មូលនិធិដុនបូស្កូកម្ពុជាគឺជា អង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាកម្មសិទ្ធិ របស់គ្រួសារ សាឡេស៊ាន ដុនបូស្កូ នៅលើពិភពលោក (SDB.ORG) ។ មូលនិធិនេះ បានចាប់ផ្ដើម នៅអំឡុង ទសវត្ស ឆ្នាំ១៩៨០តាមតំបន់ ដែលជនជាតិខ្មែរ ភៀសខ្លួនតាំងនៅ។ ដោយបានឆ្លងកាត់ នូវបទពិសោធន៏ ជាច្រើនទាក់ទងនឹង ក្មេងៗក្រីក្រ និងគ្រួសារកម្ពុជា ដែលរងគ្រោះដោយ សារសង្រ្គាម ហើយដោយទទួល បានការឧបត្ថម្ភពី អង្គការសហប្រជាជាតិ និងអង្គការមួយចំនួន ផ្សេងទៀតនោះ ដុនបូស្កូ បានចូលមកដល់ កម្ពុជា នៅឆ្នាំ១៩៩០។ នេះជាលើកដំបូង ដែលរដ្ឋាភិបាល បានអនុញ្ញាតិអោយ បើកសាលា បច្ចេកទេសនៅក្នុងប្រទេសខ្មែរ ។ មូលនិធិ ដុនបូស្កូ បានបើក សាលាបច្ចេកទេស ដុនបូស្កូនៅក្នុង ទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៩១។ វាជាគំរោងដំបូងគេបង្អស់ ក្នុងការអប់រំខាង ជំនាញបច្ចេកទេស នៅកម្ពុជារួមទាំង ការជួយ កុមារក្រីក្រ , ការសាងសង់ សាលារៀន, កសាងមជ្ឈមណ្ឌល និងកន្លែងផ្សេងៗទៀត។ នៅចន្លោះឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០១០ នេះដុនបូស្កូបានជួយ យុវជន ក្រីក្រច្រើនជាង ៥០០០០ នាក់អោយទទួលបាននូវចំនេះ ដឹងមូលដ្ឋានខាង បច្ចេកទេស ហើយយុវជនជាង ៤០០០ នាក់បានទទួលនូវសញ្ញាប័ត្រ ពីសាលាដូចជា ផ្នែកអគ្គីសនី ,ផ្នែកអេឡិចត្រូនិច, ផ្នែកយន្ដសាស្រ្ដរថយន្ដ, ផ្នែកបោះពុម្ព , ផ្នែកទំនាក់ទំនងសង្គម , ផ្នែកលេខាធិការ , ផ្នែកចុងភៅ , ផ្នែកគ្រប់គ្រង សណ្ឋាគារ និងផ្នែកជាងផ្សារ។ តាមរយៈលិទ្ធផលទាំងនេះ ក៏សូមថ្លែងអំណរគុណដល់អ្នក ឧបត្ថម, អ្នកស្ម័គ្រចិត្ត,សមាគមន៏អង្កាក្រៅរដ្ឋាភិបាល, មន្ត្រីរាជការ, សមាគមន៏សិស្សចាស់ និងសប្បុរសជនជា ច្រើនដែលបានផ្តល់ នូវតំលៃបេសកម្ម របស់ ដុន បូស្កូ សំរាប់ជួយដល់ ក្មេងកំព្រានឹងក្រីក្ររ ។តំណាង អោយក្មេងកំព្រានឹងយុវជនក្រីក្ររ ទាំងអស់សូមអគុណ ចំពោះការទស្សនាការងារ របស់យើងខ្ញុំនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំចង់អោយលោកអ្នក ចូលរួមជាមួយយើងខ្ញុំ ដើម្បីអោយដុនបូស្កូ អាចបន្តរការងារសំរាប់ អភិវឌ្ឍន៏ប្រទេសកម្ពុជា ជាពិសេសវិស័យអប់រំ។
Wednesday, July 25, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment