Sunday, May 5, 2013

ពិធីបុណ្យភក់ នៅក្នុងប្រទេសចិន

0 comments
ចិន៖ យោងតាម ប្រភពព័ត៌មាន ពីគេហទំព័រ កម្សាន្តបរទេសមួយ ដែលបានចុះផ្សាយ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៣ នេះ បានបង្ហាញនូវរូបភាព នៃសកម្មភាព មនុស្សជាច្រើន បាននាំគ្នាកប់ និងចាប់គ្នា លាបភក់ យ៉ាង សប្បាយរីករាយ នៅក្នុងការប្រារព្ធពិធី បុណ្យ "Monihei" ។
ពិធីបុណ្យ "Monihei" នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ នៅក្នុងតំបន់ Cangyuan ខេត្ត Yunnan ប្រទេសចិន។
ប្រជាជនចិនដែលកាន់សាសនា Wa បាននាំគ្នាគប់ភក់ និងលាបភក់គ្នាទៅវិញទៅមក នៅក្នុងការប្រារព្ធនៃបុណ្យ "Monihei" នេះ ដោយពួកគេគិតថា ការលាបភក់នេះ ធ្វើឲ្យពួកគេមានសំណាងល្អ និងឈ្នះនូវអ្វីដែលអាក្រក់ៗ ជា ពិសេសទទួលបានភាពរីកចំរើន ទៅលើរបរកសិកម្មរបស់ពួកគេទៀតផង៕ ប្រភពពី Lookingtoday.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន