Tuesday, April 30, 2013

ជប៉ុន​ផ្តល់ជំនួយ​កម្ចីសម្បទាន ៩០​លាន​ដុល្លារ ដល់​កម្ពុជា​ដើម្បី​អនុវត្ត​គំរោង​កែលម្អ​ផ្លូវជាតិ​លេខ​៥

0 comments
ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៍​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​សារលិខិត​ប្តូរ​នៃ​គំរោង​ជំនួយ​របស់​ រាជរដ្ឋាភិបាល​ជប៉ុន ប្រហាក់ ប្រហែល​ស្មើនឹង ៩០​លាន​ដុល្លារ ជូន​ដល់​កម្ពុជា ដើម្បី​អនុវត្ត​គំរោង​កែលម្អ​ផ្លូវជាតិ​លេខ​៥ (​កំណាត់​ផ្លូវ​បាត់​ដំំ​បង សេរី​សោភ័ណ​)​។​

​ពិធី​ចុះហត្ថលេខា​លើ​ សារលិខិត​ប្តូរ​កម្ចីសម្បទាន ODA របស់​ជប៉ុន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៣ នៅ​ទីស្តីការក្រសួង​ការ​របរ​ទេស​កម្ពុជា រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការ បរទេស ជាមួយ​លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ បាន​មានប្រសាសន៍ថា ពិធី​ចុះហត្ថលេខា​សម្រាប់​គំរោង​ដ៏​សំខាន់​នេះ ប្រារព្ធ​ឡើង​នៅក្នុង​ឆ្នាំ​២០១៣ ដែលជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ នៃ​ចំណងមិត្តភាពរ​វា​ង​ជប៉ុន និង​កម្ពុជា​។​ គំរោង​នេះ មាន​គោលដៅ​កែលម្អ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រហែល​៤៧​គីឡូម៉ែត្រ ចន្លោះ​ក្រុង​បាត់ដំបង និង​ក្រុង​ង​សិរីសោភ័ណ ក៏ដូចជា​ការសាងសង់​ផ្លូវ​ថ្មី​នៅ​ខេត្តបាត់ដំបង និង​ក្រុង​សិរីសោភ័ណ​។​

​ លោក​បាន​បន្តថា កម្ចីសម្បទាន មាន​ទឹកប្រាក់​ប្រហាក់ប្រហែល​ស្មើនឹង ៩០​លាន​ដុល្លារ​អាមេរិក និង​ត្រូវបាន​ផ្តល់ជូន​សម្រាប់ គំរោង​នេះ​។ ផ្លូវជាតិ​លេខ​៥ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង បំពេញ​តួនាទី​ជា​បណ្តាញ​ផ្លូវថ្នល់ ដ៏​សំខាន់​មួយ ទាំង​នៅក្នុង​ស្រុក និង​អន្តរជាតិ នៅក្នុង​ប្រទេស​កម្ពុជា នៅ​មហា​អនុតំបន់​ន​ន្លេ​មេគង្គ និង​អាស៊ាន​។

​លោក​រំពឹងថា គំរោង​នេះ នឹង​បង្កើន​សមត្ថភាព​ដឹកជញ្ជូន ក៏ដូចជា​កែលម្អ​ប្រសិទ្ធភាព​ផ្គត់ផ្គង់​នៅ​ប៉ែក​ខាងជើង​នៃ​ផ្លូវជាតិ​លេខ​៥​។​

​ លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ បាន​បន្តទៀតថា រដ្ឋាភិបាល​ជប៉ុន ផ្តល់​អាទិភាព​យ៉ាងសំខាន់​ទៅលើ​ការធ្វើ​ឲ្យ​ប្រ​រ​សើរ​ឡើង នៅ​ច្រករបៀង​សេដ្ឋកិច្ច ភាគខាងត្បូង ហើយ​កំពុងតែធ្វើការ​សិក្សា​អំពី​ភាព​អាចធ្វើ​បាន​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៥ ប៉ែក​ខាងត្បូង និង​ប៉ែក​កណ្តាល ក្នុង​គោលបំណង ដើម្បី​ជួយ​កែ​លំ​ម្អ​ផ្លូវជាតិ​លេខ​៥ ទាំងអស់​តែម្តង​។

​លោក​សង្ឃឹម ​ដោយស្មោះ​ថា គម្រោង​នេះ​នឹង​រួម​ម​ចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋ​ក​កិច្ច និង​សង្គមរ​របស់​ប្រទេស​កម្ពុជា ហើយដោយ​ហេតុនេះ នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​៕​




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន