Wednesday, July 7, 2010

0 comments
របាយការណ៏ការទៅសិក្ខាសាលានៅទីក្រុងភ្នំពេញ
មានសិស្សានុសិស្សមួយកុ្រមចង់ដឹងប្រព័ន្ធផ្សព្វផ្សាយ
នៅកាសែតដើមអម្ពិល


ប្រទេសកម្ពុជាលមានការរីកចម្រើនខ្លាំងណាស់ គ្រប់ផ្នែកគ្រប់វិស័យ។
ផ្នែកសេដ្ឋកិច្ច ទេសចរណ៏ ទីផ្សារ និង ផ្នែកផ្សេងៗទៀត ដោយជាពិសេស គឺ
វិស័យអប់រំនៅកម្ពុជា យើងនេះ។ដោយឃើញថាការអប់រំមានសារះសំខាន់បំ
ផុតចំពោះសិស្សានុសិស្ស កុមារា កុមារី អោយបានយល់ដឹងច្បាស់ អោយ
មានចំណេះដឹង អោយមានការគិតខ្ពស់ និង អប់រំអោយ មនុស្ស សិស្សានុ
សិស្សអោយមានសីលធម៏ល្អ ហើយនៅពេលមានចំណេះដឹងហើយ គឺជួយ
គ្រួសារ និងជួយសង្គមជាតិ។ សិស្សានុសិស្សទាំងអស់ បានធ្វើការស្រាវ
ជ្រាវអ្វីដែលថ្មី ទៅ កន្លែងនេះ ទៅកន្លែងនោះដើម្បីធ្វើការសិក្សា។

ទន្ទឹមនិងនេះផងដែរ ទើបមានសិស្សមួយបាន
ធ្វើសិក្ខាសាលានៅឯទីក្រុងភ្នំពេញ ដើម្បីយល់
ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។
សិស្សានុសិស្សទាំងអស់មកពី សាលាបច្ចេក
ទេសដុនបូស្កូ ផ្នែកទំនាក់ទំនងសង្គម ខេត្តព្រះ
សីហនុ បានទៅកន្លែងប្រព័ន្ធផ្សព្វផ្សាយចំនួន
បី គឺ មជ្ឈមណ្ឌលសារពត៌មានដើម អម្ពិល សា្ថនីយ៏ទូរទស្សន៏ជាតិ ទទក)
សា្ថនីយ៏ទូរទស្សន៏បាយ័នកាលពីថ្ងៃ ពុធ ទី ២៦ ខែឧសភាឆ្នាំ២០១០នៅម៉ោ
១២: ៣០ នាទី ថ្ងៃត្រង់ ក្រុមសិស្សានុសិស្សទាំងអស់បានចេញ ពីសាលា
បច្ចេកទេសដុនបូស្កូ ។ការធ្វើដំណើរមានលក្ខណះល្អប្រសើរណាស់ ។នៅ
ម៉ោង ៥: ១៧ នាទីល្ងាច បានដល់ទីក្រុងភ្នំពេញ ដែលនៅក្នុងយប់នោះ
ក្រុមសិស្សនិង គ្រូស្នាក់នៅ សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ (ទឹកថ្លា)
មានរយះពេល ២យប់។ លុះដល់ព្រលឹមឡើង ថ្ងៃ ថ្មី ថ្ងៃព្រហស្បត្តិ៏ ទី២៧
ខែឆ្នាំដដែល សិស្សនិង លោកគ្រូ បានបរិភោគអាហារពេលព្រឹកនៅ ទីនោះ
។ បរិភោគរួចហើយ វេលាប្រហែល ៨:១៦នាទី ព្រឹកបានទៅស្តាអូឡាំពិត
ដើម្បីធ្វើ ការកស្តានបន្ថិបន្ថូច រហូតដល់វេលា ៩:១៧នាទី ចេញពីទីនោះ
ហើយធ្វើដំណើរបន្តទៅ ផ្សារ សូរិយាទៀត។ ម៉ោង ១:៤០នាទី ទើបចេញ
ពីផ្សារ។ ហើយនៅពេលនោះផងដែរក្រុមសិស្សានុ សិស្ស និង លោកគ្រូ
បានបន្តដំណើរទៅមជ្ឈមណ្ឌលសារពត៌មានដើមអម្ពិល នៅម៉ោង ២:៣១នាទី

ទៅដល់។ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស។ ក្រុមការងារនៅទីនោះមានករាក់
ទាក់យ៉ាងខ្លាំង ដោយទឹកមុខទាំងញញឹម ។នៅទីនោះមានអាគារតូចល្មម
សមរម្យ ២ជាន់។ ដែលជាន់ក្រោមមាន ៤ បន្ទប់ ១.បន្ទប់ការិយាល័យ
២.បន្ទប់បចេ្ចកទេសពត៌មាន ៣.បន្ទប់បច្ចេកទេសគេហទំព័រ ៤.បន្ទប់ប
ច្ចេកទេសទស្សនាវដ្តី ។ ក្នងកនះនោះ លោក វណ្ណ សារ៉ា ដែលជាបុគ្គ
លិក បាននិយាយថា ការធ្វើពត៌មានមិនអាចធ្វើតែម្នាក់ឯងបានទេ គឺត្រូវ
ចែកគ្នាធ្វើ ដើម្បីអោយមានលក្ខណះងាយស្រួល។ ចំពោះការយកពត៌មាន
វិញការសែត ដើមអម្ពិលមានក្រុមការងារ គ្រប់ខេត្តក្រុង ទាំងអស់។ ការប
ញ្ជួនពត៌មានតាមទួរសព្ទ័ ប្រព័ន្ធ អ៊ីធឺណែត ដែលមានលក្ខណះលឿននិង
ស្រួល។ គាត់បានបន្តទៀតថា គារសរសេរពត៌មាន គឺ មិនសរសេរនៅក្នុង
កម្មវិធី Word នោះទេ គឺសរសេរនៅក្នុងកម្មវិធី Quart Xpress ដែលជា
កម្ម វិធីសម្រាប់សរសេរតែពត៌មានមួយប៉ុណ្ណោះ ។ លោកសារ៉ា បានបន្ថែម
ទៀតថា ពុម្ពអក្សរ គឺយើងសរសេរជា Limon ធម្មតា តែនៅពេលដែល
យើងយកទៅបោះពុម្ព គឺយើងត្រូវបង្កើត Font អក្សរផ្សេងទៀត ដែល
ផ្សេងពីLimon និង Unicode។ បើមិនដូច្នេះទេការបោះពុម្ពអក្សរ នោះ
មានការរញ៉េរញ៉ាយ ដូចនេះហើយទើបទាមទារបង្កើតពុម្ពអក្សរខ្លួនឯង។ ចំ
ពោះពត៌មាន អន្តរជាតិវិញ ការសែតដើមអម្ពិល បានទិញពត៌មានពីវែប
សាយ AFP ដែលគ្រប់គ្រងដោយ ប្រទេសបារាំង និង Singhour
របស់ប្រទេស ចិន។ មុនចេញផ្សាយពត៌មាននីមួយៗ គឺមានការ ត្រួតពិ
និត្យយ៉ាងម៉ត់ចត់ ពីលោកនិពន្ធនាយក លោកនិពន្ធនាយករង និង ក្រុម
មួយចំនួនទៀត។ ម្យ៉ាងវិញទៀត ចំពោះបុគ្គលិក អាចយកពត៌មានចំនួន
ពីររឿង ក្នុងមួយថ្ងៃ ។ការសែត ដើមអម្ពិល ចេញផ្សាយជារៀងរាល់ថ្ងៃ។
ចំពោះការបញ្ជួនពត៌មានទៅខេត្តឆ្ងាយ គឺមានផលពិ បាកខ្លះដែរ ដោយ
សារការធ្វើដំណើរយូរ។ គាត់បានបន្ថែមទៀតថា នៅក្នុងមជ្ឈមណ្ឌល
សារពត៌មានដើមអម្ពិលមានបុគ្គលិកចំនួន ជាង ១០០នាក់។ ឃើញថាបុគ្គ
លិកនៅទី នោះមានសកម្មភាពមមាញឹកយ៉ាងខ្លាំង ។ជាសម្តីរបស់លោក
ម៉ា យ៉ារឹទ្ធ ដែលជានិពនុ្ធនា យករង។ គាត់
បានបន្ថែមទៀតថា ការធ្វើជាអ្នកការសែត មិនអាស្រ័យទៅលើ ការពាក់ក្រ
វាត់ក អាចធំ មានរាងសង្ហា នោះទេ។ អ្នកការសែតជាមនុស្សដែលសាមញ្ញ
គ្រាន់ តែពាក់អាវយឺតខោវខូវប៊យ ជាការស្រេច។ ការយកពត៌មានអន្តរជាតិ
គ្មានការពិបាក នោះទេ គឺយើងសំឡឹងទៅលើការយកពត៌ មានពីប្រទេស
ថៃ គឺ មានប្រភពច្រើន តាម ភ្នំ ពេញប៉ុស្ត ប៉ុស្តអាវក្រហម បាងកកប៉ុស្ត
ជាពិសេសប៉ុស្តអាវក្រហមតែម្តង។ ជាន់ក្រោមរៀបរាប់រួចហើយ ចំពោះជាន់
ទី ២ មានច្រើនបន្ទប់ តែយើងផ្តោតទៅលើបន្ទាប់ ថត សម្លេង គឺបន្ទប់វិទ្យុ។
លោក ទៀង ជា អ្នកគ្រប់គ្រងខាងវិទ្យុ បាននិយាយទាំងស្រុង ថា អង់តែន
វិទ្យុ មាននៅឯ ព្រែកហូរឯនោះ។ ដែលមានកំលាំង ២ គីឡូវ៉ាត់ តែនៅពេល
ខាង មុខ នឹងមានគម្រោង ១០ គីឡូវ៉ាត់។ ចំពោះការផ្សាយ មិនសុទ្ធតែជា
ពត៌មានទាំងស្រុងនោះទេ គឺមានគ្រប់ទាំងអស់មាន ការអប់រំ កសិកម្មសំនូម
ពរបទចម្រៀង តែចំពោះក្នុងកម្មវិធី សំនូមពរបទចម្រៀងប្រិយមិត្តណា ដែល
សុំបទ ញាក់ ឌីចេ គឺ កម្មវិធីមិនចាក់អោយទេ មានន័យថា ចាក់តែបទណា
ដែលជាបទប្រពៃណី បទពីដើមៗ ។ ក្នុងមួយថ្ងៃ ផ្សាយចេញ ១៩ម៉ោង។
មានលេខប៉ុស្ត ៩៣.៧៥ ។ក្នុងពេល នោះផងដែរ ក្រុមការងាររបស់ការសែត
ដើមអម្ពិលបាន ធ្វើការសម្ភាសន៏ ទៅដល់លោកគ្រូ និង សិស្ស ចំនួន ២នាក់
ផងដែរ។ ជាចុងក្រោយ ក៏មានការថតរូប រួមគ្នា ជាមួយលោក និពន្ធ នាយ
ករង អ្នកគ្រប់គ្រង បុគ្គលិក ទុកជាអនុ ស្សាវរីយ៏ ។ហើយលោកគ្រូ និង
សិស្សានុសិស្ស បានថ្លែងអំណរគុណយ៉ាង ខ្លាំងក្នុងការផ្តល់ឪកាសដ៏មាន
តំលៃនេះ ។ លោកគ្រូ និង សិស្ស បានត្រលប់មក សាលា ដុន បូស្កូ វិញ
ដើម្បីធ្វើការសម្រាក។៤:១៥នាទី ចេញពីមជ្ឈមណ្ឌលសារពត៌មាន ដើម
អម្ពិលដែលមានរយះពេល ២:២៤នាទី ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន