Tuesday, August 20, 2013

ភោ សុផានិត បាយបាយ ពីទ្រនំហង្សមាសស្ងាត់ៗ

0 comments
ប្រភព​ Camnews.com.kh : ភ្នំពេញ៖ អតីតពិធីករ ល្បីល្បាញរបស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន ដែលមានសំនួនវោហា
ស័ព្ទមិនចេះរឹងស្ងួត លោក ភោ សុផានិត បានលោតចូលស្ថានីយទូរទស្សន៍ ហង្សមាស ព្រោះ
លោកបានលាឈប់ពី ស៊ីធីអិន ដើម្បីបំពេញកាងារមួយចំនួន រួចក៏ធ្វើជា ពិធីករនៅ ស្ថានីយ
ទូរទស្សន៍មួយ នៅសៀមរាប និងក៏ជាម្ចាស់ភាគហ៊ុន មួយចំណែកផងដែរ ។ បន្ទាប់ពីវិលពី
សៀមរាបវិញ លោកហក់ចូល ហង្សមាស ដោយសារលោកធ្លាប់ជាពិធីករ ឲ្យផលិតកម្មចម្រៀង
ដ៏ធំនេះ ក្នុងកម្មវិធី ប្រគំតន្រ្តីនានា មុនពេលហង្សមាស បើកជាទូរទស្សន៍របស់ខ្លួន។
ពីធីករសម្ដីផ្អែមស្ទើរ តែស្រមោចរោម ភោ សុផានិត កំពុងតែរងពាក្យល្បីល្បាញថា ពេលនេះ
លោកក៏បានរៀបបង្វេចចាកចេញពី ហង្សមាស រួចបាត់ទៅហើយ ។ កម្មវិធី "វិមានសុបិន" 
ដែលជាកម្មវិធីប្រគំតន្រ្តី បែបជំនាន់បារាំង ដែលលោកជាពិធីករ ត្រូវបានជំនួស ដោយលោក
ញ៉ែម សុគន្ធ។ ចំណែកកម្មវិធី "រដូវរីករាយ"វិញ គឺត្រូវលុបចោលតែម្ដង ។
ប្រភពពីស្ថានីយទូរទស្សន៍ ហង្សមាស បាននិយាយថា លោក ភោ សុផានិត បានបាយៗ ពី
ស្ថានីយទូរទស្សន៍ ហង្សមាស បាត់ទៅហើយ.. ក្រោយពីលោកមិនសូវទទួលបានកម្មវិធីអ្វី
លេចធ្លោរ ។ លោក ភោ សុផានិត មិនមានជំលោះឬ អាក់អ ន់ស្រពន់ចិត្តជាមួយ អ្នកណាទេ 
តែលោក ភោ សុផានិត គាត់រវល់ជាមួយ ការងាររដ្ឋច្រើនជាង ព្រោះគេដឹងថា ក្រៅពីការងារ
សិល្បៈ លោកជាមន្ត្រីរាជការនៅក្នុងក្រសួងមួយ ។
នៅថ្ងៃកម្មវិធី "អាណាចក្រតារា" ក៏សង្កេតឃើញវត្តមានលោកចូលរួមនឹងគេដែរ ដែលបង្ហាញ
ថាលោកនៅស្រឡាញ់សិល្បៈ នៅមិនអាចឆ្ងាយពីសង្គមនេះបានទេ។ តែមិនទាន់ប្រាកដថា 
លោកនឹងមានវត្តមាន លើស្ថានីយទូរទស្សន៍ថ្មីណាមួយឲ្យប្រាកដឡើយ។
នៅថ្ងៃច័ន្ទនេះ LookingTODAY មិនអាចសុំការបំភ្លឺ ពីលោក ភោ សុផានិត បានទេ ខណៈដែល
ទូរស័ព្ទលោក មិនអាចទាក់ទងបាន..៕




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន