ជិតមួយជីវិតគ្មានថ្ងៃសប្បាយ
រដូវវស្សាបានមកដល់ជាបណ្តើរៗ ផ្ទៃមេឃមានភាពខ្មៅងងឹត ទំនងនឹងរកភ្លៀង យ៉ាង ខ្លាំងបំផុត។ ពពកកាន់តែប្រមូលផ្តុំគ្នាទៅៗ ដែលបាំងបិទពន្លឺដ៏ចែងចាំង របស់ព្រះអាទិត្យ។ ផ្ទៃមេឃកាន់តែខ្មៅ កាន់តែងងឹត តំនក់ទឹកភ្លៀងបានធ្លាក់មកលើផ្ទៃផែនដី ជាបណ្តើរៗ ធ្វើ អោយ រុក្ខជាតិ ដំនាំផ្សេងៗ មានភាពស្រស់ថ្លា មានជីវិតរស់រានឡើងវិញ។ ពពកកាន់តែទំម្លាក់ ទឹកភ្លៀងខាំ្លងបន្តិចម្តងៗ ដែលជុំរុញអោយទឹកភ្នែករបស់អ្នកមីង ពយ ធ្លាក់មកតាម។ ទឹកភ្នែក របស់អ្នកមីង ពយ បានហូរកាត់ផែនថ្ពាល់យ៉ាងសន្សឹមៗ ប្រៀបបានដូចជាខ្សែប្រឡាយមួយ អញ្ជឹង។ អ្នកមីង ពយ មានអាយុ ៥៥ឆ្នាំហើយ។ ដែលជិតមួយជីវិតរបស់អ្នកមីង គ្មានថ្ងៃសប្បាយឡើយ។ កាលពីគាត់នៅក្មេង ជាសម័យមួយយ៉ាងព្រៃផ្សៃបំផុត គឺសម័យសង្គមងងឹត(ប៉ុល ពត) ។គាត់រស់នៅយ៉ាងលំបាកវេទនាបំផុត គ្មានអ្វីដែលប្រៀប
បានឡើយ ត្រង់ថាគេអោយធ្វើនេះ ធ្វើនោះ។ ធ្វើការងារធ្ងន់ៗ ហើយគ្មានអ្វីបរិភោគឡើយ។ គេវៃធ្វើបាប ជេរប្រទិច គេគំរាម រកសម្លាប់ចោល ពីព្រោះតែមិនធ្វើការ។ អ្នកមីង ពយ មានការ ឈឺចាប់យ៉ាងខ្លាំងតែមានចិត្តឈឺចាប់យ៉ាងណា អស់កំលាំងយ៉ាងណា អ្នកមីងក៏នៅតែ តស៊ូ
ព្យាយាម ធ្វើការងាររហូត។សម័យប៉ុល ពត ជាសម័យមួយ យ៉ាងព្រៃផ្សៃបំផុត ដែលនឹងគ្មានអ្វី ប្រដូចនោះ។ តើជីវិតរបស់អ្នកមីង ពយ នឹងទៅជាយ៉ាងណា? អ្នកមីង ពយ រស់នៅបែកពី ឪពុក ម្តាយ រហូត គេមិនអោយជួបគ្នាសោះ សូមបីតែមួយភ្លែតនោះ។ អ្នកមីង ធ្វើការបណ្តើរ ទឹកភ្លែកហូរបណ្តើរ ដែលធ្វើអោយទឹកចិត្តរបស់គាត់ តានតឹងជាខ្លាំង។ ថ្ងៃមួយ អ្នកមីង ហេវ ពេកក៏សម្រេចចិត្ត ទៅលួចដំឡូងដែលដាំនៅជិតផ្ទះនោះ គាត់កំពង់តែជីក កណះនោះពួក ឆ្លប បានមកទាន់ គាត់ភ័យយ៉ាងខាំ្លងណាស់ ពួកឆ្លបបានវៃគាត់ខ្លាំង បំរុងនឹងយកទៅសម្លាប់ តែអ្នកមីងអង្វករយ៉ាងពេកពន់ ពេលនោះ ពួកឆ្លបក៏ដោះលែងគាត់ទៅ។ ដល់ពេលអ្នកធំដឹង ក្តី
ក៏បានជួបជាមួយ ឪពុក ម្តាយ របស់គាត់វិញ។ ថ្ងៃទី ៧ មករា ១៩៧៩ សម័យប៉ុល ពត ត្រូវបាន សាបសូន្យ ។ អ្នកមីង ពយ ម្តាយ ឪពុក និង បងប្អូន ពីរនាក់ទៀតបានវិលមកទីភូមិ ស្រុកកំណើត។ អ្នកមីង ពេញវ័យហើយ ម្តាយឪពុករបសគាត់ ក៏រៀបចំអោយមានគូស្រករ
អ្នកមីងបានរៀបការជាមួយបុរសម្នាក់ដែលរស់នៅភូមិជិតគ្នា។គាត់គិតថា នៅពេលដែលមាន គូគ្រង ធ្វើអោយស្រួលចិត្តជាមុន គឺមិនពិបាកចិត្តទៀតទេ តែទោះបីជាយ៉ាងណាក៏ដោយ ការ
ស្រមៃរបស់អ្នកមីងខុសស្រលះ។ ប្តីរបស់អ្នកមីង ពយ ធ្វើជាទាហាន ហើយផឹកស្រាទៀត
ផង។ គ្មាថ្ងៃណាដែលគាត់មិនផឹកស្រានោះទេ។ ជារៀងរាល់ថ្ងៃអ្នកមីង ទទួល រងការឈឺចាប់ពីប្តីរបស់គាត់ ដែលធ្វើអោយគាត់បង្ហូរទឹកភ្នែកដូចទន្លេមូយណា គាត់ស្គមទៅៗ។ម៉្យាងទៀតគាត់ក៏មានកូនចំនួន ៥នាក់ផងដែរ គឺប្រុស ៣ ស្រី២នាក់។ កូន
របស់គាត់សុតតែពិបាកទៀត តែមិនពិបាកទៅលើអ្វើផ្សេងៗទេដូចជា កាប់សម្លាប់គេ វៃគេ
ផឹកស្រា នោះទេ គឺពិបាកតែរឿង ស្នេហាស្រីញីអូនបងប៉ុណ្ណោះ។ កូនក៏ធ្វើបាប ប្តីក៏ធ្វើបាប ម្លោះហើយធ្វើអោយគាត់អាប់អួរក្នុងចិត្តកាន់តែធ្ងន់។ កូនប្រុសបងគេ ថ្ងៃមួយបានស្រលាញ់ នារីម្នាក់ដែលធ្វើការនៅរោងចក្រនៅទីក្រុងភ្នំពេញ តែម្តាយបានហាមប្រាមកូន កុំអាលមាន ស្នេហា ជួយរកលុយដើម្បីចិញ្ចឹមគ្រួសារសិន កូននៅក្មេងណាស់ កុំរង្វង់នឹងវាអី។ តែសម្តី របស់អ្នកម្តាយនិយាយទំាងទន់ប្លន់យ៉ាងណានោះ ក៏កូននៅតែខឹងនឹងម្តាយយ៉ាងខ្លាំង ឡូរឡារ
ពេញផ្ទះ បោកចានឆ្នំាង ហើយគំរាមអ្នកម្តាយទៀត។ ហើយកូនបានរត់គេចចេញពីផ្ទះ អស់ រយះពេលយូរ។ អ្នកមីង កាន់តែពិបាកទៅៗ ជីវភាពគ្រូសារកាន់តែដុនដាបទៅមុខជា
បន្ថិចម្តងៗ ដែលជុំរុញអោយកូនប្រុសបងបន្ទាប់ឈប់រៀន ទៅធ្វើការងាររោងចក្រ ដើម្បីយក ប្រាក់មកផ្តត់ផ្តង់ជីវភាពគ្រូសារ។ ឃើញដូចនោះប្អួនៗពីនាក់ទៀត ក៏សម្រេចចិត្តឈប់រៀនដែរ ។អ្នកមីងមិនចង់អោយឈប់ពីការសិក្សាទេ តែធ្វើម៉េចបើគ្រួសារវាទាមទារយ៉ាងនេះ។ មិនយូរ
ប៉ុន្មានផង កូនប្រុសទីបី លឺដំនឹងថា មានស្នេហា អូនបងទៀតហើយ អ្នកមីងរកភាំងម្តងៗ ពិបាក ហួសពីពិបាក។ គាត់មិនដែលបាកប្រាក់ទំាងអស់របស់កូនទេ ត្រង់នោះហើយដែល ជុំរុញអោយគាត់ដកកូនរបស់គាត់មកវិញ អោយនៅផ្ទះមួយរយះ។ លើសពីនេះទៅទៀត កូន ដែលមានអារម្មណ៏ទៅដោយស្នេហាពេញខ្លួនហើយនោះ មិនអាននួវស្ងៀមបានឡើយ គឺចេះតែលួចជួបគេ អ្នកម្តាយចេះតែហាមឃាត់ ហើយពន្យល់ណែនាំ ទៅដល់កូនជារៀងរាល់
ថ្ងៃ។ អ្នកមីងបានអោយកូនរបស់គាត់ទៅធ្វើការឯកជនមួយគឺធ្វើព្រូរ AX ចូកដី។ ពេលនោះ ជា
ឪកាសថ្មីទៀតហើយរបស់កូន កូនរបស់គាត់បានធ្វើការមិនបានប្រមាណផង លឺដំណឹងថា មានសង្សារទៀត អ្នកមីងទប់ចិត្តមិនបានទប់ម្រាណមិននឹង ប្រុងទៅរកកូនភ្លាម តែជាអកុសលគាត់មានជម្ងឺនៅក្នុងខ្លួននោះ បណ្តាលអោយមិនអាចទៅបាន។ ទឹកភ្នែករបស់
អ្នកមីងគ្មានថ្ងៃឈប់ហូរឡើយ គឺហូរជារៀងរាល់ពេល។ អស់ពីប្តី កូន អស់ពីកូន ទៅប្តី។ កូន នៅតែបន្តប្រព្រឹត្តអំពើអសិលធម៌ទៅលើម្តាយជានិច្ច។ អ្នកមីង ពយ ពិតជាពិបាក។គ្រួសាររបស់អ្នកមីងបានកូនស្រីទី បួន ជាអ្នកផ្តត់ផ្តង់ ដែលធ្វើការរោងចក្រ។ ក្មេងស្រីដ៏តូចមួយទៅធ្វើការរោងចក្រពិតជាកំសត់មែន ដើម្បីអ្វី? គឺដើម្បីតែគ្រួសារជាពិសេស គឺដើម្បីអ្នកម្តាយ។ ការងារលំបាកយ៉ាងណាក៏កូនស្រីនោះពុះពារគ្រប់ឧបស្គគ ព្យាយាមគ្រប់ កាលះទេសះ។ ប៉ុន្មានខែ ក្រោយមក គ្រួសាររបស់អ្នកមីង ចាប់ផ្តើមមានសំទុះបន្ថិច មានន័យ ថាចាប់ផ្តើមធូរធារបន្ថិច មានម៉ូតូ លុយកាក់តិចតួច។ តែយ៉ាងណាមិញ កូនប្រុសអប្រិយ ចង្រៃ លួចលុយ អស់រលីង គ្មានសល់ទេ។ ហើយរត់គេចទៅនៅជាមួយស្រីស្នេហ៏បាត់។ អ្នកមីង ចាប់ផ្តើមកើតទុកទៀតដោយសារកូនប្រុស។ ជីវភាពគ្រួសារបានឈានទៅយ៉ាប់យឺនម្តង
ទៀត។តែនៅសល់ម៉ូតូមួយដែរមិនអីប៉ុន្មាននោះ តែជាអភព័អាកូនចង្រៃមកយកម៉ូតូទៅបាត់
ទៀត។កូនមួយនេះពិតជាពិបាកមែន ដែលយើងអាចនិយាយបានថាហួសពីពីបាក។កូននេះ លែងហ៊ានចូលផ្ទះ។តែសព្វថ្ងៃនេះជីវភាពរបស់អ្នកមីង ពយ បានធូរស្រាលបន្ថិចហើយ គាត់ លែងពិបាកចិត្តទៀតហើយកូនបងក៏មានប្រពន្ធ កូនបន្ទាប់ក៏មានប្រពន្ធ ដូចនេះអ្នកមីងស្រាល ចិត្ត តែមិនទាំងស្រុងនោះទេ គឺម្តងម្កាលគាត់សម្រក់ទឹកភ្នែកដែរ ដោយសារនឹកកូន អាកូន ដែលនៅឆ្ងាយ។ ដូចពាក្យចាស់បានពោលថា”កាត់ទឹកមិនដាច់ កាត់សាច់មិនបាន” ទោះបី កូនធ្វើអំពើអាក្រក់យ៉ាងណាក៏អ្នកម្តាយនៅតែមានទឹកចិត្តនឹកឃើញជានិច្ច។តែមកដល់ពេល នេះកូនបានមកសុំកមាលទោស ចំពោះអ្នកមានគុណទាំងពីរ អោយពូកគាត់លើក
លែងទោស នូវអំពើមិនគប្បីនេះ។ ហើយគ្រួសារ បច្ចុប្បន្នបានជួបជុំគ្នាវិញ មើលទៅចាប់
ផ្តើមមានសុភមង្គលបន្ថិចម្តងៗ។
ទៅទំព័រមុន
Thursday, July 1, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment