Friday, May 17, 2013

PSY ជោគជ័យខ្លាំងនៅអាមេរិក តាមរយៈបទ Gentleman (Video Inside)

0 comments
កូរ៉េ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ឧសភា ម្សិលមិញ នេះ ម្ចាស់បទ “Gangnam Style” ដ៏ល្បីលោក PSY បានធ្វើការប្រគំតន្ត្រី “American Idol” នៅសហដ្ឋអាមរិក។
កម្មវិធី “American Idol” នេះ គឺទុកសម្រាប់តែតារាៗណា ដែលមានឈ្មោះល្បីក្នុងសិល្បៈឡើងសម្តែងប៉ុណ្ណោះ ហើយក្នុងនោះ តារាចម្រៀងប្រុស PSY ក៏បានជាប់ឈ្មោះ ជាតារាដែលមានឈ្មោះល្បី ហើយមានឱកាសឡើងទៅសម្តែង លើឆាកកម្មវិធីនោះផងដែរ។
ជាមួយនឹងបទ “Gentleman” ថ្មីនេះ តារាប្រុសរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈទូរទស្សន៍នៅប្រទេសកូរ៉េមួយចំនួន បដិសេធមិនព្រមធ្វើការចាក់ផ្សាយ ជាសាធារណៈនោះទេ ព្រោះតែមានចំណុចមួយចំនួន ប៉ះពាល់ដល់សង្គមខ្លាំងពេក៕ ប្រភពពី lookingtoday.com


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន