Tuesday, May 7, 2013

កូរ៉េខាងជើង បានដកម៉ីស៊ីល Musudan ចេញពីមូលដ្ឋានទ័ពរបស់ខ្លួនហើយ

0 comments
កូរ៉េខាងជើង ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ   របស់ទីភ្នាក់ងារសារព័ត៌មានបរ
ទេស      CNN  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ  បានគូសបញ្ជាក់
អោយដឹងថា កូរ៉េខាងជើង បានដកម៉ីស៊ីល Musudan ចេញពីមូលដ្ឋានទ័ពរបស់ខ្លួនហើយ
នៅភាគខាងកើតប្រទេស ហើយត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុកជាផ្លូវការហើយ។
គួររំឭកផងដែរថា ការលើកឡើងខាងលើនេះវាគឺជាការបញ្ជាក់អះអាងជាផ្លូវការរបស់សហ
រដ្ឋអាមេរិកផងដែរ  ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា សហរដ្ឋអាមេ
រិក មានការព្រួយបារម្ភពីអនាគតរបបម៉ីស៊ីលរបស់ប្រទេសនេះ។
កាលពីសប្តាហ៍កន្លងទៅ   កាលពីខែមុន  កូរ៉េខាងជើង  ជារៀងរាល់ថ្ងៃតែងតែមានសកម្ម
ភាពអសកម្ម ដោយមានការគំរាមគំហែងខាងកងកម្លាំងប្រដាប់អាវុធ គោលបំណងដើម្បី
សម្តែងភាពខ្លាំងរបស់ខ្លួន ទៅកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា       វោហាសាស្រ្តកូរ៉េខាងជើង  កាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ   បានបោះឆ្នោតនៅក្នុងខែមីនាកន្លងទៅ  ដើម្បីដាក់ទណ្ឌ
កម្មលើរបបនេះ  និង  ទទួលយកការហ្វឹកហាត់ផ្នែកយោធា អាមេរិកកូរ៉េខាងត្បូង ក៏ដូចជា
នៅក្នុងតំបន់៕ ប្រភពពី Camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន