Sunday, June 26, 2011

ការរើសអើង និងការរំលោភបំពានពីរដ្ឋ

0 comments
នៅពេលដែលមនុស្សស្រលាញ់ភេទដូចគ្នាជាទូទៅណាសស់ជួបប្រទះ ការរំលោភបំពានពីគ្រួសារ និងសហគមន៍ ពួកគេនៅពេលខ្លះបានទទួលរង ការឈឺចាប់ ពីសង្គមជាតិ តាមរយះសកម្មភាពមួយចំនួនរបស់អាជ្ញធរ។ ឧទាហរណ៍ មាន របាយការណ៍ (ដែលថ្មីៗបំផុតគឺនៅខេត្តកំពង់ឆ្នាំងដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលឺ) ថាបុរសដែលរួមភេទដូចគ្នាគឺជាគោលដៅនៃការកេងប្រវ័ញ្ចរបស់ប៉ូលីសដើម្បី ទទួលបានលុយកាក់។ អ្នកដែលជាមុខសញ្ញាទាំងនោះបាននិយាយថា នៅកន្លែងសាធារណះ ពួកគេត្រូបានប៉ូលីសចាប់ខ្លួន ដោយសារបទចោទប្រកាន់មិនពិតប្រាកដ (ដែលតែងតែទាក់ទងទៅនឹងការជួញដូរមនុស្ស ប្រើប្រាស់គ្រឿងញៀន និងពេស្សាចារ) និងការប្រព្រឹត្តមិនត្រឹមត្រូវ។ ពួកគេបាននិយាយថា បើសិនជាពួកយើងមិនព្រមបង់ លុយពី១០ទៅ៣០ដុល្លារទេ ប៉ូលីសនឹងឃុំឃាំងពួកគេមួយយប់។ បុរសទាំងនេះមាន អារម្មណ៍ថាពួកគេមិនអាចធ្វើអ្វីបាន ដោយសារពារពេបជ្រាយទាក់ទង នឹងការស្រលាញ់ភេទដូចគ្នា។
បុរសភេទទីបីម្នាក់ខេត្តបាត់ដំបងបានសម្តែងកង្វល់របស់ខ្លួនថា សកម្មភាពរបស់បុរស ស្រលាញ់បុរសម្នាក់ ឬពីរបីនាក់អាចធ្វើអោយខូចមុខមាត់ដល់បុរសស្រលាញ់បុរសដូច គ្នាទាំងអស់នៅក្នុងចំណោមសាធារណះជន តាមវិធីម៉្យាងដែលមិនបានកើតឡើងជា មួយរួមភេទរវាងបុរស និងស្រ្តី។ គាត់បាននិយាយថា “ប្រសិនបើបុរសស្រលាញ់បុរស ម្នាក់មានកំហុស សាធារណះជននឹងគិតថាបុរសស្រលាញ់បុរសទាំងអស់គ្នាអាក្រក់ និងប្រឆាំងជាមួយធម្មជាតិ”។
អំពើហិង្សា ការពេបជ្រាយនិងការរើសអើងដែលអ្នកស្រលាញ់ភេទដូចគ្នាបានជួបប្រទះ គឺអាចត្រូវបនាពន្យល់ថាជាលទ្ធផលដោយសារការភាពភ័យខ្លាចនៃការស្រលាញ់ដូច គ្នានិងការស្រលាញ់ភេទផ្ទុយគ្នា (ការលំអៀង និងការរើសអើង ទៅរកការរួមភេទរវាង បុរស និងស្រ្តី)។ អាកប្បកិរិយាដែលបានចាក់ឬសនៅក្នុងគ្រួសារតែមួយជាប្រពៃណី។ គ្រួសារអាចមានការភ័យខ្លាចថាកូនដែលមិនបានគោរពតាមប្រពៃណីនៃយែនឌ័រ និងទំនៀមទម្លាប់នៃការរួមភេទអាចនឹងនាំមកនូវរឿងអាស្រូវដល់គ្រួសារ និងជឿថា ទំនាក់ទំនងអ្នកស្រលាញ់ភេទដូចគ្នាបានគំរាមកំហែងដល់រចនាសម្ព័ន្ធគ្រួសារជាប្រពៃ ណីដែលបានដូចជាបណ្តាញគាំទ្រផ្នែកសេដ្ឋកិច្ច។
អំពើហិង្សាលើអ្នកស្រលាញ់ភេទដូចគ្នាតែងតែបង្ហាញពីការពេបជ្រាយ និងការរើងអើង ដែលកើតចេញមកពីការដែលលបុគ្គលទាំងនេះមិនបានសម្រមខ្លួនទៅក្នុងលក្ខណះ សម្បត្តិយែនឌ័រប្រពៃណី។ អ្នកដែលមានសិទ្ធិអំណាចនៅក្នុងប្រទេសដែលជម្រុញ និង ត្រួតពិនិត្យការរើសអើង ឬអំពើហិង្សាលើអ្នកស្រលាញ់ភេទដូចគ្នាបានស្រមៃឃើញទាំង ដឹងខ្លួន និងមិនដឹងខ្លួនថា សកម្មភាពនេះជាទណ្ឌកម្មទៅលើអ្នកដែលមិនបានគោរពតាមទំនៀមទម្លាប់ដែលគេបានទទួលយក។ ជនល្មើសអាចមានអារម្មណ៍ថាមានសិទ្ធិ ដោយមើលឃើញខ្លួនឯងថាមានឋានះសង្គមខ្ពស់ជាង និងមានការគោរពផ្នែកសីលធម៌ ខ្ពស់ជាងអ្នកស្រលាញ់ភេទដូចគ្នាដែលត្រូវបានគេចាត់ទុកថាមិនស្អាតបាតផ្នែកសីលធម៌ និងជាពលរដ្ឋលំដាប់ថ្នាក់ទីពីរ។
អ្វីដែលបានរៀបរាប់ខាងលើគឺគ្រាន់តែជាឧទាហរណ៍មួយចំនួននៃការរើសអើង និងការរំលោភបំពាន ដែលអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាកំពុងទទួលរង។ ប៉ុន្តែការទទួលបានព័ត៌មានទាំងនេះមិនមែនជាការងាយស្រួលឡើយ។ អ្នកស្រលាញ់ភេទដូចគ្នាតិច តួចដែលធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាចង់ផ្តោតជាសំខាន់ទៅលើការ ផ្តល់នូវសេវាសុខភាព និងជម្ងឺអេដស៍មិនបានចងក្រងឯកសារ និងរបាយការណ៍អំពីការ រំលោភបំពាន និងការរើសអើងទេ។ ហេតុដូច្នេះហើយ ការផ្តល់អំណាចដល់ក្រុមអ្នក ស្រលាញ់ភេទដូចគ្នាក្នុងការចងក្រងឯកសារ និងរាយការណ៍ពីករណីរំលោភបំពាន និងការរើសងើងនឹងក្លាយជាផ្នែកសំខាន់មួយនៃគម្រោងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា នេះរយះពេលបីឆ្នាំខាងមុខនេះ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន