Friday, May 10, 2013

សុខ ស្រីម៉ុច ភ្ជាប់និស្ស័យ ស្នេហ៍ ជាមួយបុរសនៅ អាមេរិក ប៉ុន្តែនៅ ស្រពិចស្រពិល

0 comments
ភ្នំពេញ៖ តារាសម្តែងភ្នែកស្រទន់ មានមន្តស្នេហ៍កញ្ញា សុខ ស្រីម៉ុច ត្រូវបានមហាជន អ្នកតាមដានសង្គមសិល្បៈខ្មែរ ដឹងថា តារាសម្តែង និងជាតារាម៉ូដែល ក្រុម P&E រូបនេះ មានទំនាក់ទំនង ជាមួយបុរសពោះម៉ាយ នៅសហរដ្ឋអាមេរិក ម្នាក់តាមរយៈបងប្អូនធម៌ របស់នាង ដែលរស់នៅលើទឹកដី មហាសេដ្ឋកិច្ចនោះ ។ កាលពីកន្លងទៅ ស្រីស្រស់សម្ផស្សគួរឲ្យ ទាក់ទាញ កញ្ញា សុខ ស្រីម៉ុច បានបង្ហើបឲ្យដឹងថា បុរសម្នាក់នោះ ធ្លាប់បាននិយាយថា ចង់ទិញរថយន្តស៊េរីទំនើប ឲ្យនាងជិះ និងបើកកន្លែងរកស៊ីឲ្យ នាងទៀតផង ប្រសិនបើនាង ហ៊ានឆ្លើយថា OK ។ មិនតែប៉ុណ្ណោះ បុរសពោះម៉ាយសញ្ជាតិ អាមេរិករូបនោះ ថែមទាំងចង់យកនាង ទៅរស់នៅសហរដ្ឋអាមេរិក ទៀតផង។ តែទោះជាយ៉ាងណា ទំនាក់ទំនងរវាងស្រីស្រស់ សម្បូរស្នេហ៍ សុខ ស្រីម៉ុច និងបុរសស្បែកស រូបនោះគឺមិនទាន់ដឹងថា យ៉ាងណានោះទេ ព្រោះថា ស្រីម៉ុច នៅមិនទាន់បានឃើញ មុខផ្ទាល់ផង ។ នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" របស់វិទ្យុដើមអម្ពិល នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣នេះ តារាសម្តែងដែលកំពុង តែមានឈ្មោះបោះសំឡេង នៅក្នុងពិភពសិល្បៈ កញ្ញា សុខ ស្រីម៉ុច បានរៀបរាប់ ប្រាប់ឲ្យដឹងថា មួយរយៈ ចុងក្រោយនេះ នាងមានការមមាញឹក នឹងការងារសិល្បៈ យ៉ាងខ្លាំងស្ទើរតែ រកពេលសម្រាកគ្មាន ។ មិនតែប៉ុណ្ណោះនាង ក៏ត្រូវបានបណ្តាផលិតកម្ម ក្នុងស្រុកមួយចំនួន ទាក់ទងឲ្យនាង ថតខ្មែរភាពយន្ត ជាបន្តបន្ទាប់ ។ តែមានផលិតកម្មខ្លះ នាងមិនទទួលតាម ការទាក់ទងនោះទេ ដោយសារនាងមាន ការមមាញឹកខ្លាំង ។ ទោះយ៉ាងណាក្តី តារាសម្តែងរូបនេះ នៅតែរង់ចាំស្វាគមន៍ជានិច្ច ចំពោះការទំនាក់ទំនង ឲ្យសម្តែងក្នុងខ្សែ ភាពយន្ត ស្ពតពាណិជ្ជកម្ម និងចូលរួម ក្នុងកម្មវិធីផ្សេងៗ ។ ដោយឡែកកញ្ញា សុខ ស្រីម៉ុច បានបង្ហើបឲ្យដឹងជា ពិសេសទៀតថា នៅចុងខែឧសភា ឆ្នាំ២០១៣ នេះ បុរសនៅសហរដ្ឋអាមេរិក ដែលកំពុងតែ ទាក់ទងនាង នឹងជិះយន្តហោះមកជួបនាង នៅក្នុងប្រទេសកម្ពុជា ដើម្បីបានឱកាសស្វែងយល់ ចិត្តគ្នាបន្ថែមទៀត ។ ស្រីម៉ុច បានបន្តទៀតថា "ខ្ញុំមិនទាន់ដឹងថា យ៉ាងម៉េចនោះទេ ជាមួយគាត់ (បុរសអាមេរិក)នោះ ព្រោះខ្ញុំនិងគាត់មិនទាន់ បានឃើញមុខគ្នាផង ។ បើសិនជា នៅពេលគាត់ ជួបជាមួយខ្ញុំ ហើយមាននិស្ស័យនឹងគ្នា គឺវាទៅតាមហ្នឹង ។ តែទោះជាយ៉ាងណា ក៏ដោយ ចំពោះសិល្បៈ ខ្ញុំមិនបោះបង់ចោលដែរ ព្រោះអាជីពមួយនេះ ខ្ញុំស្រឡាញ់និងចូលចិត្ត តាំងពីតូច ហើយទម្រាំមកដល់ពេលនេះ គឺខ្ញុំប្រឹងប្រែង ខ្លាំងណាស់"។ សូមបញ្ជាក់ថា តារាសម្តែងស្រស់សោភា សម្បូរមន្តស្នេហ៍ កញ្ញា សុខ ស្រីម៉ុច បានចូលប្រឡូក ក្នុងសិល្បៈរយៈពេល ជិត៤ឆ្នាំមកហើយ ។ ចំពោះការងារសិល្បៈ របស់នាង ក៏កំពុងតែកើនឡើង ជាលំដាប់ផងដែរ ព្រោះត្រូវបាន បណ្តាក្រុមហ៊ុន និងផលិតកម្មទាក់ទង ឲ្យនាងចូលរួមសម្តែង ជាប់ជានិច្ច ៕ ប្រភពពី lookingtoday.com



No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន