Sunday, August 18, 2013

នារី​ពិការ​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន សុំ​ឲ្យ​សប្បុរសជន​ជួយ​

0 comments
​ប្រភព CEN ខេត្តកំពង់ឆ្នាំង: នារី​ម្នាក់​ដែលមាន​កាយសម្បទា​មិន​ប្រក្រតី (​ដៃ​ក្រ​ង៉ែ​ង​) ត្រូវ​ភ្លើង​ឆេះ បណ្តាលអោយ​រលាករ​ឡេះ​រលួយ​ពេញ​ខ្លួន ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ ដែល​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង យប់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ នៅលើផ្ទះ​របស់ខ្លួន​ក្នុងភូមិ​ចក ឃុំ​ចក ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។​

​ក្រុមគ្រួសារ​បានអោយដឹង​ថា នារី​រងគ្រោះ​ឈ្មោះ ធិ​ន វណ្ណា​រី  អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នារី​រងគ្រោះ មាន​កាយសម្បទា​មិន​ប្រក្រតី​ទេ នាង​បាន​ទៅ​ស្នាក់នៅ​រៀន​ជាមួយ​អង្គការ ឡា​វីឡា នៅ​ខេត្តកណ្តាល រយៈពេល​៣​ឆ្នាំ​ហើយដោយ​សារ វិស្សមកាល​នាង​ក៏​មកលេង​ផ្ទះ​។

​នៅ​មុនពេល​កើតហេតុ នាង​បាន​អុជចង្កៀង​ប្រេងកាត​ដេក​មើលសៀវភៅ ក្នុងខណៈ​ពេលនោះ ជីដូន​របស់​នាង បាន​គ្រវៀសដៃ​ទៅ​ប៉ះ​និង​ចង្កៀងប្រេងកាត​នោះ​បណ្តាល​អោ​កំពប់​ប្រេង​ទៅលើ​ខ្លួនប្រាណ​របស់​នាង​ហើយ​ឆេះ​សន្ធោរ​សន្ធៅ​តែម្តង ។ នៅក្នុងពេល​កើតហេតុ​នោះ​ឪពុកម្តាយ​និង​បងប្អូន​របស់​នាង​មិនមាន​អ្នកណា​នៅផ្ទះ​ទេ នាង​នៅតែ​ពីរ​នាក់​ជីដូន​ចាស់​តែប៉ុណ្ណោះ ទើប​ពេល​ភ្លើង​ឆេះ​នោះ​គ្មាន​អ្នក​ជួយ ។ ប៉ុន្តែ​នៅក្នុង​ហេតុ​ការ​ណ៌​នេះ​មិន​បណ្តាលអោយ​ឆេះ​រាលដាល​ដល់​លំនៅដ្ឋាន​ឡើយ។​


​នៅក្នុង​មន្ទីរពេទ្យ​នារី​រងគ្រោះ បាន​ស្រែកយំ បង្ហាញ​ពី​ការឈឺចាប់ ក្នុង​ខណៈពេលដែល​គ្រូពេទ្យ​កំពុងតែ​ជួយសង្គ្រោះ​។ នាង​បាន​ពោល​ពាក្យ​គួ​អោយ​សង្វេក​ថា “​សូមជួយ​នាង​អោយ​រស់​ផង នាង​មិន​ចង់​ស្លាប់​ទេ​”៕​

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន