Rotha Company
 

Wednesday, July 25, 2012

មូលនិធិដុនបូស្កូកម្ពុជា

0 comments

មូលនិធិដុនបូស្កូកម្ពុជាគឺជា អង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាកម្មសិទ្ធិ របស់គ្រួសារ សាឡេស៊ាន ដុនបូស្កូ នៅលើពិភពលោក (SDB.ORG) ។ មូលនិធិនេះ បានចាប់ផ្ដើម នៅអំឡុង ទសវត្ស ឆ្នាំ១៩៨០តាមតំបន់ ដែលជនជាតិខ្មែរ ភៀសខ្លួនតាំងនៅ។ ដោយបានឆ្លងកាត់ នូវបទពិសោធន៏ ជាច្រើនទាក់ទងនឹង ក្មេងៗក្រីក្រ និងគ្រួសារកម្ពុជា ដែលរងគ្រោះដោយ សារសង្រ្គាម ហើយដោយទទួល បានការឧបត្ថម្ភពី អង្គការសហប្រជាជាតិ និងអង្គការមួយចំនួន ផ្សេងទៀតនោះ ដុនបូស្កូ បានចូលមកដល់ កម្ពុជា នៅឆ្នាំ១៩៩០។ នេះជាលើកដំបូង ដែលរដ្ឋាភិបាល បានអនុញ្ញាតិអោយ បើកសាលា បច្ចេកទេសនៅក្នុងប្រទេសខ្មែរ ។ មូលនិធិ ដុនបូស្កូ បានបើក សាលាបច្ចេកទេស ដុនបូស្កូនៅក្នុង ទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៩១។ វាជាគំរោងដំបូងគេបង្អស់ ក្នុងការអប់រំខាង ជំនាញបច្ចេកទេស នៅកម្ពុជារួមទាំង ការជួយ កុមារក្រីក្រ , ការសាងសង់ សាលារៀន, កសាងមជ្ឈមណ្ឌល និងកន្លែងផ្សេងៗទៀត។ នៅចន្លោះឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០១០ នេះដុនបូស្កូបានជួយ យុវជន ក្រីក្រច្រើនជាង ៥០០០០ នាក់អោយទទួលបាននូវចំនេះ ដឹងមូលដ្ឋានខាង បច្ចេកទេស ហើយយុវជនជាង ៤០០០ នាក់បានទទួលនូវសញ្ញាប័ត្រ ពីសាលាដូចជា ផ្នែកអគ្គីសនី ,ផ្នែកអេឡិចត្រូនិច, ផ្នែកយន្ដសាស្រ្ដរថយន្ដ, ផ្នែកបោះពុម្ព , ផ្នែកទំនាក់ទំនងសង្គម , ផ្នែកលេខាធិការ , ផ្នែកចុងភៅ , ផ្នែកគ្រប់គ្រង សណ្ឋាគារ និងផ្នែកជាងផ្សារ។ តាមរយៈលិទ្ធផលទាំងនេះ ក៏សូមថ្លែងអំណរគុណដល់អ្នក ឧបត្ថម, អ្នកស្ម័គ្រចិត្ត,សមាគមន៏អង្កាក្រៅរដ្ឋាភិបាល, មន្ត្រីរាជការ, សមាគមន៏សិស្សចាស់ និងសប្បុរសជនជា ច្រើនដែលបានផ្តល់ នូវតំលៃបេសកម្ម របស់ ដុន បូស្កូ សំរាប់ជួយដល់ ក្មេងកំព្រានឹងក្រីក្ររ ។តំណាង អោយក្មេងកំព្រានឹងយុវជនក្រីក្ររ ទាំងអស់សូមអគុណ ចំពោះការទស្សនាការងារ របស់យើងខ្ញុំនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំចង់អោយលោកអ្នក ចូលរួមជាមួយយើងខ្ញុំ ដើម្បីអោយដុនបូស្កូ អាចបន្តរការងារសំរាប់ អភិវឌ្ឍន៏ប្រទេសកម្ពុជា ជាពិសេសវិស័យអប់រំ។



Read more...

Thursday, July 12, 2012

Monday, July 2, 2012

Monday, June 18, 2012

កំនត់ម៉ោងរោទិ៍ក្នុង Windows 7

0 comments
អ្នកប្រហែលជាធ្លាប់ប្រើនាឡិការរោរហើយមែនទេ? ចុះមានម៉ោងរោរក្នុងកុំព្យូទ័រដែរទេ? ពិតជាមានហើយមិនបាញប្រើកម្មវិធីទៀត ខ្ញុំនិងបង្ហាញពីរបៀបកំនត់ម៉ោងរោរក្នុង Windows 7 ដោយមិនបាញប្រើប្រាស់កម្មវិធី ហើយជាវិធីងាយៗយើងអាចធ្វើបាន ដោយគ្រាន់តែអនុវត្តន៍ដូចខាងក្រោម៖
របៀបចូល៖
ចូលតាមរយ៖ Start វាយពាក្យ “task scheduler” នៅក្នុង Search box ហើយចុច Enter :


វានិងបង្ហាញដូចផ្ទាំងខាងក្រោម៖
នៅពីក្រោមពាក្យ “Actions” សូមចុចលើ “Create a Basic Task” :


សូមដាក់ឈ្មោះ និងធ្វើការពិព័រនា ហើយចុច Next :



សូមធ្វើការកំនត់ផ្សេងដូចខាងក្រោម៖


ផ្ទាំងបន្ទាប់គឺក្នុងផ្ទាំង Action សូមជ្រើសរើស Start a program :



សូមរើសរកទីតាំងសម្លែង (*.wav, *.mp3 etc) :
បន្ទាប់មកចុច Next ហើយ Finishដូចនេះអ្នកអាចលឺសម្លែងរោរក្នុងកំព្យូទ័រតាមការកំនត់របស់អ្នកនៅក្នុង Windows 7
Read more...

Wednesday, May 30, 2012

Beautiful heart full (Khmer movie)

0 comments
Read more...

Monday, May 28, 2012

Sunday VCD Vol 112

0 comments








Read more...

Friday, May 25, 2012

របៀបអោយកុំព្យូទ័ររបស់យើង Shutdown ដោយស្វ័យប្រវត្តិ

0 comments


មិត្តទាំងអស់គ្នាធ្លាប់ជួបបញ្ហានេះ ពេលដែលយើងចង់ទុកកុំព្យូទ័រឱ្យដំណើរការពេលចោលក្នុងពេលវេលាជាក់លាក់មួយ ហើយចង់ឱ្យវាបិទម៉ាស៊ីនកុំព្យូទ័រក្រោយប្រតិបត្តិការរបស់យើងបានបញ្ចប់ទេ។ ឩទាហរណ៍ៈ ដាក់ឱ្យកុំព្យូទ័រ Download កម្មវិធីចោលក្នុងរយះពេលមួយម៉ោងរួចយើងត្រូវការ ឱ្យវាបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ដោយសារយើងត្រូវការចេញទៅខាងក្រៅ ឬក៏សម្រាកជាដើម។ ថ្ងៃនេះ នឹងលើកយកវិធីសាស្រ្ត មួយយ៉ាងងាយស្រួលបំផុតក្នុងការកំណត់ឱ្យកុំព្យូទ័រ បិទដោយស្វ័យប្រវត្តិក្នុង Windows 7។
មុនដំបូងយើងត្រូវចូលទៅកាន់ៈ
Start => វាយពាក្យ CMD ក្នុង Search box => បើកកម្មវិធី CMD.exe នោះ។

រួចវាយ Command :
shutdown /s /t 3600 /f
ពន្យល់
shutdown វាជាពាក្យបញ្ជាសម្រាប់បិទកុំព្យូទ័រ
/s សម្រាប់បិទ Computer
/t សម្រាប់កំណត់ពេលវេលា (3600ជាចំនួនពេលវេលាគិតជា វិនាទីដូច្នេះ 3600s = 1h)
/f ធ្វើឱ្យការបិទកុំព្យូទ័ររបស់យើងទៅជា Force shutdown

លទ្ធផលៈ
វានឹងចេញ Tool tip ប្រាប់យើងនៅលើ Taskbar ដូចខាងក្រោមៈ




Read more...

Tuesday, May 22, 2012

របៀបតម្លើង Window7 ជាភាសាខ្មែរ

0 comments
ពីមួយថ្ងៃទៅមួយថ្ងៃខាងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រមានការវិវឌ្ឍន៍ជាខ្លាំង យ៉ាងនេះក្តីនៅក្នុងការប្រើប្រាស់Window ក៏មានការកែប្រែឲ្យជាភាសាជាតិផងដែរ។ តើយើងមានវិធីយ៉ាងណាដើម្បីឲ្យ Window ដើរជាភាសាខ្មែរបាន?
ជាការពិតណាស់ អ្នកដែលប្រើប្រាស់ Window 7 សព្វថ្ងៃយើងអាចអនុញ្ញាតិឲ្យ Window របស់យើងដើរជាភាសាខ្មែរបានយ៉ាងងាយស្រួល និង ជួយលើកតម្កើននូវភាសាជាតិផងដែរ ដូច្នេះហើយយើង ត្រូវអនុវត្តជាជំហាន ដូចខាងក្រោម៖
១. ដំបូងយើងដោតឡូត file តម្លើងជាភាសាខ្មែរសិនសំរាប់ដាក់ក្នុងកុំព្យូទ័ររបស់យើង គឺយើងដោតឡូតតាមLink ខាងក្រោម៖
http://www.mediafire.com/?7n3ygvr99iwfzlz
២. បន្ទាប់មកយើងធ្វើការតម្លើងវា
៣.នៅពេលដែលយើងតម្លើងវារួចហើយ យើងចូលទៅក្នុង Control Panel ហើយជ្រើសយកRegion and Language

៤. រួចបន្ទាប់មកទៀតយើងជ្រើសរើស Keyboards and Languages ហើយយក Cursor ដាក់ខាងក្រោមរួច ជ្រើសរើសយក ខ្មែរ រួចចុច OK.

៥. បន្ទាប់មកវាសួរដើម្បី Log Off ដូចនេះ យើងចុចលើ Log Off now រួចវានឹង restart កុំព្យូទ័រ

៦. ជាទីបញ្ចប់យើងនឹងបាន Window ដែលប្រើដោយអក្សរខ្មែរយ៉ាងស្រួល ម្យ៉ាងវិញទៀតយើងក៏អាចប្តូរ ពុម្ពអក្សរតាមតម្រូវការរបស់យើងផងដែរដោយ ចូលទៅ Desktop ខាងក្រៅ Right Click មួយរួចយក >ការតម្រូវតាមបុគ្គល >រួចយក> ពណ៌ផ្ទាំងបង្អួច > រួចយក> ការកំណត់រូបរាងដែលមានកម្រិតខ្ពស់ >ហើយចុចទៅលើ >ធាតុ> ដើម្បីផ្លាស់ប្តូរ និង >កែពុម្ពអក្សរ >តាមតម្រូវចិត្ត៕

Read more...

Monday, May 21, 2012

ជជែកកម្សាន្ត

0 comments

Read more...

Sunday, May 20, 2012

ពិធីស្រង់ទឹក ជូនចំពោះលោកមានគុណ

0 comments
ក្នងនាមយើងជាកូនជាចៅ របស់លោកអ្នកមានគុណ យើងរាល់ត្រូវតែគិតពិចារណា អោយបាន ល្អិតល្អន់ ចំពោះទង្វើទាំងឡាយដល់អ្នកមានគុណរបស់យើង ហេតុនេះហើយ មួយឆ្នាំម្តងដែល ជាពេលវេលាមួយល្អបំផុតសម្រាប់យើងទាំងអស់គ្នា ដើម្បីសងគុណ។ គឺយើងមានជា ថវិការ នំចំណី របស់របរ តិចតួច ដែលអាចធ្វើទៅបាន ជូនទៅដល់លោកអ្នកមានគុណ ជាពិសេសទៅទៀតនោះ គឺយើងបង្កើតពិធីស្រង់ទឹកជូនគាត់ ដើម្បីអោយគាត់មានភាព សប្បាយរីករាយ ជាមួយកូនចៅរបស់ពួកគាត់។


Read more...

ថ្ងៃជួបជុំ

0 comments

ការក្រឡេកមើលទៅអតីតកាល នៃប្រទេសកម្ពុជា ពិតជាមានភាពលំបាកយ៉ាងខ្លាំង នេះហើយជាហេតុនាំ អោយប្រជាជនទាំងអស់ មិនបានជួបជុំគ្នា មិនបានជួប មុខគ្នា ដែលបង្កអោយពួកគេឃ្លាតឆ្ងាយទៅៗ។ ដូច្នេះ ក្នុងការជួបជុំគ្នា ក្នុងក្រុមគ្រួសារ ពិតជាមានអត្ថន័យ ណាស់សម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែ មិនមែនចង់ មានន័យថា អោយជួបគ្នាគ្រប់ពេលវេលានោះទេ គឺត្រូវ កំណត់ពេលអោយបានច្បាស់លាស់ ជាពិសេសនោះគឺ ពេលចុចសប្តាហ៍ ដែលជាថ្ងៃមួយដ៏ពិសេសពិសាល ណាស់ សម្រាប់អ្នកនៅទីឆ្ងាយ មកលេងស្រុកកំណើត មកលេងឪពុក ម្តាយ បងប្អូន សាច់ញ្ញាតិ្ត។ យ៉ាងណាមិញ នៅពេលដែលបានជួបជុំគ្នាហើយ គ្មានអ្វីទេ មានភាពសប្បាយរីករាយតិចតួច ដើម្បីបង្កបរិយាកាស អោយកាន់តែសប្បាយនោះ ពួកគេតែងតែនាំគ្នា ហូបនូវគ្រឿងស្រវឹង ជាមួយបងប្អូន ប្រពន្ធ កូន ដែលបានសម្រាកពីការងាររៀងៗខ្លួន (ស្រវឹងសូមកុំបើកបរ)។ បន្ទាប់ពីពួកគាត់បាន ហូបអាហារជុំគ្នាហើយ និងសូរា ហើយនោះ ពួកគាត់មូលមតិគ្នា បានដាក់ធុងបាស់ ជាលក្ខណៈគ្រួសារ រាំលេងកម្សាន្ត ដើម្បីកម្ចាត់នូវកង្វល់ទាំងឡាយអោយអស់ ហើយទទួលសេចក្តីរីករាយ សុភមង្គល មកវិញអោយជីវិតរបស់ពួកគេ ស្រស់ថ្លាជាលំដាប់។












Read more...

Saturday, May 19, 2012

ផែនទី

0 comments

View Kandal Province in a larger map
Read more...

Thursday, May 3, 2012

អក្សរសិល្ប៍ខ្មែរ

0 comments

១. លក្ខណះសម្គាល់អក្សរសិល្ប៍ តាមរយះ វិធីផ្តើមរឿង តួរឿង និងបញ្ចប់រឿង ក្នុងចលនា៖
Ø អក្សរសិល្ប៍ពុទ្ធនិយម
ផ្តើមរឿង
មនសិការព្រះរតនៈត្រៃ, ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។
តួរឿង
សរសេរភាសាបាលី, ដំណើរនៅឋានទំាង៣ (ឋានសួគ៌ ឋានមនុស្ស ឋាននរក),តួអង្គអច្ចរិយៈ
ដំណោះស្រាយអហិង្សា, អោយខិតខំអោយតួអង្គក្នុងរឿងខិតខំសាងអំពើល្អ ជាកុសល,
សេ្នហាតាមបែបពោធិសត្វ និងនាងកន្សែងសារពេជ្យ
បញ្ចប់រឿ
ស្នេហាជួបគ្នាជានិច្ច, តួអង្គល្អ ទទួលផលល្អ តួអង្គអាក្រក់ទទួលផលអាក្រក់។
Ø អក្សរសិល្ប៍ព្រហ្មនិយម
ផ្តើមរឿង
ពណ៍នាពីទិដ្ឋភាពជុំវិញអាស្រំតាបសឥសី
តួរឿង
ដំណើររឿងនៅឋានទំាង៣ (ឋានកេឡាស ឋានមនុស្ស ឋានបាដាល)
សរសេរភាសាសស្ត្រឹត, តួអង្គអច្ចរិយៈ,ទំនាស់តឹងតែងបន្តិចម្តងៗរហូតដល់ចប់,ដំណោះស្រាយហិង្សា,
សេ្នហាប្រកួតប្រជែង, សភាវះល្អចុះមកកំចាត់សភាវះអាក្រក់។
បញ្ចប់រឿង
ស្នេហាអាចជួប អាចព្រាត់ (រស់, ស្លាប់)
សភាវះល្អឈ្នះ សភាវះអាក្រក់ជានិច្ច។
Ø អក្សរសិល្បខេមរនិយម
ផ្តើមរឿង
សរសេរតាមចិត្តចង់ បែបសេរី
តួរឿង
សរសេរខេមរភាសា ឬខ្មែរនីយកម្ម, ដំណើររឿងប្រព្រឹត្តទៅលើទឹកដីខ្មែរ, តួអង្គធម្មតា ឈ្មោះជាខ្មែរ,
ដំណោះស្រាយហិង្សា និងអហិង្សា, ស្នេហាមាន ៤បែប (កម្មរន្ទះ, ចៃដន្យ, ផ្សំផ្គុំ, តស៊ូ)។
បញ្ចប់រឿង
សេ្នហាអាចជួប ឬព្រាត់, តួអង្គល្អអាចឈ្នះ អាចស្មើ អាចចាញ់។

២. មេដឹកនាំសំខាន់ៗនៃរបបកម្ពុជាប្រជាធិបតេយ្យ
ប៉ុល ពត (ហៅសាឡុត ស) : ជាអ្នកស្រុកកំពង់ធំជាកូនម្ចាស់ដីស្តុកស្តម្ភ បានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាង (ស្លាប់នៅ មេសា ១៥ ឆ្នាំ ១៩៩៨) ហើយលោកប៉ុលពតបានក្លាយជា មេដឹកនាំប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ ១៩៧៥។
នួន ជា (ហៅ រុងឡឺត ឡាវឌី) : ជាអ្នកស្រុកបាត់ដំបង រៀនថ្នាក់មធ្យមសិក្សាកម្រិត២ នៅក្រុងបាងកក ជានិសិ្សតផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មសាត។ ថ្ងៃខែឆ្នាំកំណើតកក្កដា ៧ ១៩២៦ នៅខេត្តបាត់ដំបងសព្វថ្ងៃនៅរស់ ក្នុងគក់រង់ចាំកាត់ទោសរបស់តុលាការខ្មែរក្រហម ។
ខៀវ សំផន (សមមិត្តហែម) : អ្នកស្រុកស្វាយរៀង បានអាហារូបករណ៍ទៅសិក្សានៅប្រទេស បារាំង ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃខែកំណើតកក្កដា ២៨ ១៩៣១ នៅខេត្តស្វាយរៀងសព្វថ្ងៃនៅរស់ ហើយលោកខៀវសំផនជាប្រធានប្រឹក្សា ជាន់ខ្ពស់នៃលិទ្ធិប្រជាធិបតេយ្យកម្ពុជាពីឆ្នាំ ១៩៧៦ ដល់ ១៩៧៩។
សុន សេន (សមមិត្តខៀវ) : ជាអ្នកស្រុកត្រាវិញ (វៀតណាមខាងត្បូង) បានទៅសិក្សានៅប្រទេស បារាំង ជាអ្នកគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស ២១ ត្រូវបាសម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅឆ្នាំ១៩៩៧។ ថ្ងៃខែឆ្នាំកំណើតមិថុនា ១២ ១៩៣០ ស្លាប់ មិថុនា ១០ ១៩៩៧។
ឌុច (កាំង ហ្គេចអៀវ) : អ្នកស្រុកកំពង់ធំ រៀននៅវិទ្យាល័យព្រះសីសុវត្តិ ជាគ្រូបង្រៀន។ ថ្ងៃខែឆ្នាំកំណើតវិចិ្ចកា ១៧ ១៩៤២ ហើយលោកកាំងហ្គេកអ៊ាវហៅឌុចជាប្រធានគុកទួលស្លែង ស ២១ នៅទីក្រុងភ្នំពេញពីឆ្នាំ ១៩៧៥ដល់ ១៩៧៩។
អៀង សារី(សមមិត្តវ៉ាន់) : អ្នកស្រុកត្រាវិញ វៀតណាមខាងត្បូង បានអាហារូបករណ៍ទៅសិក្សា នៅប្រទេសបារាំង។ ហើយថ្ងៃខែឆ្នាំកំណើតតុលា ២៤ ១៩២៤។
តាម៉ុក (ឈិត ជឿន) : អ្នកស្រុកតាកែវ ធ្លាប់បានបួសរៀនជាច្រើន (ឆ្នាំស្លាប់ដោយជម្ងឺនៅឆ្នាំ ២០០៦)។
៣. សំពះ មានន័យថា គឺជាទំនៀបទំលាប់ប្រពៃណីមួយ សឹងក្លាយទៅជាសភាវគតិនៃមនុស្សខ្មែរដែលគេតែង សម្តែងឡើងនៅពេល ជួប ឃ្លាត គ្នា ឬ ក្នុងពីធីការធំ តូចនានា។
សំពះខ្មែរមានច្រើនយ៉ាងគឺ៖
1. ការគោរព សក្ការបូជា (អត្ថន័យសំពះទម្រង់ដូចផ្កាឈូកក្រពុំ)
2. ភាពត្រជាក់ត្រជុំសុខដុបរមនា (អត្ថន័យសំពះទម្រង់ដូចផ្កាឈូកក្រពុំ)
3. ការដឹងគុណ
សារះប្រយោជន៍៖
1. ចំណេញពេលវេលា(លើកដៃម្តងបានដល់ សាធារណជនរាប់រយពាន់នាក់អោយតែមើលឃើញ ស្តាប់ឮ)
2. កាត់បន្ថយអរិភាព អធិករណ៍ និងអំពើហិង្សាក្នុងគ្រួសារ
3. រក្សាអនាម័យ (ចៀសវាងរោគឆ្លងផ្សេងៗតាមរយះការ ប៉ះពាល់ដោយផ្ទាល់ដៃឬ ស្ថិតនៅក្បែរគ្នាពេក)
4. រក្សាបានសុត្តិភាពផ្ទាល់ខ្លួន (សំពះស្ថិតនៅឃ្លាតឆ្ងាយពីគូភាគី)
5. រក្សានូវទំនៀបទំលាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។


ប្រភេទ គេធ្វើការបែងចែកសំពះខ្មែរជា ៣ប្រភេទ៖
1. សំពះឈរ (ឈរសំពះ) ៖ ៣-៤-៥ ខ្នាត (ទ្រូង មាត់ ច្រមុះ ចិញ្ចើម ជើងសក់)
2. សំពះអង្គុយ (អង្គុយសំពះ) ៖ ៣បែប (អង្គុយបត់ជើង លុតជង្គង់និងបញ្ឈរជង្គង់)
3. សំពះក្រាប (ក្រាបសំពះ) ៖ ២បែប (ក្រាបបត់ជើងនិងក្រាបលុតជង្គង់)។
របៀបសំពះរបស់ខ្មែរ
សំពះកម្ពស់មាត់ សម្រាប់សំពះការគោរពចំពោះវ័យចាស់ជាង ឋានះធំជាង និងាជាចៅហ្វាយ
សំពះកម្ពស់ចុងច្រមុះ សម្រាប់សំពះការគោរពចំពោះ មាតាបិតា ជីដូនជីតា និងគ្រូបាអាចារ្យ
សំពះកម្ពស់ចិញ្ចើម សម្រាប់សំពះការគោរពចំពោះ ព្រះមហាក្សត្រ និងវត្ថុស័ក្តសិទ្ធិជាទីសក្ការៈ
សំពះកម្ពស់ដើមទ្រូង សម្រាប់សំពះការគោរចំពោះ វ័យឋានស្មើគ្នា និងមិត្តភក្តិ
សំពះកម្ពស់ផ្ទៃថ្ងាស សម្រាប់សំពះការគោរចំពោះ ព្រះរតនត្រ័យ និងការបួងសួងផ្សេងៗ។
សិល្បះមាន ៧ គឺ៖
1. សិល្បះស្ថាបត្យកម្ម (សំណង់), សិល្បះចម្លាក់, សិល្បះគំនូរ, សិល្បះតន្រី, សិល្បះរបាំ,
សិល្បះអក្សរសិល្ប៍, សិល្បះភាពយន្ត។

ទំនៀមទំលាប់ខ្មែរ
ពេលកើត, ពេលការ, ពេលស្លាប់(កប់), ពេលចូលម្លប់, បំបួសនាគ, កោរជុក, ជញ្ជាត់ប្រលឹង,
ការដាក់ឈ្មោះ។
v ប្រភពវប្បធម៌
o តម្រូវការ, ទីតាំងភូមិសាស្ត្រ, អាកាសធាតុ, ធម្មជាតិ, ទឹក ដី, ប្រវត្តិសាស្ត្រ, មនុស្ស, ជំនឿ,ទំនៀបទម្លាប់, ប្រពៃណី, សាសនា។
វប្បធម៌ចែកចេញជាពីរ
ន ១០.០០០ មុនគ.ស ដល់ បច្ចុប្បន្ន ឆ្នាំ៤.០០០ មុនគ.ស
ដំណាក់កាលទី១ ដំណាក់កាលទី២
• សម័យកាលអានារ្យធម៌ ឬអារញ្ញធម៌ :អន់ថយ -សម័យអរិយធម៌ ឬអារ្យធម៌ :រីកចំរើន
• មនុស្សមានចំណេះដឹងតិច គំនិតខ្លី -មនុស្សមានចំណេះដឹងច្រើន គំនិតវែង
• ធម្មជាតិត្រួតលើមនុស្ស -មនុស្សត្រួតលើធម្មជាតិ

• វប្បធម៌ ជាថ្នាបណ្តុះបណ្តាលចំណេះវិជ្ជាក្នុងផ្លូវល្អ ឬរីកចំរើន (ថ្នាលក្នុងសាលា ទ្រឹស្តី៥០% នងិថ្នាលក្រៅសាលា អនុវត្តិ ៥០%)។
• សង្គមធម៌ ជាការរស់នៅផ្គុំគ្នា ហើយរួមសុខទុកជាមួយគ្នា ហើយប្រកបមុខរបរ ដូច ឬប្រហាក់ប្រហែលគ្នា ក្នុងផ្លូវល្អ និងរីកចំរើន។
• អរិយធម៌ ជាផ្លូវឬមាគ៌ា នាំមកនូវសេចក្តីថ្លៃថ្នូរ ល្អប្រសើរ។

• សារៈប្រយោជន៍វប្បធម៌
v មោទនភាពជាតិ, គំនិតច្នៃប្រឌិតខ្ពស់, អាយុកាលយូរណាស់ហើយ, បង្ហាញពីទំនាក់ទំនងល្អ, ឆ្លុះបញ្ចាំងវប្បធម៌ជាតិសាន៍ដទៃ។
Read more...

Saturday, April 28, 2012

The flying Deuces

0 comments
Read more...

The flying Deuces

0 comments
Read more...

Monday, April 9, 2012

សួស្តីឆ្នាំថ្មី ឆ្នាំរោង ២០១២

0 comments
Read more...

Thursday, April 5, 2012

បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតរស្មីហង្សមាស VCD Vol 130

0 comments



ចំណងជើងបទចម្រៀង និង​ ទាញយកបទចម្រៀង

01.ឆ្នាំរោងបេះដូងនាគរាជមាស - ឱក សុគន្ធកញ្ញា [ Download ]
02.ស្វែងយល់អំពីសង្រ្កាន្តចូលឆ្នាំ - ស៊ីនឿន & សុឃីម [ Download ]
03.ទេពធីតាប្រាំពីរអង្គ - សុវត្ថិ & សុឃឹម [ Download ]
04.ឈូងមាស ឈូងមន្ត - សាវ៉េត & រដ្ឋា [ Download ]
05.អាទ្បូ No! Yes! - ព្រាប សុវត្ថិ [ Download ]
06.បណ្តាំសង្សារចាស់ - យ៉ារិទ្ធ & សុវណ្ណារាជ [ Download ]
07.ស្រីតូចដូចពេជ្រ - រិន សាវ៉េត [ Download ]
08.ចង្វាក់អត្តសញ្ញាណ - ស៊ីនឿន & សុឃឹម [ Download ]
09.តាលុងស្រីស្នេហ៏ - រដ្ឋា & ស្រីពេជ្រ [ Download ]
10.ជួបសង្សារស្លូត - យក់ ឋិតរដ្ឋា [ Download ]
11.ចម្លើយពាក្យផ្គរ - សុន ស្រីពេជ្រ [ Download ]
Read more...

បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតថោន VCD Vol 18

0 comments



ចំណងជើងបទចម្រៀង និង​ ទាញយកបទចម្រៀង

០១. សុំដោះមើល...តិច! -​ ករុណា ពេជ្រ [ Download ]
០២. ឆ្នាំថ្មីទៅលេងក្រចេះ - សុគន្ធ នីសា [ Download ]
០៣. សប្បាយមួយស្រុកកើតទុក្ខតែក្រមុំមួយ - សុគន្ធ នីសា [ Download ]
០៤. ជើងកាងស្រុកស្រែ - សុគន្ធ ថេរ៉ាយុ [ Download ]
០៥. ចង់បានប្ដីឆាប់ព្រោះយ៉ាប់សុំលុយម៉ែ - អេនជីឡា [ Download ]
០៦. ធ្វើស្រែចិញ្ចឹមអូន - ករុណា ពេជ្រ [ Download ]
០៧. មេម៉ាយមានសេវា - កាតុ [ Download ]
០៨. ជួបកំលោះស្ទឹងត្រែង - សុគន្ធ នីសា [ Download ]
០៩. អាតឹងណឹងកូនពូតយ - សុគន្ធ ថេរ៉ាយុ [ Download ]
១០. អាណិតពូក្មៃ - អេនជីឡា [ Download ]
១១. រៀនធ្វើចិត្តស្មោះខ្លះផង - កាតុ [ Download ]
Read more...

Wednesday, April 4, 2012

បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតថោន VCD Vol 17

0 comments

ចំណងជើងបទចម្រៀង និង​ ទាញយកបទចម្រៀង


០១. ឆ្នាំថ្មីលែងបែកគ្នាហើយ - មាស សុខសោភា និង ខេម [ Download ]
០២. លក់ផ្ទះការប្រពន្ធឱ្យកូន - មាស សុខសោភា [ Download ]
០៣. លក់គោទៅម៉ែ - ណាំ ប៊ុណ្ណារ័ត្ន [ Download ]
០៤. យកប្ដីតាមម៉ែ - លី អ៊ីវ៉ាធីណា [ Download ]
០៥. រកប្រពន្ធមួយមកឪ! - មង្គល ទីណា [ Download ]
០៦. មិនស្អាតតែស្រស់ - សាសា និង អេលេន [ Download ]
០៧. ឱ្យតែចិត្តស្មោះ - ទីណា និង ធីណា [ Download ]
០៨. លោកប្ដីប្រមឹក - មាស​ សុខសោភា [ Download ]
០៩. ប្រាប់ថាឱ្យទឹញស្រា - ណាំ ប៊ុណ្ណារ័ត្ន [ Download ]
១០. អាសូរអាប្រឹម - ខេម [ Download ]
១១. ចាំបងមកលេងស្រុក - អេននី និង អេលេន [ Download ]
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន