Wednesday, January 15, 2014

ផ្ទុះសំណើចជាមួយ នាយ គ្រឿន ក្នុងបទ "ខ្លុយស្នេហ៍ក្រោម ម្លប់ដើមរាំង" (Video Inside)

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ គេនៅចាំបានថា កាលពីកន្លងទៅតារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន នាយគ្រឿន ធ្លាប់ទទួល បានប្រជាប្រិយភាព យ៉ាងខ្លាំង តាមរយៈបទកន្រ្ទឹម មានចំណងជើងថា"ឆេះអ៊ីសេ" ដែលច្រៀង រួមគ្នាមួយ កញ្ញា អេនីហ្សាម នៅក្នុងផលិតកម្មថោន ។ ដោយឡែក នៅដើមឆ្នាំ២០១៤នេះ មហាជនក៏ដូចជា អ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានធ្វើ ការគាំទ្រយ៉ាងខ្លាំង ចំពោះនាយគ្រឿន តាមរយៈបទ “ខ្លុយស្នេហ៍ក្រោមម្លប់ដើមរាំង” ដែលបានច្រៀង នៅលើឆាក តន្ត្រី ស៊ី ធីអ៊ិន កាលពីពេលកន្លងទៅថ្មីៗនេះ ។
ចំពោះវីដេអូបទចម្រៀង របស់នាយគ្រឿន ត្រូវបានអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហោះ និងចែកចាយតៗគ្នាព្រោងព្រាត និងបាន Comment សរសើរលោកយ៉ាងច្រើនទៀតផង ។ បទចម្រៀងរបស់នាយ គ្រឿន មានចំណងជើងថា “ខ្លុយស្នេហ៍ក្រោមម្លប់ដើមរាំង” មួយបទនេះ ត្រូវបានគេចាត់ទុកថា ជាបទចម្រៀងមួយ វាយលុកខ្លាំងជាងគេ នៅដើមឆ្នាំ២០១៤នេះ ជាពិសេសអ្នកចូលចិត្តតាមដានរឿងកំប្លែង នាយពាក់មី ៕




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន