Wednesday, July 14, 2010

0 comments

សេចក្តីជូនដំណឹង


សេចក្តីជូនដំណឹង
ក្នុងឪកាសឆ្នាំសិស្សាថ្មីនេះ ឆ្នាំ ២០១០ដល់ ឆ្នាំ ២០១២ សាលាបច្ចេកទេសដុនបូស្កូ មានកិត្តិយស សូមជំរាបជូនដំណឹងទៅដល់ សិស្សានុសិស្សទំាងអស់ដែលទើបតែបានបញ្ជប់ការសិក្សាថ្មីៗនេះថា
(បញ្ជប់កាសិស្សាថ្នាក់ទី ១២) សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ មានការជ្រើសរើសសិស្ស អោយចូលមកសិក្សានៅក្នុងសាលាបច្ចេកទេស នេះ។សិស្ស ដែលមានគោលបំណងចង់មករៀន អាច មកដាក់ពាក្យបានជាមួយសាលា នៅថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១០ចាប់ផ្តើមធ្វើការសម្ភាសន៏ ហើយការលក់ពាក្យប្រលងវិញ ចាប់ផ្តើម លក់ចាប់ពីថ្ងៃនេះតទៅ នៅសាលាបច្ចេកទេសដុនបូស្កូ សង្កត់ ៤ ក្រុម ១៣ មណ្ឌល ៥ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះការចេញលទ្ធផលនៅថ្ងៃទី ២៤ ខែ សីហា ។ពាក្យប្រលងមានតម្លៃ ៣ ០០០៛ ប៉ុណ្ណោះ។
សិស្សាដោយឥតបង់ថ្លៃ ដែលមានរយះពេល ២ឆ្នាំ។
គោលបំណង
សាលាបច្ចេកទេសដុនបូស្កូ បានចាប់ផ្តើមបដិសន្ធិជាច្រើនឆ្នាំមកហើយ ក្នុងនោះផងដែរសាលាបាន
ឃើញថា នៅក្នុងប្រទេសកម្ពុជាយើងនេះ មានយុវជនមួយចំនួនធំដែលគ្មានការងារធ្វើ ដើរលេង សំបូរអ្នកក្រីក្រ ពេលនោះយុវជនចាប់ផ្តើមប្រព្រឹត្តិនូវអំពើខុសច្បាប់ ដូចជា ប្រើប្រាស់គ្រឿងញៀន ទៅលួចឆក់ប្លន់ ដើរកាប់ចាក់ ។ដូចនេះបាជាសាលាចង់ជូន ដំណឹងទៅដល់សិស្សណា
ដែលមានជីវភាពក្រីក្រ កំព្រាឪពុក ឬ ម្តាយ ឬ កំព្រាទំាងឪពុកទំាងម្តាយ ដែលគ្មានលទ្ធភាពចូលរៀនបន្តនៅសាលាដ៏ទៃទៀតបាននោះ ដោយសារខ្វះថវិការ ដោយជាពិសេស សិស្សមានចិត្តស្រលាញ់ការសិស្សា ហើយនឹងចង់ស្វែងយល់ចំណេះដឹងបន្ថែមទៀតដើម្បីអោយអនា គតមានភាពភ្លឺស្វាង។
លក្ខខណ្ឌតិកះរបស់បេក្ខជន បេក្ខនារី
១ ពិតជាមានជីវភាពក្រីក្រមែន
២ ពិតជាកំព្រាឪពុក ឬ ម្តាយ ឬ កំព្រាទាំងឪពុកទំាងម្តាយ
៣ ជាយុវជនដែលមានអាយុចាប់ពី ១៥ ដល់ ២០ឆ្នាំ កម្រិតការសិស្សាបានបញ្ជប់ការសិស្សាថ្នាក់ទី ១២
៤ ផ្នែកលេខាធិការ មានអាយុមិនលើសពី ២១ ឆ្នាំ រៀនចប់ថ្នាក់ទី ១២
៥ មានចរិយាសម្បត្តិល្អ ចេះអំណត់ ឧស្សាហ៏ ចេះគោរព កោតខា្លច និង មានទឹកចិត្តល្អ
៦ គោរពនិង អនុវត្តន៏ តាមវិន័យសាលាបានយ៉ាងម៉ត់ចត់
៧ ស្រលាញ់វិជ្ជាជីវះ និង តាំងចិត្ត រៀនដោយអំណត់
៨ ពិតជាសិស្សដែលមិនទាន់រៀបការ
៩ មិនបានសិក្សានៅសាលាផ្សេងៗ ដូចជា នៅមហាវិទ្យាល័យ …
១០ យុវជនទាំងត្រូវមានកាយសប្បទាគ្រប់គ្រាន់
១១ ជាមនុស្សដែលគ្មានទីពឹង
១២
ជំនាញដែលសិស្សអាចជ្រើសរើសមាន
1. ផ្នែកយន្តសាស្ត្រទូទៅ ចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស)
2. ផ្នែកអគ្គីសនី ចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស)
3. ផ្នែកយន្តសាស្ត្ររថយន្ត ចំនួន ៥០នាក់ (ទំាងស្រី ទាំងប្រុស)
4. ផ្នែកយន្តលេខាធិការ ចំនួន ៣០នាក់ (ទំាងស្រី ទាំងប្រុស)
5. ផ្នែកទំនាក់ទំនងសង្គម ចំនួន ១២នាក់ (ទំាងស្រី ទាំងប្រុស)
6. ផ្នែកសណ្ឋាគារ ចំនួន ១០០នាក់ (ទំាងស្រី ទាំងប្រុស)
សូមបញ្ជាក់សិស្សទាំងអស់ត្រូវបញ្ជប់ការសិក្សាថ្នាក់ទី ១២
របៀបការដាក់ពាក្យចូល
1. អាណាព្យាបាលត្រូវមកជាមួយនៅថ្ងៃដាក់ពាក្យ
2. ភ្ជាប់មកជាមួយនូវសំណុំលិខិតផ្សេងៗ
3. ដាក់ពាក្យអោយត្រូវនឹងកាលបរិច្ឆេកដែលបានកំណត់ខាងលើ

(រូបភាព: សិស្សានុសិស្សកំពុងតែសសេរពាក្យដើម្បីធ្វើការសម្ភាសន៏)
លិខិតសម្ភាសន៏ និង ដាក់ពាក្យ
1. បំពេញប្រវត្តិរូបសង្ខេបអោយបានត្រឹមត្រូវ
2. លិខិតបញ្ជាក់ការសិក្សាឬ កាតសិក្សា
3. សៀវភៅគ្រួសារ
4. ចំពោះសិស្សកាតូលិកត្រូវភា្ជប់មកជាមួយ នូវលិខិតបញ្ជាក់ពីលោកបូជាចារ្យគ្រប់គ្រងគ្រីស្គ
បរិស័ទ ឬ នាយកសាលាដោយបញ្ជាក់អំពីស្ថានភាព គ្រួសាររបស់បេក្ខជន
5. រូបថតទំហំ 4 x 6 ចំនួន 3សន្លឹក
(ត្រូវថតចម្លង និងរួមនឹងច្បាប់ដើម)
មុខវិជ្ជាប្រលង

សិស្សានុសិស្សទាំងត្រូវឆ្លងកាត់ការធ្វើសម្ភាសន៏ ពីគណះគ្រប់គ្រងសាលា និង ការប្រលង ចំនួន ៤មុខវិជ្ជា
• វប្បធម៏ទូទៅ
• គណិតវិទ្យា
• អង់គ្លេស
• គំនូរល្បងប្រាជ្ញា

(រូបភាព : អធិការរងសាលាកំពុងធ្វើសម្ភាសន៏ទៅ
ដល់សិស្សានុសិស្ស)


(រូបភាព : សកម្មភាពសិស្សានុសិស្សកំពុងធ្វើប្រលងនៅទីលានកីឡា នៃសាលាបច្ចេកទេសដុន
បូស្កូ ខេត្តព្រះសីហនុ)

ប្រយត្ន័!
សូមប្រយ័ត្នប្រសិនបើមានអ្នកណាមកថាជួយអោយមកចូលរៀន ដោយអាចជួយ ប្រយ័ត្ន ប្រយ័ត្ន ! អ្នកនោះសម្លឹងមើលឃើញអ្វីមួយពីអ្នក ។
ប្រញាប់ឡើង ប្រញាប់ឡើង !




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន