Rotha Company
 

Saturday, August 20, 2011

សម្តេចព្រះសុមេធាធិបតី ហួត តាត

0 comments
សម្តេចព្រះសុមេធាធិបតី ហួត តាត ព្រះសង្ឃរាជ គណៈមហានិកាយ ព.ស ២៥១៣ -គ.ស ១៩៦៩ ព.ស ២៥១៩-គ.ស ១៩៧៥ ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស ២៤៣៥ គ.ស ១៨៩២ នៅភូមិផ្សារឧដុង្គ ខេត្តកមពង់ស្ពឺ។ បិតានាម ហុក សេង ហៅ ហួត មាតានាម ង៉ែត។ ព្រះជន្មាយុបាន ៧ឆ្នាំ បានទៅរៀនអក្សរសាស្ត្រ លេខនពន្ត​ក្នុងសំណាក់ព្រះធម្មឃោសាចារ្យ មាស។ ព្រះជន្មាយុបាន ១៣ឆ្នាំ បួសជាសាមណេរ​នៅក្នុងសំណាក់ព្រះធម្មឃោសាចារ្ យ។ ព្រះអង្គបានសិក្សា ព្រះបរិយត្តិធម៌ ក្នុងសំណាស់ព្រះធម្មលិខិត ស៊ូ។ ព្រះជន្មាយុបាន ២១បវស្សានៅឆ្នាំជូត ព.ស ២៤៥៦ គ.ស១៩១២ បានឧបសម្បទាក្នុងពទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្តេចព្រះសង្ឃរាជព្រះនាម និល ទៀង ជាព្រះឧបជ្ឈាយ៏។ ព្រះជន្មាយុបាន...
Read more...

Friday, August 19, 2011

សម្តេចមង្គលទេពាចារ្យ ព្រះនាម អៀម

0 comments
សម្តេចមង្គលទេពាចារ្យ ព្រះនាម អៀម ព.ស ២៤៣៧-២៤៦៥ គ.ស ១៨៩៤-១៩២២ សម្តេចសម្ភព នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំរកា ឯកស័ក ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅភូមិ ព្រៃពួច ស្រុកសំរោងទង ខេត្ត​ កំពង់ស្ពឺ។ មាតានាម អ៊ុក បិតានាម ម៉ឹង ។ សម្តេចព្រះជន្ម ៨ឆ្នាំ បានរៀនអក្សរសាស្ត្រខ្មែរ ក្នុងសំណាក់លោកគ្រូសូត្រ ទេព នៅវត្តព្រៃពួច ឃុំស្រុកកំណើត គណះមហានិកាយ។ លុះដល់ព្រះជន្ម ១៣វស្សាបានបព្វជា្ជជាសាមណេរ នៅវត្តព្រៃពួចនោះបាន២វស្សា បានចាកសិក្ខាបទមកវិញ ទើបលោកឧកញ៉ា សុភាធិបតី ម៉ា ត្រូវជាឪពុកធំនៃសម្តេចបង្កើត​បាននាំទៅថ្វាយសម្តេច ព្រះសុគន្ធធិបតី ប៉ាន គង់នៅវត្តសាលាគូក្រុងឧត្ថង្តមានជ័យ។ លុះដល់ព្រះជន្ម ២២វស្សា មមិ ទោស័ក ព.ស ២៤១៤ គ.ស ១៨៧០...
Read more...

Thursday, August 18, 2011

សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស

0 comments
សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស ព្រះសង្ឃរាជ គណៈមហានិកាយ ព‌​.ស​​ ២៤៣៤​ គ.ស ១៩៩១ ព្រះអង្គប្រសូត នៅថ្ងៃព្រហស្សតិ៏ ១រោច ខែបុស្ស ចត្វាស័ក ព.ស ២៤៧៦ ត្រូវនឹងថ្ងៃទី១២ ខែមករា នៅភូមិត្រពាំងចក ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ មាតា នាម ប៉ិច អាត់ បិតានាម ទេព ឈិត។ ព្រះជន្មាយុបាន ១០ឆ្នាំ នៅឆ្នាំម្សាញ់ ត្រីស័ក ព​.ស ២៤៨៥ គ.ស ១៩៤១ ព្រះមាតាបិតា បាននាំកុមារ ទេព វង្ស អោយទៅនៅវត្តរាជបូព៌​ដើម្បីរៀនអក្សរ លេខនពន្ត ក្រោមការគ្រប់ គ្រងរបស់ព្រះគ្រូ សមុហ៍គណ ហ៊ីង ម៉ៅ ចៅអធិការវត្តរាជបូព៌។ ព្រះជន្មាយុបាន ១៦ឆ្នាំ នៅឆ្នាំកុរ នព្វស័ក ព.ស ២៤៩១ គ.ស ១៩៤៧ បានបូសជាសាមណេរនៅក្នុងសំនាក់ព្រះគ្រូ សមុហ៍ណព្រះគ្រូចៅអធិការវត្តរាជបូព៌ ជាព្រះឧបជ្ឈាយ៍។ ការបួសជាសាមណេរបានត្រឹមតែ៩ខែទេ...
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន