ក្រុងបាកដាដៈ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានថ្កោលទោសការសម្លាប់រង្គាល«គួរឲ្យរន្ធត់» របស់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយមដែលគេបាននិយាយថា បានសម្លាប់ទាហានអ៊ីរ៉ាក់រាប់រយនាក់ ខណៈពួកគេបានរុលទៅកាន់ក្រុងបាកដាដ បន្ទាប់ពីបានដណ្តើមកាន់កាប់តំបន់ភាគខាងជើងអ៊ីរ៉ាក់ ដ៏ធំល្វឹងល្វើយ។ អ៊ីរ៉ាក់ បាននិយាយ ថា ខ្លួនបានទទួល«ការផ្តើមគំនិតថ្មី»ប្រឆាំងក្រុមយុទ្ធជនមកពីរដ្ឋអ៊ីរ៉ាក់និង ឡឺ វ៉ង់អ៊ិស្លាមនិយម ខណៈរបាយការណ៍គួរឲ្យខ្ពើម ជាច្រើនបានលេចចេញអំពើឃោរឃៅ ដែលត្រូវបានប្រព្រឹត្តនៅក្នុងអំឡុងពេលនៃការវាយលុកលឿនដូចផ្លេកបន្ទោររបស់ពួកគេ។
រូបថតជាច្រើន ដែលបានបង្ហោះ តាមអ៊ីនធឺណិត ត្រូវបាននិយាយថា បានបង្ហាញពីក្រុមសកម្មប្រយុទ្ធ កំពុងប្រហារជីវិតភ្លាមៗ នៃសមាជិកនៃកម្លាំងសន្តិសុខដែលត្រូវបានចាប់ខ្លួនរាប់សិបនាក់ ខណៈការបង្ហោះតាមធ្វីធើរ របស់ក្រុម ISIL បានអះអាងថាពួកគេបានសម្លាប់ ទាហាន Shia១៧០០នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Jen Psaki បាននិយាយថា៖ «ការអះអាងពីក្រុមរដ្ឋអ៊ីរ៉ាក់ និងឡឺវ៉ង់អ៊ិស្លាមនិយម ថាខ្លួនបានសម្លាប់រង្គាលទាហានទ័ពអាកាស Shia អ៊ីរ៉ាក់ដែលទើបនឹងរើសថ្មី ១៧០០ នាក់នៅក្រុងទីគ្រីត គឺគួរឲ្យរន្ធត់ និងការពិពណ៌នាពិតៗ អំពីការ បង្ហូរឈាម ដែលក្រុមភេរវកម្មទាំងនេះ តំណាងឲ្យ»។
លោកស្រីបានថ្លែងថា៖ «ខណៈយើងមិនអាចបញ្ជាក់ពីរបាយការណ៍ទាំងនេះ បំណងសំខាន់របស់ ISIL គឺដើម្បីបំភ័យទឹកចិត្តពលរដ្ឋអ៊ីរ៉ាក់គ្រប់រូប និងជំរុញការបាក់បែកខាងនិកាយ។
លោកស្រី Psaki បានថ្លែងថា អាមេរិក នឹងជម្លៀសបុគ្គលិកខ្លះចេញ និងបង្កើនសន្តិសុខនៅឯ ស្ថានទូតរបស់ខ្លួន ដែលធំបំផុតរបស់អាមេរិកទូទាំងពិភពលោក និងរៀបចំតំបន់បៃតងដែលការពាររឹងមាំនៅក្រុងបាកដាដ ដោយសារអស្ថិរភាពកំពុងបន្ត។
កម្លាំងអ៊ីរ៉ាក់ដែលបង្វឹកដោយអាមេរិកបានបរាជ័យភ្លាមៗ នៅពេលដែលក្រុមជ្រុលនិយម ISIL បានកាន់កាប់ទីប្រជុំជនសំខាន់ៗភា្លមៗពីសប្តាហ៍មុន ដោយបានបោះបង់រថយន្តនិងទីតាំង និងបោះឯកសណ្ឋានចោល។
ពួកគេ បានកាន់កាប់ក្រុងមូស៊ុលដែលជាក្រុងធំទី២ និងក្រុងទីគ្រីត ជាស្រុកកំណើតរបស់សាដាម ហ៊ូសេន ជាជនផ្តាច់ការចុងក្រោយ និងជារដ្ឋធានីនៃខេត្តសាឡាហិដឌីន។ ក្នុងពេល៤ថ្ងៃ ពួកគេស្ថិតក្នុងចម្ងាយ៨០គ.ម. ព្រំប្រទល់ក្រុងបាកដាដ។
ក្រុមមន្ត្រីអ៊ីរ៉ាក់ បាននិយាយថា ពេលនេះកម្លាំងពួកគេបាននិងកំពុងចាប់ផ្តើមវាយរុញច្រានក្រុមសកម្មប្រយុទ្ធ ហើយទាហាន បាន កាន់កាប់ទីប្រជុំជនពីរ នៅខាងជើងក្រុងបាកដាដ។
វីរសេនីយ៍ឯកប៉ូលិសម្នាក់និងវេជ្ជបណ្ឌិតម្នាក់ បាននិយាយថា ខណៈពួកគេបានចាប់ផ្តើមរុញក្រុមជនសកម្មប្រយុទ្ធចេញ ពួកគេបានឃើញសាកសព ប៉ូលិសឆេះខ្លោច១២នាក់នី ទីប្រជុំជនអ៊ីសាគី។
ក្រុងវ៉ាស៊ីនតោន ក៏បានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះមួយទៅកាន់តំបន់ឈូងសមុទ្រ ខណៈប្រធានាធិបតីអាមេរិកលោក អូបាម៉ា បានថ្លែងថា លោកកំពុងថ្លែងគ្រប់ជម្រើសដើម្បីគាំទ្រដល់អ៊ីរ៉ាក់៕ PSA
Read more...