Tuesday, January 21, 2014

គង់ ច័ន្ទស្រីមុំ ធ្វើឲ្យប្រុសៗ នៅអូស្រ្តាលីជ្រួលជ្រើម

0 comments
ប្រភព Lookingtoday ភ្នំពេញ៖ ស្របពេលឱកាសចេញទៅសម្តែង លើទឹកដីប្រទេសអូស្ត្រាលី របស់នាង គង់ ច័ន្ទស្រីមុំ កាន់តែរំកិល ឈានចូលមក ជិតដល់ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ត្រូវបានប្រភពបង្ហើប ឲ្យដឹងមកថា តារាសម្តែង គង់ ច័ន្ទស្រីមុំ មិនត្រឹមតែមានឈ្មោះ ល្បី នៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ គឺនាងក៏ជាតារាស្រី មួយរូបលេចធ្លោ ប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ខ្មែររស់នៅក្រៅប្រទេស។
ចំពោះការចេញទៅបង្ហាញសមត្ថភាព ជាលើកដំបូង លើទឹកដីប្រទេសអូស្ត្រាលី របស់ គង់ ច័ន្ទស្រី មុំ នេះ ទើបធ្វើឱ្យមហាជន ជាអ្នកគាំទ្រ ជាអាណិកជនខ្មែរ រស់នៅទីនោះទាំងប្រុស -ស្រី មានអារម្មណ៍រំជើបរំជួល ទន្ទឹងរង់ចាំមើលការបង្ហាញវត្តមាន របស់តារាស្រីរូបនេះ នៅលើដែនកោះប្រទេសអូស្ត្រាលី នាអំឡុងពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ។
បើផ្អែកតាមប្រភព ពីអាណិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលីម្នាក់ បានប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងតាមរយៈសា អេឡិចត្រូនិចមកថា គង់ ច័ន្ទស្រីមុំ ជាកំពូលតារារបស់ខ្មែរមួយដួង មានរូបសម្រស់ស្រស់ស្អាត ថែមទាំងមានសមត្ថភាព និង ទេពកោសល្យសម្តែងដ៏ល្អ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ នាងក៏ត្រូវបានក្រុមកន្លង់ បុរសៗនៅអូស្រ្តាលី មិនតិចអ្នកនោះទេ ដែល ប៉ងប្រាថ្នា ចង់បានបេះដូងរបស់នាង ធ្វើជាគូគ្រងថ្ងៃអនាគត បើទោះបីជាដឹងថា នាងមានគូស្នេហ៍រស់នៅជាមួយគ្នា ស្ទើរក្លាយជាប្ដីទៅហើយក្ដី។
ប្រភពបានឱ្យដឹងបន្តទៀតថា ក្រោយពីមានព័ត៌មាន អំពីដំណើរឆ្លងទ្វីបរបស់នាង គង់ ច័ន្ទស្រីមុំ ទៅសម្តែងលើ ដែនដីប្រទេសអូស្ត្រាលី នាអំឡុងខែកុម្ភៈខាងមុខ ដំណឹងនេះបានធ្វើឱ្យប្រជាពលរដ្ឋអាណិកជនខ្មែរ រស់នៅទីនោះ ស្ទើរគ្រប់វ័យមិនថាប្រុស ឬស្រីនោះឡើយ គឺមានបំណងរង់ចាំទទួលស្វាគមន៍ ចំពោះការបង្ហាញវត្តមានរបស់ តារាស្រីរូបនេះ ទាំងអារម្មណ៍សប្បាយ រីករាយ។
មិនត្រឹមតែប៉ុណ្ណោះ រាល់ថ្ងៃក៏កំពុងតែមានក្រុមកន្លង់ជាបុរសៗ សម្បូទ្រព្យច្រើននាក់ អន្ទះសារ ចាំមើលការ បង្ហាញរាង ព្រមជាមួយការបញ្ចេញសម្រស់ស្រស់សោភា ដ៏សែនទាក់ទាញរបស់តារាស្រី គង់ ច័ន្ទស្រីមុំ នៅលើទឹកដីប្រទេសអូស្ត្រាលី យ៉ាងប្រសាចទៀតផង។ នេះបើតាមការបញ្ជាក់ ពីប្រភពខាងលើ។ ទោះបីជា យ៉ាងណាក្តី ប្រភពខាងលើ បានបន្ថែមទៀតថា នេះគឹជាឱកាសមួយដ៏ល្អបំផុត សម្រាប់ការកើបលុយ ពីប្រទេសអូស្ត្រាលី តាមរយៈការសម្តែង និងច្រៀង។
បើតាមគម្រោង តារាសម្តែង គង់ ច័ន្ទស្រីមុំ នឹងធ្វើដំណើរចេញទៅសម្តែង នៅប្រទេសអូស្រ្តាលី ជាលើកដំបូង នៅអំឡុង ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៤ ព្រមជាមួយតារាប្រុស- ស្រី របស់ខ្មែរមួយចំនួនទៀត មានដូចជា កញ្ញា ទឹម រដ្ឋា លោក ប៊័ររី លោក យ៉ែម សំអូន អ្នកនាង យ៉ាន លីនដា និង លោក សាយ សៀរ៉ា ។ ចំពោះគម្រោង ក្នុងការចេញទៅសម្តែងនៅលើទឹកដី ប្រទេសអូស្រ្តាលីរបស់ គង់ ច័ន្ទស្រីមុំ នឹងប្រើរយៈពេលស្នាក់នៅទីនោះ ប្រហែលជាង១ខែ ទើបវិលត្រឡប់មកប្រទេស ខ្មែរវិញ។
សូមបញ្ជាក់ថា អតីតស្រីស្អាតប្រចាំ ឆ្នាំ២០០៨ តារាសម្តែងស្រីវ័យក្មេងសាច់សខ្ចីនិយមបង្ហាញ ដើមទ្រូងដ៏សែន ម៉ដ្ឋរលោង គង់ ច័ន្ទស្រីមុំ ថ្មីៗនេះ ទើបទទួលពានមនោសញ្ចេតនា ឆ្នើមបែបយុវវ័យ ពីកម្មវិធី Apsara Award បន្ថែម លើពានតារាសម្តែង ស៊ីវិល័យពីកម្មវិធី អាណាចក្រតារា៕


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន