Wednesday, May 29, 2013

ខ្យល់ព្យុះ​ភ្លៀង​ផ្គរ​ន្ទះ​លាយឡំ​និង​ដុំ​ទឹកកក​ក្នុង​ក្រុង​ស្ទឹងត្រែង​ធ្វើឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ប៉ើង​ដំបូល​

0 comments

ស្ទឹងត្រែង ​៖ ​មាន​គ្រោះធម្មជាតិ​មួយ​បាន​កើតឡើង​ក្នុង​ក្រុង​ស្ទឹងត្រែង បង្កឡើង​ដោយ​ខ្យល់ព្យុះ​ភ្លៀង​ផ្គរ​រន្ទះ​លាយឡំ​និង​ដុំ​ទឹកកក ធ្លាក់​ស្ទើរតែ​ធ្លុះ​ដំបូលផ្ទះ ធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ ជាច្រើន​ខ្នង​ត្រូវ​ខ្យល់​គួច​ប៉ើង​ដំបូល យកទៅ​បាត់ មិនដឹងថា​ទៅដល់​ទីណា​នោះទេ​។ ចំណែក​ដើមឈើ​ដួលរលំ​កាត់​ផ្លូវ ធ្វើឱ្យ​ពួកគាត់​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ដោយសារ​ជាច្រើន​ឆ្នាំ​មកហើយ មិនដែល​ជួបប្រទះ​គ្រោះធម្មជាតិ​បែបនេះ​ទេ ហើយ​នេះ​ជា​លើក​ទី​១​ដែល​បាន​កើតឡើង​។​
ហេតុការណ៍​បង្កឱ្យមាន​ខ្យល់​ភ្លៀង​ព្យុះ​ផ្គ​រន្ទះ​លាយ​និង​ដុំ​ទឹកកក​ធ្លាក់​ជិត​មួយ​ម៉ោង​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​ល្ងាច ថ្ងៃទី​២៨​ខែឧសភា ឆ្នាំ​២០១៣ នៅ​កណ្តាល​ក្រុង​ស្ទឹងត្រែង តែម្តង​។​
​ ​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង​បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ដែល​បង្កឱ្យមាន​ភ្លៀង​ព្យុះ​ផ្គ​រន្ទះ​លាយ​និង​ដុំ​ទឹកកក​ធ្លាក់​នោះ ដំបូង​ឡើយ​គេ​បានឃើញ មេឃ​ខ្មៅ​ងងឹត​ពី​ទិស​ខាងត្បូង បន្ទាប់មក​ក៏មាន​ខ្យល់ព្យុះ បក់បោក កើតជា​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង លាយ​និង​ដុំ​ទឹកកក​ប៉ុនៗ ម្រាមដៃ ធ្លាក់​មកលើ​ដំបូលផ្ទះ លាន់​យ៉ាងខ្លាំង ដែល​ច្រើន​ឆ្នាំ​មកនេះ មិនដែល​បាន​ជួបប្រទះ ទើបតែ​ពេលនេះ​បាន​ជួប​ហេតុការណ៍​បែបនេះ​។​
​ ​ប្រភព​បាន​បន្តថា​ភ្លៀង​ព្យុះ​បានកើត​ឡើង​ប្រហែល​មួយ​ម៉ោង​នោះ បាន​បង្កឱ្យមាន​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង បាន​ប៉ើង​ដំបូល និង​មួយចំនួន​បាន​ដួលរលំ ប៉ាណូ​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ធំ​មួយ នៅត្រង់ចំណុច​សួនច្បា កណ្តាល​ក្រុង ក៏បាន​ដួលរលំ​ដែរ តែ​មិនទាន់មាន​របាយការណ៍ ពី​អាជ្ញាធរ​ឲ្យ​ដឹង ពី​ចំនួន​ផ្ទះ​ខូចខាត​ថា​មាន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះទេ​។ គ្រាន់តែ​ដឹងថា​មានផ្ទះ​រាប់សិប​ខ្នង​រក​ការខូចខាត​។​ចំណែក​ប្រជាពលរដ្ឋ​រងគ្រោះ​ក៏ មិនទាន់​ដឹងថា មាន​គ្រោះថ្នាក់​ដែរ​ឬ​អត់​ទេ តែ​បាន​លេច​ឮថា​មាន​រន្ទះបាញ់​ងាប់​គោក្របី​មួយចំនួន​ទៀតផង​៕ ប្រភពពី http://kpt-news.com/local-news/28419-2013-05-29-00-48-48.html

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន