ប្រភពពី កោះសន្តិភាព : ខេត្តព្រះសីហនុ ៖ ស្ត្រី២នាក់បានស្លាប់
និងម្នាក់ទៀតរងរបួសធ្ងន់
បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួន
ឯង ខណៈដែលទាក់ដៃចង្កូតម៉ូតូគ្នាហើយបុករបាំងចែកផ្លូវ
បណ្តាលឱ្យស្ត្រីម្នាក់ខ្ទាតផ្លោងទៅបុកបង្គោលភ្លើង
និងស្ត្រី២នាក់ទៀតដេកដួលពេញផ្លូវ ។
ហេតុការណ័៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ
ថ្ងៃទី១៥ មករា ២០១៤៣ ស្ថិតនៅបណ្តោយផ្លូវឯករាជ្យ
មុខផ្សារទំនើបអូរ៉ែន ក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះលី ហ៊ួង
ភេទស្រី អាយុ២០ឆ្នាំ (ស្លាប់តាមផ្លូវ)ទី២-ឈ្មោះលី ហ៊ង ភេទស្រី
អាយុ១៩ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ) និងទី៣-ឈ្មោះលី ហុង
ភេទស្រីអាយុ១៨ឆ្នាំ
ពួកគេទាំង៣ជាស្ត្រីបម្រើខារ៉ាអូខេនៅហាងរាត្រសំណាង
បច្ចុប្បន្នស្នាក់នៅផ្ទះចួលក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ
មានស្រុកកំណើតនៅឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង ។
យោងតាមការអះអាងពីសាក្សីដែលជាអ្នករត់ម៉ូតូកង់
បីបានឱ្យដឹងថា នៅមុនពេលកើតហេតុ
ខណៈពេលគាត់ធ្វើដំណើរពីស្ថានីយតូតាល់សំដៅទីផ្សារត្រី
ក៏បានឃើញម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ជិះវ៉ាម៉ូតូរបស់គាត់
ស្របពេលនោះគាត់ឮសំឡេងទូរស័ព្ទ
បន្ទាប់មកគាត់ឃើញស្ត្រីទាំង៣នាក់បានប្រលែងគ្នា
ទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើងតែម្តង ។
No comments:
Post a Comment