Sunday, December 19, 2010

0 comments
វិន័យការសិក្សា
មនុស្សទាំងអស់ដែលរស់នៅលើពិភពលោកយើងនេះសុទ្ធតែមានវិន័យ និង សេចក្តីគោរពខ្ពស់ចំពោះ គ្នាទៅវិញទៅមក។ អាកប្បកិរិយាមានសារះសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗ ដើម្បីអោយការរស់នៅប្រចាំថ្ងៃប្រសើរឡើង និង ក្នុងការទំនាក់ទំនង។ មនុស្សយើងគ្មានអ្វីដែលប្រសើរជាង មានទំនាក់ទំនងគ្នានឹងគ្នា គោរពស្រឡាញ់គ្នា រាប់អានគ្នា ចេះអធ្យាស្រ័យគ្នា ចេះអត់អោនគ្នាទៅវិញ ទៅមកនោះទេ។ ក្នុងករណីនេះដើម្បីបានគុណធម៌ទាំងនេះបាន មនុស្សគ្រប់រូបត្រូវតែមានការឆ្លាង កាត់ការសិក្សាតាំងតែពីតូចក្រូចឆ្មារមក។ ជាពិសេសកុមារដែលសិក្សានៅបឋមសិក្សា និង អនុវិទ្យ ល័យ គឺមានសារះសំខាន់ណាស់ទៅលើការអប់រំពួកគេ។ពីព្រោះថា កុមារនៅក្មេងខួរក្បាលខ្ចីមិន ទាន់បានគិតអ្វីច្រើន ដូចនេះ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់អោយខាំ្លងខា្លបំផុតទៅលើ វិស័យអប់រំ ផ្តល់គំនិតល្អៗ ថ្មីៗ ប្រៀនប្រដៅអោយដើរផ្លូវល្អ ទៅដល់ពួកគេ។ មិនសូម្បីតែកុមារទេ យុវជនក៏ត្រូវតែខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង ដើម្បីប្រទេសជាតិ គ្រួសារ សង្គមជាដើម។ ដែល ចាស់បុរាណបាន ពោលថា “ កុមារជាទំពាំងស្នងឬស្សី “ និង “ យុវជនជា សសរទ្រូងប្រទេសជាតិ “។ គ្រប់គ្នាទាំងមានសិទ្ធក្នុងការក្រេបយកចំណេះវិជ្ជាយកមកដាក់នៅក្នុងខ្លូនដើម្បីងាយស្រួលក្នុងការរស់ នៅប្រចាំថ្ងៃ ដែលងាយស្រួលដោះស្រាយបញ្ហាបានកើតមកលើយើង ទោះបីបញ្ហនោះធំ ឬ តូចក្តី។ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺមានលក្ខណះសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។ បើយោងទៅតាមវិស័យអប់រំនៅប្រទេសកម្ពុជា គឺមើលទៅនៅមានកម្រិត ។ តាមការកំណត់សំគាល់យ៉ាងជាក់លាក់ គឺក្មេងទាំងអស់ដែលមាន ៦ឆ្នាំត្រូវទៅចុះឈ្មោះចូលរៀននៅ បឋមសិក្សា ។ ហើយប្រជាពលរដ្ឋទាំងអស់ អោយកូនទទួលយកការអប់រំ យ៉ាងតិចត្រឹមថា្នក់ទី ៩ គីនៅមធ្យមសិក្សា។ ដូចនេះហើយទើបប្រមុខរាជរដ្ឋាភិបាលយើងបានយកចិត្តទុកដាក់ណាស់ចំពោះ វិស័យអប់រំទៅលើកុមារទាំងអស់អោយបានចូលរៀនក្រេបយកវិជ្ជា។ សាលារាប់ពាន់ខ្នងត្រូវបាន កសាងលើពាសពេញផ្ទៃប្រទេសកម្ពុជាដែលសាងសង់នៅជិតផ្ទះប្រជាពលរដ្ឋ។ ចំពោះការសិក្សាវិញ កុមារភាគច្រើនដែលរៀននៅថា្នក់ទី ៥ ឬ ៦ មិនទាន់ចេះអានច្បាស់លាស់នៅឡើយទេ។ នេះមកពីកំហុសអ្នកណាទៅ? បើនិយាយចំពោះស្ថាប័នអប់រំ ដែលអាស្រ័យទៅលើលោកគ្រូ អ្នកគ្រូ ដែលបង្រៀនទៅដល់ក្មេង មិនបានល្អ មិនយកចិត្តទុកដាក់ ស្រេចតែចិត្តក្មេង ចង់ធ្វើអ្វីក៏ធ្វើទៅ ។ ពេលរៀនសិស្សស្រែកឡូរឡារក៏មិនខ្វល់ មិនអើរពើរ ។ ដែលលោក គ្រូ អ្នកគ្រូគិតតែពីផលប្រយោជន៏ ផ្ទាល់ខ្លួន ។ជាពិសេសនោះទៅទៀត ពួគគាត់ គ្មានសម្ថតភាពក្នុងការអប់រំក៏ថាបាន ត្រង់ថា មិនមាន ទេពកុសលក្នុងការបង្រៀន មិនចេះអ្វី ចេះតែមកបង្រៀនដូចគេឯងដែរ គេទៅ ក៏ទៅ គេមក ក៏មក នេះហើយជាមួលហេតុដែលធ្វើអោយកុមាររៀនមិនចេះ ខ្សោយការគិត និយាយទៅ មិនចេះអ្វីទាល់តែ សោះ។ ហើយក៏អាចជាកំហុសពី ឪពុក ម្តាយក៏ថាបានដែល មានន័យថា ឪពុក ម្តាយមួយចំនួនមិន យកទុកដាក់សូមបីអីបន្តិចំពោះការសិក្សារបស់កូន។ ពេលកូនមកពីសាលារៀនវិញ មិនចាប់អារម្មណ៏ មិនអោយកូនរៀនបន្ថែមនៅផ្ទះ គិតតែអោយធ្វើការងារផ្ទះ ឃាត់ឃាំងមិនអោយដើរទៅណា ដូចនេះ ហើយធ្វើអោយខួរក្បាលក្មេងគិតតែពីការងារឡើងពេញខួរក្បាល សូម្បីតែរៀនពីសាលាបានច្រើន យ៉ាងណាក៏មិនអាចចេះបានដែរ គឺត្រូវបានភ្លេច។ កុមារ មានខួរក្បាលនៅខ្ចី ខួរក្បាលបើកទូលាយ ដែលស្រួលចាប់យកពីខាងក្រៅដែលថ្មី ។ ឪពុក ម្តាយមិនដែលទំលាប់អោយកូនអានសៀវភៅ សរសេរ និទានរឿងព្រេងខ្មែរខ្លីអោយស្តាប់ ផ្លត់គំនិតថ្មីៗ អប់រំអោយចេះគោរព ។ និយាយទៅ គ្មាន អ្នកណាទេ គឺ មានតែលោក គ្រូ អ្នកគ្រូ ឪពុក ម្តាយនេះហើយដែលគ្រូយ៉ាងសំខាន់ក្នុងការផ្តល់វិស័យ អបរំទៅ កុមារ យើងទាំងអស់គ្នា ដើម្បីការអប់រំ។ បើយើងផ្តោតទៅ កត្តាជីវភាពវិញ គឺសំខាន់ណាស់ ត្រង់ថា ប្រសិនបើគ្រួសារទីទ័លក្រ កុមារទៅរៀនបានយ៉ាងម៉េច នេះហើយជាបញ្ហាធំដែលពិបាកដោះ ស្រាយ ។ឪពុក ម្តាយខ្លះ មិនហ៊ានឃាត់កូនអោយឈប់រៀនទេ ទោះបីជីវភាពលំបាកយ៉ាងណាក្តី តែដែលជាកូននោះរៀនចេះដែលឬទេ មួយគិតពីគ្រួសារ ពេលបាយបានអ្វីញុំា ចេញពីរៀនទៅធ្វើការ ផ្សេងៗ ដើម្បីរកលុយមកផ្តត់ផ្តង់គ្រួសារ នៅពេលនោះហើយជំរុញអោយកុមារឃ្លាតឆ្ងាយពីការសិក្សា ។ មិនមានពេលវេលាអានសៀវភៅ សសេរ ធ្វើលំហាត់ មិនសូវបានឈប់សម្រាក ធ្វើការងាររហូត ។ នៅពេល ដែលទៅរៀន រៀនមិនទាន់គេ គ្រូសួរមិនចេះ អោយធ្វើលំហាត់ក៏មិនចេះ នេះហើយដែលជំ រុញអោយទឹកចិត្តរបស់ក្មេងខ្សោយទៅៗ ដោយសារតែ ខ្មាសគេ ។នៅពេលនោះក្មេងលែងហ៊ានទៅ រៀនទៀតគឺគិតតែពីធ្វើការ រកប្រាក់មកចិញ្ចឹមគ្រួសារ។ នេះហើយជាហេតុដែលធ្វើអោយក្មេងៗបាក់ ទឹកចិត្ត ពោរពេញទៅដោយឈឺចាប់ ខ្មាស់អៀននៅក្នុងខ្លួន។ ម្យ៉ាងវិញទៀត អំពីសាលានៅឆ្ងាយពីផ្ទះ ក៏ជាកត្តាមួយយ៉ាងសំខាន់ណាស់ដែរ ត្រង់ថា ពេលទៅសាលាម្តងចំណាយពេលយូរ ផ្លូវឆ្ងាយ គ្មាន សុវត្តិភាព ។ ទម្រាំទៅដល់សាលាអស់កម្លាំង នេះជាហេតុដែលធ្វើអោយក្មេងៗរៀនមិនសូវចេះ ដោយ សារអត់នឿយទាំងផ្លូវចិត្ត ទាំងផ្លូវកាយ។ តែមកដល់សព្វថ្ងៃនេះ សាលារៀនជាច្រើនខ្នងបានកសាង ពាសពេញផ្ទៃប្រទេសកម្ពុជា នៅជិតផ្ទះប្រជាពលរដ្ឋ ដើម្បីកាន់តែងាយស្រួលទៅដល់ក្មេងៗ ។កុមារ អាចចុះឈ្មោះចូលរៀនបានចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ។ ប្រទេសជាតិអាចរីកចម្រើនបានដោយសារតែប្រជាពលរដ្ឋគ្រប់រូបមានចំនេះដឹង។ ប៉ុន្តែភាពអសម្មមួយចំនួននៅក្នុងសង្គមនៅតែជាឧបសគ្គធំ សម្រាប់ផែនការអបរំដើម្បីទាំងអស់គ្នានេះ ដូចជា ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ កង្វះខាតហេដ្ឋា រចនាសម្ពន័្ធសិក្សាធិការ កង្វះធនធានមនុស្ស និងកង្វះគុណភាពអប់រំជាដើម។
ជាយូរយារណាស់មកហើយ មាតាបិតាមានលក្ខណះពិសេសណាស់ មានពេលវេលាល្អណាស់ ក្នុងការអប់រំ ទូន្មានបុត្រធីតា ទាំងឡាយអោយយល់ពី គុណធម៌និង សីលធម៌ហើយអោយចៀសវាងនូវ ការប្រព្រឹត្តអំពើខុសខ្គងទាំងឡាយ និង ពន្យល់ពួកគេអោយខិតខំរៀនសូត្រ ស្គាលើពី សច្ចភាព ដែល ជាសីលធម៌ចំបងសម្របា់មនុស្សគ្រប់រូបនៅក្នុងសង្គម។ ក្មេងៗហាក់បីដូចជាក្រដាសសមួយសន្លឹក ដែលមានសភាពសស្អាតមិនទាន់ប្រឡាក់ នូវមន្ទិលអ្វីឡើយដូចនេះបុត្រធីតា គឺងាយចំលងបានណាស់នូវសម្មភាពល្អ ឬ អាក្រក់ ដែលបានកើតឡើងនៅក្នុងគ្រួសារ ឬ ចំលងពី បរិយាកាសខាងក្រៅមកអនុវត្តតាម។
យើងធ្លាប់បានជួបប្រទះនូវក្មេងៗទាំងឡាយ ដែលពូកគេបានធ្វើត្រាប់តាមវប្បធម៌ទេស ភ្លេចការសិក្សា រៀនសូត្រ គិតតែលេងស្តាយខោអាវ សក់ និង លើសពីនេះទៅទៀតបានបង្កើតក្រុមបងធំបងតូច ដែល ធ្វើអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សង្គមជាតិ ជំរុញសង្គមគ្មានសណ្តាប់ធ្នាប់។ កតា្តទាំង អស់នេះបណ្តាលមកពី ឪពុកម្តាយជាច្រើនបណ្តោយតាមតែចិត្តកូនពេក ហើយបង្កើតទំលាប់កាន់តែធំ ឡើងៗ ហ៊ានប្រព្រឹត្តអំពើអនាចារផ្សេងៗ ដូចជា លួចប្លន់សម្លាប់ សេពគប់គ្រឿងញៀន ជាដើម។ គ្រឿងញៀនធ្វើអោយមនុស្ស ឆ្កួត កាចសាហាវ ហ៊ានធ្វើអី្វគ្រប់យ៉ាង មិនស្គាល់ឪពុកម្តាយ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ ភ្លេចការរៀនសូត្រ គិតតែសប្បាយ ហើយនៅពេលអស់លុយ ចាប់ផ្តើមមានគំនិត លួចឆក់ប្លន់ និយាយអោយចំទៅ គឺ ធើ្វចោរ។
មាតាបិតាដ៏ឆ្លាតវៃ ដែលចេះអប់រំកូនតាមគុណធម៌សីលធម៌ខ្ពស់ដូចជា :
1. មាតាបិតាគប្បីហាមកូនអោយវៀវចាកពីអំពើអាក្រក់ គឺក្នុងពេលដែលពួកគេសិក្សា គប្បីហាម យ៉ាងប្រញាប់ប្រញាល់ទប់ស្កាត់មិនអោយបន្តប្រព្រឹត្តតទៅទៀត។ មិនបណ្តែតបណ្តោយអោយ កូនធ្វើតាមតែអំពើចិត្ត ឧស្សាហ៏ពន្យល់ណែនំកូន នូវទូន្មានល្អៗ ជួយលើកទឹកចិត្ត ពន្យល់ពី អត្ថប្រយោជន៏នៃការសិក្សា ។
2. ញុំាងបុត្រធីតាអោយតម្កល់នៅក្នុងសីលធម៌ល្អ គឺទូន្មានអោយរៀនកាន់យកនូវអំពើល្អ រៀន ប្រព្រឹត្តអំពើសុចរិតតាមគន្លងធម៌ ពន្យលពីផលនៃការប្រព្រឹត្តល្អអោយច្បាស់លាស់ ។
3. គប្បីអប់រំកូនអោយពេញចិត្តក្នុងការរៀនសូត្រ មុនដំបូងត្រូវបង្រៀនកូនអោយចេះនិយាយ សំដីត្រឹមត្រូវច្បាស់លាស់ សំដីសមរម្យអោយស្គាល់ពីឋានះ ស្គាល់វ័យតាមជាន់ថ្នាក់ វៀរចាកពាក្យអាក្រក់ ពាក្យជេរប្រទេច អាមឹង មេហង អញ ឯង ជាដើម និងបង្ហាត់អោយ រៀនរាប់ រៀនគិត រៀនសសេរអក្សរ រៀនលេខ បួក ដក គុណ ចែក វាស់ ថ្លឹង និង ដល់ពេលដែលកូនពេលវ័យចូលរៀនហើយ មាតាបិតាត្រូវចំណាយលុយកាក់មួយចំនួនសម្រាប់ទិញ គ្រឿងសម្ភារះមួយចំនួនដូចជា សំលៀកបំពាក់ និងគ្រឿងសិក្ខូបករណ៏ មាន ក្តារ សៀវភៅ ខ្មៅដៃ ជាដើម ដើម្បីអោយកូនចៀសផុតពីភាពល្ងង់ខ្លៅ។
ហើយចំពោះកូនៗ វិញត្រូវមានឧត្តមគតិថា រួបអញដែលមានជីវិតរស់រាន បានវ័យវឌ្ឍនាការចម្រើន ឡើងមកដល់សព្វថ្ងៃនេះដោយសារបានទទួលការឧបត្ថម្ភពីមាតាបិតា ដែលគាត់បានបីបមថ្នមបំពេរ បញ្ចុកនំចំណីអោយមានជីវិតរហូតមកហើយគួរតែ ហើយរាល់គ្នាសងគុណគាត់វិញ ដោយគុណនោះ គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ គឺត្រូវខិតខំរៀនសូត្រ រៀនអោយពូកែ កុំគាត់ពិបាកចិត្តដោយសារ តែយើង គោរពរគាត់ ស្រលាញ់គាត់ ទំនុកបំរុងគាត់។
បុត្រធំតាណាមួយដែលប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនដោយយកចិត្តទុកដាក់ ដែលមិនធ្វេសប្រហែស និងស្រលាញ់ការរៀនសូត្រ បុត្រធីតានោះ គឺជាអ្នកមានការស្រលាញ់ដល់វង្សត្រកូលគ្រួសារ។ បុត្រធីតាទាំងឡាយ ត្រូវធ្វើខ្លួនអោយជាមនុស្សម្នាក់ដែលគេប្រដៅបានដោយងាយ ហើយលះបង់នូវ អំពើអសីលធម៌។ បុត្រធីតាត្រូវចាប់យកនូវ សុជីវធម៌ល្អ គុណធម៌ ការសិក្សា ដើម្បីជាស្ពានសម្រាប់ ចំលងនូវជីវិតទៅរកពន្លឺត្រចះត្រចង់ គឺសន្តិភាពហើយនិងសុភមង្គលនូវក្នុងគ្រួសារ ដែលមនុស្សគ្រប់ រូបតែងតែស្រមៃចង់បាន៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន