបណា ។ ផ្អែកលើ​មូលដ្ឋាន​នោះ​យើង​អាច​អភិវឌ្ឍន៍ នូវ​ឱសថ​ស័ក្តិ​សិទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប្រសើរ​ជា ប្រភេទ​អង់​ទី​ប៊ី​យូ​ទិ​ក ដែលមាន​បច្ចុប្បន្ន​ច្រើន ៕Cen.com.kh
Read more...

Friday, March 1, 2013

សង្ខេបព័ត៌មានសេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍

0 comments
ភ្នំពេញៈ អង្គការ​សង្គម​ស៊ី​វិល​ស្នើ​ឲ្យ​មា​ន​ការ​ផ្តល់​ព័ត៌មាន​លម្អិត​​ស្តីពី​ ខ្សែ​ចង្វាក់​ផលិត​កម្ម​​សម្លៀក​បំពាក់​ដើម្បី​បង្កើន​តម្លាភាព​ក្នុង​ឧស្សា ​ហ​កម្ម​នេះ​។​ លោក​ អ៊ូ​ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​​ឲ្យ​ដឹង​ថា៖ «​យើង​​មិន​ដែល​​មាន​ព័ត៌មាន​លម្អិត​ពី​ដំ​ណើរ​​​​ការ​ផ្គត់​ផ្គង់​ផលិត​ផល​ សម្លៀក​​បំពាក់​​ពី​រោង​ចក្រ​ផលិត​ដល់​អ្នក​បញ្ជា​ទិញ​ទេ ​ដោយ​ក្រុម​ហ៊ុន​មាន​បំណង ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្រពេចស្រពិល​អំ​ពី​ដំ​ណើរ​​ការ​ទិញ​របស់​​ពួក​គេ»៕​
ភ្នំពេញៈ ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ច្បាប់​ស្តីពី​សហ​​គមន៍​កសិ​កម្ម​នឹង​ជំរុញ​ដល់​​កំណើន​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។ លោក​ ហ៊ុន​ សែន​​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដែល​លោក​​​ធ្វើ​ជា​អធិ​បតី​ភាព​ក្នុង​ពិធី​ ចែក​សញ្ញា​បត្រ​ដល់​និស្សិត​​ជាង​១ ០០០​ នាក់​ក្នុង​សប្តាហ៍​នេះ​​នៅ​រាជ​ធានី​ភ្នំ​ពេញ​។​ លោក​មាន​ប្រសាសន៍​ថា៖​ «​នៅ​ពេល​ខាង​មុខ​ខ្ញុំ​ជឿ​ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​នឹង​មាន​ការ​រីក​លូត​លាស់​ខ្លាំង​នៅ​ឯជន​បទ ​ហើយ​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នឹង​កើត​ឡើង​នៅ​ឯ​ទី​ជន​បទ​»​។
​​ភ្នំពេញៈ ​ក្រុម​ហ៊ុន​ចិន ​Avic International ​បាន​ប្រកាស​នាំ​ចេញ​ដំឡូ​មី​ស្ងួត​ពី​កម្ពុជា​ទៅ​ទីផ្សារ​ចិន​ជិត​១​ម៉ឺន​ តោន​នៅ​ឆ្នាំ​នេះ​។​ លោក​ លីវ​ រ៉ុង​ជុន ​អនុ​ប្រធាន​ក្រុម​ហ៊ុន​ Avic ​International​ បាន​និយាយ​​ក្នុង​​ពិធី​សម្ពោធ​នាំ​ចេញ​ដំឡូង​មី​តាម​ផ្លូវ​ទឹក​កាល​ពី​ថ្ងៃ ​២២​ ថា ​ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​នាំ​ចេញ​ដំឡូង​មី​​​ស្ងួត​​ពី​ប្រទេស​កម្ពុជា ​ដែល​ជា​ផ្នែក​​មួយ​​​នៃ​​ការ​​លើក​កម្ពល់​ដល់​ការ​​​ដាំ​ដុះ​​របស់​កសិករ​​ កម្ពុជាឲ្យ​​កាន​់​តែ​​សកម្ម​ឡើង​ថែម​ទៀត​៕
ភ្នំពេញៈ ក្រុម​ហ៊ុន​ K.​ Thong Huot Telecom​ (KTH) បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Nokia វិនិយោគ​លើ​​ផ្សារ​ទំនើប​មួយ​ឈ្មោះ​​ថា KTH premium power mall ដែល​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​​​មីនា​ខាង​មុខ​ដើម្បី​ផ្គត់​ផ្គង់​ផលិត​​ផលអេឡិច​ត្រូនិក​ម៉ាក​ល្បី​ដល់ ​ប្រជាជន​កម្ពុជា។​
ភ្នំពេញៈ ទំ​ហំ​​និយោ​គ​របស់​​សិង្ហ​បុរី ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១២ បាន​កើន​ឡើង​​៥០០​ភាគរយ​បើ​ធៀប​នឹង​​២០១១។ នេះ​បើ​តាម​ទិន្ន​ន័យ​​ពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​(CDC)៕
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន