Friday, April 26, 2013

អាន គុណកូឡា ត្រៀម វេចបង្វេចចោលសាន់ដេ ដោយសារ​ ឆាយ​ វីរះយុទ្ធ

0 comments

តារាចម្រៀងប្រុស អាន គុណកូឡា ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ គួរសមក្នុងចង្កោមតារាចម្រៀង
យុរវ័យ ។ តារាចម្រៀងរូបនេះ មានកេរ្ត៍ឈ្មោះល្បីល្បាញ បំផុតពេលចូលសិល្បៈ ដំបូងៗ ពិសេស
បទចម្រៀង ដែលលោកបានច្រៀង ឆ្លងឆ្លើយជាមួយ តារាចម្រៀង ស្រីតូចត្រឡឹង លីអ៊ីវ៉ាធីណា ដែល
កក្រើកអស់មិត្ត យុរវ័យនឹងត្រូវបានគេ ស្គាល់យ៉ាង ទូលំទូលាយថាលោក ជាតារាចម្រៀង មានសំ
លេងល្អ រូបសម្បត្តិសមរម្យ និង អត្តចរិកថ្លៃថ្នូរ មិនចេះបង្ករឿង ផ្ដេសផ្ដាស ។
សាងភាពល្បីល្បាញ មិនបានប៉ុន្មានផង លោកក៏រើកញ្ជើរដើរ ពីផលិកម្មមួយមក ផលិតមួយរហូតមក
ទើ នៅសាន់ដេ ដែលជាទ្រនំ មួយរឹងមាំទុកចិត្តបាន ពិសេសផលិតកម្ម មានធនធានថវិកា និងធនធាន
មនុស្សសម្បូរបែប ដែលតារាចម្រៀង ស្រីក្នុងផលិតកម្មសុទ្ធ តែល្បីៗទៀតដែល អាចយិតយោងគ្នា
ឆ្ពោះទៅរកភាព ល្បីល្បាញមិនលំបាក ។ ពិតជាដូចអ្វីដែល កូឡា រំពឹងទុកមែន ព្រោះការបើកឆាក
នោះសាន់ដេ បានបើកទំព័រចម្រៀង របស់លោកដំបូង ជាមួយស្រីស្អាត សុខ ពិសី ធ្វើអោយ មានការ
គាំទ្រ ទ្វេដង ។

មិនបានប៉ុន្មានសាន់ដេ ក៏មានយុទ្ធនាការថ្មី គឺអោយតែ មានសមត្ថភាព សាន់ដេប្រមូល យកទាំង
អស់ ដោយមកទាំង ខាន់ ជេម និង ឆាយ វីរះយុទ្ធ ទៀត ដែលធ្វើអោយផលិតកម្ម សម្បូរទៅដោយ
ជើងខ្លាំងជាច្រើន តែនាំអោយ កូឡា ហាក់បាក់ស្រុត នូវការគាំទ្រជាច្រើន ព្រោះលោកមិនទាន់ មាន
សមត្ថភាពខ្ពស់ ដូចតារាចម្រៀងរៀមច្បង ក្នុងសាន់ដេទេ ពិសេស លោក ខេមរះ សិរីមន្ត ដែលជា
កំពូលតារាចម្រៀង ប្រុសនៅទីនោះ ។

ប្រភពជិតដិតនឹង អាន គុណកូឡា បានខ្សឹបប្រាប់  Looking TODAY ថា លោក អាន គុនកូឡា កំពុង
តែរៀបបង្វេច ត្រៀមដើរចេញពី សាន់ដេ ទៅរកផលិតកម្មថ្មីមួយ តែមិនទាន់រកបាននោះទេ ព្រោះ
បច្ចុប្បន្ន តារាចម្រៀងគរជើងគ្នា ហើយម្នាក់សុទ្ធតែ មានសមត្ថភាពពិសេស និងចំនុចទាក់ទាញ
អោយមានការគាំទ្ររៀងៗខ្លួន ។ ម្យ៉ាងលោកមិនមាន សូវពេញចិត្តវត្តមាន ឆាយ វីរះយុទ្ធ ដែលកន្លង
មកត្រូវ បានគេនិយាយថា មិនសូវត្រូវគ្នានោះទេ ព្រោះមានការកាច់កុង តាំងពីនៅផលិតកម្ម ចាស់
ម្ល៉េះ ។

ប្រភពពីក្នុងផលិតកម្ម និយាយថាគ្មានរឿង បែបនេះទេ ព្រោះផលិតកម្ម មិនបានលាបពណ៍ អ្នក
ចម្រៀងល្បី រឺមិនល្បីទេ សំខាន់គឺការចេញ បទចម្រៀងគឺចែកគ្នា ម្នាក់ម្ដងព្រោះផលិតកម្ម មានតា
រាចម្រៀងច្រើន មិនអាចចេញមួយ អត់មួយ បានទេ។ 
លោក អាន គុណកូឡា មិនអាចទាក់ទង សុំ
អោយបំភ្លឺរឿងនេះ បានទេ LookingTODAY រង់ចាំការបកស្រាយ ពីលោកជានិច្ច ពីរឿងដែលលោក
ប្រុង វេចបង្វេចចោល សាន់ដេ ដោយសារតែ ឆាយ វីរះយុទ្ធ ៕ប្រភពមកពី Lookingtoday.com









No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន