នៅពេលនេះ សំបុកអាយធី សូមនាំជូនមកនៅកម្មវិធីមួយ ដែលអាចឲ្យលោកអ្នកធ្វើការចាក់សោរ Windows ដោយប្រើផ្ទាំង Lock Screen របស់ប្រព័ន្ធប្រតិបត្តិការ Android។
XUS PC Lock បានផ្តល់នូវមធ្យោបាយគួរឲ្យចាប់អារម្មណ៍ថ្មីមួយ ក្នុងការចាក់សោរ computer របស់លោកអ្នក។ ជាមួយនឹងកម្មវិធីមួយនេះ លោកអ្នកនឹងប្រើប្រាស់ mouse របស់លោកអ្នកមកអូសជាគំនូស pattern សម្រាប់ចាក់សោរ។
XUS PC Lock ត្រូវបានភ្ជាប់មកជាមួយនូវមុខងារដ៏សម្បូរបែប ជាច្រើន ដូចជាចាក់សោរពេលបើក Computer (Start Up) ចាក់សោរដោយស្វ័យប្រវត្តិក្នុងរយៈមួយដែលបានកំណត់ ផ្តាច់ប្រព័ន្ធ Internet ចាក់សោរក្តារចុច(Keyboard) និងការដាក់សេចក្តីជូនដំណឹង(Alert Text) ជាដើម។
ជាមួយនឹងមុខងារដ៏សម្បូរបែបនេះ XUS PC Lock ក៏បានអនុញ្ញាតឲ្យលោកអ្នកប្តូរផ្ទាំង background របស់ Lock Screen ផងដែរ។
ដើម្បីជៀសវាងក្នុងការភ្លេច រូបគំនូសចាក់សោររបស់លោកអ្នក លោកអ្នកក៏អាចធ្វើការ Backup រូបគំនូសនោះទុក ក្នុងប្រភេទជាឯកសារ *.bmp បានផងដែរ។
រូបភាពពេលដែលកម្មវិធីធ្វើការ Lock Screen។
រូបភាពនៅពេលដែលអ្នកប្រើប្រាស់ គូសខុសច្រើនដង។
ប្រសិនបើលោកអ្នកចង់ចាក់សោរ computer ដូចជាចាក់សោរ ទូរស័ព្ទ smartphone របស់លោកអ្នក កម្មវិធី XUS PC Lock នេះគឺជាជម្រើសដ៏ប្រសើរមួយ

No comments:
Post a Comment