Wednesday, July 7, 2010

0 comments

មានសិស្សមួយក្រុមទៅទស្សនកិច្ចនៅ សា្ថនីយ៏ទូរទស្សន៏ជាតិ (ទទក)


កាលពីថ្ងៃ សុក្រទី ២៨ ខែឧសភា ឆ្នាំ ២០១០ មានក្រុមសិស្សានុសិស្ស មួយ
ក្រុម បានទៅ ស្ថា នីយ៏ទូរទស្សន៏ជាតិ នៅវេលាម៉ោង ៨:១៧នាទី ព្រឹក ។
នៅពេលនោះក្រុមការងាររបស់ស្ថានី យ៏ទូរទស្សន៏ មានការរាក់ទាក់បំផុត។
កនះនោះ លោក នូ វណ្ណា មានតូនាទី ខាងបច្ចេកទេស ដែលបានបញ្ចប់
ការសិក្សានៅប្រទេស រុស្សី ផ្នែកអេឡិចត្រូនិច ។

គាត់បានប្រាប់ទៀតថា អាគារ នេះមានជំនួយពី ប្រទេសជប៉ុន ចំនួន១៣
លានយេន រួមទាំងឧបករណ៏។ មានច្រើន បន្ទប់ ដូចជា studio បន្ទប់
កាត់តបន្ទប់បញ្ជូលសំលេង …។ដែលមានដំណើរការ៥ទៅ៦ខែមកហើយ។
គាត់បានរៀបរាប់ អំពី ប្រពន្ធ័ T-DMB ដែលមាន២ប៉ុស្តទទកនិងបាយ័ន។
ដែលអាចមើលបានចំនួន ១២៦ប្រទេស នៅលើសកលោក។កំលាំងផ្សាយ
មាន ១០គីឡូវ៉ាត់។ លោក នូ វណ្ណា ដើរបណ្តើរប្រាប់បណ្តើរថាគាត់ក៏នាំ
ចូលបន្ទប់សាខាសំខាន់ ក្នុងបន្ទប់នោះមានឧ បករណ៏ទំនើបៗ ដែលអ្នក
ធ្វើការនៅទីនោះ ទាមទារអ្នកបច្ចេកទេសទំាងអស់ តែសព្វថ្ងៃនេះមានការ
ខ្វះខាត។ បន្ទប់ចាក់ផ្សាយ មានបន្ទប់ពត៌មាន ធំល្មម ដែលនៅក្នុងនោះ
ជាទូទៅមាន កាម៉ារ៉ា ចំនួន ៣។បន្ទប់ពត៌មានក្នុងប្រទេសកម្មវិធីពត៌រៀប
ចំតាមលំដាប់លំដោយ ពត៌ាមានដែល ទាក់ទងព្រះមហាក្សត្រត្រូវដាក់មុខ
បន្ទប់កម រដ្ឋាភិបាល រដ្ឋសភា និងនយោបាយ។ចំពោះពត៌មានចែកចេញ
ជា បី គឺ សង្គម ផលិតផល និង ការងារបង្កបង្កើនផល។ការយកពត៌មាន
មានបែងចែក អ្នកនៅតាមខេត្តផ្សេងៗហើយជាពិសេសពត៌មានផ្តោតទៅ
លើសកម្មភាពរាជរដ្ឋាពិបាល ។ ហើយនៅពេល ដែលពត៌មានអានរួច
ហើយគឺមានបន្ទប់សម្រាប់រក្សាទុក។ ចំពោះអាគារផ្កាយរណបវិញ បាន
ជួបជាមួយ លោក ជ័យ សោភា មាននាទីជា អគ្គនាយករង ទទក ។
គាត់បានប្រាប់ថាការផលិត វីដេអូ ធ្វើតាមកម្មវិធី Adobe Primaer ។
កម្មវិធី ធ្វើអោយអក្សររត់កាត់តាមទូរទស្សន៏គឺ Storm Edit។ ហើយ
បញ្ជូនទៅអង់តែនទូក គោកតាម មីក្រូវ៉ែ។ នៅទៅនោះមាន Studioធំ
ហើយមានបន្ទប់ច្រើនណាស់សម្រាប់ក្មមវិធីផ្សេងៗ ។ លោក នូ វណ្ណា
បាន បន្ថែមថា នៅក្នុងស្ថានីយ៏ ទូរទស្សន៏ជាតិមានបុគ្គលិក៤០០នាក់។
ជាចុងក្រោយ ក្រុមសិស្ស និង លោកគ្រូបានថតរូបរួមគ្នា ជាមួយលោក
នូ វណ្ណា ។ នៅម៉ោង ១០:5នាទីចេញពីសា្ថនីយ៏ទូរទស្សជាតិ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន