Sunday, May 9, 2010

0 comments
សម្តេចព្រះសង្ឃរាជ គណះមហានិកាយ ជួន ណាត ជោតញ្ញាណោ

១. ជាតិបរិចេ្ចទ​ កំណត់អំពីជាតិ

សម្តេចព្រះសង្បរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ៏ ១១ រោច ខែផល្គុន ឆ្នាំវក
ឆស័ក ព​.ស ២៤២៧ ឆ្នាំវក គឺថ្ងៃទី១១ ខែមិនា នៅភូមិកំរៀងសង្កាត់រកា
កោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្តេចជា ព្រះជាតិក្នុងត្រកូលកសិករ
ព្រះមាតាសម្តេច នាម យក់ ព្រះបិតា នាម ព្រហ្ម ជួន ។ គ្រួសារនេះមាន
បុត្រតែពីរនាក់គឺ អង្គសម្តេច ព្រះសង្បរាជ និង លោកអ្នកឧញ៉ាសោភណម
មន្រ្តី ជួននុត ជាព្រះអនុជនៃសម្តេចព្រះសង្បរាជ ។

២. កុមារបរិច្ចេទ កំណត់អំពីភាពនៃកុមារ

សម្តេចកាលនៅកុមារភាព មានព្រះជន្មាយុរវាង ១២ឆ្នាំ ព្រះមាតាបិតាបាន
នាំយកទៅផ្ទុកផ្ទាក់អោយរៀនសូត្រអក្សរសាស្រ្ត របស់ជាតិក្នុងសំណាក់
លោកគ្រូសូត្រសាំ្តនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្ត( ពោល្យំ )សង្កាត់
រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

៣. បព្វជា្ជបរិច្ចេទ កំណត់អំពីបព្វជា្ជ

លុះសម្តេចមានព្រះជន្មាយុ ១៤ឆ្នាំ បានបួងសួងជាសាមណេរក្នុងថ្ងៃ១៤កើត
ខែពិសាខ ឆ្នាំចរសំរឹទ្ធស័ក​ ​ព.ស២៤៤១ គ.ស ១៨៩៧ នៅបំពេញកិច្ចសិ
ក្សានៅវត្តពោធិព្រឹក្ស អស់រយះកាល ២ឆ្នំា ទើបចេញពីវត្តពោធិព្រឹក្សទៅ
រៀនសូត្រ ព្រះបរិយតិ្តធម៌ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ សំណាក់ព្រះគ្រូ
ទេព សោ នាកុដថែវ ប្របកំពែងខាងជើង ក្នុងកាល ព.ស ២៤៤៣
គ .ស ១៨៩៩ ។

៤.​ បេសកម្មបរិច្ចេទ កំណត់អំពីការទទួលបប្រើកិច្ចការ


ព.ស ២៤៦៣ គ.ស ១៩១៩ សម្តេចទ្រង់បានធ្វើជាសមាជិកនៃ
ក្រុមជំនុំតែងវចនានុក្រមខ្មែរដែលទ្រង់ជាលេខាធិកាកាន់កិច្ចការផ្ទាល់លុះ
ត្រាបានចប់ចុងចប់ដើម។
ព.ស២៤៩៦ គ.ស ១៩២៥ សម្តេចបានធ្វើជសមាជិកនៃក្រុមជំនុំ
ពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ភផ្សាយ។
ព.ស ២៤៧០ គ.ស ១៩២៦ តមកជាច្រើនឆ្នាំ សម្តេចទ្រង់បាន
ទទួលការតែងតាំងនាមប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្រ បឋមសិក្សា
ខ្មែរនិងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់ បារំាង ខ្មែរ នៅក្រុង
ភ្នំពេញ។
​​ ព.ស ២៤៧៤ គ.ស ១៩២៧ សម្តេចទ្រង់បានទទួលការតែងតាំង
ជាសមាជិកក្រុមជំនុំផ្ទៀងសម្រេចខាងវចនានុក្រមខ្មែរ ហើយសម្តេចបានទទួល
ភារះធ្វើវចនានុក្រមតែមួយព្រះអង្គឯង ដរាបដល់បានចប់សព្វគ្រប់បានបោះពុម្ភ
ផ្សាយទាំងភាគ១ ភាគ២ បាន៤គ្រាហើយ។ក្នុងឆ្នាំនេះ សម្តេចបានទទូលការ
តែងតាំងជាសមាជិកនៃក្រុមអភិបាលជំនុំផ្តាច់ឆ្នាំសម្រាប់បណ្ណាល័យកម្ពុជា ដែល
សព្វថ្ងៃហៅថា វិជ្ជាឋានពុទ្ធសាសនបណ្ណិត្យ។
ព.ស ២៤៧៤ គ.ស ១៩៣០ សម្តេចទ្រង់បានទទួលការតែងតាំង
ក្នុងមុខតំណែងជាចាងរងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ។ក្នុងឆ្នំាដដែល
នោះសម្តេចបានទទួលការតែងតាំងជាសមាជិកជំនួយនៃក្រុមជំនុំខាងការស្រាវជា្រវ
ជ្រើសរើសពាក្យពេចន៏ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណដើម្បីប្រមូលបញ្ជូលពាក្យទាំង
នេះទៅក្នុងវចនានុក្រមខ្មែរ។
ព.ស ២៤៧៧ គ.ស ១៩៣៣ សម្តេចទ្រង់បានទទូលការតែងតាំងជា
សមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពម្ភផ្សាយ។

៥. ឋានន្តរបរិច្ឆេទ កំណត់អំពីឋានន្តរ

ព.ស ២៥៨៦ គ.ស ១៩៤២ សម្តេចទ្រង់បានទទូលឋានន្តរជា
ចាងហ្វាង នៃ សាលាបាលីជាន់ខ្ពស់ក្រុមភ្នំពេញដែលសព្វថ្ងៃកែឈ្មោះជា
ពុទិ្ធកវិទ្យាល័យព្រះសុរាម្រឹត។

ព.ស ២៤៨៨ គ.ស ១៩៤៤ សម្តេចទ្រង់បានទទួលដំណែងជា
ចៅអធិការ វត្តឧណា្ញលោម។

ព.ស ២៤៨៩​ គ.ស ១៩៤៥ សម្តេចទ្រង់បានទទួលនាទីជាអធិ
បតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ ។

ព.ស ២៤៩១ គ.ស ១៩៤៧ សម្តេចទ្រង់បានទទួលនាទីជាអនុ
ប្រធានគណះកម្មកាវប្បធម៌ផ្នែកអក្សរ " ក "នៃគណះកម្មការជាតិខាងការ
សិក្សា។

ព.ស ២៤៩២ គ.ស ១៩៤៨ ទ្រង់បានទទួលនាទីជាគណះកម្មការ
ធម្មវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជណាចក្រ។

គ.ស ១៩៦១ រហូតមកសម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់
សមាគមអ្មកនិពន្ធខ្មែរធ្វើជាព្រះប្រធាននៃការសម្ភាសន៏អក្សរសាស្ត្រ ដែលផ្សាយ
តាម វិទ្យុជាតិរៀងរាល់ថ្ងៃសុក្រ។

គ.ស ១៩៦៨ ទ្រង់ទទួលឋានះជាព្រះប្រធានគណះកម្មការពិនិត្យអត្ថ
បទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។

គ.ស ១៩៦៩ ព្រះអង្គទទួលការតែងតាំងជាប្រធានគណះកម្មការ
ពិនិត្យនិង កំណត់អំពីវិន័យរបស់ទង់ជាតិខ្មែរ។


៦. ឥស្សរិយបរិច្ឆេទ កំណត់អំពីឥស្សរិយយស

គ្រឿងឥស្សរិយយស ដែលសម្តេចទទួលដូចតទៅនេះគឹ

-មេដាយអស្សឬទិ្ធមុនីសារាភរណ៏ នៅ ព.ស ២៤៦១ គ.ស ១៩១៧។
-មេដាយអស្សឬទិ្ធព្រះរាជាណាចក្រកម្ពុជា នៅ ព.ស ២៤៧៦ គ.ស
១៩៣២។
-មេដាយអស្សឬទិ្ធដំរីមួយលាន និង ស្វេតច្ឆប្រទេសឡាវ នៅ ព.ស ២៤៧៦
គ.ស ១៩៣២។
-មេដាយសេនា នៃបណ្ឌិតសភា សាធារណះរដ្ឋបារំាង នៅ ព.ស ២៤៨១
គ.ស ១៩៣៧។
-មេដាយអស្សឬទិ្ធដីឡាឡេស្យុហដូណ្ណើរ នៃសាធារណះរដ្ឋបារាំង​នៅ
ព.ស ២៤៨៦ គ.ស ១៩៣៧។

-មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៃសាធារណះរដ្ឋបារាំង នៅ
ព.ស ២៤៨៨ គ.ស ១៩៤៤។

-មេដាយសេនាដឺឡាឡេស្យុងដូណ្ណើរ នៃសាធារណះរដ្ឋបារាំង នៅ
គ.ស ១៩៤៨។
-មេដាយមហាសិរីវឌ្ឍន៏ ព្រះរាជាណាចក្រកម្ពុជា នៅ ព.ស ២៤០៥
គ.ស ១៩៦២។
-មេដាយមហាសិរីវឌ្ឍន៏សុវត្ថារា នៅ ព.ស ២៥០៦ គ.ស ១៩៦៣។

-មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុតក្នុងព្រះរាជា
ណាចក្រកម្ពុជា នៅ ព .ស ២៥១៣ គ.ស ១៩៦៩។









ងាយស្រួលក្នុងការទំនាក់ទំនង

នាម :
គោតនាម :
លេខសម្ងាត់​​​​ :
លេខសម្ងាត់ម្តងទៀត :
អ៊ីមែល :
Country :

អ្នកចូលមកទីនេះ​ ក្នុងគោលបំណងអ្វី?
រកមេរៀន
ចូលមកលេងប៉ុណ្ណោះ
រកល្បែងសម្រាប់លេង
ច្រឡំដៃចុច
មានបំណងតែម្តង
រកបទចម្រៀងសម្រាប់ស្តាប់
សម្រាប់រកមិត្តភក្តិ

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន