ប្រភពមកពី CEN.com.kh : ភ្នំពេញ: លោក ឃួង ស្រេង អភិបាលរង សាលារាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ខាងសាលារាជធានីភ្នំពេញ បានទទួលលិខិតជូនស្តីពីការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ រួចហើយ។ នៅថ្ងៃទី១៨ ខែតុលា លោកនឹងប្រជុំពិភាក្សាជាមួយតំណាងខាងគណបក្ស សង្គ្រោះជាតិ អំពីការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ មានសិទ្ធិអនុញ្ញាតឲ្យធ្វើបាតុកម្មតែក្រោម ២០០ នាក់ទេ។ បើលើសពី ២០០ នាក់ ត្រូវសំណើទៅក្រសួងមហាផ្ទៃ។
លោក ឃួង ស្រេង បានលើកឡើងថា ទាក់ទងការធ្វើបាតុកម្មនេះ បើតាមទស្សនៈផ្ទាល់ខ្លួនរបស់លោក គឺចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាល គឺបានសម្រេចអស់ហើយ ហើយគាត់នៅតវ៉ាអំពីបញ្ហាអ្វីទៀត សាលារាជធានីភ្នំពេញ និងពិនិត្យមើលសំណើរបស់គណបក្សសង្គ្រោះជាតិ លើបបញ្ហានេះ។
លោកអភិបាលរង បន្តថា គួរតែគណបក្សប្រឆាំង បង្វែរការធ្វើបាតុកម្មទៅពិនិត្យមើលប្រជាជន ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ល្អជាង។
សូមរម្លឹកថា អ្នកដឹកនាំបាតុកម្ម នៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនដំណឹង ស្តីពី ការធ្វើមហាបាតុកម្មអហិង្សា និងដង្ហែក្បួនដោយសន្តិវិធីរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣.២៤.២៥ ខែតុលា ទៅអភិបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធភាពមិនប្រក្រតីនៃការបោះឆ្នោត និងទាមទារឲ្យរដ្ឋាភិបាល គោរពឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
Thursday, October 17, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment