Wednesday, January 15, 2014

នារីខារ៉ាអូខេស្រវឹង​ជិះម៉ូតូ​ប្រលែងគ្នា​ទាក់ដៃ​​ចង្កូតដួល​​ស្លាប់២ របួស១​

0 comments
ប្រភពពី កោះសន្តិភាព : ខេត្តព្រះសីហនុ ៖ ​ស្ត្រី​២នាក់​បាន​ស្លាប់​​ និង​ម្នាក់ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បង្ក​ឡើង​​ដោយ​ខ្លួន​ ឯង ខណៈ​ដែល​ទាក់​ដៃ​ចង្កូត​ម៉ូតូ​គ្នា​ហើយបុក​របាំងចែក​ផ្លូវ បណ្តាល​ឱ្យ​ស្ត្រីម្នាក់​ខ្ទាត​ផ្លោង​ទៅបុកបង្គោលភ្លើង​ និង​ស្ត្រី​២នាក់​ទៀត​ដេក​ដួល​ពេញ​ផ្លូវ ។
ហេតុការណ័៍នេះ​កើត​ឡើង​កាលពីវេលាម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃទី​១៥ មករា ២០១៤៣ ស្ថិត​នៅ​បណ្តោយផ្លូវ​ឯក​រាជ្យ មុខ​ផ្សារ​ទំនើប​អូរ៉ែន ក្នុង​ភូមិ៣ ​សង្កាត់៤ ក្រុងព្រះសីហនុ ។
ប្រភពបានឱ្យ​ដឹងថា ​ជនរងគ្រោះទី១-ឈ្មោះ​លី ហ៊ួង ភេទស្រី អាយុ​២០​ឆ្នាំ (ស្លាប់​តាមផ្លូវ)​ទី២-ឈ្មោះ​លី ហ៊ង ភេទស្រី អាយុ​១៩​ឆ្នាំ (ស្លាប់​នៅមន្ទីរពេទ្យ) និងទី៣-​ឈ្មោះ​លី ហុង ភេទស្រី​អាយុ​១៨​ឆ្នាំ ពួក​គេទាំង៣ជា​ស្ត្រីបម្រើ​ខារ៉ាអូខេ​នៅហាងរាត្រ​សំណាង បច្ចុប្បន្ន​​ស្នាក់​នៅ​ផ្ទះចួល​ក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ​​ មាន​ស្រុក​កំណើត​នៅឃុំ​បវិល ស្រុក​ប​វិល ខេត្តបាត់ដំបង ។
យោង​តាម​ការអះ​អាងពី​សាក្សី​ដែល​ជាអ្នក​រត់ម៉ូតូ​កង់​ បី​បាន​ឱ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ ​ខណៈ​ពេល​គាត់​​ធ្វើ​ដំណើរ​ពី​ស្ថានីយ​តូតាល់​សំដៅ​ទី​ផ្សារ​ត្រី ​ក៏​បានឃើញ​​ម៉ូតូ​​មួយគ្រឿង​ជិះ​គ្នា​៣នាក់ ជិះវ៉ា​ម៉ូតូ​​របស់គាត់​​ ស្រប​ពេលនោះ​គាត់​ឮ​សំឡេង​​ទូរស័ព្ទ​​ បន្ទាប់​មក​គាត់​ឃើញ​ស្ត្រី​ទាំង​៣នាក់​បានប្រលែង​គ្នា ទើប​ធ្វើ​ឱ្យ​មាន​ហេតុការណ៍នេះ​កើតឡើងតែម្តង ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន