Tuesday, April 23, 2013

ទេសភាពដ៏ទាក់ទាញ នៃឆ្នេរខ្សាច់កោះ TAO

0 comments
ថៃ៖ កោះTAO ជាកោះស្ថិតក្នុងតំបន់ត្រូពិក ភាគខាងត្បូង ប្រទេសថៃ ត្រូវបានគេដាក់បញ្ចូល ទៅក្នុងកំពូលលំដាប់ថ្នាក់លេខ ១០ នៃតំបន់ឆ្នេរ ដែលជាជម្រើសពានរង្វាន់ ទេសចរណ៍ប្រចាំឆ្នាំ២០១៣នេះ។ ឆ្នេរដ៏ស្រស់ស្អាតនៃកោះនេះ ត្រូវបានចាត់ទុកជា សម្បត្តិវប្បធម៌ ដែលត្រូវបានគេយកចិត្តទុកដាក់ថែរក្សា ហើយត្រូវបានចុះបញ្ជីជាកោះដ៏ល្អបំផុតទី៨ របស់ពិភពលោក។
អ្នកទេសចរ អាចធ្វើដំណើរ តាមរថយន្តបាន ដើម្បីទៅទស្សនាឆ្នេរខ្សាច់ពណ៌ស ដ៏ស្រស់ស្អាតដែលស្ថិតក្បែរកូនភ្នំនិង ស្រូបយកកម្តៅ ព្រះអាទិត្យ ដែលតែងតែបញ្ចេញពន្លឺ ៣០០ថ្ងៃក្នុងមួយឆ្នាំ។ អ្នកដែលចង់ធ្វើដំណើរ ទៅកាន់កន្លែងទេសចរណ៍នេះ ឬកន្លែងណាមួយក្នុងប្រទេសថៃ ដើម្បីដឹងព័ត៌មានច្បាស់ អាចចូលទៅកាន់គេហទំព័រ www.thailandsuperquality.com




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន