ក្នងនាមយើងជាកូនជាចៅ របស់លោកអ្នកមានគុណ យើងរាល់ត្រូវតែគិតពិចារណា អោយបាន ល្អិតល្អន់ ចំពោះទង្វើទាំងឡាយដល់អ្នកមានគុណរបស់យើង ហេតុនេះហើយ មួយឆ្នាំម្តងដែល ជាពេលវេលាមួយល្អបំផុតសម្រាប់យើងទាំងអស់គ្នា ដើម្បីសងគុណ។ គឺយើងមានជា ថវិការ នំចំណី របស់របរ តិចតួច ដែលអាចធ្វើទៅបាន ជូនទៅដល់លោកអ្នកមានគុណ ជាពិសេសទៅទៀតនោះ គឺយើងបង្កើតពិធីស្រង់ទឹកជូនគាត់ ដើម្បីអោយគាត់មានភាព សប្បាយរីករាយ ជាមួយកូនចៅរបស់ពួកគាត់។
Read more...
Sunday, May 20, 2012
ថ្ងៃជួបជុំ
ការក្រឡេកមើលទៅអតីតកាល នៃប្រទេសកម្ពុជា ពិតជាមានភាពលំបាកយ៉ាងខ្លាំង នេះហើយជាហេតុនាំ អោយប្រជាជនទាំងអស់ មិនបានជួបជុំគ្នា មិនបានជួប មុខគ្នា ដែលបង្កអោយពួកគេឃ្លាតឆ្ងាយទៅៗ។ ដូច្នេះ ក្នុងការជួបជុំគ្នា ក្នុងក្រុមគ្រួសារ ពិតជាមានអត្ថន័យ ណាស់សម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែ មិនមែនចង់ មានន័យថា អោយជួបគ្នាគ្រប់ពេលវេលានោះទេ គឺត្រូវ កំណត់ពេលអោយបានច្បាស់លាស់ ជាពិសេសនោះគឺ ពេលចុចសប្តាហ៍ ដែលជាថ្ងៃមួយដ៏ពិសេសពិសាល ណាស់ សម្រាប់អ្នកនៅទីឆ្ងាយ មកលេងស្រុកកំណើត មកលេងឪពុក ម្តាយ បងប្អូន សាច់ញ្ញាតិ្ត។ យ៉ាងណាមិញ នៅពេលដែលបានជួបជុំគ្នាហើយ គ្មានអ្វីទេ មានភាពសប្បាយរីករាយតិចតួច ដើម្បីបង្កបរិយាកាស អោយកាន់តែសប្បាយនោះ ពួកគេតែងតែនាំគ្នា ហូបនូវគ្រឿងស្រវឹង ជាមួយបងប្អូន ប្រពន្ធ កូន ដែលបានសម្រាកពីការងាររៀងៗខ្លួន (ស្រវឹងសូមកុំបើកបរ)។ បន្ទាប់ពីពួកគាត់បាន ហូបអាហារជុំគ្នាហើយ និងសូរា ហើយនោះ ពួកគាត់មូលមតិគ្នា បានដាក់ធុងបាស់ ជាលក្ខណៈគ្រួសារ រាំលេងកម្សាន្ត ដើម្បីកម្ចាត់នូវកង្វល់ទាំងឡាយអោយអស់ ហើយទទួលសេចក្តីរីករាយ សុភមង្គល មកវិញអោយជីវិតរបស់ពួកគេ ស្រស់ថ្លាជាលំដាប់។

Saturday, May 19, 2012
Thursday, May 3, 2012
អក្សរសិល្ប៍ខ្មែរ
១. លក្ខណះសម្គាល់អក្សរសិល្ប៍ តាមរយះ វិធីផ្តើមរឿង តួរឿង និងបញ្ចប់រឿង ក្នុងចលនា៖
Ø អក្សរសិល្ប៍ពុទ្ធនិយម
ផ្តើមរឿង
មនសិការព្រះរតនៈត្រៃ, ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។
តួរឿង
សរសេរភាសាបាលី, ដំណើរនៅឋានទំាង៣ (ឋានសួគ៌ ឋានមនុស្ស ឋាននរក),តួអង្គអច្ចរិយៈ
ដំណោះស្រាយអហិង្សា, អោយខិតខំអោយតួអង្គក្នុងរឿងខិតខំសាងអំពើល្អ ជាកុសល,
សេ្នហាតាមបែបពោធិសត្វ និងនាងកន្សែងសារពេជ្យ
បញ្ចប់រឿ
ស្នេហាជួបគ្នាជានិច្ច, តួអង្គល្អ ទទួលផលល្អ តួអង្គអាក្រក់ទទួលផលអាក្រក់។
Ø អក្សរសិល្ប៍ព្រហ្មនិយម
ផ្តើមរឿង
ពណ៍នាពីទិដ្ឋភាពជុំវិញអាស្រំតាបសឥសី
តួរឿង
ដំណើររឿងនៅឋានទំាង៣ (ឋានកេឡាស ឋានមនុស្ស ឋានបាដាល)
សរសេរភាសាសស្ត្រឹត, តួអង្គអច្ចរិយៈ,ទំនាស់តឹងតែងបន្តិចម្តងៗរហូតដល់ចប់,ដំណោះស្រាយហិង្សា,
សេ្នហាប្រកួតប្រជែង, សភាវះល្អចុះមកកំចាត់សភាវះអាក្រក់។
បញ្ចប់រឿង
ស្នេហាអាចជួប អាចព្រាត់ (រស់, ស្លាប់)
សភាវះល្អឈ្នះ សភាវះអាក្រក់ជានិច្ច។
Ø អក្សរសិល្បខេមរនិយម
ផ្តើមរឿង
សរសេរតាមចិត្តចង់ បែបសេរី
តួរឿង
សរសេរខេមរភាសា ឬខ្មែរនីយកម្ម, ដំណើររឿងប្រព្រឹត្តទៅលើទឹកដីខ្មែរ, តួអង្គធម្មតា ឈ្មោះជាខ្មែរ,
ដំណោះស្រាយហិង្សា និងអហិង្សា, ស្នេហាមាន ៤បែប (កម្មរន្ទះ, ចៃដន្យ, ផ្សំផ្គុំ, តស៊ូ)។
បញ្ចប់រឿង
សេ្នហាអាចជួប ឬព្រាត់, តួអង្គល្អអាចឈ្នះ អាចស្មើ អាចចាញ់។
២. មេដឹកនាំសំខាន់ៗនៃរបបកម្ពុជាប្រជាធិបតេយ្យ
ប៉ុល ពត (ហៅសាឡុត ស) : ជាអ្នកស្រុកកំពង់ធំជាកូនម្ចាស់ដីស្តុកស្តម្ភ បានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាង (ស្លាប់នៅ មេសា ១៥ ឆ្នាំ ១៩៩៨) ហើយលោកប៉ុលពតបានក្លាយជា មេដឹកនាំប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ ១៩៧៥។
នួន ជា (ហៅ រុងឡឺត ឡាវឌី) : ជាអ្នកស្រុកបាត់ដំបង រៀនថ្នាក់មធ្យមសិក្សាកម្រិត២ នៅក្រុងបាងកក ជានិសិ្សតផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មសាត។ ថ្ងៃខែឆ្នាំកំណើតកក្កដា ៧ ១៩២៦ នៅខេត្តបាត់ដំបងសព្វថ្ងៃនៅរស់ ក្នុងគក់រង់ចាំកាត់ទោសរបស់តុលាការខ្មែរក្រហម ។
ខៀវ សំផន (សមមិត្តហែម) : អ្នកស្រុកស្វាយរៀង បានអាហារូបករណ៍ទៅសិក្សានៅប្រទេស បារាំង ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃខែកំណើតកក្កដា ២៨ ១៩៣១ នៅខេត្តស្វាយរៀងសព្វថ្ងៃនៅរស់ ហើយលោកខៀវសំផនជាប្រធានប្រឹក្សា ជាន់ខ្ពស់នៃលិទ្ធិប្រជាធិបតេយ្យកម្ពុជាពីឆ្នាំ ១៩៧៦ ដល់ ១៩៧៩។
សុន សេន (សមមិត្តខៀវ) : ជាអ្នកស្រុកត្រាវិញ (វៀតណាមខាងត្បូង) បានទៅសិក្សានៅប្រទេស បារាំង ជាអ្នកគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស ២១ ត្រូវបាសម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅឆ្នាំ១៩៩៧។ ថ្ងៃខែឆ្នាំកំណើតមិថុនា ១២ ១៩៣០ ស្លាប់ មិថុនា ១០ ១៩៩៧។
ឌុច (កាំង ហ្គេចអៀវ) : អ្នកស្រុកកំពង់ធំ រៀននៅវិទ្យាល័យព្រះសីសុវត្តិ ជាគ្រូបង្រៀន។ ថ្ងៃខែឆ្នាំកំណើតវិចិ្ចកា ១៧ ១៩៤២ ហើយលោកកាំងហ្គេកអ៊ាវហៅឌុចជាប្រធានគុកទួលស្លែង ស ២១ នៅទីក្រុងភ្នំពេញពីឆ្នាំ ១៩៧៥ដល់ ១៩៧៩។
អៀង សារី(សមមិត្តវ៉ាន់) : អ្នកស្រុកត្រាវិញ វៀតណាមខាងត្បូង បានអាហារូបករណ៍ទៅសិក្សា នៅប្រទេសបារាំង។ ហើយថ្ងៃខែឆ្នាំកំណើតតុលា ២៤ ១៩២៤។
តាម៉ុក (ឈិត ជឿន) : អ្នកស្រុកតាកែវ ធ្លាប់បានបួសរៀនជាច្រើន (ឆ្នាំស្លាប់ដោយជម្ងឺនៅឆ្នាំ ២០០៦)។
៣. សំពះ មានន័យថា គឺជាទំនៀបទំលាប់ប្រពៃណីមួយ សឹងក្លាយទៅជាសភាវគតិនៃមនុស្សខ្មែរដែលគេតែង សម្តែងឡើងនៅពេល ជួប ឃ្លាត គ្នា ឬ ក្នុងពីធីការធំ តូចនានា។
សំពះខ្មែរមានច្រើនយ៉ាងគឺ៖
1. ការគោរព សក្ការបូជា (អត្ថន័យសំពះទម្រង់ដូចផ្កាឈូកក្រពុំ)
2. ភាពត្រជាក់ត្រជុំសុខដុបរមនា (អត្ថន័យសំពះទម្រង់ដូចផ្កាឈូកក្រពុំ)
3. ការដឹងគុណ
សារះប្រយោជន៍៖
1. ចំណេញពេលវេលា(លើកដៃម្តងបានដល់ សាធារណជនរាប់រយពាន់នាក់អោយតែមើលឃើញ ស្តាប់ឮ)
2. កាត់បន្ថយអរិភាព អធិករណ៍ និងអំពើហិង្សាក្នុងគ្រួសារ
3. រក្សាអនាម័យ (ចៀសវាងរោគឆ្លងផ្សេងៗតាមរយះការ ប៉ះពាល់ដោយផ្ទាល់ដៃឬ ស្ថិតនៅក្បែរគ្នាពេក)
4. រក្សាបានសុត្តិភាពផ្ទាល់ខ្លួន (សំពះស្ថិតនៅឃ្លាតឆ្ងាយពីគូភាគី)
5. រក្សានូវទំនៀបទំលាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
ប្រភេទ គេធ្វើការបែងចែកសំពះខ្មែរជា ៣ប្រភេទ៖
1. សំពះឈរ (ឈរសំពះ) ៖ ៣-៤-៥ ខ្នាត (ទ្រូង មាត់ ច្រមុះ ចិញ្ចើម ជើងសក់)
2. សំពះអង្គុយ (អង្គុយសំពះ) ៖ ៣បែប (អង្គុយបត់ជើង លុតជង្គង់និងបញ្ឈរជង្គង់)
3. សំពះក្រាប (ក្រាបសំពះ) ៖ ២បែប (ក្រាបបត់ជើងនិងក្រាបលុតជង្គង់)។
របៀបសំពះរបស់ខ្មែរ
សំពះកម្ពស់មាត់ សម្រាប់សំពះការគោរពចំពោះវ័យចាស់ជាង ឋានះធំជាង និងាជាចៅហ្វាយ
សំពះកម្ពស់ចុងច្រមុះ សម្រាប់សំពះការគោរពចំពោះ មាតាបិតា ជីដូនជីតា និងគ្រូបាអាចារ្យ
សំពះកម្ពស់ចិញ្ចើម សម្រាប់សំពះការគោរពចំពោះ ព្រះមហាក្សត្រ និងវត្ថុស័ក្តសិទ្ធិជាទីសក្ការៈ
សំពះកម្ពស់ដើមទ្រូង សម្រាប់សំពះការគោរចំពោះ វ័យឋានស្មើគ្នា និងមិត្តភក្តិ
សំពះកម្ពស់ផ្ទៃថ្ងាស សម្រាប់សំពះការគោរចំពោះ ព្រះរតនត្រ័យ និងការបួងសួងផ្សេងៗ។
សិល្បះមាន ៧ គឺ៖
1. សិល្បះស្ថាបត្យកម្ម (សំណង់), សិល្បះចម្លាក់, សិល្បះគំនូរ, សិល្បះតន្រី, សិល្បះរបាំ,
សិល្បះអក្សរសិល្ប៍, សិល្បះភាពយន្ត។
ទំនៀមទំលាប់ខ្មែរ
ពេលកើត, ពេលការ, ពេលស្លាប់(កប់), ពេលចូលម្លប់, បំបួសនាគ, កោរជុក, ជញ្ជាត់ប្រលឹង,
ការដាក់ឈ្មោះ។
v ប្រភពវប្បធម៌
o តម្រូវការ, ទីតាំងភូមិសាស្ត្រ, អាកាសធាតុ, ធម្មជាតិ, ទឹក ដី, ប្រវត្តិសាស្ត្រ, មនុស្ស, ជំនឿ,ទំនៀបទម្លាប់, ប្រពៃណី, សាសនា។
វប្បធម៌ចែកចេញជាពីរ
ន ១០.០០០ មុនគ.ស ដល់ បច្ចុប្បន្ន ឆ្នាំ៤.០០០ មុនគ.ស
ដំណាក់កាលទី១ ដំណាក់កាលទី២
• សម័យកាលអានារ្យធម៌ ឬអារញ្ញធម៌ :អន់ថយ -សម័យអរិយធម៌ ឬអារ្យធម៌ :រីកចំរើន
• មនុស្សមានចំណេះដឹងតិច គំនិតខ្លី -មនុស្សមានចំណេះដឹងច្រើន គំនិតវែង
• ធម្មជាតិត្រួតលើមនុស្ស -មនុស្សត្រួតលើធម្មជាតិ
• វប្បធម៌ ជាថ្នាបណ្តុះបណ្តាលចំណេះវិជ្ជាក្នុងផ្លូវល្អ ឬរីកចំរើន (ថ្នាលក្នុងសាលា ទ្រឹស្តី៥០% នងិថ្នាលក្រៅសាលា អនុវត្តិ ៥០%)។
• សង្គមធម៌ ជាការរស់នៅផ្គុំគ្នា ហើយរួមសុខទុកជាមួយគ្នា ហើយប្រកបមុខរបរ ដូច ឬប្រហាក់ប្រហែលគ្នា ក្នុងផ្លូវល្អ និងរីកចំរើន។
• អរិយធម៌ ជាផ្លូវឬមាគ៌ា នាំមកនូវសេចក្តីថ្លៃថ្នូរ ល្អប្រសើរ។
• សារៈប្រយោជន៍វប្បធម៌
v មោទនភាពជាតិ, គំនិតច្នៃប្រឌិតខ្ពស់, អាយុកាលយូរណាស់ហើយ, បង្ហាញពីទំនាក់ទំនងល្អ, ឆ្លុះបញ្ចាំងវប្បធម៌ជាតិសាន៍ដទៃ។
Saturday, April 28, 2012
Tuesday, April 10, 2012
Monday, April 9, 2012
Thursday, April 5, 2012
បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតរស្មីហង្សមាស VCD Vol 130

ចំណងជើងបទចម្រៀង និង ទាញយកបទចម្រៀង
01.ឆ្នាំរោងបេះដូងនាគរាជមាស - ឱក សុគន្ធកញ្ញា [ Download ]
02.ស្វែងយល់អំពីសង្រ្កាន្តចូលឆ្នាំ - ស៊ីនឿន & សុឃីម [ Download ]
03.ទេពធីតាប្រាំពីរអង្គ - សុវត្ថិ & សុឃឹម [ Download ]
04.ឈូងមាស ឈូងមន្ត - សាវ៉េត & រដ្ឋា [ Download ]
05.អាទ្បូ No! Yes! - ព្រាប សុវត្ថិ [ Download ]
06.បណ្តាំសង្សារចាស់ - យ៉ារិទ្ធ & សុវណ្ណារាជ [ Download ]
07.ស្រីតូចដូចពេជ្រ - រិន សាវ៉េត [ Download ]
08.ចង្វាក់អត្តសញ្ញាណ - ស៊ីនឿន & សុឃឹម [ Download ]
09.តាលុងស្រីស្នេហ៏ - រដ្ឋា & ស្រីពេជ្រ [ Download ]
10.ជួបសង្សារស្លូត - យក់ ឋិតរដ្ឋា [ Download ]
11.ចម្លើយពាក្យផ្គរ - សុន ស្រីពេជ្រ [ Download ]
បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតថោន VCD Vol 18

ចំណងជើងបទចម្រៀង និង ទាញយកបទចម្រៀង
០១. សុំដោះមើល...តិច! - ករុណា ពេជ្រ [ Download ]
០២. ឆ្នាំថ្មីទៅលេងក្រចេះ - សុគន្ធ នីសា [ Download ]
០៣. សប្បាយមួយស្រុកកើតទុក្ខតែក្រមុំមួយ - សុគន្ធ នីសា [ Download ]
០៤. ជើងកាងស្រុកស្រែ - សុគន្ធ ថេរ៉ាយុ [ Download ]
០៥. ចង់បានប្ដីឆាប់ព្រោះយ៉ាប់សុំលុយម៉ែ - អេនជីឡា [ Download ]
០៦. ធ្វើស្រែចិញ្ចឹមអូន - ករុណា ពេជ្រ [ Download ]
០៧. មេម៉ាយមានសេវា - កាតុ [ Download ]
០៨. ជួបកំលោះស្ទឹងត្រែង - សុគន្ធ នីសា [ Download ]
០៩. អាតឹងណឹងកូនពូតយ - សុគន្ធ ថេរ៉ាយុ [ Download ]
១០. អាណិតពូក្មៃ - អេនជីឡា [ Download ]
១១. រៀនធ្វើចិត្តស្មោះខ្លះផង - កាតុ [ Download ]
Wednesday, April 4, 2012
បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតថោន VCD Vol 17

ចំណងជើងបទចម្រៀង និង ទាញយកបទចម្រៀង
០១. ឆ្នាំថ្មីលែងបែកគ្នាហើយ - មាស សុខសោភា និង ខេម [ Download ]
០២. លក់ផ្ទះការប្រពន្ធឱ្យកូន - មាស សុខសោភា [ Download ]
០៣. លក់គោទៅម៉ែ - ណាំ ប៊ុណ្ណារ័ត្ន [ Download ]
០៤. យកប្ដីតាមម៉ែ - លី អ៊ីវ៉ាធីណា [ Download ]
០៥. រកប្រពន្ធមួយមកឪ! - មង្គល ទីណា [ Download ]
០៦. មិនស្អាតតែស្រស់ - សាសា និង អេលេន [ Download ]
០៧. ឱ្យតែចិត្តស្មោះ - ទីណា និង ធីណា [ Download ]
០៨. លោកប្ដីប្រមឹក - មាស សុខសោភា [ Download ]
០៩. ប្រាប់ថាឱ្យទឹញស្រា - ណាំ ប៊ុណ្ណារ័ត្ន [ Download ]
១០. អាសូរអាប្រឹម - ខេម [ Download ]
១១. ចាំបងមកលេងស្រុក - អេននី និង អេលេន [ Download ]
បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតកម្មសាន់ដេ VCD Vol 111

ចំណងជើងបទចម្រៀង និង ទាញយកបទចម្រៀង
០១. ទៅណានាងល្អ? - សិរីមន្ត&ស្រីពៅ [ Download ]
០២. អាមួយទើបធំ -សិរីមន្ត [ Download ]
០៣. អ្នកលក់ប្រហុកចង់បានប្រពន្ធ - លីណូ [ Download ]
០៤. សប្បាយឆ្នាំថ្មី - រក្សា&អ៊ីវ៉ា [ Download ]
០៥. ឆ្នាំថ្មីចូលស្តីអូនទៅ - សក្ក&ម៉ូនីកា [ Download ]
០៦. អ្នកផឹកមានច្រើនយ៉ាង - សាលី [ Download ]
០៧. អាចារ្យការបាត់ស្បែកជើង - វាសនា [ Download ]
០៨. កំលោះបងអើយ - អ៊ីវ៉ា [ Download ]
០៩. បងឈប់ផឹក - ប៊ុនស័ក្ក [ Download ]
១០. តាចាស់ចង់បានប្រពន្ធក្មេង - ម៉ូនីកា [ Download ]
១១. ម៉ែប្រពន្ធខ្ញុំកាចណាស់ - វាសនា [ Download ]
១២. កើតរោគអីឪ? - លីណូ&សាលី [ Download ]
Saturday, March 24, 2012
បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតកម្មសាន់ដេ VCD Vol 109

ចំណងជើងបទចម្រៀង និង ទាញយកបទចម្រៀង
០១. ជួយដោះបន្លាចែខ្ញុំ - សិរីមន្ត [ Download ]
០២. កំពុងផឹកប្រពន្ធតាម - សិរីមន្ត&ស្រីពៅ [ Download ]
០៣. អរគុណដល់ទេវតាឆ្នាំថ្មី - ស្រីពៅ [ Download ]
០៤. ស្រាសកេរ្តិ៍ខ្មែរ - កូឡា [ Download ]
០៥. ខ្យល់បក់ពីជើង - វាសនា&ពិសី [ Download ]
០៦. ស្រវឹងចោទលើស្រា - រក្សា&/ម៉ានី [ Download ]
០៧. ចូកគ្រឹមឆ្នាំថ្មី - រក្សា [ Download ]
០៨. កំលោះមួយទឹក - ពិសី [ Download ]
០៩. បងសុំចាក់ទឹក - ម៉ានី [ Download ]
១០. ផ្គរលាន់ឯលិច - កូឡា [ Download ]
១១. ប្រពន្ធរត់ចោល - កូឡា [ Download ]
បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតកម្មសាន់ដេ VCD vol 110

ចំណងជើងបទចម្រៀង និង ទាញយកបទចម្រៀង របស់ផលិតកម្មសាន់ដេ
០១. ស្រាខុសពីទឹក - សិរីមន្ត&ស្រីពៅ [ Download ]
០២. ចូលឆ្នាំមកដល់ទៀតហើយ - សិរីមន្ត [ Download ]
០៣. ចូលឆ្នាំទៅលេងវត្តណា? - ស្រីពៅ [ Download ]
០៤. កង់អូនវិលដុំ - ម៉ានី&អ៊ីវ៉ា [ Download ]
០៥. កំលោះឥតគូ - សាលី [ Download ]
០៦. ចាំបងរាំកន្ទ្រឹម - ពិសី [ Download ]
០៧. សង្ហារដូចគ្នា - ម៉ូនីកា&សាលី&លីណូ [ Download ]
០៨. ក្រមុំស្រុកណា? - ប៊ុនស័ក្ក [ Download ]
០៩. កំលោះស្រុកណា? - អ៊ីវ៉ា [ Download ]
១០. ក្រមុំរូបល្អ - លីណូ [ Download ]
១១. មុខចាស់ចង់ក្មេង - ប៊ុន ស័ក្ក [ Download ]
កម្មវិធី Adobe Audition
មកដល់ទៀតហើយកម្មវិធីសម្រាប់កាត់ត បទចម្រៀងដ៏ល្បីល្បាញបំផុត ប្រិយមិត្តអាចសាកល្បងជាមួយនឹងកម្មវិធីនេះដើម្បី កាត់តបទចម្រៀង ហើយជាពិសេសទៅទៀតនោះសម្រាប់កាត់តចម្រៀងសម្រាប់ដាក់ទូរស័ព្ទ បានយ៉ាងងាយស្រួល សម្រាប់យុវវ័យ អាចលេងស្តាយបទចម្រៀងដោយខ្លួនឯងបានថែមទៀតផង ជាមួយកម្មវីធី

Read more...

AVG Antivirus 2012 free
AVG Antivirus 2012 free ជាកម្មវិធីមួយដែលមានប្រសិទ្ធិភាពយ៉ាងខ្លាំង សម្រាប់ជួយការពារកុំព្យូទ័ររបស់លោកអ្នក កុំអោយមេរោគចង្រៃចូលមកវាយប្រហារ ប្រព័ន្ធកុំព្យូទ័រ។ ប្រិយមិត្តទាំងឡាយប្រហែលជាបានស្គាល់ ហើយអ្នកខ្លះទៀតនោះ ក៏កុំពុងតែប្រើប្រាស់ផងដែរ តែនៅសេរីចាស់ដូចនេះ ប្រសិនបើលោកអ្នកចង់ប្រើនូវសេរីថ្មី ឥឡូវបានមកដល់ហើយ ធ្វើអោយកុំព្យូទ័ររបស់អ្នកស្រស់ថ្លាជាមួយ

Read more...

Download រាល់កម្មវិធីជាមួយ IDM 6.10 Full version
IDM 6.10 Full version តម្លើងដោយមិនចាំបាច់មាន Crack ឬ Patchនោះទេ
ប្រិយមិត្តទាំងអស់ពិតជាបានស្គាល់នូវកម្មវិធីនេះហើយ ដែលជួយសម្រួលទៅដល់ការងាររបស់លោកអ្នកមួយចំនួនក្នុងការ Download អ្វីផ្សេងៗដែលមានដំណើរការលឿនដោយមិនរអាក់រអួលឡើយ។

Saturday, March 17, 2012
បរិស្ថាន
១. និយមន័យបរិស្ថាន
ពាក្យបរិស្ថាន មកពីភាសាបារាំង (Environner) វាមានន័យថាជាការព័ទ្ធជុំវិញ ឬរបស់នៅ ជុំវិញ ឬទី២ គឺជាលក្ខណ្ឌទាក់ទិនគ្នានៅក្នុងសង្គម និងវប្បធម៌ឥទ្ធិពលលើបុគ្គលណាមួយ ឬ សហគមន៍ រស់នៅ ។ យើងក៏អាចឲ្យនិយមន័យផងដែរថាៈ ទីមួយគឺជាដី សមុទ្រ ខ្យល់ អាកាសធាតុ រុក្ខជាតិ និងអ្វីៗដែល នៅជុំវិញយើង ដែលមានមនុស្ស សត្វ និងរុក្ខជាតិផងដែរ ទាំងនេះហៅថា បរិស្ថានរូប។ ទីពីរ គឺកត្តាទាំងឡាយណាដែលមានហេតុប៉ះពាល់លើប្រភេទសារពាង្គកាយណា មួយ ឬក៏ជះឥទ្ធិពល លើ ពិភពលោកយើងទាំងមូល។ បរិស្ថានរបស់យើងនេះ គឺជាវត្ថុទាំងឡាយដែលនៅ ជុំវិញយើង ហើយវា មានឥទ្ធិពលដល់យើងវិញដោយរួមមានទាំងអ្វីដែលបានមកពីធម្មជាតិ ឧទាហរណ៍ មាន ដើមឈើ មច្ឋាជាតិ ទឹកភ្លៀង គឺបរិស្ថានធម្មជាតិ។ អ្វីៗដែលបង្កើតដោយ ស្នាដៃមនុស្ស ឧទាហរណ៍មានដូចជា ទូរទស្សន៍ និងរថយន្ត គឺ បរិស្ថានបង្កើតដោយមនុស្ស។ ចំណេះដឹង និងជំនឿផ្សេងៗ របស់សហគមន៍ រស់នៅគឺ បរិស្ថានវប្បធម៌។ មាគ៌ាដឹកនាំផ្សេងៗ ហើយនិងក្រុមទាំង ឡាយណា ដែលបានរៀបចំឡើង គឺជា បរិស្ថានសង្គម។ ទ្រព្យសម្បត្តិដែលយើងមាន ឬក៏មិនមានហៅថាបរិស្ថានសេដ្ឋកិច្ច ហើយនិងអ្វីៗ ដែលបានអនុវត្ត លើសីលធម៌ដែលវាពិនិត្យលើ សុជីវធម៌លើការ ទទួលខុសត្រូវក្នុងការរស់នៅ គឺជាក្រម បរិស្ថានក្នុងការរស់នៅ។
ពិភពលោកយើងសព្វថ្ងៃនេះ គឺមានអាកាសធាតុប្រែប្រួល ខុសពីធម្មតា។ ដោយថាមានសំពាធ យ៉ាង ខ្លាំងពីអាកាសធាតុ ដែលធ្វើអោយប្រជាជនរស់ នៅលើផែនដីមានផលវិបាក។ ជាច្រើនឆ្នាំមក មាន ព្រឹត្តការណ៍មួយចំនួនគួរអោយកត់សំគាស់ គឺមានប្រថ្នូរនៃការផ្លាស់ប្តូរអាកាសធាតុរួមទាំងអាកាស ប្តូរ ខ្លាំងបំផុត ដូចជា មានការឆេះព្រៃដ៏ធ្ងន់ធ្ងរ មានទឹកជំនន រលាយផែនទឹកកក ភាពរាំងស្ងួត មាន ខ្យល់ ព្យុះ និងមានការកើនឡើងនូវកម្តៅកាន់តែខាំ្លង។ ហើយមានបញ្ហាចំនួន ១៧ធំៗ ដែលកំពង់ ប្រឈម មុខមាន៖ បញ្ហាកង្វះអុកស៊ីសែននៅក្នុងទឹក, បម្រែ បម្រួលអាកាសធាតុ, អភិរក្ស, ថាមពល, ការរេចរឹល នូវបរិស្ថាន, បរិស្ថានសុខភាព, ការកែច្នៃហ្សែន, ប្រពលវប្បកម្មកសិកម្ម, ការរេចរឹល គុណ ភាពដី, ការប្រើប្រាស់ដី, បញ្ហាថាមពលនុយក្លេអ៊ែរ, ការកើនឡើងនូវចំនួនប្រជាជន, ការធ្លាយស្រទាប់ អូហ្សូន, ការបំពុលផ្សេងៗ, ការរេចរឹលនូវធនធានធម្មជាតិ, ថ្នាំបំពុល និង បញ្ហាសំរាម។
បញ្ហាកង្វះអុកស៊ីសែននៅក្នុងទឹក បានកើតមានឡើងនៅតាមប្រទេស និងតំបន់មួយចំនួន ដែល ប្រឈម មុខខ្លាំងនឹងការកើនឡើងនូវកម្ដៅ ឬកន្លែងដែលមានការបំពុលធ្ងន់ធ្ងរ ។ នៅកម្ពុជា បញ្ហានេះ មិនសូវជា ធ្ងន់ធ្ងរទេ ប៉ុន្តែកន្លងមកគេសង្កេតឃើញថា បានកើតមានម្តងម្កាល នៅតាមប្រភព ទឹកមួយ ចំនួន ជា ពិសេសគឺបាតុភាពដែលបណ្តាលឱ្យងាប់ត្រី ដូចជានៅតាមដងទន្លេ ជាពិសេសគឺនៅម្តុំរោង ចក្រចម្រាញ់អេតាណុលនៅជាយក្រុងភ្នំពេញ នាពេលកន្លងមក ។
២. មតិយោបល់អ្នកជំនាញបរិស្ថាន
ការឡើងកម្តៅផែនដី បានជះឥទ្ធិពលដល់ប្រទេសជាច្រើននៅក្នុងពិភពលោក រួមទាំងប្រទេស កម្ពុជា ផងដែរ។ ដោយសារអាកាសធាតុកាន់តែក្តៅឡើងៗ ប្រជាជនជាច្រើន នៅក្នុងប្រទេសកម្ពុជា កំពុង ព្រួយបារម្ភអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ ហើយកំពុង ព្យាយាម ស្វែងរកដំណោះ ស្រាយ។ យើងបានសួរអ្នកជំនាញបរិស្ថាន មួយចំនួនឲ្យផ្តល់ការចូលរួមមតិថាតើយើងអាច ការពារបរិស្ថានបានដោយរបៀបណា?
លោកសាន វិបុល សាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ដើម្បីជួយ សង្គ្រោះ និងថែរក្សាបរិស្ថាន ជាដំបូងយើងត្រូវតែអប់រំប្រជាជន ឲ្យយល់អំពីអត្ថប្រយោជន៍ នៃរបៀបរស់ នៅដោយស្និទ្ធស្នាលជាមួយបរិស្ថាននិងរបៀបដែលយើងអាចការពារបរិស្ថាន។ នៅពេលប្រជាជនមានការយល់ដឹងពីបរិស្ថាន ពួកគេអាចចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ ងាកទៅចាប់ អារម្មណ៍ពីបញ្ហាបរិស្ថាន។ ទោះជាមនុស្សនឹងកាត់បន្ថយ ឬបញ្ចប់សកម្មភាពនានា ដែលប៉ះពាល់ដល់ បរិស្ថាន។
លោកបានបន្ថែមថា ប្រទេសដទៃទៀតដូចជាកូរ៉េខាងត្បូង បានអប់រំប្រជាជនរបស់គេបានយ៉ាង ជោគ ជ័យអំពីរបៀបការពារបរិស្ថាន និងថែរក្សាបរិស្ថានស្អាត។ ទោះបីជាក្មេងៗ ក៏មិនដែលបោះសំរាម នៅ លើផ្លូវសាធារណៈដែរ។
លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះ ខ្ញុំបានធ្វើគម្រោងមួយសម្រាប់អង្គការ UNDP ទាក់ទងនៅនឹងការ ថែរក្សាបរិស្ថាននៅក្នុងខេត្តកំពង់ឆ្នាំង។ ខេត្តនេះ ត្រូវបានចាត់ទុកជា កន្លែងដ៏សំខាន់មួយ សម្រាប់ផ្គត់ ផ្គង់អុស និងធ្យូង។ ដូច្នេះខ្ញុំកំពុងធ្វើការស្រាវជ្រាវអំពីឥទ្ធិពលនៃការកាប់បំផ្លាញព្រៃឈើ និងតម្រូវការ របស់មនុស្សរស់នៅទីនោះ។ ខ្ញុំបានអប់រំប្រជាជននៅទីនោះអំពីអ្វីជាអត្ថប្រយោជន៍ អំពីការកាប់ បំផ្លាញ ព្រៃ ឬដាំដើមឈើ»។
ប្រជាជននឹងចូលរួមក្នងការថែរក្សាបរិស្ថាន ល្គឹកណា ពួកគេមានការយល់ដឹងពីបញ្ហាបរិស្ថាន ហើយរដ្ឋា ភិបាលមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីជំរុញការអភិរក្សបរិស្ថាន។
លោកសាន វិបុល បានថ្លែងថា៖ «ខ្ញុំចង់ឲ្យប្រទេសរបស់យើង កាត់បន្ថយចំនួនយានយន្ត ដែលកំពុង កើនឡើងយ៉ាងខ្លាំង នៅក្នុងពេលបច្ចុប្បន្នដោយយើងអាចជំនួសបានដោយការដើរ ឬជិះកង់ ឬជិះ រថយន្តក្រុង»។
អ្នកស្រី វ៉ន វិច្ឆិកានាយកផ្នែកស្រាវជ្រាវរបស់អង្គការ GERES ជាអង្គការមួយដែលទទួល បាន អាហារូបករណ៍ទៅសិក្សាផ្នែកគ្រប់គ្រងធម្មជាតិនៅប្រទេសថៃ។ អ្នកស្រីបានថ្លែងថា ដើម្បីដោះស្រាយ បញ្ហាបរិស្ថានក្នុងពេលបច្ចុប្បន្ននេះ យើងទាំងអស់គ្នាត្រូវតែចូលរួម កាត់បន្ថយការបំពុលនានា ដូចជា ផ្សែងចេញពីរោងចក្រនិងសំរាមដែលយើងបោះចោល។
ក្រុមនិស្សិតផ្នែកព័ត៌មានវិទ្យាឆ្នាំទី១ នៅសាកលវិទ្យាល័យបៀលប្រាយ លើកឡើងថាដើម្បី កាត់បន្ថយ ការឡើងកំដៅផែនដី និងថែរក្សាបរិស្ថានបៃតង ដំបូងយើងត្រូវតែចូលរួមកាត់ បន្ថយការ បញ្ចេញ ឧស្ម័នផ្ទះកញ្ចក់។ ទីពីរ កាត់បន្ថយកំណើនប្រជាជនពីព្រោះនៅពេលកំណើនប្រជាជន កើនឡើងតម្រូវ ការរបស់មនុស្សក៏នឹងកើនឡើងដែរ។ តួយ៉ាង ល្បាយប្រជាជនច្រើននឹងត្រូវការដីធ្វើស្រែកាន់តែច្រើន ដើម្បីចិញ្ចឹមជីវិត។ មានប្រជាជនកាន់តែច្រើន ការបញ្ចេញឧស្ម័នកាបូនិក (CO2) ក៏កាន់តែច្រើនដែរ។ ឧស្ម័នមេតាន (CH4) ដែលជាឧស្ម័នដែលប៉ះពាល់ដល់ ស្រទាប់អូហ្សូនផងដែរ កើនឡើងដោយ សារវាកើតចេញពីការពុកផុយដូចជា គំនរសំរាមជាដើម។
៣. សំរាមឬរបស់មានតំលៃ ការកែច្នៃយកមកប្រើប្រាស់ឡើងវិញ នៅភ្នំពេញ
ក្នុងពេលប៉ុន្មានខែកន្លងទៅនេះ ក្រុមបរិស្ថានរបស់ស្ថានទូត (Green Team) បានទាញការយក ចិត្តទុក ដាក់ទៅលើអ្វីៗទាំងអស់ រាប់ពីផលប៉ះពាល់នៃដបជ័រ ដាក់ទឹកដែលគេប្រើហើយ បោះចោលដល់សារៈ សំខាន់នៃការសន្សំសំចៃទឹក និងការចោលកាកសំណល់តាមគ្រួសារបានសមស្រប។
ខ្លឹមសាររួមមួយនៅក្នុងអត្ថបទជាច្រើនរបស់យើងគឺសារៈសំខាន់នៃការ កែច្នៃយកមកប្រើឡើងវិញ។ ការនេះនាំអោយលោក អ្នក ដែលជាអ្នកអានដ៏វៃឆ្លាតរបស់យើងចោទជាសំណួររួមមួយថា “មិនអីទេ ការកែច្នៃយកមកប្រើប្រាស់ឡើងវិញមានសារៈសំខាន់ តែតើគេកែច្នៃយកមក ប្រើឡើងវិញ ដោយរបៀប ណា នៅភ្នំពេញ?”។
ដំណឹងល្អគឺថា មានជំរើសច្រើននៅទីក្រុងភ្នំពេញ រាប់ពីការជ្រើសរើសសំរាមនៅផ្ទះ។ អ្នករស់នៅ ជិតខាងរបស់អ្នកប្រហែលដឹងថា ពេលណាអ្នករើសអេតចាយ ឬអ្នករើសសំរាមមក។ អ្នករើសអេតចាយ ដើរគ្រប់កន្លែង នៅភ្នំពេញ ដោយរើសយកអ្វីដែលអាចយកទៅកែច្នៃប្រើប្រាស់ឡើងវិញបាន ឬទិញ ដោយផ្ទាល់ពីអ្នកស្រុក ហើយយកទៅលក់អោយកន្លែងកែច្នៃឡើងវិញ ដើម្បីបានចំណេញខ្លះ។ បើអ្នក រើសដាក់ដោយឡែកពីគ្នានូវរបស់អាចកែច្នៃសំរាប់ប្រើប្រាស់ឡើងវិញបាន មុនពេលអ្នក ដើររកអេត ចាយមកដល់ នោះអ្នកធ្វើអោយពួកគេចំណេញពេល ដោយមិនបាច់អោយគេរើកកាយសំរាមរបស់អ្នក! តាមធម្មតា គេរើសយកកំប៉ុងអាលុយមីញូម តែសូមសួរនាំអ្នក ក្បែរខាងរបស់ អ្នកអំពីអ្នកដើរ ប្រមូល សំរាម ដែលមកផ្ទះរបស់អ្នក។
លើកក្រោយ នៅពេលអ្នកដើរមើលតាមហាង ក្នុងក្រុង ឬតូបក្នុងផ្សា ដែលមានលក់របស់ ធ្វើពីសំភារៈ កែច្នៃប្រើប្រាស់ឡើងវិញ ដូចជាផ្កានៅផ្សាទួលទំពូង ចូរសួរគេថាតើគេបានរបស់មកពីណា។ ក្រៅពី ទិញរបស់ពីគេ ហើយជួយដល់បុព្វហេតុរបស់គេ គេប្រហែលជារកមើលអំណោយជាវត្ថុធាតុដើម ពីមនុស្សដូចជាអ្នក ជាដើម! នៅភ្នំពេញ ឬនៅជុំវិញពិភពលោក គេមានវិធីច្រើនយ៉ាង ក្នុងការជួយកាត់ បន្ថយបរិមាណកាកសំណល់នៅតាមផ្ទះ។ វិធីម្យ៉ាងក្នុងការធ្វើដូច្នេះគឺរើសទុករបស់ដែលអាចយកទៅកែច្នៃប្រើប្រាស់ ឡើងវិញបាន មុនពេលចោលសំរាម។ នេះគឺជាជំហានងាយស្រួលមួយសំរាប់យើង ក្នុងការកាត់បន្ថយការ បំពុល បរិយាកាសផែនដី ហើយមានការទទួលខុសត្រូវក្នុង ការប្រើប្រាស់ធនធានធម្មជាតិ។ ក្រុមបរិស្ថានរបស់ ស្ថានទូតនឹងចេះតែពង្រីកបញ្ជីនៃជំរើសក្នុងការកែច្នៃរបស់ប្រើហើយ យកមកប្រើឡើងវិញ នៅក្រុង ភ្នំពេញ។
៤. ខ្យល់កខ្វក់
នៅពេលខ្ញុំមកដល់ទីក្រុងភ្នំពេញជាលើកដំបូង ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងចំនួនវេជ្ជ-បណ្ឌិត ហើយនិងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលបើកបរក្នុងទីក្រុងទាំងមូល។ តែក្រោយពីជិះ រ៉ឺម៉កតុក តុកប៉ុន្មានដងមក ខ្ញុំចាប់ដឹងពីភាពល្អប្រសើរនៃម៉ាសពេទ្យវះកាត់ សំរាប់ធ្វើដំណើរ។ វាការពារមនុស្ស ពីការ បំពុលបរិយាកាស។ តើវាការពារបានមែនឬ? ការពារបាននូវលំអងតូចៗនិងឧស្ម័ន្ម ដូចជា នីត្រូហ្សែនឌីអុកស៊ីដ ដែលអាចបណ្តាលអោយមានការប៉ះពាល់ធ្ងន់ធ្ងរមកលើខ្លួនយើង។” ជាជាងការ ជៀសវាងការបំពុល យើងគួរយកចិត្តទុកដាក់កាត់បន្ថយវាវិញ។ បើយោងតាមរបាយការណ៍ របស់ ទីភ្នាក់ងារបរិស្ថាន “ការផលិតថាមពលអគ្គិសនីបង្ករអោយមានការ ពុលច្រើនជាង ឧស្សាហកម្មណា មួយដទៃទៀតទាំងអស់ នៅសហរដ្ឋអាមេរិក។” ខាងក្រោមនេះគឺជាបញ្ជីដែលមានការកែប្រែខ្លះ នៃមតិស្នើឡើងនៅក្នុងគេហទំព័ររបស់ទីភ្នាក់ងារការពារបរិស្ថាន ស្តីពីវិធីកាត់ បន្ថយការបំពុលបរិយា កាស។ បរិស្ថានសុខភាព វាក៏ជាបញ្ហាប្រឈមមួយដែលពិភពលោកកំពុងតែគិតគូរ ប៉ុន្តែដោយឡែក នៅក្នុងប្រទេសកម្ពុជាគេហាក់ដូចជាមានការចន្លោះប្រហោងត្រង់ចំណុចនេះ ។ បញ្ហានេះវាកើតមាន ឡើងដូចជា ការបំពុលដោយផ្សែង, សំឡេង, ដោយការបំភាយនូវសារធាតុផ្សេងៗដែលនាំឱ្យរំខាន និងនាំឱ្យប៉ះពាល់ដល់សុខភាព របស់មនុស្សទូទៅ ។
ការកើនឡើងនូវចំនួនប្រជាពលរដ្ឋ វានឹងនាំឱ្យបរិស្ថាននិងអេកូឡូស៊ី របស់ពិភពលោករឹតតែរេច រឹលៗ ទៅ ហើយប្រឈមមុខនឹងកង្វះខាតស្បៀង, ទឹកស្អាត និងធនធានផ្សេងៗ ។ នៅកម្ពុជាមិនទាន់ មាន បញ្ហានេះទេ ដោយសារដង់ស៊ីតេប្រជាពលរដ្ឋកម្ពុជា នៅអាចទ្រទ្រង់ជាមួយ នឹងធនធានដែលខ្លួនមាន ។ ការរេចរឹលស្រទាប់អូហ្សូន វាគឺជាប្រធានបទដ៏ក្តៅនៅលើពិភពលោក ។ កម្ពុជាមិនមានបញ្ហានេះទេ តែផ្ទុយទៅវិញកម្ពុជាបានកំពុងតែដើរ តួនាទីយ៉ាងសកម្មនៅក្នុងការទប់ស្កាត់បញ្ហានេះ ដូចជា ផែនការ បញ្ឈប់ការប្រើប្រាស់នូវសារធាតុដែល នាំឱ្យប៉ះពាល់ដល់ស្រទាប់នេះជាដើម។
៥. ការចេះក្នុងការបើកបរ
• ជិះកង់ ស៊ីក្លូ ឬដើរ ពេលណាអាចធ្វើបាន។ អ្នកមិនត្រឹមតែកាត់បន្ថយការបំពុលតែប៉ុណ្ណោះទេ តែអ្នក នឹងមានសុខភាពល្អផង។
• ជ្រើសរើសផ្លូវធ្វើដំណើរអោយបានត្រឹមត្រូវ។ ចូរសន្សំសាំង និងកាត់បន្ថយការបំពុលបរិយាកាស។
• កង់ឡានត្រូវមានខ្យល់គ្រប់ ហើយរត់ត្រង់គ្នា។
•នៅតំបន់មានអាកាសធាតុក្តៅ ចូរចាក់ប្រេងក្នុងធុងនៅពេលព្រឹកព្រលឹមដែលជាពេលត្រជាក់ ដើម្បីកាត់បន្ថយរំហួត។ ជៀសវាងការហៀរប្រេង ហើយកុំ “ចាក់អោយពេញហៀរ”។ បិទគ្របធុងវិញអោយជិត។
• ជៀសវាងបើកឡានរង់ចាំជាជួរយូរ។ ឧទាហរណ៍ នៅអាហារដ្ឋានម្ហូបឆ្អិនស្រាប់ ឬធនាគារ។ ចូរចតឡាន ហើយដើរចូល។
• ត្រូវថ្លឹងម៉ាស៊ីននិងត្រួតពិនិត្យ ថែទាំឡានអោយបានទៀងទាត់ (ពិសេសប៊ូស៊ី)។
ចូរប្រើប្រេង ម៉ាស៊ីនដែលសន្សំថាមពល។
• ចូរសុំប្រធានរបស់អ្នកដើម្បីធ្វើការតាមម៉ោងដែលមានការប្រែប្រួលបាន ឬសុំធ្វើការពីផ្ទះទៅ (ដោយតភ្ជាប់បណ្តាញកុំព្យូទ័រពីកន្លែងធ្វើការមកផ្ទះ)
• ចូរកាត់បន្ថយការធ្វើដំណើរមិនចាំបាច់។ ចូរចូលរួមប្រជុំតាមរយៈទូរស័ព្ទមានវីដេអូឃើញរូប ជាជាងជិះយន្តហោះទៅចូលរួម បើសិនជាអាចធ្វើបាន។
• ចូរនាំគ្នាជិះឡានជាមួយគ្នាទៅធ្វើការ។
៦. នៅផ្ទះ
• សន្សំថាមពល៖ ចូរបិទគ្រឿងប្រដាប់ប្រើអគ្គិសនីនិងភ្លើង ពេលអ្នកចេញពីបន្ទប់។
• ចូរដាំដើមឈើជំរុះស្លឹកតាមរដូវ នៅជុំវិញផ្ទះ ដើម្បីផ្តល់ម្លប់នៅរដូវក្តៅ និងអោយមានពន្លឺនៅរដូវរងា។
• ចូរទិញភ្លើងអគ្គិសនីដែលផលិតដោយមិនប៉ះពាល់បរិស្ថានច្រើន។
• ចូរភ្ជាប់ភ្លើងប្រើក្រៅផ្ទះទៅនឹងប្រដាប់បិទភ្លើងតាមម៉ោងកំណត់ ឬចូរប្រើថាមពលព្រះអាទិត្យ។
• ចូរបោកគក់ខោអាវដោយប្រើទឹកក្តៅឧណ្ហៗឬទឹកត្រជាក់ ជាជាងទឹកក្តៅខ្លាំង។
• ចូរបន្ថយទែម៉ូស្តាតនៃធុងកំដៅទឹកអោយនៅត្រឹម ១២០ ហ្វារិនហៃបានហើយ។
• ឈប់ជក់បារី។ យ៉ាងហោយណាស់ ចូរកុំជក់នៅក្នុងផ្ទះ ពិសេសបើមានក្មេង។ បើអ្នកឬភ្ញៀវរបស់អ្នកត្រូវជក់ ត្រូវជក់នៅក្រៅផ្ទះ។
៧. ត្រូវចេះក្នុងការទិញរបស់
• ចូរទិញផលិតផលដែលជួយរក្សាថាមពល ដូចជាគ្រឿងប្រដាប់ប្រើអគ្គិសនីនិងអំពូលភ្លើង ដែលសន្សំថាមពល។ ផលិតផលដែលមិនសូវនាំអោយមាន ការប៉ះពាល់បរិស្ថានខ្លាំង។
• ចូរជ្រើសរើសរថយន្តដែលនាំអោយ មានកំរិតបំពុលបរិយាកាសតិច ។
• ចូរជ្រើសរើសផលិតផលដែល មានការវេចខ្ចប់តិច និងអាចយកមកប្រើឡើងវិញបាន។
• ចូរដើរទិញឥវ៉ាន់ដោយប្រើថង់ ក្រណាត់ជាជាងថង់ក្រដាសឬប្លាស្ទិក។
ចូរទិញថ្មពិលដែលអាចសាកវិញបាន សំរាប់របស់ដែលប្រើញឹកញាប់។
ទោះបីជានៅប្រទេសកម្ពុជា គេមិនអាចធ្វើបានទាំងអស់ដូចខាង លើនេះក្តី តែការកែប្រែ
ទំលាប់របស់យើង ជាគំនិតមួយក្នុងពេលមួយ នឹងផ្តល់ផលច្រើន នៅទីបំផុត ហើយជួយ បណ្តុះ ទស្សនៈស្រឡាញ់បរិស្ថាន សំរាប់បង្រៀនដល់កូនរបស់យើង។ នៅពេលថ្ងៃអនាគតយើងសង្ឃឹមថា យុវជន យុវនារី កុមារា កុមារី និងប្រជាពលរដ្ឋទាំង នឹងបានយល់ដឹងកាន់តែច្រើនអំពីបញ្ហាបរិស្ថាន។ ហើយ ពួកគេនឹងចាប់ផ្តើមមានគំនិតមួយថា ស្រលាញ់បរិស្ថានអោយស្មើនឹងជីវិតរបស់ពួកគេ។
៨. សំនូមពរ
ជាចុងក្រោយសូមអ្នកទាំងអស់គ្នាចាប់ផ្តើមស្ទុះស្ទារឡើងវិញ ចាប់ផ្តើមមានគំនិតជួយថែរក្សា បរិស្ថាន របស់ប្រទេសយើងឡើងវិញ មានតែយើងទាំងអស់គ្នាទេ ដែលអាចគ្រប់គ្រងបរិស្ថានប្រទេសរបស់យើង បាន។ យើងសូមអ្នករាល់គ្នាជួយដាំដើមឈើនៅតាមសហគមន៏របស់លោកអ្នក ហើយអ្នកដែលកំពង់ ប្រព្រឹត្តនូវអំពើខុសច្បាប់នោះសូមព្យាយាមដាស់តឿនខ្លួនឯងឡើង គឺស្រលាញ់ខ្លួនឯង ក៏ដូចស្រលាញ់ ប្រទេសជាតិ អ្នកដ៏ទៃ ក្រុមគ្រួសាររបស់យើងដែរ។ ដាំដើមឈើមួយដើម បង្កើតជីវិតមួយ។

Sunday, March 11, 2012
Subscribe to:
Posts (Atom)