Sunday, August 18, 2013

បុរស​ម្នាក់​​ត្រូវ​​សត្វ​​ឪម៉ាល់​​ទិច​​​​រហូត​​ដល់​​ស្លាប់​​ ក្រោយ​​ដឹក​មក​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​បាន​ជាង​​១៣ម៉ោង​​

0 comments
ប្រភព កោះសន្តិភាព ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៧ សីហា ២០១៣ បន្ទាប់ពីដឹកទៅសង្គ្រោះ បានរយៈពេលមួយយប់ ដោយសារសត្វឪម៉ាល់ទិចជាច្រើនមេ ខណៈបុរសរូបនោះ ទៅបោចចំបើងខាងក្រោយផ្ទះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ សីហា ស្ថិតក្នុងភូមិច្រមុះជ្រូក ឃុំជ្រេស ស្រុកកំពង់ត្រឡាច ។
តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ឋបានឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះតូច មឿន អាយុ៣៣ឆ្នាំ មុនពេលកើតហេតុ បន្ទាប់ពីប្តីត្រឡប់ពីភ្ជួរស្រែវិញ បានយកគោទៅចងក្នុងក្រោល ហើយបានដើរទៅក្រោយផ្ទះ ដើម្បីបោចចំបើងពីជន្លង់យកទៅឱ្យគោស៊ី ។
ប្រភពបន្តថា ពេលកំពុងបោចចំបើងនោះ មិនបានដឹងថាក្នុងជន្លង់ចំបើងមានសត្វឪម៉ាល់មកនៅធ្វើសំបុកពីកាលណា នោះទេ ស្រាប់តែពេលនោះសត្វឪម៉ាល់បានផ្អើលចេញមកទិចប្តីគាត់ជាច្រើន មេ បណ្តាលឱ្យរត់មិនរួចក៏ត្រូវសត្វឪម៉ាល់ទិចរហូតដល់សន្លប់នៅក្បែរ ជន្លង់ចំបើងនោះ ដោយពុំមាននរណាដឹងឡើយ សូម្បីតែរូបគាត់ក៏មិនបានដឹងដែរ ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន