ភ្នំពេញ:
ឯកអគ្គរាជទូតជប៉ុន លោក ម៉ាសាហ្វ៊ូមី គូរ៉ូគី
បានបញ្ជាក់ទៅកាន់ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ
ណាំហុង ថា នៅពេលសព្វថ្ងៃនេះ អ្នកវិនិយោគជប៉ុន កាន់តែមានទំនុកចិត្ត
ក្នុងការមកវិនិយោគនៅកម្ពុជា។
លោកឯកអគ្គរាជទូតជប៉ុនប្រចាំ
កម្ពុជា លោក ម៉ាសាហ្វ៊ូមី គូរ៉ូគី ( Masafumi Kuroki )
បានថ្លែងដូច្នេះ នៅពេលលោក ចូលសម្តែងការគួរសម
និងជម្រាបលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
នៅពេលលោកត្រូវបញ្ចប់អាណត្តិជាឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
រយៈពេល ៣ ឆ្នាំកន្លះ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣
នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។...

Friday, February 22, 2013
ឡានក្រុងថៃ ចាប់ផ្តើមធ្វើដំណើរការពីបាងកក មកសៀមរាប និងភ្នំពេញ
ភ្នំពេញ:
កាសែតថៃ បាងកក ប៉ុស្តិ៍ របស់ប្រទេសថៃ
បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៣
រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ
បានចាប់ផ្តើមសេវាកម្មឡានក្រុង ដោយចេញដំណើរទៅមក ពីទីក្រុងបាងកក
មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ឡានក្រុងដឹកអ្នកដំណើរឆ្លងដែននេះ គឺជាជំហានមួយ
នៃការពង្រីកវិស័យទេសចរណ៍ និងទំនាក់ទំនងសេដ្ឋកិច្ច
រវាងប្រទេសទាំងពីរ។
កាសែត បានរាយការណ៍ថា
ឡានក្រុងរបស់ថៃចំនួនពីរគ្រឿង បានចេញដំណើរពីទីក្រុងបាងកក
មករាជធានីភ្នំពេញ និងខេត្តសៀមរាប។ ឡានក្រុងចេញពីទីក្រុងបាងកក
មករាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង...
ចំណាប់អារម្មណ៍ របស់អ្នកហាត់រៀន របាំបុរាណ
ភ្នំពេញ:
របាំគឺជាផ្នែកមួយ នៃវប្បធម៌ជាតិ។ ទន្ទឹមនឹងនោះ
ការហ្វឹកហាត់រាំរបាំបុរាណ ឬរបាំព្រះ រាជ្យទ្រព្យ
គឺត្រូវការចំណាយពេលវេលា យូរ ទើបចេះចាំ និងអាចក្លាយទៅ
ជាអ្នករាំរបាំ បុរាណអាជីពបាន។
ម្យ៉ាងទៀតការហាត់រាំរបាំបុរាណនេះត្រូវការប្រើអារម្មណ៍ និង
មនោសញ្ចេតនាច្រើន ជាពិសេសគឺការអត់ធន់។
ស៊ីអ៊ីអិន បានជួបសម្ភាសន៍ជាមួយអ្នករាំរបាំបុរាណផ្ទាល់
ដើម្បីបង្ហាញថា តើហេតុអ្វី បាន ជាពួកគេ...
Tuesday, February 12, 2013
និមិត្តរូបភាពនៃព្រះរាជធានីភ្នំពេញ

ចាប់តាំងពីសម័យអង្គរ
ជនជាតិថៃដែលបានកាន់កាប់ខេត្តសុខោទ័យ អយុធ្យា និងខេត្តដទៃៗមួយចំនួនឯទៀត
របស់ដែនដីខ្មែរបុរាណបានវាយលុកលុយឈ្លានពានព្រះរាជាណាចក្រកម្ពុជាមិនឈប់ឈរ
ជាហេតុបង្ខំព្រះទ័យព្រះមហាក្សត្រខ្មែរ ឲ្យចាកចេញពីព្រះរាជធានីអង្គរដ៏បវរមកតាំងនៅទួលបាសាន។
មូលហេតុដែលធ្វើឲ្យជនអន្តោប្រវេសន៍ថៃទន្ទ្រានទឹកដីខ្មែរ មិនឈប់ឈរនោះ
គឺបណ្តាលមកពីពួកគេចង់យកទឹកដីខ្មែរ និងដាក់ជាចំណុះ។
មិនតែប៉ុណ្ណោះសោតក្នុងសង្គ្រាមជាមួយខ្មែរ
ទ័ពថៃរមែងតែបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនយោបាយ...
Sunday, February 10, 2013
Saturday, February 9, 2013
ថ្ងៃបុណ្យចូលឆ្នាំចិន តំណមអ្វីខ្លះ?

ភ្នំពេញ: តាមប្រវត្តិសាស្ត្រចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងពេលចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឬហៅថា “ឈឺអ៊ិច”។ ក្នុងរយៈពេល៣ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុត ដែលមិនត្រូវធ្វើអ្វីកករល្អក់នាំឲ្យប៉ះពាល់ដល់សិរីមង្គល ឬដល់ឆ្នាំថ្មីនោះឡើយ។ គេត្រួវធ្វើ ឲ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។
តំណមមិនយំ
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ជនជាតិចិនមានតំណមមិនឲ្យកើតរឿងយំសោកសៅ ពីព្រោះថាវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី...
ដើមផ្កាអង្គាសីល ក្នុងជំនឿ ជនជាតិចិន

ភ្នំពេញ: រដូវកាលចូលឆ្នាំចិន-វៀតណាម មកដល់ហើយ។ រីឯតាមដងផ្លូវមួយចំនួនក៏មានអ្នកលក់ដើមផ្កាអង្គាសីលជាច្រើនជាប់ៗ គ្នា ដែលអ្នកខ្លះយកមកដោយផ្ទាល់ និងខ្លះទៀតទិញបន្តពីឈ្មួញកណ្តាល។ ចំណែកប្រជាជនជនដែលមានជំនឿទៅលើដើមផ្កាអង្គាសីលនេះ ក៏បាន ដណ្តើមគ្នាទិញយ៉ាងច្រើនកកកុញ នាំឲ្យកកស្ទះចរាចរណ៍ថែមទៀតផង។ ចុះដើមផ្កាអង្គាសីលទាំងនោះមានអត្ថន័យយ៉ាងណាក្នុងក្រអៅបេះដូងនៃជន ជាតិចិន?
ប្រជាជនចិនជាច្រើននាក់បានឈរទិញដើមផ្កាអង្គាសីល នៅម្តុំវត្តសំពៅមាស បានប្រាប់ឲ្យដឹងថាពួកគេមិនដឹងថាដើមផ្កាអង្គាសីល...
Saturday, February 2, 2013
វីដេអូ៖ បុរសម្នាក់ សុំមិត្តស្រីរៀបការ ដែលមើលទៅ Romantic បំផុត
ខាងក្រោមនេះគឺជាវីដេអូបុរសម្នាក់ដែលបានសុំរៀបការជាមួយនិងមិត្តស្រីរបស់ខ្លួនដែលមាន
ការចូលរួមជួយពីមិត្តភ័ក្រ ក៏ដូចជាមនុស្សជាច្រើន ហើយមើលទៅគឺពិតជារ៉ូមែនទិកមែនទែន។
សាកក្រលេកទៅមើលវីដេអូនេះទាំងអស់គ្នាទៅមើល...
Subscribe to:
Posts (Atom)