ក្នុងហេតុការណ៍នេះដែរ
អ្នកបើកបរបានចុះពីរថយន្តគេចខ្លួនបាត់ជាហេតុធ្វើឱ្យសមត្ថ
កិច្ចមិនស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តនោះទេ។
ប៉ុន្តែមានបុរសម្នាក់ដែលស្គាល់រថយន្តខាងលើនេះបានមកបំភ្លឺ
ប្រាប់សមត្ថកិច្ចថា
អ្នកបើកបរថយន្តបុកទ្រូងផ្លូវខាងលើនេះមានទីលំនៅជិតកន្លែង
កើតហេតុ ហើយមូលហេតុដែលបណ្តាលឱ្យគាត់បើករថយន្តបុកទ្រូងផ្លូវ
គឺដោយសារអត់ងងុយព្រោះជាប់រវល់ទៅកំដរប្រពន្ធកូនខ្ចីនៅមន្ទីរ
ពេទ្យក៏ធ្វើឱ្យមានហេតុការណ៍ដូច្នេះ ៕ http://kohsantepheapdaily.com.kh/article/69765.html
Friday, May 3, 2013
អត់ងងុយកំដរប្រពន្ធកូនខ្ចីបើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់៥កង់
រាជធានីភ្នំពេញ ៖
របាំងថ្មចែកទ្រូងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃកតាគង់
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំនួន៥កង់ បានរងនូវការខូចខាត
ដោយសាររថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ
បើកបុកនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី៣ ឧសភា ២០១៣ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរថយន្តបង្កបានរងនូវការ
ខូចខាតយ៉ាងដំណំបើកបរលែងកើត ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment