Friday, August 23, 2013

គៀត សុវណ្ណាឡាង លេចពន្លឺស្នេហ៍កូន ថៅកែធំសម្បូរទ្រព្យ

0 comments

ប្រភព Lookingtoday : ភ្នំពេញ៖  កញ្ញា គៀត សុវណ្ណាឡាង ជាតារាសម្តែងស្រី ដែលបានវិវឌ្ឍន៍ខ្លួន ក្លាយជាតារា
ចម្រៀង ជ្រកក្រោមដំបូល ផលិតកម្មភ្លេងរីខត ហើយត្រូវបាន មហាជនមើល ឃើញថា នាង
ជាតារាច្រៀង ស្រីមួយដួង ដែលមានភាពលេចធ្លោ ទាំងរូបសម្បត្តិ និង ប្រជាប្រិយភាព ។ 
ម្យ៉ាងទៀតនាង ក៏ជាតារាស្រីវ័យក្មេង មានការគាំទ្រ ពីទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ ទៀត
ផង។
ស្របពេលជាមួយគ្នា នឹងកេរ្តិ៍ឈ្មោះ កំពុងតែបោះជំហាន ល្បីទៅមុខជាបណ្តើរៗ តាមរយៈ
នៃបទចម្រៀង នៅក្នុងផលិតកម្មភ្លេងរីខត នេះ កញ្ញា គៀត សុវណ្ណាឡាង ថ្មីៗនេះ ក៏ស្រាប់
តែ មានប្រភពមួយ ដែលជិតដិតបាន បង្ហើបព័ត៌មានថា តារាចម្រៀងស្រី រូបនេះ កំពុងតែ
មានភាពស្និទ្ធស្នាលប្លែក ជាមួយនឹងបុរសម្នាក់ ដែលគេដឹងថា ជាកូនថៅកែធំ មានទ្រព្យស្តុក
ក្នុងស្រុកម្នាក់។
ផ្អែកតាមប្រភពព័ត៌មានមួយ នៅក្បែរ កញ្ញា គៀត សុវណ្ណាឡាង បានលួចបង្ហើបប្រាប់ឲ្យដឹង
ថា មួយរយៈនេះ គេសង្កេតឃើញ គៀត សុវណ្ណាឡាង បែរជាទៅមាន ភាពស្និទ្ធស្នាលប្លែក 
ជាមួយនឹងបុរសម្នាក់ ដែលមានវ័យ ស្របាលគ្នានឹងនាង ហើយភាពស្និទ្ធស្នាលនេះ ប្រហែល
ជាអ្នកទាំងពីរ មានទំនាក់ទំនងស្នេហា ជាមួយគ្នាហើយមើលទៅ។
ប្រភពខាងលើ បាននិយាយទៀតថា ភាពស្និទ្ធស្នាល រវាង គៀត សុវណ្ណឡាង និងបុរសវ័យ
ក្មេងម្នាក់នោះ មើលទៅទើបនឹងបាន ចាប់ផ្តើមឡើង ក្នុងពេលថ្មីៗនេះទេ។ ម្យ៉ាងទៀតបើគេ
សង្កេតមើល លើទំនាក់ទំនង របស់អ្នកទាំង កំពុងស្ថិតក្នុងដំណាក់កាល នៃស្វែងយល់ចិត្តគ្នា ។
ប្រភពដដែលនេះ បានបន្តថា ជារឿយៗគេឧស្សាហ៍ ឃើញអ្នកទាំងពីរដើរ ទៅណាមកណា
ជាមួយគ្នា ហាក់ដូចជា កំពុងតែផ្តល់ឱកាស និងពេលវេលា សម្រាប់ឲ្យស្វែងយល់ លើចិត្ត 
និងអត្តចរិកពីគ្នា ទៅវិញទៅមកទៀតផង។
ជុំវិញនឹងព័ត៌មាន លេចឮនេះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ទង ដើម្បីសុំការ
បំភ្លឺឲ្យ បានច្បាស់ពីកញ្ញា គៀត សុវណ្ណាឡាង ប៉ុន្តែមិនទាន់ អាចទាក់ទងទេ កាលពីរសៀល
ថ្ងៃទី២២ ខែសីហានេះ ។ ដូច្នេះ Looking TODAY រង់ចាំការចេញមុខ មកបកស្រាយ ពីសំណាក់
កញ្ញា គៀត សុវណ្ណាឡាង នៅពេលក្រោយ ដោយក្ដីរីករាយ៕









No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន