Friday, May 31, 2013

រកឃើញសាកសព ដំរីដ៏ធំមហិមា រស់នៅតាំងពី ១ ម៉ឺនឆ្នាំមុន ខណៈមានឈាម នៅហូរ

0 comments
ព័ត៌មានអន្តរជាតិ ៖​ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
សឹង្ហបុរី      singaporeseen  ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានគូស
បញ្ជាក់អោយដឹងថា    អ្នកវិទ្យាសាស្រ្តរុស្ស៊ី  បានរកឃើញនូវសាកសពសត្វដំរីដ៏ធំមហិមា
មានអាយុកាល  រស់នៅតាំងពី   ១០,០០០​  ឆ្នាំមុន  តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា
សាកសពមួយនេះ នៅតែមានឈាមហូរដដែល។

លើសពីនេះ   បើយោងតាមអត្ថបទផ្សាយរបស់  Laughing  Squid  ក៏បានអះអាងបន្ថែម
អោយដឹងថា សាកសពសត្វដំរីញី  ដ៏ធំសម្បើម  និងមានអាយុកាលរស់នៅតាំងពី ១ ម៉ឺន
ឆ្នាំមួយនេះ ត្រូវបានរកឃើញនៅលើកោះ New Siberian ស្ថិតនៅក្នុងប្រទេស Siberian។
លើសពីនេះ អ្នកវិទ្យសាស្រ្តរុស្ស៊ី ដែលមានដៃគូសហការមកពីកូរ៉េខាងត្បូង Sooam Biot-
ech Research Foundation   បានសង្ឃឹមយ៉ាងមុតមាំថា  ពួកគេនឹងយកឈាមទាំងនេះ
ទៅក្លូន (clone) អោយដូចទៅនឹងដំរី mammoth ដែលធ្លាប់តែមានកាលពីអតីតកាល។
ឈាមដែលបានយកចេញពីសាកសពដំរីញី ដ៏ធំមហិមាមួយនេះ គឺស្ថិតនៅក្នុងសភាពរាវ
នៅឡើយ ហើយអ្នកវិទ្យាសាស្រ្ត បានសន្មត់ថា វាគឺជាការរកឃើញមួយ ដែលបង្កជាភាព
ភ្ញាក់ផ្អើលជាខ្លាំង   ខណៈពេលដែលឈាមប្រភេទនេះ អាចប្រឆាំងបានទៅនឹងការបង្កក
នៃភាពត្រជាក់របស់ធម្មជាតិ៕ ប្រភព Camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន