Wednesday, May 29, 2013

គង់ វង្សយ៉ាទី បញ្ចេញ​ក្បាច់​ម៉ែ​ចែក​ឲ្យ ដាក់​ប្រុសៗ (video inside)

0 comments

ភ្នំពេញ៖ កាលពីពេលកន្លងទៅ មហាជននិងស្រទាប់យុវវ័យ តែងតែឃើញតារាសម្តែងវ័យក្មេង 
និងជាពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ស៊ីធីអ៉ិន ក្នុងកម្មវិធី "រាត្រីកំសាន្ត" កញ្ញា គង់ វង្សយ៉ាទី 
ធ្លាប់តែសម្តែងជាតួស្លូត បង្ហូរទឹកភ្នែកយ៉ាងលន្លង់លន្លោច និងសម្តែងជាតួកាច ឆ្នាស់ឆ្នើមសម្តី
ច្រែតៗ ជាដើម។
តែអ្វីដែលមហាជន និងអ្នកតាមដានសង្គមសិល្បៈ ចាប់អារម្មណ៍ច្រើននោះ គឺត្រង់ថា ចាប់តាំងពី
ផលិតកម្មថោន ចេញលក់អាល់ប៊ុមថ្មី វីស៊ីឌី វ៉ុល ២៩ មក ត្រូវបានមហាជនចាប់អារម្មណ៍ភ្លាម នៅ
ពេលឃើញតារាសម្តែង សាច់សម្បូរស្នេហ៍រូបនេះ បានប្តូរការសម្តែងរបស់នាង មកសម្តែងធ្វើជា
តួកាច ដូចពីលើកមុនៗដែរ ប៉ុន្តែពេលនេះនាងបានបន្ថែម ស្ទីលមួយទៀត គឺនាងចេះបញ្ចេញក្បាច់
និងកាន់កាំបិតកាន់ធ្នូរដាក់ប្រុសៗ ។
ចំពោះការបញ្ចេញ ក្បាច់កាន់កាំបិត និងធ្នូរនេះ គឺនាងបានសម្តែង នៅក្នុងបទចម្រៀងមួយ របស់
ផលិតកម្ម ថោន ដែលមានចំណងជើងថា "ប្តីខ្ញុំមានសង្សារក្មេង" ច្រៀង ដោយ សុគន្ធ នីសា វីស៊ីឌី
វ៉ុល២៩ ។ ក្នុងខារ៉ាអូខេបទចម្រៀងនេះ មហាជនទូទៅបានចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង តាម
រយៈការសម្តែង របស់ ស្រីស្រស់ គង់ វង្សយ៉ាទី ព្រោះថាកន្លងមកមិនដែលឃើញនាង សម្តែងដែល
មានលក្ខណៈ បែបនេះនោះទេ ពោល គឺនាងសម្តែងធ្វើចរិក ខុសពីលើកមុនៗឆ្ងាយ ។ តែវាគួឲ្យចាប់
អារម្មណ៍ ដល់មហាជនដែលបានទស្សនា ការសម្តែងរបស់នាងនៅពេលនេះ ។
គួររំឭកផងដែរថា មួយរយៈចុងក្រោយនេះ តារាសម្តែងវ័យក្មេងសាច់ស សម្បូរមន្តស្នេហ៍ គង់ វង្ស
យ៉ាទី ហាក់មានព័ត៌មានបក់បោកមកលើនាង យ៉ាងសន្ធាប់ពីមួយទៅមួយ ដោយមានព័ត៌មានខ្លះ 
ចុះផ្សាយថា គង់ វង្សយ៉ាទី មានទំនាក់ទំនងស្នេហា ជាមួយអ្នកនេះ ជាមួយអ្នកនោះ ។ មិនតែប៉ុណ្ណោះ
ក៏បានលេចឮព័ត៌មានថា នាងធ្លាប់មានផ្ទៃពោះទៀតផង ។
តែទោះជាយ៉ាងណា ព័ត៌មានទាំងនេះ ហាក់មិនមានអ្វីរំជើបរំជួលដ៏ ស្រីស្រស់ គង់ វង្សយ៉ាទី បន្តិច 
ឡើយព្រោះនាង បានចេញមុខបកស្រាយ រាល់ព័ត៌មានទាំងអស់ ដែលបានលេចឮ ប្រាប់បណ្តាញ
សារព័ត៌មាន រួចរាល់ទៅហើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល





No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន