Tuesday, August 20, 2013

បើកម៉ូតូទាំងស្រវឹង បុកម៉ូតូរ៉ឺម៉ក បុរសខ្មែរ២នាក់ និងស្រ្តីបរទេស ម្នាក់ របួសធ្ងន់-ស្រាល

0 comments
ប្រភព CEN : ភ្នំពេញ: បុរស​ខ្មែរ​ពីរ​នាក់ និង​ស្ត្រី​បរទេស​ម្នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​ក្រុម​៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC-8918 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុងស្ថានភាព​ស្រវឹង ទៅបុក​ចំពាក់​កណ្ដាល​ម៉ូតូ​រ៉ឺម៉ក បណ្ដាល​ឲ្យ​ម៉ូតូ​រ៉ឺម៉ក ក្រឡាប់​ផ្ងារ​កង់​ម្ខាង​នៅ​កណ្ដាលផ្លូវ ធ្លាក់​ស្ត្រី​ជា​ភ្ញៀវ​ជនជាតិ​កូរ៉េ​ម្នាក់ តែ​មិន​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ឡើយ​។ ចំណែក​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​។ រីឯ​អ្នកបើក​ម៉ូតូ រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ អ្នករងរបួស ត្រូវ​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន