Saturday, May 4, 2013

លេចឮថា លីលី មាន​ ឧកញ៉ាតាមស្រលាញ់

0 comments
ភ្នំពេញ៖  តារាសម្តែង និង ជាអតីតតារាចម្រៀងស្រី វ័យក្មេងរបស់ ផលិតកម្ម Classic កញ្ញា លីលី ក្រោយពីបខ្លួនបន្សាត់ មកសម្តែងឈុតកាយ វិការខារ៉ាអូខេ ឲ្យផលិតកម្មសាន់ដេ ត្រូវបានទស្សនិកជន មើលឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កើនឡើងមួយកម្រិត។
ខណៈដែលកេរិ៍្តឈ្មោះ និងប្រជាប្រិយភាពកំពុងតែ មានការលេចឡើង បន្តិចម្តងៗដែរនោះ ក៏មានលេចឮព័ត៌មាន មកល្ហៀងៗថាតារាស្រី សាច់សម៉ដ្ឋរលោង កញ្ញា លីលី ក៏ជាតារាស្រីម្នាក់ ដែលសម្បូរទៅ ដោយមន្តស្នេហ៍ មិនចាន់តារាស្រីឯទៀតនោះដែរ។មិនតែប៉ុណ្ណោះ មានបុរសជាច្រើនតែងប្រាថ្នា ចង់បានបុប្ផាមួយទង នេះមកទៅថែរក្សា អស់មួយជីវិតផងដែរ។
ថ្មីៗនេះមានប្រភពមួយ បានលួចបង្ហើបប្រាប់ថា ក្នុងចំណោមបុរស ជាច្រើនដែលកំពុងតែ ព្យាយាមទាក់ទង លួងចិត្តកញ្ញា លីលី ត្រូវគេក៏ដឹងថា មានបុរសសម្បូរទ្រព្យ ម្នាក់ដែលមានងារជាឧញ៉ា កំពុងតែតាមសម្លឹងប៉ងប្រាថ្នា ចង់បានការស្រលាញ់ ពីស្រីស្រស់ម្នាក់នេះ ទៀតផង។
ប្រភពដដែលទម្លាយចេញ មកពីរង្វង់អ្នកសិល្បៈ បាននិយាយថា លីលី ពិតជាមានមន្តស្នេហ៍ មិនធម្មតាឡើយ ព្រោះតែសម្រស់ដ៏ ស្រស់សោភា របស់នាងទើបធ្វើឲ្យ លោកឧកញ៉ា សម្បូរទ្រម្នាក់ឈ្លក់វង្វេង លង់និងសម្រស់ របស់នាងរហូត ដកចិត្តមិនរួចសោះ។
ប្រភពខាងលើបានបន្តថា បើតាមការឲ្យដឹង លោកឧកញ៉ាម្នាក់នេះ បានសម្លឹងឃើញកញ្ញា លីលី ជាយូណាមកហើយ។ គ្រាន់តែថាកាលពីដំបូង លោកឧកញ៉ាម្នាក់នេះ បានត្រឹមតែលួចមើល ទុកក្នុងចិត្តតែប៉ុណ្ណោះ ។ ប៉ុន្តែមួយរយៈមុននេះ ទើបគេដឹងថា ឧកញ៉ា បានព្យាយាមខិតចូល មកកាន់តែជិតដើម្បី សារភាពពីសេចក្រីស្រលាញ់។
ទោះបីជាណាយ៉ាងណាក្តី គេនៅមិនទាន់ដឹង នៅឡើយទេថា តើលោកឧកញ៉ា សម្បូរទ្រព្យម្នាក់នេះ នឹងមានសំណាង អាចថ្ពក់យកបេះដូង របស់កញ្ញា លីលី បានឬមួយយ៉ាងណានោះទេ? ខណៈដែលមានកន្លង់ ជាច្រើនក៏កំពុងចោមរោម ចង់បានបុប្ផាដ៏ស្រស់ ត្រកាលម្នាក់នេះដែរនោះ។
ទាក់ទងព័ត៌មានដែល លេចឮខាងលើនេះ គេហទំព័រ Looking TODAY នៅមិនទានអាច ទំនាក់ទំនងដើម្បីសុំការ បកស្រាយជុំវិញ រឿងនេះពីកញ្ញា លីលី បាននៅឡើយទេថ្ងៃនេះ។ ដូច្នេះ Looking TODAY រង់ចាំស្វាគមន៍ជានិច្ចចំ ពោះការចេញមុខ មកបំភ្លឺ រឿងនេះឲ្យមហាជន បានដឹងពីការពិតពីសំណាក់ ម្ចាស់ខ្លួន កញ្ញា លីលី នៅពេលក្រោយ៕ ប្រភពពី Lookingtoay.com







No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន