Tuesday, August 20, 2013

សាមណេរ ​ដួង សុខគា ត្រូវ​ក្មេង​អាយុ​១១​ឆ្នាំ​ផ្ដួល​ដោយ​វោហារ​សព្ទ​ចាក់​ទឹក​មិន​លិច

0 comments
ប្រភព Sabay News : ក្មេង​ប្រុស​ ឈា ចម្រើន​ អាយុ​១១​ឆ្នាំ បាន​ធ្វើ​ឲ្យ​តារា​កំប្លែង​សម្បូរ​វោហារ​សព្ទ​ចាក់​ទឹក​មិន​លិច​ សាមណេរ ដួង សុខគា បាក់​មុខ​នៅ​លើ​ឆាក​ នា​ខេត្ត​ស្វាយ​រៀង​។ នៅ​ពេល​សាមណេរ​ ដួង សុខគា​បាន​ចោទ​សួរ​ក្មេង​ប្រុស​នោះ គឺ​ចម្រើន​បាន​ឆ្លើយ​តប​ភ្លាម​ៗ មិន​ចេះ​​ទាល់​គំនិត​​អ្វី​ទាំង​អស់​។


លើស​ពី​នេះ ឈា ចម្រើន​ ក៏​ចេះ​ច្រៀង​ចាប៉ី​មិន​ចាញ់​​សាមណេរ ដួង​ សុខគា ​ដែរ។ ក្មេង​ប្រុស​ដែល​ប៉ិន​វោហារ​សព្ទ​ និង​មាន​ទេពកោសល្យ​សិល្បៈ​ម្នាក់​នេះ ក៏​បាន​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ Facebook បន្ទាប់​ពី​មាន​គេ​ថត​និ​ងបង្ហោះ​នៅ​លើ ​Facebook៕


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន